ដល់ម៉ោងរៀនចម្អិនម្ហូបឆ្ងាញ់ៗទៀតហើយប្រិយមិត្តរឿងញ៉ាំរឿងធំទាំងអស់គ្នា ។ ថ្ងៃមុនគ្នាយើងបានឃើញបានឃើញនិងទស្សនាតុមយ៉ាំក្រាលពងជាប្រភេទបាយឆារសជាតិតុមយ៉ាំគ្រឿងសមុទ្របែបស្រុកគេ ។ បែបត្រូវមាត់ត្រូវចិត្តអ្នកចូលញ៉ាំហឹរ និងគ្រឿងសមុទ្រហើយមើលទៅ ។ ប៉ុន្តែថ្ងៃនេះរឿងញ៉ាំរឿងធំមានអាហារមួយប្រភេទទៀតមកណែនាំជូនទាំងអស់គ្នា ។ «នំផេនខេក» ជាលក្ខណ:នំផង បង្អែមផង តែមានរសជាតិឆ្ងាញ់ អាស្រ័យលើអ្វីដែលយើងញ៉ាំជាមួយ ។ នំផេនខេកនេះអាចញ៉ាំជាមួយដំណាប់ផ្លែឈើ ផ្លែឈើស្រស់ ឬក៏គ្រឿងផ្សេងៗដែលគេអាចជ្រលក់ញ៉ាំបានដូចជា សូកូឡា ទឹកដោះគោខាប់…
រឿងញ៉ាំរឿងធំមកទៀតហើយអ្នកទាំងអស់គ្នា ជាមួយម្ហូបថ្មីមួយមុខទៀតហើយ ដែលគ្នាយើងបានមើលប្លែកភ្នែក បើបានញ៉ាំគឺប្លែកមាត់ ។ លើកនេះចង់លើកយកអាហារដែលអាចធ្វើញ៉ាំនៅផ្ទះបានរួចមួយពេល បើធ្វើច្រើនគឺរួចមួយគ្រួសារតែម្ដង ។ ឈ្មោះគេគឺ “តុមយ៊ាំក្រាលពង” ដែលជាបាយឆារសជាតិតុមយ៉ាំ ។ ឆ្ញាញ់ខ្លាំងធានាហ្មង គ្រាន់តែរាងហឹរបន្តិច បើអ្នកមិនចេះហឹរអាចសារេដាក់ម្ទេសតែបន្តិចអីតាមហ្នឹងអ៊ីចឹងទៅ ។ និយាយរឿងគ្រឿងផ្សំគឺងាយៗទៀតហើយ មិនបាច់ទៅទិញណាឆ្ងាយឬដើររកនាំលំបាកនោះទេ ។ ទាំងអស់គ្នាអាចរកទិញបានតាម…
ដូចជារាងស្ងាត់ អ៊ីចឹងសូមណែនាំអាហារមួយមុខទៀតចុះ ដើម្បីអ្នកគេងផ្ទះបានមើលកំដរអារម្មណ៍តទៅទៀត ។ “Spam Hawaiian Musubi” ជាអាហាររបស់ប្រទេសកូរ៉េ អ្នកគាំទ្រកូរ៉េប្រហែលជាបានស្គាល់រួចមកហើយ នៅឡើយមនុស្សទូទៅ ។ ញ៉ាំលេង ជក់មាត់តែម្ដង ព្រោះមានគ្រប់រសជាតិ មានទាំងសាច់ មានទាំងស៊ុត មានសារាយ ហើយមានទាំងបាយទៀត ។ ងាយធ្វើទេ…
មកដល់ហើយៗ ! ថ្ងៃនេះរឿងញ៉ាំរឿងធំមកបង្រៀនអ្នកនៅផ្ទះរាល់គ្នាឲ្យចេះធ្វើនំដែលយើងអាចញ៉ាំលេងក៏បាន ញ៉ាំយកឆ្អែតជំនួសបាយតែម្ដងក៏បាន ។ វាជាប្រភេទអាហារបរទេសដែលជនជាតិគេ ពិសេសប៉ែកខាងអ៊ឺរ៉ុបគេច្រើនញ៉ាំជាអាហារប្រចាំថ្ងៃតែម្ដង ។ អាហារលើកនេះធានាជាតិសាហាវ ហើយស្រួយៗមានក្លិនឈ្ងុយទៀត សំខាន់ពេលខាំទាល់តែរកអ្វីមកចាំទ្រ ព្រោះថាស្អិតល្អឡើងវែងអន្លាយតែម្ដង ។ “Corn Dog” ងាយស្រួលធ្វើ រសជាតិឈ្ងុយឆ្ងាញ់ ខាំទាញស្អិតវែងអន្លាយ ។ និយាយពីគ្រឿងផ្សំវិញគឺថាងាយស្រួលរកណាស់…
គេដឹងចិត្តណាស់ ដឹងដល់បេះដូងហ្មង ដឹងថាគ្រប់គ្នាកំពុងទន្ទឹងចាំមើលផ្លូវ ថាពេលណាបានរឿងញ៉ាំរឿងធំមានម្ហូបថ្មីប្លែកៗមកបង្ហាញទៀត ។ អ៊ីចឹង ឥឡូវសូមណែនាំម្ហូបថ្មីមួយគឺ “ស៊ុតជ្រក់ទឹកត្រី” ។ ស្ដាប់ទៅសាមញ្ញបន្តិច ប៉ុន្តែសំខាន់នោះគឺវាងាយធ្វើ ធ្វើហើយរក្សាទុកបានយូរ ពិសេសសម័យកូវីតបែបនេះ បើមាន ស៊ុតជ្រក់ទឹកត្រី នេះគឺដឹងតែជីវិតមានន័យណាស់ ព្រោះថាញ៉ាំជាមួយតែបាយកកបាយក្ដាំងហ្នឹងក៏មានជាតិ ជាប់មាត់ជាប់ចិត្តខ្លាំងដែរ ។ ពិសេសទឹកត្រីបន្ទាប់ពីជ្រក់ហើយហ្នឹងតែម្ដង…
សព្វថ្ងៃទំលាប់ដើរហើរច្រើនរបស់គ្នាយើងចង់ឬមិនចង់ក៏ត្រូវប្តូរមកសំងំនៅតែក្នុងផ្ទះដែរ ដើម្បីសុវត្ថិភាពខ្លួនឯងនិងមនុស្សជុំវិញខ្លួន ។ ហើយនៅតែមួយកន្លែងអ្នកណាដែលថាមិនអផ្សុកនោះ បើរឿងញ៉ាំវិញញ៉ាំតែម្ហូបដដែលៗឡើងគ្រាន់តែឃើញម្ហូបក៏ខ្លាចទៅហើយ ។ ដូចនេះដើម្បីផ្លាស់ប្តូររសជាតិនិងជំរុញឲ្យគ្នាយើងបានរៀនពីវិជ្ជាមេផ្ទះផងនោះ រឿងញ៉ាំរឿងធំបាននាំយកនូវមុខម្ហូបមួយ ដែលងាយចម្អិន ងាយរកគ្រឿងផ្សំដែលគ្នាយើងអាចរកទិញ Online តាមរយ: shop ក្នុង foodpanda app ក៏មាននោះគឺ ពងក្ដាមរមូល ។ ទស្សនាវីដេអូ…