ចាក់ផ្សាយបានតែជាងមួយសប្តាហ៍ ឥឡូវ Exctraction ប្រកាសចេញវគ្គ 2
ថាអីចេះខុសឥឡូវ Exctraction គ្រោងចេញវគ្គ 2 មែន! បណ្តាញផ្សាយភាពយន្តតាមអ៊ិនធឺណិតយក្ស Netflix បាននិងកំពុងចេញផ្សាយខ្សែភាពយន្តល្បីៗជាច្រើនបន្តកន្ទុយគ្នាយ៉ាងត្រដឹក។ ក្នុងនៅះភាពយន្ត Extraction ក៏ជាភាពយន្តថ្មីមួយដែលបានចាក់ផ្សាយទើបតែជាងមួយសប្តាហ៍កន្លងមក នៅលើ Netflix។ ទោះក្នុងរយៈខ្លីនៃការចាក់ផ្សាយតែភាពយន្តនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអ្នកគាំទ្រសរសើរថាជាភាពយន្ត Action ដ៏អស្ចារ្យមួយនៅក្នុងកំឡុងពេលដែលមនុស្សទូទាំងពិភពលោកស្ថិតក្នុងស្ថានភាព Quarantines នេះ។ ចុះប្រិយមិត្តអ្នកកុននិយមយើងទាំងអស់គ្នា បានទស្សនារឿង Extraction នេះហើយឬនៅ? បើសិនជាមើលហើយប្រាកដជាបានដឹងហើយថាឱកាសដែល Chris Hemsworth នឹងត្រឡប់មកវិញនៅគឺខ្ពស់ ដោយសារតែយើងបានឃើញឈុតមួយដែលគាត់នៅក្នុងទឹកបានយូរដូច Aquaman អ៊ីចឹង ដែលអាចឲ្យយើងសន្និដ្ឋានបានថា នៅពេលដែលគេបាញ់គាត់ធ្លាក់ចូលក្នុងទឹកនោះ គាត់ប្រហែលជាមិនទាន់ស្លាប់នោះទេ ហើយថែមទាំងឈុតចុងក្រោយយើងឃើញមនុស្សម្នាក់ឈរនៅជិតអាងទឹកតែមើលមិនច្បាស់ ដែលជាហេតុនាំឲ្យអ្នកគាំទ្រសន្និដ្ឋានថា Extraction ប្រាកដជាលេចចេញអាចមានវគ្គ 2 មកជាពុំខាន។ បើតាមប្រភពព័ត៌មានពីអ្នកធ្វើការជាមួយភាពយន្ត Extraction បានឲ្យដឹងថា Extraction នឹងចេញវគ្គ 2 ហើយលោក Chris Hemsworth ដែលសម្ដែងជាតួ Tyler Rake ក៏ត្រឡប់មកវិញផងដែរ ។ លោក Joe Russo […]
View Details