Loading...

Category: FactoryPhnompenh

Auto Added by WPeMatico

Local4Local និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential សម្រេចបាននូវកម្មវិធីប្រកួតប្រជែងសិល្បៈគំនូរ «ស៊ីក្លូនាពេលអនាគត» យ៉ាងអស្ចារ្យ

“វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពន្ធនរាយជាតិថ្កើងថ្កាង” បានថ្លាថ្លែងជាក់ច្បាស់អំពីតម្លៃនិងសារសំខាន់នៃវប្បធម៌ អរិយធម៌របស់ជាតិ ។ តួរយ៉ាងដូចជាសិល្បៈ មិនថាការច្រៀង រាំ របាំ គំនូរ ចំលាក់ ឆ្លាក់ចារផ្សេងៗសុទ្ធសឹងតែសំខាន់ និងមានតម្លៃកាត់ថ្លៃពុំបាន តំណាងនិងជាអត្តសញ្ញាណជាតិសាសន៍ដែលមិនអាចឲ្យបរទេសណាបន្លំក្លែងបានឡើយ ។  យុវជន ពិសេសសិល្បៈករ សិល្បៈការិនីសម័យថ្មីនេះកំពុងមានចក្ខុវិស័យមួយស្រដៀងគ្នា ក្នុងការអភិរក្សថែរក្សាវប្បធម៌ដែលមានពីមុនពីបុរាណមក ហើយក៏អភិវឌ្ឍន៍ឲ្យមានអ្វីមួយថ្មីសម្រាប់ពេលបច្ចុប្បន្ននិងថ្ងៃអនាគត ។ ចំណុចរួមនេះហើយដែលបានដឹកដៃ Local4Local និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential ឲ្យបានរួមសហការគ្នាក្នុងការរៀបចំនូវកម្មវិធីដ៏អស្ចារ្យក្នុងពេលថ្មីៗនេះ ។  «ស៊ីក្លូនាពេលអនាគត» ជាកម្មវិធីប្រកួតប្រជែងគំនូរឌីជីថលមួយដែលបានរៀបចំឡើងនៅ FT Gallery ក្នុង Factory Phnom Penh ។ កម្មវិធីនេះបានដំណើរការក្រោមប្រធានបទ «ស៊ីក្លូនាពេលអនាគត» ក្នុងគោលបំណងលើកស្ទួយស៊ីក្លូកម្ពុជា ដោយសង្ឃឹមថាស៊ីក្លូនឹងមានគាំទ្រឡើងវិញ ស៊ីក្លូនឹងមានការយកចិត្តទុក្ខដាក់ពីប្រជាជនកម្ពុជា និងមានការការពារកុំឲ្យបាត់បង់ ។ ពិសេសកម្មវិធីចង់ដឹងថាក្នុងថ្ងៃអនាគតស៊ីក្លូអាចនឹងផ្លាស់ប្ដូរទៅជារូបរាងបែបណា ដែលសមស្របតាមសម័យកាលនិងតម្រូវការរបស់អ្នកដំណើរក្នុងពេលបច្ចុប្បន្ននិងអនាគត ។  សិល្បៈករ សិល្បៈការិនីជាច្រើនបានចូលរួមនិងបានបង្ហាញស្នាដៃរបស់ពួកគេដោយបង្ហាញពីរូបរាងនិងការវិវឌ្ឍន៍នៃស៊ីក្លូនាពេលអនាគតកាល ។ ក្នុងនោះកម្មវិធីបានរកឃើញស្នាដៃគំនូរឌីជីថលល្អបំផុតចំនួន ០៣ រូបភាព និងជ័យលាភីកិត្តិយសជាច្រើនផ្សេងទៀត ដែលបានបង្ហាញពីស្នាដៃគំនូររបស់ពួកគេបានយ៉ាងល្អ សាកសម […]

View Details

ចំណីអារម្មណ៍ថ្មី ចំណីមាត់ថ្មី! តោះទៅញ៉ាំអីនៅរោងចក្រ!

ញ៉ាំក្នុងហាង ញ៉ាំតាមផ្លូវ នរណាមិនធ្លាប់ ចុះបើញ៉ាំនៅរោងចក្រវិញ ចាប់អារម្មណ៍ដែរឬអត់? អាចនិយាយបានថា Factory Phnom Penh ជាកន្លែងមួយដែលមានអ្វីជាច្រើនលើសពីការគិតរបស់អ្នកទាំងអស់គ្នា។  ក្នុងនោះយើងឃើញមានពោរពេញទៅដោយសិល្ប:ដូចជាស្នាដៃសិល្ប:របស់វិចិត្រករ ជារូបគំនូរតាមជញ្ជាំង ដែលពិតជាចំណីភ្នែកមួយដ៏ប្លែក។ អ្នកខ្លះក៏ថា Factory Phnom Penh ជាកន្លែងបណ្តុំនៃការិយាល័យធ្វើការ ដែលមានជាអាទិ៍ WS1 និង WS2 ជាដើម។ ហើយខ្លះទៀតថា Factory Phnom Penh ជាកន្លែងលេងបាល់បោះព្រោះមានតារាងបាល់បោះដ៏ធំមួយ នៅចំទីធ្លារកណ្ដាលនៃ Factory Phnom Penh​ តែម្ដងសម្រាប់ពួកគេទៅលេងបាល់បោះរាល់ថ្ងៃដោយឥតគិតថ្លៃ។​ ទាំងនោះជាជ្រុងមួយតូចប៉ុននោះ ព្រោះថា Factory Phnom Penh ក៏ជាកន្លែងសម្បូរពោរពេញទៅដោយរបស់ញ៉ាំនៅឯ Retail Street ផងដែរ។ Retail Street ជាផ្នែកមួយក្នុង Factory Phnom Penh ដែលជាទីតាំងសំខាន់សម្រាប់អ្នកដែលគិតរឿងញ៉ាំជារឿងធំ។ អ៊ីចឹងតោះ មកស្គាល់ ហាងអាហារផ្សេងៗដែលទាំងអស់គ្នាអាចរកបាននៅ Retail Street របស់ Factory […]

View Details