Loading...

Category: film

Auto Added by WPeMatico

Sony ពញ្ញាក់អារម្មណ៍ហ្វេន ជាមួយចំណងជើង Venom វគ្គ2 ជាមួយថ្ងៃបញ្ចាំង

មកដល់ពេលនេះ បដិសេដមិនបានឡើយថា VENOM ជាសែស្រឡាយភាពយន្ត Sony-Marvel ដែលបណ្តាអ្នកកុននិយមពីគ្រប់ទឹសទី កំពុងតែរង់ចាំទស្សនា ព្រោះទទួលបានការគាំទ្រខ្លាំងតាំងពីវគ្គដំបូង ដែលបានដាក់បញ្ចាំងតាំងពី ២០១៨ ដែលចូលរួមសម្តែងដោយ Tom Hardy ដើរតួជា Eddie Brock និងមានការផ្លាស់ប្តូរ Origin ខុសពីច្បាប់ដើមនៃ Comic សឹងតែទាំងស្រុង ដោយមានសត្រូវធំគឺ RIOT។ ស្របជាមួយភាពជោគជ័យនេះ SONY PICTURES ក៏មិនបង្អង់យូរ ដោយបានប្រញ៉ាប់ប្រញាល់ចាប់ផ្តើមគម្រោងសម្រាប់វគ្គថ្មី ក៏ដូចជាភាពយន្តរួមចក្រវាឡ ជាមួយ MORBIUS ហើយ VENOM ផ្ទាល់ក៏មានវគ្គថ្មីរួចហើយដែរ ដោយពេលនេះ គឺមានចំណងជើងផ្លូវការណ៍ហើយគឺ VENOM: LET THERE BE CARNAGE ដែលត្រូវបានផុសដោយបណ្តាញសង្គម Twitter & Instagram របស់ Sony Pictures និង Tom Hardy ដែលជាតួឯកតែម្តង។ សម្រាប់ពាក្យថា Let There […]

View Details

ណែនាំឲ្យបានស្គាល់ភាពយន្តភាគឥណ្ឌាដ៏វែងសែនអន្លាយ មើលតកូនតចៅ

ក្នុងស្ថានការណ៍ វីរុសកូរ៉ូណា កំពុងរាតត្បាតបែបនេះ នរណាៗក៏រអ៊ូថាអត់រឿងភាគមើលដែរ មែនឬទេ? តែជាមួយនឹងរឿងភាគ ឥណ្ឌា ដ៏វែងអន្លាយទាំងប៉ុន្មាននេះ ពួកយើងធានាថាវាប្រហែលអាចធ្វើឲ្យអ្នកទាំងអស់គ្នាបាត់អារម្មណ៍អផ្សុក និងអាចមើលតកូនតចៅបាន។ pavitra rishta 1. រឿង «ជីវិតស្ត្រីមេផ្ទះ» ដែលធ្វើឲ្យអ្នកតាមដានចំណាយពេលរាប់ឆ្នាំក្នុងការទស្សនានោះ មានរហូតដល់ 1424 ភាគឯណោះ ចាប់ផ្ដើមចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ Zee TV របស់ឥណ្ឌាតាំងពីថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2009 រហូតបញ្ចប់នៅថ្ងៃទី 24 ខែតុលា ឆ្នាំ 2014 ។ aladdin naam toh suna hoga 2. រឿង «អាឡាដាំង» មានរហូតដល់ 422 ភាគឯណោះ ចាប់ផ្ដើមចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ SAB TV របស់ឥណ្ឌាតាំងពីបញ្ចាំងថ្ងៃទី 21 ខែសីហា ឆ្នាំ 2018 ។ Jhaansi ki […]

View Details

ទីបំផុត Disney និង Marvel បានបញ្ចោញនូវកាលបរិច្ឆេទថ្មីហើយ

COVID-19 បានធ្វើអោយភាពយន្តជាច្រើនបានត្រូវពន្យាពេលថ្ងៃដាក់បញ្ចាំង និងមានភាពយន្តខ្លះទៀតបានផ្អាកការផលិតផងដែរ ឯ Marvel Studios និង Disney វិញក៏ដូចគ្នាផងដែរ ។ ដោយឡែក Disney និង Marvel បន្ទាប់ពីធ្វើការពន្យាពេលដោយមិនបានបញ្ជាក់ពីថ្ងៃដាក់បញ្ចាំង ហើយឥឡូវនេះខាង Disney និង Marvel បានបញ្ចោញនូវកាលបរិច្ឆេទដាក់បញ្ចាំងភាពយន្តរបស់ខ្លួនវិញហើយ ខាងក្រោមនេះជាកាលបរិច្ឆេទថ្មីនៃការដាក់បញ្ចោញ ៖ BLACK WIDOW ( 6-វិច្ឆិកា-2020 ) MULAN (24-កក្កដា-2020) FREE GUY (11-ធ្នូ-2020) THE ETERNALS ( 12-កុម្ភៈ-2021) JUNGLE CRUISE (30-កក្កដា-2021) SHANG-CHI ( 7-ឧសភា-2021) DOCTOR STRANGE 2 ( 5-វិច្ឆិកា-2021) THOR 4 ( 18-កុម្ភៈ-2022 ) BLACK PANTHER 2 […]

View Details

COVID-19 ធ្វើឲ្យភាពយន្តទាំង ៨​​ នេះពន្យាពេលបញ្ចាំង

••• ពិតជាសាហាវមែន!!! Coronavirus អាចធ្វើឲ្យភាពយន្តធំៗលំដាប់ពិភពលោកធ្វើការផ្លាស់ប្តូរថ្ងៃបរិច្ឆេទចាក់បញ្ចាំងបាន ។ ភាពយន្តដែលពន្យាពេលចាក់បញ្ចាំងមានដូចជា: Mulan ពន្យាពេលមិនទាន់ប្រាប់ថ្ងៃបរិច្ឆេទ No Time To Die ប្តូរពីថ្ងៃទី 2 ខែមេសា ឆ្នាំ 2020 ទៅថ្ងៃទី 25 ខែវិច្ឆកា ឆ្នាំ 2020 វិញ Fast And Furious 9 ប្តូរពីថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020 ទៅ ខែមេសា ឆ្នាំ 2021 វិញ A Quiet Place 2 ពន្យាពេលមិនទាន់ប្រាប់ថ្ងៃបរិច្ឆេទ Lovebirds ពន្យាពេលមិនទាន់ប្រាប់ថ្ងៃបរិច្ឆេទ Peter Rabbit 2 ប្តូរពីថ្ងៃទី 3 ខែមេសា ឆ្នាំ 2020 ទៅថ្ងៃទី 7 ខែសីហា […]

View Details

ណែនាំ ៨​ រឿងក្នុងទិវាសិទ្ធីនារី ៨ មីនានេះ

••• ក្នុងថ្ងៃដ៏ពិសេស ខួបលើកទី ១០៩ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា អេដមីន អ្នកកុននិយម សូមនាំអារម្មណ៍ទាំងអស់គ្នា មកស្គាល់នូវភាពយន្តល្បីៗដែលនិយាយពី​ភាពមហិមានៃមនុស្សស្រី ហើយក៏ជាការត្រៀមខ្លួនដើម្បីទស្សនាភាពយន្តមនុស្សស្រីល្បីៗខាងមុខនេះ មិនថា Wonder Woman 1984, Black Widow និង Mulan ជាដើម តោះកុំឲ្យខាតពេល ចូលមើលខាងក្រោមរូបដើម្បីអាននិងមើលទាំងអស់គ្នាថាមានរឿងអ្វីខ្លះដែលមនុស្សស្រីមានឥទ្ធិពលខ្លាំងក្លា ENOUGH2002សម្តែងដោយ Jennifer Lopez ក្នុងជីវិតគូដ៏បរាជ័យ Slim បានសម្រេចចិត្តនាំកូន រត់ចេញពីប្តីព្រៃផ្សៃ ដែលតែងប្រើអំពើហឹង្សាមកលើខ្លួន តែទោះខំរត់ទៅដល់ទីណា ក៏ប្តីចិត្តមារតាមទៅរកឃើញ។ អ្វីដែលនាងត្រូវធ្វើគឺរៀបចំគម្រោងតតាំង ដើម្បីសេរីភាពខ្លួនឯងនិងកូនជាទីស្រឡាញ់។ WONDER WOMAN2017សម្តែងដោយ Gal Gadot ពីនារីតូចដែលស្ថិតក្នុងនគរអាថ៌កំបាំង Diana ស្រាប់តែចាប់អារម្មណ៍ថា តាមពិតអ្វីដែលខ្លួនចង់បានគឺ ការចេញទៅបើកភ្នែកមើលលោកខាងក្រៅ។ ក្នុងពិភពនៃមនុស្សសមញ្ញ Diana ត្រូវប្រឈមមុខនឹងភាពព្រៃផ្សៃនៃមនុស្ស រហូតឈានទៅដល់ការផ្ទុះឡើងនៃសង្គ្រាមលោក។ THE IRON LADY2011សម្តែងដោយ Meryl Streep សាច់រឿងនិយាយជីវិតនៃប្រធានាធិបតីស្រីដំបូងបង្អស់របស់អង់គ្លេសឈ្មោះ Margaret Thatcher ដែលត្រូវឆ្លងកាត់ពេលវេលានៃមរណភាពនៃស្វាមី […]

View Details