Loading...

Category: FilmNerdKH

Auto Added by WPeMatico

ក្រុម Avengers ផ្ញើសារគាំទ្រកុមារា Bridger ក្រោយពេលធ្វើជាវីរបុរសជួយប្អូនស្រីពីការវាយប្រហាររបស់សត្វឆ្កែ

កាលពីមួយសប្តាហ៍មុនឈ្មោះ​ Nikki Walker បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម​ Instagram ដែលបានបង្ហាញចង់ឲ្យក្រុម Avengers ដឹងពីភាពក្លាហានរបស់ក្មួយប្រុសគាត់ ។ ក្រោយមក Chris Evans បានបញ្ចូនកាដូមួយទៅកាន់ក្មេងប្រុសម្នាក់ដែលកំពុងតែទទួលបានការកើតសរសើរនៅលើអុិនធើណេត គឺកុមារា Bridger Walker ដោយសារតែជួយសង្គ្រោះប្អូនស្រីដែលមានអាយុ 4 ឆ្នាំរបស់គាត់ពីការវាយប្រហាររបស់សត្វឆ្កែ ។ ក្មេងប្រុសអាយុ 6 ឆ្នាំនេះបានរងរបួសមុខផ្នែកខាងឆ្វេងជាទម្ងន់ ចំណាយវះកាត់អស់រយះពេលជាង 2 ម៉ោងនិងមានស្នាមដេររហូតដល់ទៅ 90 ថ្នេរឯណោះ ។ View this post on Instagram Hey, all. Please, share my nephew’s story so that it gets as much exposure as it can. We know that our […]

View Details

Girl From Nowhere ចេញរដូវកាលទី 2

Nanno នារីដែលតំណាងឲ្យភាពងងឹកក្នុងចិត្តមនុស្ស បានបង្ក្រាបកូនសិស្សសាលាដែលមានគំនិតអាក្រក់អស់ជាច្រើនរូប រួចមកហើយ កាលពីរដូវកាលទី1 ចេញនៅក្នុងឆ្នាំ 2018 ក្នុងនាមជាសិស្សមួយរូបដែលពោពេញទៅដោយ សច្ចៈធម៌ គុណធម៌ តែក៏មិនដែលប្រណីដល់អ្នកដែលធ្វើខុសនោះឡើយ ដោយខ្សែភាពយន្តភាគនេះ ទើបតែមានសន្ទុះនៃការគាំទ្រនិងកក្រើកខ្លាំងនៅកម្ពុជា ក្នុងមួយរយៈពេលក្រោយៗនេះ។ Girl From Nowhere ជាខ្សែភាពយន្តភាគថៃលក្ខណៈ អាថ៌កំបាំង. ឧក្រិដ្ឋកម្ម. Fantasy ដែលផលិតដោយ GMM25 រួមជាមួយ SOUR Bangkok។​ ភាពយន្តនេះមានភាពទាក់ទាញខ្លាំង ថែមទាំងមានការសេសើរមិនដាច់ពីមាត់ថាមានសាច់រឿងដ៏ល្អនិងមានអត្ថន័យអប់រំខ្លាំង កាលពីរដូវកាលទីមួយខ្សែភាពយន្តនេះមានចំនួន13ភាគ ធ្វើឲ្យយើងតាមដានសឹងតែមិនដកភ្នែក។ កាន់តែពិសេសជាងនេះទៅទៀត មានដំណឹងល្អពីភាពយន្តនេះថាភាពយន្តភាគនេះនឹងចេញរដូវកាលទី2ផងដែល អ្វីដែលអាចអង្រួនចិត្តយើងខ្លាំងគឺថានៅតែបន្តមានវត្តមានកញ្ញា Kitty Chicha (Nanno) ដែលជាតួឯកកាលដូវកាលទី1។ សម្រាប់ឈុតគម្រូ រូបប្រូម៉ូត និងថ្ងៃដែលត្រូវចេញផ្សាយមិនទាន់ព័ត៌មានច្បាស់ការនៅឡើយទេ គ្រាន់តែលឺល្ហៀងៗមកថា ក្នុងឆ្នាំនេះតែម្តង ដូចនេះប្រសិនជាមានអ្វីថ្មីយើងនឹងចែកជូនអ្នកកុននិយមនៅពេលក្រោយ។ សម្រាប់អ្នកទាំងអស់គ្នាមានក្តីរំពឹងនឹងសង្ឃឹមយ៉ាងណាសម្រាប់ភាគពីរនេះ? សាហាវជាងមុន ឬបន្ធូរដៃជាងមុន??

View Details

ANT-MAN 3 ប្រកាសថ្ងៃផលិត…

នៅក្នុងកម្មវិធី San Diego Comic-Con កាលពីឆ្នាំមុនលោក Kevin Feige ជាមេរបស់ Marvel Studios បានប្រកាសពីគម្រោងផលិតភាពយន្តនិងរឿងភាគជាច្រើនសម្រាប់ Phase 4 នៃ Marvel Cinematic Universe (MCU)។ ដោយឡែកលោក Kevin Feige មិនបានបញ្ជាក់អំពីភាពយន្ត ANT-MAN 3 ថានិងបញ្ចេញនៅពេលណាឡើយ ។ យ៉ាងណាមិញក៏មានការជជែកគ្នាក្នុង Internet ផងដែរ ពីការផលិតភាពយន្ត ANT-MAN 3 ដោយក្នុងនោះលោក Michael Douglas ដែលសម្ដែងជាតួ Hank Pym បានបង្ហើបប្រាប់យើងឲ្យដឹងថា វគ្គថ្មីនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ប៉ុន្មានថ្ងៃមកនេះស្រាប់តែមានពាក្យចចាមអារ៉ាមមួយថា ភាពយន្ត ANT-MAN 3 នឹងចាប់ផ្តើមផលិតក្នុងខែមិថុនា ឆ្នាំ2021 ខាងមុខនេះហើយ ដោយចាប់ផ្តើមថតនៅ រដ្ឋ Atlanta ( អាត្លង់តា ) តែបើទោះបីជាយ៉ាងណា វានៅតែជាពាក្យចចាមអារ៉ាមនៅឡើយទេ។ […]

View Details

Batwoman ប្តូរតួ Ruby Rose ទៅជា Javicia Leslie វិញ

សម្រាប់ហ្វេនរបស់ Arrowverse បានដឹងហើយថាកាលពីកន្លងទៅនេះ គឺមានការចាកចេញរបស់ Ruby Rose ដែលគាត់ជាអ្នកសម្តែងតួអង្គ Batwoman នេះតែម្តង ហើយជាក់ស្តែងណាស់ដែលចន្លោះកៅអីតួអង្គមួយនេះកំពុងតែស្វែងរកអ្នកថ្មីមកជំនួសម្ចាស់ដើម ។ Ruby Rose as Kate Kane/Batwoman. Jack Rowand/The CW ដោយឡែកកាលពីថ្មីៗនេះ ខាង CW ក៏បានប្រកាសជាផ្លូវការណ៍ថា ពួកគេបានរកម្ចាស់កៅអីថ្មីហើយ គឺតារាសម្តែងស្រីវ័យ 33 ឆ្នាំដែលមាន ឈ្មោះថា Javicia Leslie ដោយគាត់នឹងត្រួវមកដើរតួជា Batwoman នេះឯង ។ Javicia Leslie is first Black actress to play Batwoman. ហើយរូបគាត់ផ្ទាល់ក៏បាននិយាយថា “គាត់ពិតជាមានមោទនភាពខ្លាំងណាស់ដែលមកកាន់តំណែងជាតួអង្គ Batwoman ដំបូងបង្អស់ដែលជាជនជាតិស្បែកខ្មៅ និង ជាតួអង្គ Bisexual (ស្រឡាញ់បានទាំងស្រី ទាំងប្រុស) សម្រាប់ការបង្ហាញឲ្យទូលំទូលាយនូវសង្គម LGBT+” ។ រីឯ Ruby […]

View Details

Charlize Theron គ្មានវត្តមានក្នុងភាពយន្ត ​Mad Max 5

តារាសម្តែង Charlize Theron បានបញ្ចេញភាពមិនសប្បាយចិត្ត ក្រោយពីដឹងថាគាត់នឹងមិនបានសម្ដែងជាតួអង្គ Imperator Furiosa នៅក្នុងភាពយន្ត Mad Max 5 ។ រយៈពេល 5 ឆ្នាំមុន Warner Bros. Pictures បានបញ្ចេញភាពយន្ត Mad Max: Fury Road ជារឿងទី 4 នៃខ្សែស្រឡាយ Mad Mad Franchise អាចចាត់ទុកបានថាជាភាពយន្ត action ដ៍ល្អប្រចាំទស្សវត្សរ៍ ។ ភាពយន្តនេះបានឈ្នះពានរង្វាន់ជាច្រើន ក្នុងនោះក៏មានទាំងពានរង្វាន់អូស្ការចំនួន 6 និងទទួលបានការវាយតម្លៃពិន្ទុដល់ទៅ 8.1/10 ពី IMDb និង 97% ពី Rotten Tomatoes ។ សម្រាប់អ្នកគាំទ្រដែលកំពុងតែទន្ទឹងរងចាំវគ្គបន្តនៃខ្សែស្រឡាយ Mad Max ឥឡូវនេះ Mad Max: The Wasteland កំពុងតែចាប់ផ្ដើមលេចរូបរាងបណ្ដើរៗហើយក្រោមស្នាដៃអ្នកដឹកនាំកាលពីវគ្គ […]

View Details

នាឡិកាដាស់វិញ្ញាណ ឈ្នះពាន 3 ក្នុងពេលតែមួយ នៅប្រទេស ឥណ្ឌា

ពិតជាមានមោទនភាពខ្លាំងណាស់ នៅពេលដែលភាពយន្តភ័យរន្ធត់ នាឡិកាដាស់វិញ្ញាណ/The Clock បានបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ ព្រមទាំងដណ្តើមបានពានរង្វាន់បី នៅក្នុងពេលតែមួយនៃកម្មវិធី Horror Bowl Movie Awards ដែលធ្វើឡើងនៅប្រទេសឥណ្ឌា។ ក្នុងការចូលរួមនេះអាចបញ្ជាក់ឲ្យពិភពលោកឃើញថាវិស័យកុននៅកម្ពុជាពិតជាមានស្ទុះនិងការរីកចម្រើនខ្លាំងមិនចាញ់ប្រទេសដទៃឡើយ។ នៅចុងឆ្នាំ2019 ផលិតកម្ម LD Picture បានបង្ហាញភាពយន្ត នាឡិកាដាស់វិញ្ញាណ/The Clock ធ្វើឲ្យបណ្តាលអ្នកកុននិយម សរសើរថាល្អមិនដាច់ពីមាត់ បន្ទាប់ពីចាក់បញ្ចាំងនៅកម្ពុជាហើយ ភាពយន្តមួយនេះក៏បានបង្ហាញវត្តមាននៅលើផ្ទាំងក្រណាត់ ស 6 ប្រទេសផ្សេងទៀត មានដូចជា:(ថៃ, សិង្ហបុរី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងប្រ៊ុយណេ)។ ថ្មីៗនេះកម្មវិធីប្រកួតភាពយន្តភ័យរន្ធត់ ដែលធ្វើឡើងនៅប្រទេសឥណ្ឌាមានប្រមាណជិត200រឿងចូលរួមប្រកួត នៅក្នុងនោះមានតែភាពយន្តរឿង នាឡិកាដាស់វិញ្ញាណតែមួយគត់ដែលបានចំណាត់ថ្នាក់លេខមួយ និងដណ្តើមបានពានរង្វាន់ បី ផ្សេងទៀតផងក្នុងចំណោមនោះមានដូចជា:ទីមួយពាន : អ្នកដឹកនាំភាពយន្តឆ្នើមទីពីរពាន : ភាពយន្តឆ្នើមទីបីពាន : តារាសម្តែងប្រុសឆ្នើម បានទៅលោក សន ពិសិដ្ឋ ដែលសម្តែងជាតួអង្គឪពុក។ សង្ឃឹមថារឿងជញ្ជាំងក្រហម The Red Wall ដែលជាសែស្រឡាយរឿងនាឡិកាដាស់វិញ្ញានឹងទទួលបានការគាំទ្រខ្លាំង […]

View Details