Loading...

Category: FilmNerdKH

Auto Added by WPeMatico

Marvel គម្រោងផលិតភាពយន្ត Iron Heart (មានវីដេអូCOMIC)

កាលពីឆ្នាំ 2019 ស្ទូឌីយោ Marvel បានបញ្ចេញភាពយន្ដដ៍ធំប្រចាំឆ្នាំនៃ Phase ទី 3 គឺ Avengers: Endgame ជាភាពយន្ដដែលបំពេញបេះដូងហ្វេន និងរកចំណូលបានច្រើនលើសលប់ទៀតផង ដោយក្នុងនោះ មានការពលីជីវិតអាយដលរបស់ហ្វេនគ្រប់រូបដូចជា Natasha Rominoff (Black Widow) និង Tony Stark (Iron Man) ជាដើម ។ ក្នុងនោះមានទស្សនិកជនទូទាំងសកលលោកបានចោទជាសំណួរជាច្រើនថា តើយើងអាចនឹងឃើញឈុតអាវក្រោះដែកនេះទៀតរឺទេ ? ហើយក៍មានលេចឮព័ត៌មានខ្លះទាក់ទងនឹង Iron Heart (Riri Williams) ប្រហែលនឹងបង្ហាញវត្តមានជា TV Serie ក្នុង Disney+ ។ បើយោងតាម The Cinema Spot បានបញ្ជាក់ថា Iron Heart (Riri Williams) គ្រោងនឹងផលិតនៅឆ្នាំ 2021 រឺឆ្នាំបន្ទាប់ទៀតបើសិនបញ្ហាជម្ងឺ Covid-19 មិនទាន់ស្បើយ ហើយក៏មិនទាន់មានព័ត៌មានណាមួយអះអាងថា […]

View Details

ចាក់ផ្សាយបានតែជាងមួយសប្តាហ៍ ឥឡូវ​ Exctraction ប្រកាសចេញវគ្គ 2

ថាអីចេះខុសឥឡូវ Exctraction គ្រោងចេញវគ្គ 2 មែន! បណ្តាញផ្សាយភាពយន្តតាមអ៊ិនធឺណិតយក្ស Netflix បាននិងកំពុងចេញផ្សាយខ្សែភាពយន្តល្បីៗជាច្រើនបន្តកន្ទុយគ្នាយ៉ាងត្រដឹក។ ក្នុងនៅះភាពយន្ត Extraction ក៏ជាភាពយន្តថ្មីមួយដែលបានចាក់ផ្សាយទើបតែជាងមួយសប្តាហ៍កន្លងមក នៅលើ Netflix។ ទោះក្នុងរយៈខ្លីនៃការចាក់ផ្សាយតែភាពយន្តនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអ្នកគាំទ្រសរសើរថាជាភាពយន្ត Action ដ៏អស្ចារ្យមួយនៅក្នុងកំឡុងពេលដែលមនុស្សទូទាំងពិភពលោកស្ថិតក្នុងស្ថានភាព Quarantines នេះ។ ចុះប្រិយមិត្តអ្នកកុននិយមយើងទាំងអស់គ្នា បានទស្សនារឿង Extraction នេះហើយឬនៅ? បើសិនជាមើលហើយប្រាកដជាបានដឹងហើយថាឱកាសដែល Chris Hemsworth នឹងត្រឡប់មកវិញនៅគឺខ្ពស់ ដោយសារតែយើងបានឃើញឈុតមួយដែលគាត់នៅក្នុងទឹកបានយូរដូច Aquaman អ៊ីចឹង ដែលអាចឲ្យយើងសន្និដ្ឋានបានថា នៅពេលដែលគេបាញ់គាត់ធ្លាក់ចូលក្នុងទឹកនោះ គាត់ប្រហែលជាមិនទាន់ស្លាប់នោះទេ ហើយថែមទាំងឈុតចុងក្រោយយើងឃើញមនុស្សម្នាក់ឈរនៅជិតអាងទឹកតែមើលមិនច្បាស់ ដែលជាហេតុនាំឲ្យអ្នកគាំទ្រសន្និដ្ឋានថា Extraction ប្រាកដជាលេចចេញអាចមានវគ្គ 2 មកជាពុំខាន។ បើតាមប្រភពព័ត៌មានពីអ្នកធ្វើការជាមួយភាពយន្ត Extraction បានឲ្យដឹងថា Extraction នឹងចេញវគ្គ 2 ហើយលោក Chris Hemsworth ដែលសម្ដែងជាតួ Tyler Rake ក៏ត្រឡប់មកវិញផងដែរ ។ លោក Joe Russo […]

View Details

Tom Cruise សហការជាមួយ NASA និង SpaceX ក្នុងការថតរឿងថ្មីលើអវកាស

ភាពយន្តដែលគេថតនៅលើដី លើមេឃ ក្នុងទឹក និង ក្រោមដី សុទ្ធតែធ្លាប់ឃើញអស់ហើយ នៅឡើយតែថតនៅលើលំហអាកាស ប៉ុន្តែឥឡូវនេះប្រហែលជា Tom Cruise ចង់ឲ្យទស្សនិជនប្លែកអារម្មណ៍ហើយមើលទៅ ។ Tom Cruise គាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការសម្តែងរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយក្នុងខ្សែភាពយន្តរបស់គាត់តែងតែថតឈុតគ្រោះថ្នាក់ខ្លាំងៗដោយខ្លួនឯង ដូចជាថតឈុតគ្រោះមួយនៅលើយន្តហោះ Airbus A400 នៅក្នុងឆ្នាំ 2015 រឿង Mission: Impossible – Rogue Nation ក៏ដូចជារឿង Mission: Impossible – Fallout ឈុតដែលគត់បានលោតពីអាគារដោយខ្លួនឯង ហើយបាក់ជើងថែមទៀតផង ។ យោងតាមលោក Jim Bridenstine អ្នកគ្រប់គ្រងរបស់អង្គការ NASA បានឲ្យដឹងថា អង្គការ NASA កំពុងធ្វើការជាមួយ Tom Cruise ដើម្បីថតខ្សែភាពយន្តដំបូងដែលថតនៅទីអវកាសផ្ទាល់តែម្តង ។ ព័ត៌មានលម្អិតនៃគម្រោងនេះមិនទាន់ច្បាស់ទេប៉ុន្តែលោក Bridenstine មានប្រសាសន៍ថាខ្សែភាពយន្តនេះនឹងត្រូវធ្វើឡើងនៅលើស្ថានីយ៍អវកាសអន្តរជាតិ។ NASA is excited to […]

View Details

គម្រោងផលិត Ghost Rider កំពុងលេចរូបរាងហើយ

ក្នុងកំឡុងពេលដែលគម្រោងការផលិតកុនជាច្រើនត្រូវបានផ្អាកក៏ដូចគ្នានឹងគម្រោងចាក់បញ្ចាំង ប៉ុន្តែដំណើរការផលិកកុនថ្មីៗរបស់ Marvel Studios ក៏នៅតែបន្តគួរឲ្យកត់សម្គាល់។ ហើយឥឡូវនេះក៏បានលេចឮដំណឹងថា Marvel មានគ្រោងការផលិតភាពយន្ត Ghost Rider នេះម្តងទៀត ។ បើយោងតាមព័ត៌មានគួរឲ្យទុកចិត្តមួយបានឲ្យដឹងថា គម្រោងផលិត Ghost Rider កំពុងតែលេចរូបរាងហើយ គ្រាន់តែមិនដឹងថាផលិតជារឿងភាគ (TV Series) ឬក៏ កុនខ្នាតធំ (Feature Film) នោះទេ ហើយបើផលិតជារឿងភាគគឺអាចនឹងដាក់នៅក្នុង Disney+ ហ្នឹងឯង ។ យ៉ាងណាមិញដំណឹងដែលលេចឮមួយនេះវាអាចជាការពិតដែរ ពីព្រោះថាមួយរយៈមុខយើងទើបតែលឮចចាមអារាមថា អាចមានការបង្ហាញមុខ Ghost Rider នៅភាពយន្ត Doctor Strange 2 ផងដែរ ។ ប្រហែលជា Ghost Rider បង្ហាញមុខនៅភាពយន្ត Doctor Strange 2 ជា Cameo បន្តិច ហើយក៏ចេញរឿងផ្ទាល់ខ្លួនដាច់ដោយឡែកមួយដោយខ្លួនឯងក៏យើងមិនដឹងដែរ ។ លើសពីនេះទៅទៀតក៏មានអ្នកគាំទ្រចង់ដឹងដែរថា បើ Marvel […]

View Details

Taika Waititi ក្លាយជាអ្នកដឹកនាំរឿង​ Star Wars វគ្គថ្មី

មិត្តអ្នកកុននិយមយើងច្បាស់ជាស្គាល់អ្នកដឹកនាំរឿង THOR: RAGNAROK និង JOJO RABBIT ហើយ ដែលបានធ្វើអោយរឿងទាំងពីរមានភាពល្បីល្បាញខ្លាំង ព្រមទាំង JOJO RABBIT ទទួលបានពាន Academy Award for Best Writing Adapted Screenplay ម្នាក់នោះគឺ Taika Waititi ។ កាលពីថ្មីនេះមានដំណឹងមួយបានអោយដឹងថាខាង STAR WARS ពួកគេបានសម្រាប់ជ្រើសរើសយក Taika Waititi មកដឹកនាំនិង Co-Write ក្នុងរឿង STAR WARS វគ្គថ្មី ហើយក៏មានការចូលរួមសរេសរសាច់រឿងដោយ Krysty Wilson-Cairns ដែលបានឈ្នះពាន Academy Award for Best Original Screenplay ហើយក៏ជាអ្នកសរេសរសាច់រឿង 1917 ផងដែរ ។ Taika Waititi Krysty Wilson-Cairns ដោយឡែករឿងភាគ STAR […]

View Details

Transformers ប្រាប់ថ្ងៃបញ្ចាំងវគ្គថ្មីនឹងគម្រោងផលិតជាតុក្កតា

បើអ្នកជាហ្វេនរបស់រឿងបែបមនុស្សយន្ត អ្នកកុននិយមទាំងអស់គ្នាច្បាស់ជាស្គាល់រឿង TRANSFORMERS ហើយ ដែលសែស្រឡាយរឿងមួយនេះបានចេញកាលពីឆ្នាំ2007 រហូតដល់ឆ្នាំ 2017 រឿង TRANSFORMERS: THE LAST KNIGHT ។ ដំណឹងដែលធ្វើហ្វេនរបស់ TRANSFORMERS ក៏ដូចអេដមីនសប្បាយចិត្តដែលនោះគឺ Paramount Pictures បានអោយដឹងនូវថ្ងៃបញ្ចាំង TRANSFORMERS ថ្មីហើយ គឺនៅថ្ងៃទី22 ខែមិថុនា ឆ្នាំ2022 ដោយអីដែលរំភើបនោះព្រោះខាង Paramount បានបញ្ជាក់ថារឿង TRANSFORMERS: THE LAST KNIGHT នេះជាចុងក្រោយនៃសែស្រឡាយមួយនេះ។ ក្រៅពីនេះ ក៏មានការលេចលឺថា Transformers កំពុងមានគម្រោងផលិតជា Animated Series ផងដែរ ដោយបានលោក Josh Cooley ដែលជាអ្នកដឹកនាំរឿង TOY STORY 4 ហើយបានធ្វើអោយរឿងនេះទទួលបានពាន Oscar ជារឿង Animated ល្អជាងគេប្រចាំឆ្នាំនោះ ក៏នឹងមកដឹកនាំរឿង Animated Transformers ផងដែរ […]

View Details