Loading...

Category: FilmNerdKH

Auto Added by WPeMatico

Disney+ សម្រេចប្រកាសកាលបរិច្ឆេទថ្មី សម្រាប់ភាពយន្តភាគដែលហ្វេនកំពុងទន្ទឹងរង់ចាំ

ដូចដែលយើងបានដឹងស្រាប់ហើយថា Phase 4 នៃ Marvel Studios កំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំដែលបានបញ្ជាក់រួចមកហើយ គឺកាលបរិច្ឆេទថ្មី (ពន្យារពេល) នៃការចាក់បញ្ចាំងខ្សែភាពយន្តធំៗរបស់ Marvel Studios នាពេលខាងមុខនេះ។ បន្ទាប់ពីការដែលស្ងាត់ស្ងៀមមួយរយៈពេលមក ឥឡូវនេះ Marvel Studios ក៏បានប្រកាសកាលបរិច្ឆេទចេញផ្សាយថ្មីសម្រាប់ភាពយន្តភាគវិញម្តង។ បើតាមប្រភពពី Disney+ នាប្រទេស បារាំង បានរាយការណ៍ទៅ MCU Comic ថា ភាពយន្តភាគដែលចេញនៅក្នុងឆ្នាំ 2020 មាន៖ The Falcon And The Winter Soldier WandaVision ភាពយន្តភាគដែលចេញនៅក្នុងឆ្នាំ 2021 មាន ៖ Loki What if…? ភាពយន្តភាគដែលចេញនៅក្នុងឆ្នាំ 2022 មាន៖ Hawkeye Ms. Marvel She Hulk Moon Knight ​ក្នុងចំណោមបណ្តុំរឿងភាគពី ​Marvel Studios ដែលនឹងត្រៀមចេញបន្តកន្ទុយគ្នានេះ […]

View Details

ទីបំផុត Disney និង Marvel បានបញ្ចោញនូវកាលបរិច្ឆេទថ្មីហើយ

COVID-19 បានធ្វើអោយភាពយន្តជាច្រើនបានត្រូវពន្យាពេលថ្ងៃដាក់បញ្ចាំង និងមានភាពយន្តខ្លះទៀតបានផ្អាកការផលិតផងដែរ ឯ Marvel Studios និង Disney វិញក៏ដូចគ្នាផងដែរ ។ ដោយឡែក Disney និង Marvel បន្ទាប់ពីធ្វើការពន្យាពេលដោយមិនបានបញ្ជាក់ពីថ្ងៃដាក់បញ្ចាំង ហើយឥឡូវនេះខាង Disney និង Marvel បានបញ្ចោញនូវកាលបរិច្ឆេទដាក់បញ្ចាំងភាពយន្តរបស់ខ្លួនវិញហើយ ខាងក្រោមនេះជាកាលបរិច្ឆេទថ្មីនៃការដាក់បញ្ចោញ ៖ BLACK WIDOW ( 6-វិច្ឆិកា-2020 ) MULAN (24-កក្កដា-2020) FREE GUY (11-ធ្នូ-2020) THE ETERNALS ( 12-កុម្ភៈ-2021) JUNGLE CRUISE (30-កក្កដា-2021) SHANG-CHI ( 7-ឧសភា-2021) DOCTOR STRANGE 2 ( 5-វិច្ឆិកា-2021) THOR 4 ( 18-កុម្ភៈ-2022 ) BLACK PANTHER 2 […]

View Details

ទាន់ហន់តែម្តង!!! Lydia​​ ឆ្លង​ COVID-19​ ពីស្វាមីចំណែកឯកូនទាំង 2…

•••​​ កាលពីថ្ងៃទី ១៣ មីនា ២០២០ តារាសម្តែង-ពិធីករ-តារាចម្រៀង Matthew Deane បានចេញមកប្រកាសក្នុង Instagram របស់ខ្លួនថា ខ្លួនកំពុងឆ្លងនូវមេរោគខូវីដ១៩ (Covid-19/Coronavirus) ដែលបានសាងភាពពុះកញ្ជ្រោលយ៉ាងខ្លាំងដល់បណ្តាមហាជន និងសង្គមសិល្បៈថៃ​ ជាពិសេសគ្រប់គ្នាមានការបារម្ភជាខ្លាំងដល់អ្នកសិល្បៈផ្សេងៗដែលបានជួប និងនៅក្បែរតារារូបនេះ ក្នុងអំឡុង៣ ៤ថ្ងៃក្រោយមកនេះ។ អ្នកដែលគួរឲ្យបារម្ភជាងគេគឺ Lydia ដែលជាភរិយា រួមទាំងកូនៗទាំង២របស់ Matthew តែម្តង។ ក្រោយពីរង់ចាំលទ្ធផលត្រួតពិនិត្យ២ ៣ថ្ងៃមកនេះ មុននេះ៣ម៉ោង តារាចម្រៀងនិងសម្តែង Lydia បានចេញមកផុសលើ Instagram & Facebook របស់ខ្លួនថា លទ្ធផលចេញមកគឺ វិជ្ជមាន។ យ៉ាងណាមិញ សម្រាប់កូនៗទាំង២ នៅមានអាការៈកម្លាំងកំហែងប្រក្រតី ពោលគឺគ្មានសញ្ញាអ្វីទាក់ទងនឹងការផ្តាសាយឡើយ ដែលអាចសន្មត់ថាមិនឆ្លងពីប៉ាម៉ាក់របស់ខ្លួន។ សម្រាប់សារដែល Lydia សរសេរផុសគឺមានដូចតទៅ៖“អ្វីដែលសំខាន់គឺត្រូវតាំងស្មារតីឲ្យល្អបំផុតក្នុងពេលវេលានៃវិបត្តិបែបនេះ ត្រូវតទល់និងស៊ូបន្តទៀត អ្វីដែលពិបាកបំផុតគឺត្រូវបែកចេញពីគ្រួសារនិងកូនៗ​ ត្រូវឲ្យកូនទាំង២នៅដោយគ្មានទាំងប៉ាទាំងម៉ាក់មិនដឹងយូរប៉ុណ្ណា តែយ៉ាងហោចក៏នៅមានលោកយាយលោកតាដែលនៅជាមួយពួកគេ […] ហាមយំ ព្រោះទឹកភ្នែកអាចនឹងមានវីរុស” សម្រាប់ករណីតារាប្តីប្រពន្ធទាំង២នាក់ គឺមិនទាន់ដឹងច្បាស់ថា Matt ឆ្លងពីណាឡើយ […]

View Details

COVID-19 ធ្វើឲ្យភាពយន្តទាំង ៨​​ នេះពន្យាពេលបញ្ចាំង

••• ពិតជាសាហាវមែន!!! Coronavirus អាចធ្វើឲ្យភាពយន្តធំៗលំដាប់ពិភពលោកធ្វើការផ្លាស់ប្តូរថ្ងៃបរិច្ឆេទចាក់បញ្ចាំងបាន ។ ភាពយន្តដែលពន្យាពេលចាក់បញ្ចាំងមានដូចជា: Mulan ពន្យាពេលមិនទាន់ប្រាប់ថ្ងៃបរិច្ឆេទ No Time To Die ប្តូរពីថ្ងៃទី 2 ខែមេសា ឆ្នាំ 2020 ទៅថ្ងៃទី 25 ខែវិច្ឆកា ឆ្នាំ 2020 វិញ Fast And Furious 9 ប្តូរពីថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020 ទៅ ខែមេសា ឆ្នាំ 2021 វិញ A Quiet Place 2 ពន្យាពេលមិនទាន់ប្រាប់ថ្ងៃបរិច្ឆេទ Lovebirds ពន្យាពេលមិនទាន់ប្រាប់ថ្ងៃបរិច្ឆេទ Peter Rabbit 2 ប្តូរពីថ្ងៃទី 3 ខែមេសា ឆ្នាំ 2020 ទៅថ្ងៃទី 7 ខែសីហា […]

View Details

ទិដ្ឋភាពផ្ទាល់ពីទីតាំងថតភាពយន្ត អ្នកស្នងអគារ/Tenement

••• ពិតជារំភើបខ្លាំងណាស់នៅពេលដែលបានទៅទស្សនាការថតភាពយន្ត អ្នកស្នងអគារ/Tenement ដោយផ្ទាល់បែបនេះ ។ កាលថ្ងៃមុនអ្នកកុននិយមពួកយើងបានទៅទស្សនាការថតភាពយន្ត អ្នកស្នងអគារ/Tenement ដោយផ្ទាល់ហើយក៏មានការណែនាំពីកន្លែងប្លង់ថតនិងទីតាំងសំខាន់ៗមួយចំនួនធំពីសំណាក់ផលិតករ តែ ឡូយ ផ្ទាល់តែម្តង ។ លើសពីនេះទៅទៀតអ្នកកុននិយមពួកយើងក៏បានសំណេះសំណាលជាមួយនឹងអ្នកនិពន្ធ និងអ្នកដឹកនាំរឿង នេត ឥន្ទនរាសុទ្ទីដ្ឋេព និង ផលិតករ តែ ឡូយ ថែមទៀតផង ហើយគាត់ក៏បានរៀបរាប់សាច់រឿងឲ្យពួកយើងបានដឹងមួយចំនួនផងដែរ ក្រោយពេលបានស្ដាប់ពួកគាត់រៀបរាប់សាច់រឿងឲ្យខាងអ្នកកុននិយមពួកយើងបានដឹងរួចហើយធ្វើយើងមានអារម្មណ៍ថាភាយន្តមួយនេះមានភាពល្អខ្លាំងណាស់បូករួមទាំងទីតាំងដែលមើលទៅគួឲ្យព្រឺសម្បុលហើយនេះសំឡេង ( Surround Sound 7.1 Dolby Atmos )ថែមទៀត វាកាន់តែឲ្យអ្នកទស្សនាព្រឺសម្បុលនិងជក់ចិត្តដិតអារម្មណ៍ចំពោះភាពយន្តមួយនេះថែមទៀតផង ។ យ៉ាងណាមិញអេដមីពិតជាសរសើរដល់ពួកគាត់ខ្លាំងមែនទែនចំពោះការរើសទីតាំងថតរឿងមួយនេះ ព្រោះកន្លែងទីតាំងដែលថតនោះគឺពិតជាគួឲ្យព្រឺឆ្អឹងខ្នងមែនទែន ហើយវាសាកសំនឹងថតរឿងបែបភ័យរន្ធតខ្លាំងណាស់ ។ កុំភ្លេចរងចាំទស្សនាភាពយន្ត អ្នកស្នងអគារ/Tenement នេះនៅចុងឆ្នាំ 2020 ទាំងអស់គ្នាណា

View Details

កំពូលតារាសម្ដែង Tom Hank និង​ភរិយាឆ្លង COVID-19

•••​ កាលពីមុននេះប៉ុន្មានម៉ោង កំពូលតារាសម្តែងក្នុងដួងចិត្តទស្សនិកជន លោក Tom Hanks បានធ្វើការបង្ហោះសារក្នុងគណនី Instagram របស់ខ្លួន ជាការប្រកាសថា ពេលនេះលោកបានធ្វើតេស្តវិជ្ជមានលើមេរោគ Coronavirus (COVID-19) ក្នុងពេលដែលស្ថិតនៅប្រទេសអូស្ត្រាលីដើម្បីថតកុន។ ក្នុងសាររបស់លោក បានថ្លែងថា “សួស្តីគ្រប់គ្នា!​ ខ្ញុំនិងភរិយា កំពុងស្ថិតក្នុងប្រទេសអូស្ត្រាលី។ អ្វីដែលកើតឡើងគឺ ពួកយ៉ាងមានអារម្មណ៍ហត់នឿយតិចតួច ដូចកើតជម្ងឺផ្តាសាយ រួមទាំងការចុករោយរាងកាយផងដែរ។ Rita ភរិយាខ្ញុំមានអាការៈរងាញាក់ម្តងៗ និងគ្រុនក្តៅតិចតួច។ ដើម្បីឲ្យប្រាកដចិត្ត និងស្ថិតក្នុងវិបត្តិពិភពលោកពេលនេះ ពួកយើងក៏បានទៅធ្វើតេស្តរកមេរោគ Coronavirus ហើយលទ្ធផលនោះគឺ វិជ្ជមាន” លោកបានបន្តថា “ចឹងឥឡូវត្រូវធ្វើម៉េចទៀត? ខាងពេទ្យគឺគេមានក្បួនច្បាប់ត្រឹមត្រូវដើម្បីឲ្យយើងធ្វើតាម។ ពួកយើងទាំង២នាក់ នឹងត្រូវបានបន្តការធ្វើតេស្ត សង្កេត និងញែកចេញពីអ្នកផ្សេ​ង ដើម្បីសុខភាព និងសុវត្ថិភាពសាធារណៈដែលតម្រូវឲ្យគោរពតាម។ មួយថ្ងៃសោះ រឿងមិននឹកស្មានអ្វីក៏អាចកើតឡើងដែរ មែនទេ? យើងនឹងឲ្យពិភពលោក Update ពីរឿងពួកយើងបន្តបន្ទាប់ទៀត។ ថែខ្លួនផងគ្រប់គ្នា! Hanx.” អ្នកផ្ទៃក្នុងបានឲ្យដឹងថា អ្នកដែលជាប់ពាក់ព័ន្ធនឹងមេរោគនេះ គឺមានតែ២នាក់ប្តីប្រពន្ធ Hanks តែប៉ុណ្ណោះ ហើយការថតកុន គឺស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ […]

View Details