fonki

Auto Added by WPeMatico

ចលនា​នៃ​ការ​រស់​ឡើងវិញ​នៃ​វប្បធម៌​ខ្មែរ​បាន​ផ្ដល់​កំណើត​ដល់​បណ្ដុំ​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ​មានឈ្មោះ​ថា «KampumEra» កាលពី​ខែមេសា ឆ្នាំ២០២១ ក្នុង​គោលបំណង​លើកកម្ពស់ អត្តសញ្ញាណនិង​វប្បធម៌​ល្អឥតខ្ចោះ​របស់​កម្ពុជា ​ព្រមទាំង​លើកកម្ពស់​ការយល់​ដឹង​ អំពី​សារសំខាន់​នៃ​ការ​អភិរក្ស​បរិស្ថាន​ធម្មជាតិ​ផង​ដែរ។ KampumEra ត្រូវ​បាន​ផ្តួចផ្តើម​ឡើង ដើម្បី​បង្ហាញថា យុវជន​កម្ពុជា​ជំនាន់​ថ្មី មាន​សេចក្តី​ស្រឡាញ់​ដិតដាម​ចំពោះ​ដើមកំណើត ប្រពៃណី និង​ទឹកដី​របស់​ខ្លួន។ បណ្ដុំ​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ​នេះ​ជម្នះ​នឹង​គំនិត​ដែល​លើកឡើង​ថា យុវជន​ជំនាន់​ក្រោយ​មិន​មានការ​ខ្វាយខ្វល់ អភិរក្ស​កេរ្តិ៍ដំណែល​របស់​ខ្លួន។ ផ្ទុយទៅវិញ យុវជន​ជំនាន់​ថ្មី​មានការ​ជំរុញ​ទឹកចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិរក្ស​និង​បន្តម​រត​ករបស់​កម្ពុជាតាម​បែបផែន​របស់​ពួក​គេ។…

4 years ago