មើលរាប់ភ្លេចហើយ ចុះស្គាល់គាថាល្បីៗណាខ្លះពីស៊េរីរឿង Harry Potter
••• បើអ្នកជាហ្វេនរបស់ពីភពវេទមន្តរបស់ J.K. Rowling អ្នកនឹងលង់ស្រឡាញ់បណ្តាសៀវភៅប្រឡោមលោកនិងភាពយន្ត HARRY POTTER ដែលចេញមកដល់ពេលនេះបាន៨វគ្គហើយ (មិនរាប់បញ្ចូលសែស្រឡាយ FANTASTIC BEAST) ដោយក្នុងនោះ ក្រៅពីសាច់រឿងល្អមើលជក់ចិត្ត តួសម្តែងល្អឥតខ្ចោះហើយនោះ មន្តស្នេហ៍ម្យ៉ាងនៃភាពយន្តនេះ គឺការសម្រឹតសម្រាំងពាក្យគាថាមន្តអាគមដែលស្តាប់លឺហើយ មិនសរសើរថាឡូយមិនបាននោះឯង។ តោះមករំលឹកឡើងវិញនូវគាថាដែលយើងលួចសូត្រថាទាំងត្រូវផងខុសផង តាំងពីភាគដំបូងមកដល់ភាគចុងក្រោយ ថាមានគាថាអ្វីខ្លះ ដោយប្រភេទនៃគាថានោះត្រូវបានបែងចែកជា៣ក្រុមសំខាន់ៗគឺ មន្តទូទៅ (Charms) អាគមការពារខ្លួន (Defensive Charms & Curses) និង បណ្តាសារមិនអាចលើកលែង (Unforgiveable Curses)៖ WINGARDIUM LEVIOSAមន្តទូទៅ៖ ប្រើសម្រាប់បញ្ជាវត្ថុនានា ឲ្យបណ្តែតឡើងលើអាកាស បើចង់រំកិលឲ្យទៅមុខក្រោយឆ្វេងស្តាំ ត្រូវបញ្ជាតាមរយៈចង្កឹះទិព្វ។ ALOHAMORAមន្តទូទៅ៖ បើគ្មានសោរចាក់ គឺត្រូវវាយកម្ទេចមេសោរ តែក្នុងពិភពវេទមន្ត គ្រាន់តែសូត្រគាថានេះ អ្នកនឹងអាចបើកស្រាយសោរផ្សេងៗ ដែលបិទជាប់ដោយសារវេទមន្ត EXPECTO PATRONUMមន្តទូទៅ៖ ជាគាថាទុកសូត្រពេលមានការយាយីពីសំណាក់ពួកខ្មោចស្រូបព្រលឹង “Dementor” ។ បើចេះសូត្រត្រឹមត្រូវ រូបភាពនៃសិល្ប៍នឹងចេញជារាងសត្វទេព (Patronus) ផ្សេងៗដូចជា ក្តាន់ […]
View Details