Kampucheers

កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ

ប្រហែលប្រជាជនខ្មែរទូទៅបានស្គាល់និងបានឃើញច្រើនគ្នាមកហើយនូវរបាំមួយដែលមានដើមកំណើតពីប្រជាជនភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេសាបនោះគឺរបាំត្រុដិ​ ។ របាំត្រុដិ​ ជារបាំជនជាតិសំរ៉ែ ដែល​ជា​ជន​ជាតិ​ដើមខ្មែរមន រស់​នៅ​តាំង​ពី​បុរាណ​កា​ល​មកម៉្លេះ ។ ជារៀង​រាល់​ពេល​ចូល​ឆ្នាំ ជន​ជាតិ​សំរ៉ែ​តែង​តែ​យក​របាំត្រុដិ​នេះ​ទៅ​លេង​ថ្វាយ​ព្រះ​ពរ​ព្រះរាជា​ខ្មែរ​នៅ​អង្គរ ដូចនេះហើយទើបមានទម្លាប់លេងតែពេលចូលឆ្នាំរហូតមកដល់សព្វថ្ងៃ ។ ពាក្យ ត្រុដិ សម្ដៅដល់វេលាឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី ។ តាមអត្ថន័យនេះ របាំត្រុដិដែលប្រារព្ធធ្វើនោះគឺ ត្រូវបានកំណត់ដំណើរកាត់ផ្តាច់នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរ ។…

4 years ago