គម្រោងផលិត Ghost Rider កំពុងលេចរូបរាងហើយ
ក្នុងកំឡុងពេលដែលគម្រោងការផលិតកុនជាច្រើនត្រូវបានផ្អាកក៏ដូចគ្នានឹងគម្រោងចាក់បញ្ចាំង ប៉ុន្តែដំណើរការផលិកកុនថ្មីៗរបស់ Marvel Studios ក៏នៅតែបន្តគួរឲ្យកត់សម្គាល់។ ហើយឥឡូវនេះក៏បានលេចឮដំណឹងថា Marvel មានគ្រោងការផលិតភាពយន្ត Ghost Rider នេះម្តងទៀត ។ បើយោងតាមព័ត៌មានគួរឲ្យទុកចិត្តមួយបានឲ្យដឹងថា គម្រោងផលិត Ghost Rider កំពុងតែលេចរូបរាងហើយ គ្រាន់តែមិនដឹងថាផលិតជារឿងភាគ (TV Series) ឬក៏ កុនខ្នាតធំ (Feature Film) នោះទេ ហើយបើផលិតជារឿងភាគគឺអាចនឹងដាក់នៅក្នុង Disney+ ហ្នឹងឯង ។ យ៉ាងណាមិញដំណឹងដែលលេចឮមួយនេះវាអាចជាការពិតដែរ ពីព្រោះថាមួយរយៈមុខយើងទើបតែលឮចចាមអារាមថា អាចមានការបង្ហាញមុខ Ghost Rider នៅភាពយន្ត Doctor Strange 2 ផងដែរ ។ ប្រហែលជា Ghost Rider បង្ហាញមុខនៅភាពយន្ត Doctor Strange 2 ជា Cameo បន្តិច ហើយក៏ចេញរឿងផ្ទាល់ខ្លួនដាច់ដោយឡែកមួយដោយខ្លួនឯងក៏យើងមិនដឹងដែរ ។ លើសពីនេះទៅទៀតក៏មានអ្នកគាំទ្រចង់ដឹងដែរថា បើ Marvel […]
View Details