Loading...

Category: kInme

Auto Added by WPeMatico

កញ្ញា ឡេងឡេង និងកំលោះ ស្ទីវិន ស្រក់ទឹកភ្នែកម៉ាត់ៗ សឺតសត សឺតសត តែម្ដងប៉ះម្ហូបនៅគីនមីសប្ដាហ៍នេះ

ទស្សនាវីដេអូ “ប៉ុស្តិ៍ញ៉ាំ” Ep04 ហើយជក់ចិត្តដែរទេគ្នាយើង ? មើលកញ្ញា ឡេងឡេង និងអ្នកកំលោះ ស្ទីវិន ញ៉ាំផងនិយាយហូរហែតាប៉ែលតផង ។ អ៊ីចឹងមកទម្លាក់រូបភាពខ្លះទៀតពីម្ហូបនៅហាង Kinme ។ សង្ឃឹមថាអាចធ្វើឱ្យគ្នាយើង ឃ្លានបណ្ដើរៗពេលអូសមើលរូបភាព និងទស្សនាវីដេអូ ។  សប្ដាហ៍នេះនាំអារម្មណ៍គ្រប់គ្នាទៅហាងបែប Street Food ដែលមានមុខម្ហូបពិសេសៗសែនជក់ចិត្តគឺហាង “Kinme” ។ ទ្រួសៗទី1មាន ងាវស្រុសទឹកដូង ដែលជាងាវសាច់លេខ១ពីខាងស្រែអំបិល ស្រុសជាមួយទឹកដួងនិងស្លឹកតើយ ដែលអាចលក់បានពី ២៥kg ទៅ ៣០kg ក្នុងមួយថ្ងៃ ។  ទី2នោះគឺស៊ុបចិនប៉ុន្តែច្នៃពិសេសតាមតម្រូវការរសជាតិប្រជាជនខ្មែរយើង គឺស៊ុបស៊ីឆ័ន ហើយលេងសើចមិនបានទេ ពេញនិយមខ្លាំងណាស់ លក់បានពី ១០០ ទៅ ២០០ ចានឯណោះក្នុងមួយថ្ងៃៗ ។ ចំណែកទី3 សាច់អាំងចិនពិសេស ដែលប្រឡាក់ជាមួយគ្រឿងចិនហឹរតិចៗ អាំងភ្លាមៗ ក្ដៅៗ ឈ្ងុយឆ្ងាញ់បែបញាំជក់មាត់ ។ មិនទាន់អស់ទេ នៅ Kinme គឺមានរូបមន្តទឹកជ្រលក់ពិសេសរបស់ហាងទាំង […]

View Details