Loading...

Category: kmenglyna

Auto Added by WPeMatico

ចលនា​នៃ​ការ​រស់​ឡើងវិញ​នៃ​វប្បធម៌​ខ្មែរ​បាន​ផ្ដល់​កំណើត​ដល់​បណ្ដុំ​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ​មានឈ្មោះ​ថា «KampumEra» កាលពី​ខែមេសា ឆ្នាំ២០២១ ក្នុង​គោលបំណង​លើកកម្ពស់ អត្តសញ្ញាណនិង​វប្បធម៌​ល្អឥតខ្ចោះ​របស់​កម្ពុជា ​ព្រមទាំង​លើកកម្ពស់​ការយល់​ដឹង​ អំពី​សារសំខាន់​នៃ​ការ​អភិរក្ស​បរិស្ថាន​ធម្មជាតិ​ផង​ដែរ។ KampumEra ត្រូវ​បាន​ផ្តួចផ្តើម​ឡើង ដើម្បី​បង្ហាញថា យុវជន​កម្ពុជា​ជំនាន់​ថ្មី មាន​សេចក្តី​ស្រឡាញ់​ដិតដាម​ចំពោះ​ដើមកំណើត ប្រពៃណី និង​ទឹកដី​របស់​ខ្លួន។ បណ្ដុំ​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ​នេះ​ជម្នះ​នឹង​គំនិត​ដែល​លើកឡើង​ថា យុវជន​ជំនាន់​ក្រោយ​មិន​មានការ​ខ្វាយខ្វល់ អភិរក្ស​កេរ្តិ៍ដំណែល​របស់​ខ្លួន។ ផ្ទុយទៅវិញ យុវជន​ជំនាន់​ថ្មី​មានការ​ជំរុញ​ទឹកចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិរក្ស​និង​បន្តម​រត​ករបស់​កម្ពុជាតាម​បែបផែន​របស់​ពួក​គេ។ ក្នុង​បណ្ដុំ​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ​នេះ KampumEra បាន​ណែនាំ​សិល្បករ​វ័យក្មេង អ្នកដឹកនាំ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ដើម្បី​ឱ្យ​សាធារណជន​ចាប់ផ្ដើម​ស្គាល់​ពី​ស្នាដៃ​សិល្បៈ​របស់​ពួក​គេ។ ហើយ​ក្នុង​ពេល​ថ្មីៗនេះ KampumEraបាន​ចាប់ដៃ​គូ​ជាមួយ​សិល្បករ​គូរគំនូរ​លើ​ជញ្ជាំង៤រូប សម្រាប់​យុទ្ធនាការ «ភាពជោគជ័យ​កើតចេញពីខ្លួនយើង» ដែល​នឹង​ប្រព្រឹត្ត​ឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក រយៈពេល​ពេញ​មួយ​ខែសីហា។ ជាមួយនឹង​ជំនឿ​ថា៖ «អតីតកាល​របស់​យើង ​មិន​អាច​កំណត់​អនាគត​របស់​យើង​នោះ​ទេ។ យើង​ជា​អ្នក​កំណត់​ជោគវាសនា ​ក្នុង​ជីវិត​របស់​យើង។» យុទ្ធនាការ​នេះ​ នឹង​ផ្ដល់​ឱកាស​ឱ្យ​សាធារណជន ​ចូលរួម​បាន​តាមរយៈ​ការចែក​រំលែក​ក្តី​ស្រមៃ គោលដៅ និង​ការផ្លាស់ប្ដូរ​ដែល​ពួក​គេ​មាន​និង​ចង់​ឃើញ​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា។ មតិ​ឆ្លើយតប​របស់​សាធារណជន​នឹង​ក្លាយជា​គ្រឿង​បណ្ដាល​ចិត្ត​សម្រាប់​សិល្បករ​ទាំង៤ រូប ដោយ​ប្រែក្លាយ​ក្តី​ស្រមៃ និង​គោលដៅ​របស់​ប្រជាជន​កម្ពុជា​ទៅ​បង្កើត​គំនូរ​លើ​ជញ្ជាំង​ហៅថា៖ «ជញ្ជាំង​នៃ​ក្តី​សង្ឃឹម»។ ដោយ​ត្រូវ​បាន​ស្គាល់​ក្នុងរង្វង់​សិល្បៈ​ក្រោម​ឈ្មោះថា FONKI សិល្បករ​គូរគំនូរ​លើ​ជញ្ជាំង​ជា​ជនជាតិ​ខ្មែរ​កាត់​បារាំង វ័យ៣១ឆ្នាំ​រូប​នេះ ធ្លាប់​បាន​តាំងពិព័រណ៍​ស្នាដៃ​សិល្បៈ​ដែល​មានឈ្មោះ​ថា«ការ​រស់​ឡើងវិញ​នៃ​មរតក​វប្បធម៌​ខ្មែរ» កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩។ គោលបំណង​នៃ​ការ​តាំងពិព័រណ៍​នោះ​គឺ គឺ​ដើម្បី​ក្រឡេក​មើល​ប្រជាជន​កម្ពុជា តាម​ជំ​នាន់​ផ្សេងៗ […]

View Details