រំឮករឿង Lara Croft: Tomb Raider ដែលហូលីវូដមកផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទឹកដីអង្គរ កម្ពុជានាឆ្នាំ 2001 (មានវីដេអូ)
អ្នកខ្លះប្រហែលជានៅចាំបានថា កាលពីឆ្នាំ 2001 ផលិតកម្មហូលីវូដយក្ស Paramount បានមកថតភាពយន្តមួយនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាយើង ដែលមានចំណងជើងថា Lara Croft: Tomb Raider ។ វាជាភាពយន្តមួយដែលទស្សនិកជន លាន់មាត់សសើរមិនដាច់ពីមាត់គ្រប់ៗគ្នា។ ភាពយន្ត Lara Croft: Tomb Raider មួយនេះគឺជាភាពយន្តបែប ផ្សងព្រេង បាញ់បោះ លាយឡំជាមួយនឹងការស្វែងរកវត្ថុបុរាណ រាងត្រីកោណម្យ៉ាង ដែលធ្វើឲ្យសាច់រឿងពិតជាឡូយមែនទែន។ ភាពយន្តមួយនេះគឺជា ស្នាដៃដឹកនាំសម្ដែងរបស់លោក Simon West ហើយបានចំណាយលុយផលិតអស់រហូតទៅដល់ 115 លានដុល្លាឯណោះ ហើយវាក៏មានការចូលរួមសម្តែងពីកំពូលតារាសម្តែងស្រី Angelina Jolie និងលោក Daniel Craig ដែលទស្សនិកជនស្គាល់គាត់ថាជាតួអង្គ 007 James Bond។ លើសពីនេះទៅទៀត Lara Croft: Tomb Raider ក៏បានមកផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៅលើទឹកដីសៀមរាបអង្គរ នៃប្រទេសកម្ពុជា ដែលបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យថែមមួយកម្រិតទៀត។ ដំណើររឿងគឺនិយាយអំពី ការទៅរកវត្ថុបុរាណត្រីកោណម្យ៉ាងដែលបានបែកចេញជាពីរចំណែក ដោយសារការប្រើប្រាស់មិនបានត្រឹមត្រូវរបស់ក្រុម Illuminati។ […]
View Details