Loading...

Category: LDPicture

Auto Added by WPeMatico

នាឡិកាដាស់វិញ្ញាណ ឈ្នះពាន 3 ក្នុងពេលតែមួយ នៅប្រទេស ឥណ្ឌា

ពិតជាមានមោទនភាពខ្លាំងណាស់ នៅពេលដែលភាពយន្តភ័យរន្ធត់ នាឡិកាដាស់វិញ្ញាណ/The Clock បានបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ ព្រមទាំងដណ្តើមបានពានរង្វាន់បី នៅក្នុងពេលតែមួយនៃកម្មវិធី Horror Bowl Movie Awards ដែលធ្វើឡើងនៅប្រទេសឥណ្ឌា។ ក្នុងការចូលរួមនេះអាចបញ្ជាក់ឲ្យពិភពលោកឃើញថាវិស័យកុននៅកម្ពុជាពិតជាមានស្ទុះនិងការរីកចម្រើនខ្លាំងមិនចាញ់ប្រទេសដទៃឡើយ។ នៅចុងឆ្នាំ2019 ផលិតកម្ម LD Picture បានបង្ហាញភាពយន្ត នាឡិកាដាស់វិញ្ញាណ/The Clock ធ្វើឲ្យបណ្តាលអ្នកកុននិយម សរសើរថាល្អមិនដាច់ពីមាត់ បន្ទាប់ពីចាក់បញ្ចាំងនៅកម្ពុជាហើយ ភាពយន្តមួយនេះក៏បានបង្ហាញវត្តមាននៅលើផ្ទាំងក្រណាត់ ស 6 ប្រទេសផ្សេងទៀត មានដូចជា:(ថៃ, សិង្ហបុរី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងប្រ៊ុយណេ)។ ថ្មីៗនេះកម្មវិធីប្រកួតភាពយន្តភ័យរន្ធត់ ដែលធ្វើឡើងនៅប្រទេសឥណ្ឌាមានប្រមាណជិត200រឿងចូលរួមប្រកួត នៅក្នុងនោះមានតែភាពយន្តរឿង នាឡិកាដាស់វិញ្ញាណតែមួយគត់ដែលបានចំណាត់ថ្នាក់លេខមួយ និងដណ្តើមបានពានរង្វាន់ បី ផ្សេងទៀតផងក្នុងចំណោមនោះមានដូចជា:ទីមួយពាន : អ្នកដឹកនាំភាពយន្តឆ្នើមទីពីរពាន : ភាពយន្តឆ្នើមទីបីពាន : តារាសម្តែងប្រុសឆ្នើម បានទៅលោក សន ពិសិដ្ឋ ដែលសម្តែងជាតួអង្គឪពុក។ សង្ឃឹមថារឿងជញ្ជាំងក្រហម The Red Wall ដែលជាសែស្រឡាយរឿងនាឡិកាដាស់វិញ្ញានឹងទទួលបានការគាំទ្រខ្លាំង […]

View Details

គ្រោងការផលិតភាពយន្ត red wall បានចាប់ផ្ដើមហើយ (មានវីដអូ)

••• ត្រៀមខ្លួនហើយរឺនៅជាមួយនឹងផ្ទាំងទស្សនីភាពថ្មីរបស់ចក្រវាឡ The Clock នៃផលិតកម្ម LD Pictures គឺរឿង The Clock: Red Wall ដែលសហកាផលិតជាមួយនិងប្រទេស មីយ៉ាន់ម៉ា ផ្ទាល់តែម្ដង ។ ក្រោយពេលដែលធ្វេីការជ្រេីសរេីសតួឯកស្រីនិងតួឯកប្រុសអស់រយះពេលជិត3ខែមក ភាពយន្ត The Clock: Red Wall ក៏បានបង្ហាញតួឯកស្រីនិងតួឯកប្រុសរបស់ខ្លួនជាផ្លូវការផងដែរដោយបង្ហោះចេញពេលគណនី Facebook របស់អ្នកដឹកនាំរឿង Leak Lida (លៀក លីដា) ផ្ទាល់តែម្តង ដែលតួឯកស្រីមានឈ្មោះថា Sothida Pokimtheng ជាជនជាតិ ខ្មែរ និង តួឯកប្រុសឈ្មោះ Paing Takhon ជាជនជាតិ មីយ៉ាន់ម៉ា  ។ លើសពីនេះទៅទៀភាពយន្តមួយនេះកំពុងតែសម្លឹងមើលនិងសិក្សាពីទីតាំងមួយចំនួនទាំងនៅប្រទេសខ្មែរនិងប្រទេសមីយ៉ាន់ម៉ាដើម្បីថតរឿងមួយនេះឡើងមកទៀតផង ហើយអមជាមួយនឹងការដែលកំពុងតែសម្លឹងមើលនិងសិក្សាពីទីតាំងមួយចំនួន LD Picture ក៏បានសាងសង់ Studio មួយសម្រាប់ភាពយន្ត The Clock : Red Wall នេះតែម្ដង […]

View Details