Loading...

Category: lydia

Auto Added by WPeMatico

ទាន់ហន់តែម្តង!!! Lydia​​ ឆ្លង​ COVID-19​ ពីស្វាមីចំណែកឯកូនទាំង 2…

•••​​ កាលពីថ្ងៃទី ១៣ មីនា ២០២០ តារាសម្តែង-ពិធីករ-តារាចម្រៀង Matthew Deane បានចេញមកប្រកាសក្នុង Instagram របស់ខ្លួនថា ខ្លួនកំពុងឆ្លងនូវមេរោគខូវីដ១៩ (Covid-19/Coronavirus) ដែលបានសាងភាពពុះកញ្ជ្រោលយ៉ាងខ្លាំងដល់បណ្តាមហាជន និងសង្គមសិល្បៈថៃ​ ជាពិសេសគ្រប់គ្នាមានការបារម្ភជាខ្លាំងដល់អ្នកសិល្បៈផ្សេងៗដែលបានជួប និងនៅក្បែរតារារូបនេះ ក្នុងអំឡុង៣ ៤ថ្ងៃក្រោយមកនេះ។ អ្នកដែលគួរឲ្យបារម្ភជាងគេគឺ Lydia ដែលជាភរិយា រួមទាំងកូនៗទាំង២របស់ Matthew តែម្តង។ ក្រោយពីរង់ចាំលទ្ធផលត្រួតពិនិត្យ២ ៣ថ្ងៃមកនេះ មុននេះ៣ម៉ោង តារាចម្រៀងនិងសម្តែង Lydia បានចេញមកផុសលើ Instagram & Facebook របស់ខ្លួនថា លទ្ធផលចេញមកគឺ វិជ្ជមាន។ យ៉ាងណាមិញ សម្រាប់កូនៗទាំង២ នៅមានអាការៈកម្លាំងកំហែងប្រក្រតី ពោលគឺគ្មានសញ្ញាអ្វីទាក់ទងនឹងការផ្តាសាយឡើយ ដែលអាចសន្មត់ថាមិនឆ្លងពីប៉ាម៉ាក់របស់ខ្លួន។ សម្រាប់សារដែល Lydia សរសេរផុសគឺមានដូចតទៅ៖“អ្វីដែលសំខាន់គឺត្រូវតាំងស្មារតីឲ្យល្អបំផុតក្នុងពេលវេលានៃវិបត្តិបែបនេះ ត្រូវតទល់និងស៊ូបន្តទៀត អ្វីដែលពិបាកបំផុតគឺត្រូវបែកចេញពីគ្រួសារនិងកូនៗ​ ត្រូវឲ្យកូនទាំង២នៅដោយគ្មានទាំងប៉ាទាំងម៉ាក់មិនដឹងយូរប៉ុណ្ណា តែយ៉ាងហោចក៏នៅមានលោកយាយលោកតាដែលនៅជាមួយពួកគេ […] ហាមយំ ព្រោះទឹកភ្នែកអាចនឹងមានវីរុស” សម្រាប់ករណីតារាប្តីប្រពន្ធទាំង២នាក់ គឺមិនទាន់ដឹងច្បាស់ថា Matt ឆ្លងពីណាឡើយ […]

View Details