Loading...

Category: Marvel

Auto Added by WPeMatico

SONY ប្រកាសភាពយន្ត MARVEL មិនទាន់មានចំណងជើង

••• ដូចយើងដឹងស្រាប់ហើយថាកាលនៅក្នុងកម្មវិធី Comic-Con 2019 ក្រុមហ៊ុន Marvel Studios បានប្រកាសបើកមុខមាត់ថ្មីរបស់ Phase 4 ដែលមានរយៈពេលចាប់ពី 2020 រហូតដល់ 2022 ដែលមានភាពយន្តជាច្រើន ។ ដោយឡែកសម្រាប់ចក្រវាឡ Marvel និង Sony ក៏បានប្រកាសចេញភាពយន្តជាច្រើនផងដែរ ។ យ៉ាងណាមិញកាលពីថ្មីៗនេះ Sony បានប្រកាសពីការចាក់បញ្ចាំងភាពយន្តថ្មីមួយរបស់ Sony-Marvel នៅក្នុងថ្ងៃទី 8 ខែតុលា ឆ្នាំ 2021 ដោយមិនបានប្រាប់ឡើយថាភាពយន្តនេះជាភាពយន្តអ្វី ហើយក៏បានធ្វើឲ្យមានការងឿងឆ្ងល់យ៉ាងខ្លាំងជុំវិញនឹងការប្រកាសមួយនេះ!!! លើសពីនេះទៅទៀតបន្ទាប់ពីមានការប្រកាសរបស់ Sony នេះហើយក៏មានការរំពឹងទុកខ្លះៗដែលទាក់ទងនឹងការប្រកាសនេះផងដែរ បើតាមកាស្រាវជ្រាវមកពីប្រភពគេហទំព័រធំៗផ្សេងៗបានឲ្យដឹងថា ការប្រកាសចាក់បញ្ចាំងភាពយន្តរបស់ Sony-Marvel ក្នុងឆ្នាំ 2021 នេះអាចនឹងមានភាពយន្តណាមួយក្នុងចំណោម 3 រឿង ដែលនឹងអាចចេញនៅក្នុងថ្ងៃទី 8 ខែតុលា ឆ្នាំ 2021 ដូចដែល Sony ប្រកាសនេះ ក្នុងនេះមានដូចជា Spider-Man, Venom និង […]

View Details

កក់ចំ GrabTukTuk Avengers អ្នកនឹងមានសំណាងទទួលបានកាដូពិសេសពី Marvel ស្ទូឌីយោ និង Grab

តើអ្នកជាហ្វេនកំពូលខ្សែភាពយន្តប្រចាំឆ្នាំ Avengers: Endgame មែនទេ? អ្នកទាំងអស់គ្នាមុខជារង់ចាំយ៉ាងអន្ទះអន្ទែងជាយូរមកហើយសម្រាប់ខ្សែភាពយន្តដែលត្រៀមនឹងចាក់បញ្ចាំងមួយនេះ ព្រោះគ្រប់គ្នាសុទ្ធតែចង់ដឹងខ្លាំងពីសាច់រឿងបន្តនៃមហាសង្គ្រាម រវាងក្រុម Superhero Avengers ជាមួយនឹងកំពូល Super villain Thanos។ យ៉ាងណាមិញនេះជាដំណឹងល្អសម្រាប់ប្រិយមិត្តរបស់ Avengers ដោយ Grab ក្រុមហ៊ុនកក់ការធ្វើដំណើរតាមរយៈកម្មវិធីទូរស័ព្ទបានរួមសហការជាមួយក្រុមហ៊ុន Marvel ស្ទូឌីយោ ផ្តល់ជូននូវរង្វាន់ជាច្រើនសម្រាប់អ្នកដែលនិយមតាមដានគាំទ្រខ្សែភាពយន្តប្រចាំឆ្នាំមួយនេះ។ ប្រសិនបើអ្នកមានសំណាងធ្វើដំណើរប៉ះជាមួយនឹង GrabTukTuk ដែលមានបិតស្ទីកគ័រ Avengers: Endgame Marvel ស្ទូឌីយោ អ្នកនឹងអាចទទួលបានរង្វាន់ទាំងនោះបានយ៉ាងងាយស្រួល ដោយគ្រាន់តែអ​នុវត្តលក្ខខណ្ឌមួយចំនួនខាងក្រោម៖ ផុសរូបរបស់អ្នកជា Public​​ ព្រមទាំង Mention ផេក @GrabKH ជាមួយនឹង Hashtag #SuperGrab ក្នុង Caption របស់អ្នកជាការស្រេច – កក់ការធ្វើដំណើរជាមួយ GrabTukTuk – ថតរូប Selfie ប្រសិនបើអ្នកទទួលបាន GrabTukTuk ដែលមានបិតស្ទីកគ័រ Avengers: Endgame (គន្លឹះ៖ ថតរូបដែលអាចមើលឃើញតុកតុកទាំងមូល) […]

View Details