Loading...

Category: MarvelStudios

Auto Added by WPeMatico

តារាសម្តែង Don Lee ទម្លាយរូបភាពគម្រូដំបូង The Eternals ?

ភាពយន្ត The Eternals គឺជាភាពយន្តថ្មីរបស់ចក្រវាឡ Marvel ពី Phase 4 ដែលគ្រោងនឹងបញ្ចាំងនៅ ថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2021 ដើមឆ្នាំតែម្តង ។ តែទន្ទឹមនឹងនោះ ក៏មិនទាន់មានព័ត៌មានលម្អិតផ្លូវការណាមួយពីថ្ងៃបញ្ចេញឈុតគម្រូដំបូង ឬរូបភាពគម្រូដំបូងណាមួយនៅឡើយទេ ។ ដោយឡែក ថ្មីៗនេះលោក Ma Dong-Seok (Don lee) ដែលជាតារាសម្តែងកូរ៉េខាងត្បូងទីមួយដែលទទួលបានតំណែងជាតួអង្គធំដំបូងគេនៅក្នុង MCU ដែលគាត់បានចែករំលែករូបភាព 3 សន្លឹកក្នុងបណ្ដាញសង្គម Instagram ដែលបានថតកាលពីឆ្នាំមុននៅក្នុងទីក្រុង London ហើយក្នុងរូបនេះរួមមាន សំបុត្រស្វាគមន៍ពី Marvel Studios នៅពេលដែលគាត់ចូលសម្ដែងក្នុងរឿង The Eternals ជាមួយនិងកៅអីដែលមានប៉ាក់ឈ្មោះតួអង្គ (Gilgamesh) ដែលគាត់សម្ដែងផងដែរ ។ View this post on Instagram 마블 이터널스가 내년 2월 개봉합니다. 사진은 작년 […]

View Details

The Falcon And The Winter Soldier និង WandaVision ប្រកាសថ្ងៃបញ្ចេញ Trialer

 បន្ទាប់ពីមានការពន្យាពេលកម្មវិធីកម្សាន្តនិង យុទ្ធនាការផ្សេងៗអស់រយ:ពេលយ៉ាងយូរគួរសមដែរ ។ ដោយឡែកអ្វីដែលយើងត្រូវចៀសវាងគឺនៅកន្លែងប្រមូលផ្តុំគ្នាច្រើនហេតុដូចនេះកម្មវិធីខ្លះបានធ្វើការផ្សាយបន្តផ្ទាល់តាមរយ:បណ្តាញសង្គមហើយកម្មវិធីខ្លះទៀតចាំរហូតដល់មេរោគ Covid-19 ត្រូវបានស្ងប់ស្ងាត់។ Comic-Con attendees crowd the Gaslamp District during the San Diego Comic-Con in San Diego on Saturday, July 21, 2018. (Photo by Jennifer Cappuccio Maher, Inland Valley Daily Bulletin/SCNG) ថ្មីៗនេះនៅតាមបណ្តាញសង្គមនិង សារព័ត៌មានក្រៅស្រុកមួយចំនួនបានចុះផ្សាយថាព្រឹត្តិការណ៏ Comic-Con 2020 អាចនឹងមកដល់ក្នុងពេលឆាប់នេះជាលក្ខណ:ឌីជីថលនឹងធ្វើការផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម ។ ព្រឹត្តិការណ៏ Comic-Con អាចរាប់បញ្ចូលបានថាជាព្រឹត្តិការណ៏មួយដែលមានអាយុកាលវែងគួរសមបើរាប់ចាប់តាំងពីឆ្នាំ1970រហូតឆ្នាំ2020 នេះគឺជាឆ្នាំទី50ដែលបានប្រារព្ធពិធី។ យ៉ាងណាមិញ សម្រាប់ឆ្នាំ 2020 គឺជាឆ្នាំមួយដែលមានការពន្យាពេលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ព្រឹត្តិការណ៏មួយនេះ ។ ព្រឹត្តិការណ៏ Comic-Con គឺជាកម្មវិធីមួយដែលមានការតាំងពិព័រណ៏ ការធ្វើបទបង្ហាញផ្សេងៗនិង ការប្រមូលផ្តុំទៅដោយអ្នកនិយមអាន Comic […]

View Details

Michael Douglas បញ្ចាក់ថា Ant-Man 3 នឹងមកដល់ឆាប់ៗនេះ

ចក្រវាឡ Superhero ធំរបស់ Marvel (Marvel Cinematic Universe) ត្រូវបានឃ្លាតឆ្ងាយពីចំណីចក្ខុទស្សនិកជនមួយរយៈធំហើយបើគិតមកដល់ពេលនេះ ជាពិសេសនោះភាពយន្តទោល Black Widow របស់ Scarlett Johansson ដែលគ្រប់ទន្ទឹមរងចាំទស្សនា ត្រូវបានលើកថ្ងៃចាក់បញ្ចាំងទៅខែវិច្ឆិកាទៀត ។ ឈឺចិត្តណាស់ !!! ដោយឡែកភាពយន្ត Ant-Man 3 ដែលគេធ្លាប់ប្រកាសថានឹងចាប់ផ្ដើមថតនៅចុងឆ្នាំ 2020 នេះរឺក៍ដើមឆ្នាំ 2021 នឹងចាក់បញ្ចាំងឲ្យទស្សនាក្នុងអំឡុងឆ្នាំ 2022 អាចនឹងដល់ 2023 (ពុំទាន់បញ្ជាក់ការពី Marvel ច្បាស់ទេ) ។ ទោះបីជាយ៉ាងណាក៍ដោយយើងនៅតែទទួលបានព័ត៍មានពីនេះពីនោះជាច្រើនពី Marvel ដដែលក្នុងដំណាក់កាលជម្ងឺ COVID-19 នេះ ។ ជាមួយគ្នានេះដែរ តារាសម្ដែង Michael Douglas សម្ដែងជាដុកទ័រ Hank Pym កាលពី 2 រឿងមុននេះ បានធ្វើ Q&A ជាមួយនិងហ្វេននៅលើ Instagram ហើយត្រូវបានគេសួរទៅកាន់គាត់ថា […]

View Details

Marvel គម្រោងផលិតភាពយន្ត Iron Heart (មានវីដេអូCOMIC)

កាលពីឆ្នាំ 2019 ស្ទូឌីយោ Marvel បានបញ្ចេញភាពយន្ដដ៍ធំប្រចាំឆ្នាំនៃ Phase ទី 3 គឺ Avengers: Endgame ជាភាពយន្ដដែលបំពេញបេះដូងហ្វេន និងរកចំណូលបានច្រើនលើសលប់ទៀតផង ដោយក្នុងនោះ មានការពលីជីវិតអាយដលរបស់ហ្វេនគ្រប់រូបដូចជា Natasha Rominoff (Black Widow) និង Tony Stark (Iron Man) ជាដើម ។ ក្នុងនោះមានទស្សនិកជនទូទាំងសកលលោកបានចោទជាសំណួរជាច្រើនថា តើយើងអាចនឹងឃើញឈុតអាវក្រោះដែកនេះទៀតរឺទេ ? ហើយក៍មានលេចឮព័ត៌មានខ្លះទាក់ទងនឹង Iron Heart (Riri Williams) ប្រហែលនឹងបង្ហាញវត្តមានជា TV Serie ក្នុង Disney+ ។ បើយោងតាម The Cinema Spot បានបញ្ជាក់ថា Iron Heart (Riri Williams) គ្រោងនឹងផលិតនៅឆ្នាំ 2021 រឺឆ្នាំបន្ទាប់ទៀតបើសិនបញ្ហាជម្ងឺ Covid-19 មិនទាន់ស្បើយ ហើយក៏មិនទាន់មានព័ត៌មានណាមួយអះអាងថា […]

View Details

គម្រោងផលិត Ghost Rider កំពុងលេចរូបរាងហើយ

ក្នុងកំឡុងពេលដែលគម្រោងការផលិតកុនជាច្រើនត្រូវបានផ្អាកក៏ដូចគ្នានឹងគម្រោងចាក់បញ្ចាំង ប៉ុន្តែដំណើរការផលិកកុនថ្មីៗរបស់ Marvel Studios ក៏នៅតែបន្តគួរឲ្យកត់សម្គាល់។ ហើយឥឡូវនេះក៏បានលេចឮដំណឹងថា Marvel មានគ្រោងការផលិតភាពយន្ត Ghost Rider នេះម្តងទៀត ។ បើយោងតាមព័ត៌មានគួរឲ្យទុកចិត្តមួយបានឲ្យដឹងថា គម្រោងផលិត Ghost Rider កំពុងតែលេចរូបរាងហើយ គ្រាន់តែមិនដឹងថាផលិតជារឿងភាគ (TV Series) ឬក៏ កុនខ្នាតធំ (Feature Film) នោះទេ ហើយបើផលិតជារឿងភាគគឺអាចនឹងដាក់នៅក្នុង Disney+ ហ្នឹងឯង ។ យ៉ាងណាមិញដំណឹងដែលលេចឮមួយនេះវាអាចជាការពិតដែរ ពីព្រោះថាមួយរយៈមុខយើងទើបតែលឮចចាមអារាមថា អាចមានការបង្ហាញមុខ Ghost Rider នៅភាពយន្ត Doctor Strange 2 ផងដែរ ។ ប្រហែលជា Ghost Rider បង្ហាញមុខនៅភាពយន្ត Doctor Strange 2 ជា Cameo បន្តិច ហើយក៏ចេញរឿងផ្ទាល់ខ្លួនដាច់ដោយឡែកមួយដោយខ្លួនឯងក៏យើងមិនដឹងដែរ ។ លើសពីនេះទៅទៀតក៏មានអ្នកគាំទ្រចង់ដឹងដែរថា បើ Marvel […]

View Details

Keanu Reeves ប្រហែលបង្ហាញខ្លួននៅក្នុង Doctor Strange 2 ជា Ghost Rider

នៅពេលឥឡូវនេះ ពួកយើងដឹងហើយថាភាពយន្ដ Blockbuster ធំៗត្រូវពន្យារពេលចាក់បញ្ចាំង និងមានរឿងខ្លះៗដែលកំពុងតែថតនោះ ក៏ត្រូវបិទ Production ទាំងស្រុងផងដែរ ។ ភាពយន្តនៃ Phase 4 របស់ Marvel ត្រូវបានពន្យាពេលអស់ហើយ តែនៅឡើយតែពាក្យចចាមអារាមចេញមកថ្មីៗមិនឈប់មិនឈរសោះ ។ ដោយឡែកភាពយន្តរបស់ MCU មួយក៏មានពាក្យចចាមអារាមពីនេះពីនោះផងដែរ ។ Doctor Strange in the Multiverse of Madness ជាភាពយន្តនៃ Phase 4 របស់ Marvel ដែលត្រៀមបញ្ចេញនៅក្នុងថ្ងៃទី 25 ខែមីនាឆ្នាំ 2022 ហើយឥឡូវនេះក៏មានពាក្យចចាមអារាមថា ប្រហែលជាអាចឃើញមុខ Keanu Reeves មកបង្ហាញខ្លួនលើកដំបូងក្នុងនាមជា Ghost Rider នៅ Marvel Studios ។ តែទោះបីជាយ៉ាងណា ក៍គេមិនទាន់បានបញ្ជាក់ច្បាស់ថា Keanu Reeves នឹងសម្ដែងជាតួ Ghost Rider […]

View Details