Auto Added by WPeMatico
ដល់ម៉ោងរៀនចម្អិនម្ហូបឆ្ងាញ់ៗទៀតហើយប្រិយមិត្តរឿងញ៉ាំរឿងធំទាំងអស់គ្នា ។ ថ្ងៃមុនគ្នាយើងបានឃើញបានឃើញនិងទស្សនាតុមយ៉ាំក្រាលពងជាប្រភេទបាយឆារសជាតិតុមយ៉ាំគ្រឿងសមុទ្របែបស្រុកគេ ។ បែបត្រូវមាត់ត្រូវចិត្តអ្នកចូលញ៉ាំហឹរ និងគ្រឿងសមុទ្រហើយមើលទៅ ។ ប៉ុន្តែថ្ងៃនេះរឿងញ៉ាំរឿងធំមានអាហារមួយប្រភេទទៀតមកណែនាំជូនទាំងអស់គ្នា ។ «នំផេនខេក» ជាលក្ខណ:នំផង បង្អែមផង តែមានរសជាតិឆ្ងាញ់ អាស្រ័យលើអ្វីដែលយើងញ៉ាំជាមួយ ។ នំផេនខេកនេះអាចញ៉ាំជាមួយដំណាប់ផ្លែឈើ ផ្លែឈើស្រស់ ឬក៏គ្រឿងផ្សេងៗដែលគេអាចជ្រលក់ញ៉ាំបានដូចជា សូកូឡា ទឹកដោះគោខាប់…