Loading...

Category: postnham

Auto Added by WPeMatico

សោយសុខជាមួយព្រះក្រយាក្នុងរាជវាំងនៅ Xiao Long Kan Flagship ព្រមទាំងមានអ្នកម្នាងឆ្វេងស្ដាំដូចក្នុងរឿងចិនអ៊ីចឹង

សប្ដាហ៍ទី 10 បាត់តួស្រីស្អាតឡេងឡេង តែទៅចៃដន្យជួបកញ្ញាចិន មិនដឹងជាកូនភ្លោះឬយ៉ាងណាមុខដូចគ្នានឹងឡេងឡេងតែម្ដង ។ ម្ដងនេះគ្រាន់ហើយបានជួបកញ្ញាឡេងឡេងចិន ព្រោះកំលោះ ស្ទីវិន ដើរលេងម្នាក់ឯង មិនស្គាល់ទាំងផ្លូវមិនស្គាល់ទាំងកន្លែងញ៉ាំអីទៀត ស្រួលមិនស្រួលវង្វេងពេញស្រុកគេ ដាច់ទាំងពោះទៀត។   បានជួបកញ្ញាឡេងឡេងចិន នាំកំលោះស្ទីវិនទៅញ៉ាំស៊ុបនៅ Xiao Long Kan Flagship កុំអីចប់ហើយ ។ សំខាន់ហាងដូចនៅរាជវាំងចិនចឹង ការតុបតែងហាយសូរសាឡប់ អ្នកនិយមរឿងចិនបុរាណមានរាជវាំង មានអីចឹងដឹងតែភ្ញាក់ផ្អើលហើយ ។ និយាយទៅដូចទាំងស្រុងតែម្ដង ពិសេសការរៀបចំមានផាសុខភាព អនាម័យល្អ និងតុនីមួយៗរក្សាគម្លាតពីគ្នា ដែលផ្ដល់ឱ្យភ្ញៀវនូវឯកជនភាព និងសមស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ។  និយាយពិរបស់ញ៉ាំវិញគឺថាហាយសូរមិនត្រឹមតែរូបរាងទេ រសជាតិគេញាក់ណាស់ ។ ស៊ុបភ្លោះមានឈុតរសជាតិសម្រាប់ភ្ញៀវខ្មែរយើង និងឈុតរសជាតិសម្រាប់ភ្ញៀវជនជាតិដើមជនចិន ។ គេច្នៃទឹកស៊ុបមក រសជាតិល្មម ជូរ ផ្អែម ហឹរ ប្រៃល្មមឆ្ងាញ់ត្រូវមាត់មាច់ៗតែម្ដង សំខាន់គ្រឿងបង់ស៊ុបពិសេសៗណាស់ សាច់ស្រស់ ប្រហិតត្រី មីចិន ផ្សិតអីហ្នឹងនិយាយទៅ ជ្រលក់ទឹកស៊ុប ហើយច្រឡុចទឹកជ្រលក់ ដាក់ចូលមាត់គឺជាតិតែម្ដង ។ ទំនងណាស់អ្នកទាំងគ្នា […]

View Details

« I Seoul You » ហាងសាច់អាំងបែបកូរ៉េ ដែលមានសាច់ស្រស់ គុណភាពខ្ពស់ រសជាតិឆ្ងាញ់ ជាមួយតម្លៃយ៉ាងសមរម្យ

នាំអារម្មណ៍គ្រប់គ្នាទៅរករបស់ឆ្ងាញ់ដូចសព្វមួយដង តាមធម្មតាដូចរាល់សប្ដាហ៍ទៀតហើយ ជាមួយកម្មវិធីប៉ុស្ដ៍ញ៉ាំ ។ ចាំបានអត់ កាលសប្ដាហ៍ទី1ធ្លាប់នាំអារម្មណ៍គ្រប់គ្នាទៅញ៉ាំសាច់អាំងលើរថភ្លើង ចំណែកសប្ដាហ៍នេះសាច់អាំងដែរ តែមានរសជាតិផ្សេងអារម្មណ៍ Mood ញ៉ាំផ្សេង ថ្មី ប្លែកសម្រាប់អ្នកទាំងអស់គ្នា ។ ស្គាល់ I Seoul You អត់ ? ឈ្មោះគេចេញមកឡើងកូរ៉េតែម្ដង ចឹងនិយាយពីហាងក៏ច្បាស់ជាមានការរៀបចំតុបតែងបែបកូរ៉េៗដែរ ។ ជញ្ជាំងរៀបចំពោរពេញដោយភ្លើងពណ៌ រចនាបថបែបទាន់សម័យឡើងកាលីប ហើយក្រាលគ្រោះដូចញ៉ាំសាច់អាំងតាមផ្លូវនៅកូរ៉េអ៊ីចឹងហា៎ ហើយកន្លែងអង្គុយនៅខាងវេរ៉ង់ដា Outdoor មើលទៅខាងក្រៅ ល្ហើយៗស្រស់ស្រាយអារម្មណ៍តែម្ដង ពេលបានអង្គុយអាំងសាច់ញ៉ាំ ។  និយាយពីសាច់អាំងគេវិញ មានជាឈុតតម្លៃយ៉ាងសមរម្យសម្រាប់ 2 នាក់ក៏បាន 4 នាក់ក៏បានគេមានតាមហ្នឹងម៉ាស្រួលសម្រាប់ភ្ញៀវទៅញ៉ាំតែម្ដង ហើយការរៀបចំមានសោភ័ណ្ឌភាពយ៉ាងស្រស់ស្អាត មានអនាម័យ រួមទាំងសាច់មានគុណភាពខ្ពស់ ស្រស់ៗល្អទៀត អាំងឈ្ងុយញ៉ាំមានជាតិសាហាវហាណា៎ ។  ក្រៅពីនោះក៏មានម្ហូបពិសេសៗប៉ន្មានមុខទៀតដែរ រួមមាន មីហឹរកូរ៉េ បង្គារស្រស់ សាលម៉ុន បាយឆា និងគីមឈីកូរ៉េរូបមន្ដដើម ។ ទ្រួសៗបានប៉ុន្នឹង សុទ្ធតែពិសេសៗ រសជាតិជក់មាត់ជក់ចិត្តហើយនិយាយមែន ។ […]

View Details

ចង់ញ៉ាំអាហារឆ្ងាញ់ រួមជាមួយបរិយាកាសជំនោរទន្លេបរិសុទ្ធ អាចទៅសាករសជាតិម្ហូបនៅ «ឡាសែន ហេងហេង» បាន

ហាងអាហារមានច្រើនណាស់មិនខ្វះទេ ទាំងអាហារខ្មែរទាំងអាហារបរទេស ហើយអ្នកខ្លះក៏ចូលចិត្តងាហារបរទេសខ្លះទៀតក៏ចូលម្ហូបខ្មែរយើង ។ តែសំខាន់ហាងណាដែលញ៉ាំមិនស្ដាយលុយ ហាងណាដែលមានបរិយាកាសល្អគួរឱ្យចង់ញ៉ាំ ។ ចុះបើហាងមានម្ហូបឆ្ងាញ់ៗគ្រប់មុខ ហើយបរិយាកាសល្អទៀតចង់ទៅអត់?  ឡាសែន ហេងហេង នៅកោះពេជ្រ ហាងគេបែរមុខទៅខាងទន្លេ ដូចនេះពេលរសៀលមានជំនោររសៀកៗល្ហើយស្រួល ហើយខ្យល់បរិសុទ្ធតែម្ដង ។ សំខាន់ម្ហូបទៀតសោតពិសេសៗគ្រប់មុខ ហើយមានច្រើនណាស់ អ្នកចូលចិត្តគ្រឿងសមុទ្រក៏ត្រូវ ចូលចិត្តសាច់ក៏មាន ស៊ុបហុយៗក្ដៅៗក៏មានដែរ ។ និយាយទៅហាងល្បីយូរហើយ តាំងពីលក់នៅកូនតូបតូចមួយ រហូតបើដំណើរការជាហាងធំតែម្ដង ។  និយាយពីម្ហូបវិញ នៅឡាសែន ហេងហេង មានជាប្រភេទស៊ុបមាន ស៊ុបផ្សិតប៉ូវសុខភាព ពិសេសស៊ុបខ្យងល្បីខ្លាំងព្រោះក្ដៅៗឆ្ងាញ់មានជាតិ ។  ហើយក្រៅពីនោះមាន បុក៣សាសន៍ ជាប្រភេទបុកសាច់មានបន្លែគ្រឿងលាយមានជាតិ ។ មានទាំងត្រីសមុទ្រ កន្ធាយក៏មាន  មួយទៀតបាឡាំងកាសនៅឡាសែនក៏ឆ្ងាញ់ដែរ ចុងភៅគេលាយគ្រឿងឡើងមានជាតិតែម្ដង ។ នៅមួយទៀតរបស់ពិសេសគឺមាន់ដុតឆ្នាំងដី បើកឆ្នាំងហុយផ្សែង ជះក្លិនឈ្ងុយ ពេលដាក់ចូលមាត់សាច់មាន់មានជាតិ សាច់ចូលជាតិល្អតែម្ដង ។  ភ្ញៀវម្នាក់ណាក៏ថាដែរ ម្ហូបឆ្ងាញ់រឿងមួយ ប៉ុន្តែសំខាន់បរិយាកាសស្រស់ស្រាយ ខ្យល់ទន្លេមកទៀត ធ្វើឱ្យការទទួនតានរបស់ពួកគាត់មានភាពរីករាយក្នុងពេលរសៀលសំរាកពីការងារបែបនេះ ហើយភាគច្រើនគេចូលចិត្តទៅបែបគ្រួសារ ។ […]

View Details

ម្ទេសឯណាដែលថាមិនចេះហឹរ តែមែនទែនទៅនៅ «គ្រឿងសមុទ្រក្រឡុកម្ទេស» ម្ទេសគេអត់ហឹរមែនតាស៎

សុខទុក្ខយ៉ាងណាហើយប្រិយមិត្តរឿងញ៉ាំរឿងធំទាំងងស់គ្នា ។ ពិសេសអ្នកតាមដានកម្មវិធីប៉ុស្តិ៍ញ៉ាំ សប្ដាហ៍នេះយើងបានធ្វើដំណើរមកដល់សប្ដាហ៍ទី7ហើយណា៎ ។ អ្នកបានទស្សនាតាម Facebook Page របស់រឿងញ៉ាំរឿងធំ ប្រហែលដឹងថាសប្ដាហ៍នេះទៅដល់ហាងមួយណាហើយ អ៊ីចឹងមកអានលេងដឹងបន្ថែមពីហាងក៏បាន ។ ក្រហមស្កេកស្កះច្បាស់ណាស់ថាមួយម៉ាត់ហោះហើរដល់លើមេឃ ។ តែកុំឆាប់ភ័យពេក ការពិតមិនដូចអ្វីដែលគ្នាយើងឃើញទេគឺនៅ “គ្រឿងសមុទ្រក្រឡុកម្ទេស” គេមានរូបមន្ដពិេសសដែល ធ្វើឱ្យយើងមើលទៅហឹរ តែមិនហឹរ តែហឹរ ហាហា ។ ឈ្មោះ គ្រឿងសមុទ្រក្រឡុកម្ទេសនេះគ្រាន់ដាក់ឱ្យអតិថិជនរបស់ហាងគាត់ស្រួលចំណាំប៉ុណ្ណោះ គឺគាត់ដាក់តាំងពីប្រភេទគ្រឿងសមុទ្រក្រឡុកទើបមានវត្តមានដំបូងៗនៅទីក្រុមភ្នំពេញយើងនេះ ។  និយាយពីម្ហូបរបស់ហាងវិញ ដែលជាគោលសំខាន់ប្រចាំហាងនោះគឺ គ្រឿងសមុទ្រក្រឡុកម្ទេសនេះឯង ។ ក្រហមពិតមែនប៉ុន្តែមិនហឹរទេ ព្រោះគ្រឿងផ្សំគឺម្ទេសប្លោកខ្មែរយើងហ្នឹងឯង បូកផ្សំជាមួយគ្រឿងផ្សំរូបមន្ដពិសេសរបស់ហាងទៀតកាន់តែត្រូវម៉ាច់ត្រូវម៉ក់ជូរអែមផ្អែមប្រៃនិយាយទៅជាតិណាស់។ សំខាន់គ្រឿងសមុទ្រស្រស់ៗគ្រប់មុខ មានតាំងពីខ្យងឫស្សី បង្គា មឹក ក្ដាមសាច់ណែនៗ ។  មិនទាន់អស់ទេនៅមានម្ហូបពិសេសៗប៉ុន្មានមុខទៀត ដូចជាស្លាបមាន់ Hot Wing Chicken Wing ញ៉ាំលិតដៃលិតមាត់ ។ បងប្អូនភ្លោះគឺ Spaghetti Ham និង Spaghetti Seafood ឆ្ងាញ់ណាស់ទឹក […]

View Details

បើចង់ញ៉ាំមូលគ្រប់មុខ ហើយមូលទាំងពោះទៀតនោះ កុំភ្លេចមកញ៉ាំនៅ MOOL គ្រប់សាខាណា៎

ប្រហែលមានប្រិយមិត្តច្រើនហើយបានស្គាល់ហាង MOOL ។ ហើយការបង្កើតមូលផងដែរ គឺម្ចាស់ហាងចង់ប្រមូលផ្ដុំប្រភេទម្ហូបតាមផ្លូវដែលប្រជាជនខ្មែរយើង​ពេញនិយមខ្លាំង យកមកច្នៃរសជាតិនិងការរៀបចំ ឲ្យមានរសជាតិឆ្ងាញ់ប្លែកនិងមានសោភ័ណ្ឌភាពឱ្យកាន់តែមានភាពទាក់ទាញ ។ ដូចនេះហើយទើបសប្ដាហ៍នេះ ទូរទស្សន៍ញ៉ាំ Ep05  បាននាំអារម្មណ៍គ្រប់គ្នាទៅស្គាល់ម្ហូបពិសេសៗនៅ MOOL សាខាបាក់ទូក ។  កញ្ញា ឡេងឡេង និងប្រុសស្អាត ស្ទីវិន ញ៉ាំៗញ៉ាំមិនឈប់តែម្ដង បានភ្លក់នៅ MOOL សប្ដាហ៍នេះ។ មូលម៉ងម្ហូបនៅ MOOL ស្អីក៏មានដែរ ពិសេសការរៀបចំនិងរសជាតិប្លែកកប់សារី ។ ក្នុងនោះគេចែកជាគោលៗសំខាន់ៗ ៥ប្រភេទ ។ ហើយក្នុង ៥ ប្រភេទនោះមានម្ហូបជាច្រើនទៀត។ តោះមើលរូបភាពលេងៗទៅ ក្រែងបានឃ្លានមែនទែន ។  ទី១ គឺប្រហិតចៀនពិសេសជាមួយនំប៉័ង ដែលមានការរៀបចំទំនងខ្លាំងៗ ជាមួយទឹកជ្រក់២ប្រភេទ បើអ្នកចេះញ៉ាំហឹរអាចញ៉ាំអាហឹរបាន បើអត់ចេះទេគេមានទឹកជ្រលក់អាអត់ហឹរដូចគ្នា ។ ទី២ ម្ហូបប្រភេទពុះក្ដៅៗភ្លាមៗ ដែលមានដូចជា ពងទាកូនពុះ ខ្យងពុះ លាសពុះ ងាវពុះក្ដៅៗភ្លាមៗអីអ៊ីចឹងទៅ ។ ទី៣ លើប្រភេទពងទាកូន មានពងទាកូនដុតទឹកត្រីអំពិលទុំ […]

View Details

ផ្អែម ឆ្ងាញ់ ស្រស់ៗ ហឹរជាតិឥតខ្ចោះរបស់គេមែនហ្មងហា៎អយស្ទ័រនៅ Oyster House

អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រត្រូវចិត្តហើយសប្ដាហ៍នេះ ។ ស្រីស្អាត ឡេងឡេង និងកំលោះ ស្ទីវិន របស់យើងបាននាំអ្នកទាំងអស់គ្នាទៅស្គាល់ហាងអាហារគ្រឿងសមុទ្រស្រស់ៗ ទំនងៗមួយកន្លែងនៅឯទីក្រុងរណបជ្រោយចង្វារ ។ បើអ្នកបានទស្សនាវីដេអូ «ប៉ុស្តិ៍ញ៉ាំ» សប្ដាហ៍នេះប្រហែលជាបានដឹងហើយ នៅឡើយតែអ្នកមិនទាន់បានទស្សនាទេ ។ អ៊ីចឹងអាចទស្សនានៅខាងក្រោមនេះក៏បាន ឬចូលទៅកាន់ Page Facebook របស់រឿងញ៉ាំរឿងធំបាន ។ Oyster House សាខាជ្រោយចង្វារជាហាងគ្រឿងសមុទ្រស្រស់ៗ ដែលគេមានតាំងពី មឹក បង្គារ និងពិសេសដូចឈ្មោះហាងគេអ៊ីចឹង អយស្ទ័រ ស្រស់ៗផ្អែមឆ្ងាញ់ជក់មាត់ខ្ទាប់ជាមួយខ្ទឹមលីងនិងក្ទុម្ពទេស ជ្រលក់ជាមួយទឹកជ្រលក់ហឹរៗ ។ និយាយទៅគ្រឿងសមុទ្រជាច្រើនផ្សេងទៀតរៀបរាប់មិនអស់ទេ ។ ហើយនិយាយពីថាអ្នកអើយមិនដឹងប្រាប់យ៉ាងណាទេ ដឹងតែ ផ្អែម ឆ្ងាញ់ ស្រស់ល្អ មានជាតិ ជក់មាត់ជីបៗ ។ មិនជឿអូសមើលរូបបាន តែតិចថាមើលហើយឃ្លានញ៉ាំចង់សួរទីតាំងនៅណាអី ទាល់តែយូរបានប្រាប់ថា link location ដាក់នៅខាងក្រោម ហាហា ។ សំខាន់ភ្លេចមិនបានទេ Anchor White ជួយបង្កើនរសជាតិអាហារគ្រប់ប្រភេទ ទទួលទានអមជាមួយអ្វីក៏ជាតិដែរ ។ […]

View Details