បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង
ហាងកាហ្វេជាច្រើននៅក្នុងទីក្រុងភ្នំពេញសព្វថ្ងៃ ក្នុងនោះប្រហែលជាមានអ្នកខ្លះចូលចិត្តទៅហាងបែបស៊ីវីល័យ មានមនុស្សច្រើនអ៊ូអរ ខ្លះទៀតក៏រកកន្លែងមានធម្មជាតិច្រើនខ្យល់បក់វ៉ូៗបែបស្រស់ស្រាយ ចំណែកខ្លះទៀតវិញក៏ចូលចិត្តកន្លែងមានភាពស្ងប់ស្ងាត់មានស្ដាប់តន្រ្តីបែបលន្លង់លន្លោចបទពីដើមបទបុរាណអីចឹង ។ បើអ្នកជាមនុស្សចូលចិត្តបរិបទមានផាសុខភាព បែបផែនបុរាណ និង តន្ត្រីជំនាន់ទសវត្សរ៍60អី ហាងកាហ្វេថ្ងៃនេះគឺសម្រាប់អ្នកទាំងអស់គ្នា ។ ថ្ងៃនេះរឿងញ៉ាំរឿងធំសូមណែនាំ ហាងកាហ្វេមួយដែលមានការតុបតែស៊ីវីល័យ ប៉ុន្តែអមមកជាមួយសិល្ប:បុរាណផ្សាភ្ជាប់មកជាមួយគ្នា ។ បរិយាកាលវិញ គឺបែបអ្នកធ្វើការគេទៅអង្គុយបំពេញការងារពិភាក្សាគ្នាញ៉ាំកាហ្វេអីចឹង អ្នកខ្លះក៏ទៅរៀនអនឡាញ ព្រោះតន្ត្រីមិនលឺពេក រងំតិចៗបែបកំដរបរិយាកាស ។ ពិសេសត្រង់ថាមានចម្រៀងទសវត្សរ៍60 បទពីដើមៗពិរោះៗ ដែលអាចនិយាយថាជាហាងកាហ្វេបែបពីដើមតែការរចនាមានភាពស៊ីវីល័យតាមសម័យកាលថ្មីនេះ ។ ហាងកាហ្វេ “ណ” សាខាបឹងកេងកង ជាហាងមានការគាំទ្រនិងពេញនិយមខ្លាំងសម្រាប់អ្នករស់នៅប្លុកកតំបន់បឹងកេងកងនេះ ដោយហេតុមិនត្រឹមតែដូចការរៀបរាប់ខាងលើ ប៉ុន្តែក៏គួបផ្សំជាមួយនឹង ភេសជ្ជ:ពិសេសៗដ៏មានរសជាតិ ។ ប្រាប់ខ្លះចុះ មាន Ice Coconut Latte ជាកាហ្វេមានផ្សំជាមួយ ស្ករត្នោត ខ្នុរ មៀន និងខ្ទិះដូង ត្រជាក់ដល់បេះដូងនឹកឃើញអានុស្សាវរីយ៍ ព្រោះសុទ្ធជាគ្រឿងផ្សំរបស់ខ្មែរយើង ។ មួយទៀត Ice NOIR Latte ពិសេសត្រង់មានក្លិនឈ្ងុយ ហើយវាយនភាពមើលទៅទន់ម៉ដ្ឋល្អយ៉ាងទំនង ។ មិនត្រឹមតែប៉ុណ្ណោះនៅ […]
View Details