SipnBite

Auto Added by WPeMatico

បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង

ហាងកាហ្វេជាច្រើននៅក្នុងទីក្រុងភ្នំពេញសព្វថ្ងៃ ក្នុងនោះប្រហែលជាមានអ្នកខ្លះចូលចិត្តទៅហាងបែបស៊ីវីល័យ មានមនុស្សច្រើនអ៊ូអរ ខ្លះទៀតក៏រកកន្លែងមានធម្មជាតិច្រើនខ្យល់បក់វ៉ូៗបែបស្រស់ស្រាយ ចំណែកខ្លះទៀតវិញក៏ចូលចិត្តកន្លែងមានភាពស្ងប់ស្ងាត់មានស្ដាប់តន្រ្តីបែបលន្លង់លន្លោចបទពីដើមបទបុរាណអីចឹង ។ បើអ្នកជាមនុស្សចូលចិត្តបរិបទមានផាសុខភាព បែបផែនបុរាណ និង តន្ត្រីជំនាន់ទសវត្សរ៍60អី ហាងកាហ្វេថ្ងៃនេះគឺសម្រាប់អ្នកទាំងអស់គ្នា ។  ថ្ងៃនេះរឿងញ៉ាំរឿងធំសូមណែនាំ ហាងកាហ្វេមួយដែលមានការតុបតែស៊ីវីល័យ ប៉ុន្តែអមមកជាមួយសិល្ប:បុរាណផ្សាភ្ជាប់មកជាមួយគ្នា ។ បរិយាកាលវិញ គឺបែបអ្នកធ្វើការគេទៅអង្គុយបំពេញការងារពិភាក្សាគ្នាញ៉ាំកាហ្វេអីចឹង អ្នកខ្លះក៏ទៅរៀនអនឡាញ ព្រោះតន្ត្រីមិនលឺពេក…

4 years ago

ហាងតែគុជ ទាំងឆ្ងាញ់ ទាំងគុណភាពហើយ ពង្រីកសាខាជាច្រើនទៅកាន់ទូទាំងពិភពលោកក្នុងរយៈពេលត្រឹម 1 ឆ្នាំ

ដូចជាខានបានណែនាំហាងភេសជ្ជៈទំនងៗនិងមានភេសជ្ជៈឆ្ងាញ់ៗយូរ ឥឡូវសុំរៀបរាប់ឱ្យគ្រប់គ្នាបានស្គាល់ពីហាងភេសជ្ជៈថ្មីមួយ ដែលធានាថាត្រូវចិត្តគ្រប់គ្នាតែម្តង ដោយមានរសជាតិពិសេស ឆ្ងាញ់ ប្លែកគ្រប់មុខរួមជាមួយភាពស៊ីវីល័យ និង សេវាកម្មដ៏ល្អ រួសរាយកក់ក្តៅនៃហាងម៉ាឈីម៉ាឈី! ម៉ាឈីម៉ាឈីជាហាងសាខាដែលមានប្រភពមកពីប្រទេសតៃវ៉ាន់ ។ Machi Machi ( ម៉ាឈីម៉ាឈី ) បកជាភាសាខ្មែរគឺ មិត្តភក្តិ។ ចំពោះហាងម៉ាឈីបើកសាខាដំបូងគេគឺនៅលើប្រទេសតៃវ៉ាន់ ហើយក៏ព្រោះតែភាពល្បីល្បាញនៃរសជាតិដ៏ពិេសសរបស់ភេសជ្ជៈម៉ាឈី…

4 years ago

បំបែកក្ដីបេសកកម្ម «សណ្ដែកក្រហម» នៅ Gong cha ជាមួយភ្នាក់ងារសម្ងាត់របស់រឿងញ៉ាំរឿងធំ

ប្រិយមិត្តអ្នកគាំទ្ររឿងញ៉ាំរឿងធំដឹងហើយថាពួកយើងតែងនាំអារម្មណ៍អ្នកគ្រប់គ្នាទៅស្គាល់ហាងអាហារ និងភេសជ្ជៈប្លែកៗ ស្អាតៗ និងមានរសជាតិពិសេសៗទៀតផង ។ ថ្ងៃនេះរឿងញ៉ាំរឿងធំមានបេសកកម្មពិសេស បេសកកម្មសណ្ដែកក្រហម ។ ដោយសាភ្នាក់ងារបានឲ្យដំណឹងមកថាមានហាងមួយ បានបញ្ចេញនូវវត្តមាន Series ភេសជ្ជៈថ្មីយ៉ាងពិសេស ។  ដំណឹងច្បាស់ការបានឲ្យដឹងថានៅ Gong cha Cambodia មាន Series Red…

4 years ago

ប្រែកាយពីឃ្លាំងអំបិលចំណាស់មកជាហាង «កាហ្វេឃ្លាំងអំបិល» នាខេត្តកំពត ដែលអាចញ៉ាំកាហ្វេមើលថ្ងៃបាក់រសៀល ជាមួយទេសភាពវាយស្រែអំបិលយ៉ាងស្រស់ស្អាត

ការកកើតឡើងរបស់ កាហ្វេឃ្លាំងអំបិល &  អាហារដ្ឋានផ្ទះអំបិល ជាឃ្លាំងអំបិលចំណាស់ពុកធ្លុះធ្លាយដំបូល រួចក៏បានប្រែខ្លួនជាអាហារដ្ឋានផ្ទះអំបិលតែប៉ុណ្ណោះ ។ ក្រោយមកក៏បានបង្កើតជាហាងកាហ្វេដោយដាក់ឈ្មាះថា កាហ្វេឃ្លាំងអំបិល តែម្តង ។ កាហ្វេឃ្លាំងអំបិល មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូរ ខេត្តកំពត ដែលហ៊ុមពទ្ធ័ទៅដោយស្រែអំបិល ។ គោលបំណងនៃការបង្កើតហាងកាហ្វេដ៏ស្រស់ស្អាតនេះក៏ព្រោះចង់ជួយលើកស្ទួយដល់វិស័យទេសចរណ៏ក្នុងខេត្ត ក៏ដូចជាចង់បង្ហាញពីការផលិតអំបិលតាមបែបធម្មជាតិផងដែរ…

4 years ago