Loading...

Category: streetfood

Auto Added by WPeMatico

កញ្ញា ឡេងឡេង និងកំលោះ ស្ទីវិន ស្រក់ទឹកភ្នែកម៉ាត់ៗ សឺតសត សឺតសត តែម្ដងប៉ះម្ហូបនៅគីនមីសប្ដាហ៍នេះ

ទស្សនាវីដេអូ “ប៉ុស្តិ៍ញ៉ាំ” Ep04 ហើយជក់ចិត្តដែរទេគ្នាយើង ? មើលកញ្ញា ឡេងឡេង និងអ្នកកំលោះ ស្ទីវិន ញ៉ាំផងនិយាយហូរហែតាប៉ែលតផង ។ អ៊ីចឹងមកទម្លាក់រូបភាពខ្លះទៀតពីម្ហូបនៅហាង Kinme ។ សង្ឃឹមថាអាចធ្វើឱ្យគ្នាយើង ឃ្លានបណ្ដើរៗពេលអូសមើលរូបភាព និងទស្សនាវីដេអូ ។  សប្ដាហ៍នេះនាំអារម្មណ៍គ្រប់គ្នាទៅហាងបែប Street Food ដែលមានមុខម្ហូបពិសេសៗសែនជក់ចិត្តគឺហាង “Kinme” ។ ទ្រួសៗទី1មាន ងាវស្រុសទឹកដូង ដែលជាងាវសាច់លេខ១ពីខាងស្រែអំបិល ស្រុសជាមួយទឹកដួងនិងស្លឹកតើយ ដែលអាចលក់បានពី ២៥kg ទៅ ៣០kg ក្នុងមួយថ្ងៃ ។  ទី2នោះគឺស៊ុបចិនប៉ុន្តែច្នៃពិសេសតាមតម្រូវការរសជាតិប្រជាជនខ្មែរយើង គឺស៊ុបស៊ីឆ័ន ហើយលេងសើចមិនបានទេ ពេញនិយមខ្លាំងណាស់ លក់បានពី ១០០ ទៅ ២០០ ចានឯណោះក្នុងមួយថ្ងៃៗ ។ ចំណែកទី3 សាច់អាំងចិនពិសេស ដែលប្រឡាក់ជាមួយគ្រឿងចិនហឹរតិចៗ អាំងភ្លាមៗ ក្ដៅៗ ឈ្ងុយឆ្ងាញ់បែបញាំជក់មាត់ ។ មិនទាន់អស់ទេ នៅ Kinme គឺមានរូបមន្តទឹកជ្រលក់ពិសេសរបស់ហាងទាំង […]

View Details

ស្រួយ ឈ្ងុយ ខ្ញោកៗ ឆ្ងាញ់មានជាតិ មានឯណាទៀតក្រៅពី «បាញ់ត្រាងអាំង» ក្រោយសាលាបឋមសិក្សាបាក់ទូកយើងហ្នឹង

សន្មតថាមិនដឹងញ៉ាំអ្វីទេត្រូវអត់ ? គិតឡើងហត់ពេលគេសួរថាចង់ញ៉ាំអី ។ មានអ្នកទិញឲ្យញ៉ាំហើយក៏នៅពិបាកទៀត ពិសេសតែហ៊ានឆ្លើយថាញ៉ាំអីក៏បានដឹងតែគេស្ដីតែម្ដង ។ តោះអ៊ីចឹងរឿងញ៉ាំរឿងធំមកណែនាំរបស់ឆ្ងាញ់មួយមុខទៀតហើយឲ្យគ្រប់ស្គាល់ ហើយក៏នឹកឃើញពេលមិនដឹងញ៉ាំអ្វី ។  ជាប្រភេទអាហារសម្រន់ ចំណីយើងញ៉ាំលេង ប្លែកមាត់ប្លែករសជាតិនោះគឺ បាញ់ត្រាងអាំង ។ គ្នាយើងខ្លះលឺហើយបែបនឹកឃើញហើយក៏ស្រក់ទឹកមាត់បណ្ដើរៗដែរហើយមើលទៅ ។ មានតែអ្នកមិនដែលញ៉ាំទេ ទើបមិនយល់អារម្មណ៍នេះព្រោះបាញ់ត្រាងអាំងនេះរសជាតិមិនធម្មតាទេ ។ ក្នុងនោះការប្រើប្រាស់គ្រឿងផ្សំកឺសាមញ្ញបំផុតមាន៖ ពងមាន់,បង្គារក្រៀម , សាច់មាន់ក្រៀម , ហតដក , ប្រហិតសាច់ក្តាម , ពោត , សាច់ជ្រូក , ស្លឹកខ្ទឹម និងឈីស ជាដើម ។ មួយបន្ទះត្រឹមតែ ៤០០០៛ មែន ប៉ុន្តែរសជាតិកប់សារី ជាមួយក្លិនឈ្ងុយ បន្ទាប់ពីអាំងក្ដៅៗដាក់ចូលមាត់ភ្លាមៗនិយាយពីជាតិណាស់ ស្រួយខ្ញោកៗ ដូចផេនដាទំពារដើមឬស្សីអ៊ីចឹង ។  មួយបន្ទះត្រឹមតែ ៤០០០៛ តែឡើងធំល្មមញ៉ាំបានមនុស្ស២នាក់ឯណោះ ។ បើនិយាយរឿងលក់វិញ ថ្ងៃខ្លះពូម្ចាស់តូបថាគាត់លក់បានដល់ ៥០ ៦០ បន្ទះក៏មានដែរ […]

View Details

បើចង់ដឹងថាអ្វីទៅ ដែលផ្អែមឆ្ងាញ់ជាងសម្ដីព្រាននារី អាចទៅសាកឈុតនំខាប់នៅ «កាហ្វេចាស់» បាន

វត្តមានហាងកាហ្វេនិងភេសជ្ជ:ជាច្រើន កំពុងបំពេញតម្រូវការមនុស្សប្រុសស្រីក្នុងទីក្រុងភ្នំពេញ ។ ក្នុងនោះគំនិតច្នៃប្រឌិតថ្មីៗប្លែកៗក៏ចេះតែកើតចេញជាបន្តបន្ទាប់ ទាំងភេសជ្ជៈក៏ដូចជាការតុបតែងហាងដើម្បីទាក់ទាញយកចំណាប់អារម្មណ៍ពីមហាជន ។ ថ្ងៃនេះរឿងញ៉ាំរឿងធំចង់នាំអារម្មណ៍គ្រប់គ្នាទៅស្គាល់ហាងកាហ្វេមួយទៀតហើយ ដែលមានលក្ខណៈប្លែកគួរឲ្យទាក់ទាញ ពិសេសការបើកដំណើរគឺកើតចេញពីក្ដីស្រម៉ៃនិងការស្រឡាញ់ហាងកាហ្វេបែបតូចៗរបស់ម្ចាស់ហាងផ្ទាល់ ។ ទើបបើកដំណើរការថ្មីៗរយៈពេញជាង២ខែ “កាហ្វេចាស់” ។ កុំយល់ច្រឡំថាឈ្មោះបែបនេះ មកពីហាងចាស់ឬកាហ្វេបើកសម្រាប់តែអ៊ំៗចាស់ៗណា៎ ដែលដាក់ឈ្មោះបែបនេះមូលហេតុពិតគឺមកពីបងម្ចាស់ហាងនិងក្រុមរបស់គាត់មានរសនិយមកាហ្វេចាស់ៗ ទើបបានជាជម្រុញឲ្យពួកគាត់ទទួលបានគំនិតថ្មីក្នុងការដាក់ឈ្មោះហាងកាហ្វេរបស់គាត់ថាហាង “កាហ្វេចាស់” បែបនេះតែម្ដង ។ ចំណែកគំនិតនៃការរៀបចំតុងតែងហាងគឺចេញតាមក្រោយបន្ទាប់ពីបានដាក់ឈ្មោះរួចទៅវិញទេ ដែលក្នុងនោះមានឃើញសម្ភារៈចាស់ៗគួរឲ្យទាក់ទាញជាច្រើន ។  ឈ្មោះពិសេសហើយ ចុះមានអ្វីដែលពិសេសទៀត ? ភេសជ្ជៈប្រចាំហាងគឺ កាហ្វេចាស់ ហ្មឹងតែម្ដងដែលមានការរៀបចំកែវកាហ្វេគួរឲ្យទាក់ទាញ និងចំណុចសំខាន់ត្រង់ថាហាងគាត់ទទួលបានការគាំទ្រពីអ្នកចូលចិត្តទទួលទាន់រសកាហ្វេពិតៗ ដែលមានក្លិនឈ្ងុយកាហ្វេនិងណែនាំពីកម្រិតស្ករសម្រាប់អ្នកចូលចិត្តកាហ្វេចាស់ៗ ។ និយាយរួមដាក់ទៅគឺត្រូវចិត្តភ្ញៀវដែលមានរសជាតិនិយមបែបនេះតែម្ដង ។  ឆ្លើយតបនឹងការគាំទ្រនិងតម្រូវការរបស់អតិថិជន ហាង “កាហ្វេចាស់” ក៏បានដាក់លក់នូវចំណីទទួលទាន់ជាមួយកាហ្វេ ដែលទទួលបានការគាំទ្រផ្ទុះខ្លាំងតែម្ដងនោះគឺ “នំខាប់” ។ រសជាតិវិញមានពាក្យមួយឃ្លាគឺ ផ្អែមឆ្ងាញ់ជាងសម្ដីព្រាននារី​ ។ ទំនងខ្លាំងតែក្រឡេកមើលតម្លៃវិញ កញ្ចប់គេត្រឹមតែ 3$ 3$ ជាមួយកាហ្វេ ញាក់មែនទែន ។ Admin ណែនាំឲ្យទៅរកមើល សាករសជាតិកាហ្វេ ក៏ដូចជានំខាប់បាន […]

View Details

មឹកតូច មឹកធំ មឹកអីក៏វ៉ាវ ហើយជាតិសាហាវគឺឈុតមេម៉ាយកូន១

មកជួបជាមួយរឿងញ៉ាំរឿងធំទៀតហើយ ដោយថ្ងៃនេះមានរបស់ធំៗមានជាតិមកបង្ហាញជូនប្រិយមិត្តទាំងអស់គ្នាទស្សនា ។ កុំឆ្ងល់អីដែលធំៗនោះគឺជា «មឹកតេងម៉ូ» ដែលទើបមានវត្តមាននិងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងពេលថ្មីៗនេះ ។ ទាំងសោភ័ណ្ឌភាពដ៏គួរឲ្យទាក់ទាញនិងរសជាតិឈ្ងុយឆ្ងាញ់ជក់មាត់បំភ្លេចមិនបាន ។ មានអ្នកបានសាកនៅ? ដូចជាមានច្រើនម៉ូតច្រើនម៉ាកណាស់ មានឈុតមេម៉ាយកូនមួយ ឈុតគ្រួសារ និងឈុតកំលោះអត់លិឍ😋 ប្លែកទាំងឈ្មោះ ទាំងទំនងគួរឲ្យចង់ញ៉ាំតែម្តង ។ ភាពខុសគ្នាត្រង់ថាឈុតនីមួយៗមានតាមប្រភេទមឹក ដោយមានមឹកតូច មឹកធំ មឹកក្រមុំ មឹកមេម៉ាយ អីអ៊ីចឹងទៅ ។ ប៉ុន្តែរសជាតិញាក់សាច់តែម្ដងពេលជ្រលក់ទឹកជ្រលក់ទឹកជ្រលក់ពិសេសរបស់គេ ។  មានទីតាំងនៅផ្លូវលេខ164កែង139 នៅក្រោយសាលាសុវណ្ណភូមិសាខាបាក់ទូកចាស់ ។ ក៏អាចទាក់ទងទៅហាងបានដែរតាមរយ:លេខទូរស័ព្ទ៖ 096 8888 001 The post មឹកតូច មឹកធំ មឹកអីក៏វ៉ាវ ហើយជាតិសាហាវគឺឈុតមេម៉ាយកូន១ first appeared on KAMPUCHEERS.

View Details