Auto Added by WPeMatico
ទស្សនាវីដេអូ “ប៉ុស្តិ៍ញ៉ាំ” Ep04 ហើយជក់ចិត្តដែរទេគ្នាយើង ? មើលកញ្ញា ឡេងឡេង និងអ្នកកំលោះ ស្ទីវិន ញ៉ាំផងនិយាយហូរហែតាប៉ែលតផង ។ អ៊ីចឹងមកទម្លាក់រូបភាពខ្លះទៀតពីម្ហូបនៅហាង Kinme ។ សង្ឃឹមថាអាចធ្វើឱ្យគ្នាយើង ឃ្លានបណ្ដើរៗពេលអូសមើលរូបភាព និងទស្សនាវីដេអូ ។ សប្ដាហ៍នេះនាំអារម្មណ៍គ្រប់គ្នាទៅហាងបែប Street…
សន្មតថាមិនដឹងញ៉ាំអ្វីទេត្រូវអត់ ? គិតឡើងហត់ពេលគេសួរថាចង់ញ៉ាំអី ។ មានអ្នកទិញឲ្យញ៉ាំហើយក៏នៅពិបាកទៀត ពិសេសតែហ៊ានឆ្លើយថាញ៉ាំអីក៏បានដឹងតែគេស្ដីតែម្ដង ។ តោះអ៊ីចឹងរឿងញ៉ាំរឿងធំមកណែនាំរបស់ឆ្ងាញ់មួយមុខទៀតហើយឲ្យគ្រប់ស្គាល់ ហើយក៏នឹកឃើញពេលមិនដឹងញ៉ាំអ្វី ។ ជាប្រភេទអាហារសម្រន់ ចំណីយើងញ៉ាំលេង ប្លែកមាត់ប្លែករសជាតិនោះគឺ បាញ់ត្រាងអាំង ។ គ្នាយើងខ្លះលឺហើយបែបនឹកឃើញហើយក៏ស្រក់ទឹកមាត់បណ្ដើរៗដែរហើយមើលទៅ ។ មានតែអ្នកមិនដែលញ៉ាំទេ ទើបមិនយល់អារម្មណ៍នេះព្រោះបាញ់ត្រាងអាំងនេះរសជាតិមិនធម្មតាទេ ។…
វត្តមានហាងកាហ្វេនិងភេសជ្ជ:ជាច្រើន កំពុងបំពេញតម្រូវការមនុស្សប្រុសស្រីក្នុងទីក្រុងភ្នំពេញ ។ ក្នុងនោះគំនិតច្នៃប្រឌិតថ្មីៗប្លែកៗក៏ចេះតែកើតចេញជាបន្តបន្ទាប់ ទាំងភេសជ្ជៈក៏ដូចជាការតុបតែងហាងដើម្បីទាក់ទាញយកចំណាប់អារម្មណ៍ពីមហាជន ។ ថ្ងៃនេះរឿងញ៉ាំរឿងធំចង់នាំអារម្មណ៍គ្រប់គ្នាទៅស្គាល់ហាងកាហ្វេមួយទៀតហើយ ដែលមានលក្ខណៈប្លែកគួរឲ្យទាក់ទាញ ពិសេសការបើកដំណើរគឺកើតចេញពីក្ដីស្រម៉ៃនិងការស្រឡាញ់ហាងកាហ្វេបែបតូចៗរបស់ម្ចាស់ហាងផ្ទាល់ ។ ទើបបើកដំណើរការថ្មីៗរយៈពេញជាង២ខែ “កាហ្វេចាស់” ។ កុំយល់ច្រឡំថាឈ្មោះបែបនេះ មកពីហាងចាស់ឬកាហ្វេបើកសម្រាប់តែអ៊ំៗចាស់ៗណា៎ ដែលដាក់ឈ្មោះបែបនេះមូលហេតុពិតគឺមកពីបងម្ចាស់ហាងនិងក្រុមរបស់គាត់មានរសនិយមកាហ្វេចាស់ៗ ទើបបានជាជម្រុញឲ្យពួកគាត់ទទួលបានគំនិតថ្មីក្នុងការដាក់ឈ្មោះហាងកាហ្វេរបស់គាត់ថាហាង “កាហ្វេចាស់” បែបនេះតែម្ដង ។…
មកជួបជាមួយរឿងញ៉ាំរឿងធំទៀតហើយ ដោយថ្ងៃនេះមានរបស់ធំៗមានជាតិមកបង្ហាញជូនប្រិយមិត្តទាំងអស់គ្នាទស្សនា ។ កុំឆ្ងល់អីដែលធំៗនោះគឺជា «មឹកតេងម៉ូ» ដែលទើបមានវត្តមាននិងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងពេលថ្មីៗនេះ ។ ទាំងសោភ័ណ្ឌភាពដ៏គួរឲ្យទាក់ទាញនិងរសជាតិឈ្ងុយឆ្ងាញ់ជក់មាត់បំភ្លេចមិនបាន ។ មានអ្នកបានសាកនៅ? ដូចជាមានច្រើនម៉ូតច្រើនម៉ាកណាស់ មានឈុតមេម៉ាយកូនមួយ ឈុតគ្រួសារ និងឈុតកំលោះអត់លិឍ😋 ប្លែកទាំងឈ្មោះ ទាំងទំនងគួរឲ្យចង់ញ៉ាំតែម្តង ។ ភាពខុសគ្នាត្រង់ថាឈុតនីមួយៗមានតាមប្រភេទមឹក ដោយមានមឹកតូច មឹកធំ…