ពាក្យដែលគេនិយាយតៗគ្នាពីការសម្លាប់មួយគ្រួសារនៃភាពយន្ត JU-ON: THE GRUDGE
ភាពយន្ត THE GRUDGE ដែលបានចេញកាលពីថ្ងៃទី1 ខែមករា ឆ្នាំ2020 ដោយទស្សនិកជនបានទស្សនានៅក្នុងរោងកុនមុន COVID 19 លុកលុយនោះគឺជា Version របស់អាមេរិក ហើយយើងនឹងនាំទាំងអស់គ្នាមកឲ្យស្គាល់រឿង JU-ON: The Grudge ដែលជា Version ដើមរបស់ជប៉ុនវិញម្ដង ដែលបានចាក់បញ្ចាំងកាលពី ថ្ងៃទី18 ខែតុលា ឆ្នាំ2002 ដឹកនាំដោយលោក Takashi Shimizu ហើយរកចំណូលបាន $3,657,876 ។ ហេតុការណ៍ដ៏គួរឲ្យខ្លាចមួយគឺជាពាក្យដែលគេនិយាយតៗគ្នា (Urban Legend) បានកើតនៅប្រទេសជប៉ុន ដោយមានគ្រួសារមួយ មានប្តីឈ្មោះ Takeo Seaki ប្រពន្ធឈ្មោះ Kayako និងកូនប្រុសម្នាក់ឈ្មោះ Toshio។ ស្ត្រីជាប្រពន្ធបានទៅលង់ស្រលាញ់ជាមួយបុរសម្នាក់ទៀត ដែលធ្វើឲ្យបុរសជាប្តីខឹងនឹងប្រពន្ធយ៉ាងខ្លាំង ហើយបានសម្លាប់ប្រពន្ធ កូន និងឆ្មាររបស់គាត់យ៉ាងសាហាវឃោរឃៅបំផុត។ បន្ទាប់មកព្រលឹងប្រពន្ធ និងកូនរបស់គាត់ក្លាយជាវិញាណតៃហោង ហើយ Takeo Seaki ដែលជាប្តីក៏បានសម្លាប់ខ្លួនឯងផង ដោយកាប់ជើង និងអារកខ្លួនឯងតាមក្រោយ។ តំណរក្រោយមកទៀត […]
View Details