Auto Added by WPeMatico
ចលនានៃការរស់ឡើងវិញនៃវប្បធម៌ខ្មែរបានផ្ដល់កំណើតដល់បណ្ដុំគំនិតច្នៃប្រឌិតថ្មីមួយមានឈ្មោះថា «KampumEra» កាលពីខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់ អត្តសញ្ញាណនិងវប្បធម៌ល្អឥតខ្ចោះរបស់កម្ពុជា ព្រមទាំងលើកកម្ពស់ការយល់ដឹង អំពីសារសំខាន់នៃការអភិរក្សបរិស្ថានធម្មជាតិផងដែរ។ KampumEra ត្រូវបានផ្តួចផ្តើមឡើង ដើម្បីបង្ហាញថា យុវជនកម្ពុជាជំនាន់ថ្មី មានសេចក្តីស្រឡាញ់ដិតដាមចំពោះដើមកំណើត ប្រពៃណី និងទឹកដីរបស់ខ្លួន។ បណ្ដុំគំនិតច្នៃប្រឌិតថ្មីមួយនេះជម្នះនឹងគំនិតដែលលើកឡើងថា យុវជនជំនាន់ក្រោយមិនមានការខ្វាយខ្វល់ អភិរក្សកេរ្តិ៍ដំណែលរបស់ខ្លួន។ ផ្ទុយទៅវិញ យុវជនជំនាន់ថ្មីមានការជំរុញទឹកចិត្តយ៉ាងខ្លាំងក្នុងការអភិរក្សនិងបន្តមរតករបស់កម្ពុជាតាមបែបផែនរបស់ពួកគេ។…