Loading...

Category: Uncategorized

តួសម្តែង Quicksilver ពី FOX នឹងលេចមុខក្នុង WandaVision របស់ Disney+

មានរបាយការណ៍ជាច្រើនកំពុងតែផ្ទុះឡើងជុំវិញតារាសម្តែង Quicksilver (ចក្រវាឡ X-Men) លោក Evan Peters កំពុងតែមានតួនាទីមួយនៅក្នុងរឿងភាគ WandaVision ដែលនឹងមកដល់ក្នុង Diney + នាពេលឆាប់ៗខាងមុខនេះ ។ មតិមួយចំនួនថាលោកនឹងមកលេងជា Quicksilver តែម្ដង ប៉ុន្តែមតិច្រើនទៀតថាលោកនឹងមិនមែនមកលេងជា Quicksilver ទេព្រោះនៅទីនេះជាចក្រវាឡ MCU។ ដោយឡែក Quicksilver (ធ្លាប់បានសម្ដែងដោយ Aaron Taylor-Johnson) របស់ MCU ដែលយើងបានឃើញជាបងប្អូនរបស់ Wanda Maximoff កាលពី Avengers: Age of Ultron បានស្លាប់បាត់ហើយ។ ដូចនេះបើមកលេងជា Quicksilver ក្នុង MCU នេះ ដូចជាមិនសមហេតុផលឡើយ។ បើជា Quicksilver មែនមានន័យថាចក្រវាឡ MCU កំពុងតែចងចំណងជាមួយចក្រវាឡ X-Men ក៍ថាបានដែរ។ តែមិនទាន់មានការបញ្ជាក់ច្បាស់ការណ៍ពី Marvel និង Disney ថាលោក […]

View Details

The Falcon And The Winter Soldier និង WandaVision ប្រកាសថ្ងៃបញ្ចេញ Trialer

 បន្ទាប់ពីមានការពន្យាពេលកម្មវិធីកម្សាន្តនិង យុទ្ធនាការផ្សេងៗអស់រយ:ពេលយ៉ាងយូរគួរសមដែរ ។ ដោយឡែកអ្វីដែលយើងត្រូវចៀសវាងគឺនៅកន្លែងប្រមូលផ្តុំគ្នាច្រើនហេតុដូចនេះកម្មវិធីខ្លះបានធ្វើការផ្សាយបន្តផ្ទាល់តាមរយ:បណ្តាញសង្គមហើយកម្មវិធីខ្លះទៀតចាំរហូតដល់មេរោគ Covid-19 ត្រូវបានស្ងប់ស្ងាត់។ Comic-Con attendees crowd the Gaslamp District during the San Diego Comic-Con in San Diego on Saturday, July 21, 2018. (Photo by Jennifer Cappuccio Maher, Inland Valley Daily Bulletin/SCNG) ថ្មីៗនេះនៅតាមបណ្តាញសង្គមនិង សារព័ត៌មានក្រៅស្រុកមួយចំនួនបានចុះផ្សាយថាព្រឹត្តិការណ៏ Comic-Con 2020 អាចនឹងមកដល់ក្នុងពេលឆាប់នេះជាលក្ខណ:ឌីជីថលនឹងធ្វើការផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម ។ ព្រឹត្តិការណ៏ Comic-Con អាចរាប់បញ្ចូលបានថាជាព្រឹត្តិការណ៏មួយដែលមានអាយុកាលវែងគួរសមបើរាប់ចាប់តាំងពីឆ្នាំ1970រហូតឆ្នាំ2020 នេះគឺជាឆ្នាំទី50ដែលបានប្រារព្ធពិធី។ យ៉ាងណាមិញ សម្រាប់ឆ្នាំ 2020 គឺជាឆ្នាំមួយដែលមានការពន្យាពេលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ព្រឹត្តិការណ៏មួយនេះ ។ ព្រឹត្តិការណ៏ Comic-Con គឺជាកម្មវិធីមួយដែលមានការតាំងពិព័រណ៏ ការធ្វើបទបង្ហាញផ្សេងៗនិង ការប្រមូលផ្តុំទៅដោយអ្នកនិយមអាន Comic […]

View Details

test ទីកែប គោលដៅទេសចរណ៍ប្លែកមួយជាមួយអារម្មណ៍ខ្ជិលៗ

កែបជាខេត្តដែលតូចជាងគេ និងជាខេត្តមួយក្នុងចំណោមបួនដែលនៅជាប់សមុទ្ររបស់កម្ពុជា។ ចំណាយមិនឆ្ងាយប៉ុន្មាន ប្រមាណតែ ១៥៨គម​ឬ៣ម៉ោងកន្លះពីភ្នំពេញ ធ្វើឲ្យក្លាយជាគោលដៅទេសចរណ៍មួយដែលស័ក្តិសមបំផុតសម្រាប់ការលំហែចុងសប្តាហ៍ជាមួយនឹងឆ្នេរខ្សាច់ ខ្យល់អាកាសបរិសុទ្ធ ព្រមជាមួយនឹងកោះទន្សាយដែលជានិមិត្តរូបសម្រាប់ខេត្តមួយនេះ។ ពីភ្នំពេញទៅកែបយើងអាចកក់សំបុត្រឡានក្រុងតាមរយៈ Bookmebus.com មានទាំងកាលវិភាគ ក្រុមហ៊ុនឡានសម្រាប់ជ្រើសរើស និងតម្លៃប្រមាណជា៧ ទៅ៨ ដុល្លារប៉ុណ្ណោះ តែយកល្អឲ្យជ្រើសជើងចេញដំណើរពីព្រលឹមដើម្បីមានពេលវេលាច្រើនសម្រាប់លំហែនៅទីនោះ។ ពេលទៅដល់ខេត្តកែបភ្លាមគោលដៅដំបូងគឺផ្សារក្តាម ខេត្តកែបនោះឯង ដើម្បីញ៉ាំអាហារទ្រាប់ពោះខ្លះៗ និងទិញគ្រឿងសមុទ្រស្រស់ៗមានក្តាម បង្គា មឹក នឹងត្រីសមុទ្រចម្រុះ វេចខ្ចប់ទុកញ៉ាំ ព្រោះថានៅលើកោះគឺមិនសូវមានអាហារសំបូរបែបប៉ុន្មាននោះទេ។ ចំពោះតម្លៃញ៉ាំនៅផ្សារក្តាមសមរម្យដែលអាចទទួលយកបាន តែប្រសិនបើអ្នកមានជំនាញតថ្លៃនោះកាន់តែប្រសើរ។ ក្រោយពីរៀបចំម្ហូបអាហាររួចរាល់សព្វគ្រប់យើងធ្វើដំណើរឆ្ពោះទៅកំពង់ចម្លងដើម្បីចេញដំណើរទៅលេង កោះទន្សាយ។ ចំពោះតម្លៃទូកមួយជើងគឺប្រមាណជា១២ដុល្លារប៉ុណ្ណោះ ដោយអាចជិះបានរហូតដល់ទៅ៨នាក់។ ចំណាយពេលប្រមាណ៣០នាទី យើងនឹងទៅដល់គោលដៅរបស់យើងគឺ កោះទន្សាយ ចុះពីលើទូកភ្លាមរឿងដំបូងដែលត្រូវធ្វើគឺស្វែងរកកន្លែងគេង ព្រោះថាធ្វើដំណើរអស់ច្រើនម៉ោងដែរហើយ គួររកកន្លែងដើម្បីទុកដាក់ឥវ៉ាន់ និងសម្រាកញ៉ាំបាយអោយឆ្អែតក្រពះសិន ចាំធ្វើដំណើរបន្តទៀត។ តែក៏សូមណែនាំបឹងហ្គាឡូមួយដែលមានឈ្មោះថា Simone’s ដោយបន្ទប់គ្រែ២ គេងបានគ្នា៤នាក់ តម្លៃប្រមាណ១៥ដុល្លារប៉ុណ្ណោះ។ ក្រោយពីចរចាររៀបចំឥវ៉ាន់ទុកដាក់រួចរាល់ហើយ អ្នកអាចសម្រាកញ៉ាំអាហារដែលយើងបានខ្ចប់ពីផ្សារក្តាមមក និងអាចបន្ថែមជាមួយអាហារតាមបែបអ្នកកោះតាមចំណង់ចំណូលចិត្ត។ ញ៉ាំឆ្អែតសម្រាកលំហែបន្តិច ដល់ពេលយើងដើរគយគន់ទេសភាពដ៏ស្រស់ស្អាត និងថតរូបស្អាតៗ ជាមួយដើមដូងជាជួរមានទឹកដូងបេះភ្លាមកាប់ឲ្យញ៉ាំភ្លាមៗ ឆ្នេរខ្សាច់វែងអន្លាយ ព្រមជាមួយទឹកសមុទ្រថ្លាខៀវស្រង៉ាត់គួរឲ្យងូតទឹកកម្សាន្ត គ្រាន់ថាមិនសូវមានរលកទេ។ យើងក៏អាចជួលទូកជិះទៅលេងតាមកោះនានា​ […]

View Details