Loading...

Category: Uncategorized

test ទីកែប គោលដៅទេសចរណ៍ប្លែកមួយជាមួយអារម្មណ៍ខ្ជិលៗ

កែបជាខេត្តដែលតូចជាងគេ និងជាខេត្តមួយក្នុងចំណោមបួនដែលនៅជាប់សមុទ្ររបស់កម្ពុជា។ ចំណាយមិនឆ្ងាយប៉ុន្មាន ប្រមាណតែ ១៥៨គម​ឬ៣ម៉ោងកន្លះពីភ្នំពេញ ធ្វើឲ្យក្លាយជាគោលដៅទេសចរណ៍មួយដែលស័ក្តិសមបំផុតសម្រាប់ការលំហែចុងសប្តាហ៍ជាមួយនឹងឆ្នេរខ្សាច់ ខ្យល់អាកាសបរិសុទ្ធ ព្រមជាមួយនឹងកោះទន្សាយដែលជានិមិត្តរូបសម្រាប់ខេត្តមួយនេះ។ ពីភ្នំពេញទៅកែបយើងអាចកក់សំបុត្រឡានក្រុងតាមរយៈ Bookmebus.com មានទាំងកាលវិភាគ ក្រុមហ៊ុនឡានសម្រាប់ជ្រើសរើស និងតម្លៃប្រមាណជា៧ ទៅ៨ ដុល្លារប៉ុណ្ណោះ តែយកល្អឲ្យជ្រើសជើងចេញដំណើរពីព្រលឹមដើម្បីមានពេលវេលាច្រើនសម្រាប់លំហែនៅទីនោះ។ ពេលទៅដល់ខេត្តកែបភ្លាមគោលដៅដំបូងគឺផ្សារក្តាម ខេត្តកែបនោះឯង ដើម្បីញ៉ាំអាហារទ្រាប់ពោះខ្លះៗ និងទិញគ្រឿងសមុទ្រស្រស់ៗមានក្តាម បង្គា មឹក នឹងត្រីសមុទ្រចម្រុះ វេចខ្ចប់ទុកញ៉ាំ ព្រោះថានៅលើកោះគឺមិនសូវមានអាហារសំបូរបែបប៉ុន្មាននោះទេ។ ចំពោះតម្លៃញ៉ាំនៅផ្សារក្តាមសមរម្យដែលអាចទទួលយកបាន តែប្រសិនបើអ្នកមានជំនាញតថ្លៃនោះកាន់តែប្រសើរ។ ក្រោយពីរៀបចំម្ហូបអាហាររួចរាល់សព្វគ្រប់យើងធ្វើដំណើរឆ្ពោះទៅកំពង់ចម្លងដើម្បីចេញដំណើរទៅលេង កោះទន្សាយ។ ចំពោះតម្លៃទូកមួយជើងគឺប្រមាណជា១២ដុល្លារប៉ុណ្ណោះ ដោយអាចជិះបានរហូតដល់ទៅ៨នាក់។ ចំណាយពេលប្រមាណ៣០នាទី យើងនឹងទៅដល់គោលដៅរបស់យើងគឺ កោះទន្សាយ ចុះពីលើទូកភ្លាមរឿងដំបូងដែលត្រូវធ្វើគឺស្វែងរកកន្លែងគេង ព្រោះថាធ្វើដំណើរអស់ច្រើនម៉ោងដែរហើយ គួររកកន្លែងដើម្បីទុកដាក់ឥវ៉ាន់ និងសម្រាកញ៉ាំបាយអោយឆ្អែតក្រពះសិន ចាំធ្វើដំណើរបន្តទៀត។ តែក៏សូមណែនាំបឹងហ្គាឡូមួយដែលមានឈ្មោះថា Simone’s ដោយបន្ទប់គ្រែ២ គេងបានគ្នា៤នាក់ តម្លៃប្រមាណ១៥ដុល្លារប៉ុណ្ណោះ។ ក្រោយពីចរចាររៀបចំឥវ៉ាន់ទុកដាក់រួចរាល់ហើយ អ្នកអាចសម្រាកញ៉ាំអាហារដែលយើងបានខ្ចប់ពីផ្សារក្តាមមក និងអាចបន្ថែមជាមួយអាហារតាមបែបអ្នកកោះតាមចំណង់ចំណូលចិត្ត។ ញ៉ាំឆ្អែតសម្រាកលំហែបន្តិច ដល់ពេលយើងដើរគយគន់ទេសភាពដ៏ស្រស់ស្អាត និងថតរូបស្អាតៗ ជាមួយដើមដូងជាជួរមានទឹកដូងបេះភ្លាមកាប់ឲ្យញ៉ាំភ្លាមៗ ឆ្នេរខ្សាច់វែងអន្លាយ ព្រមជាមួយទឹកសមុទ្រថ្លាខៀវស្រង៉ាត់គួរឲ្យងូតទឹកកម្សាន្ត គ្រាន់ថាមិនសូវមានរលកទេ។ យើងក៏អាចជួលទូកជិះទៅលេងតាមកោះនានា​ […]

View Details