ចលនានៃការរស់ឡើងវិញនៃវប្បធម៌ខ្មែរបានផ្ដល់កំណើតដល់បណ្ដុំគំនិតច្នៃប្រឌិតថ្មីមួយមានឈ្មោះថា «KampumEra» កាលពីខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់ អត្តសញ្ញាណនិងវប្បធម៌ល្អឥតខ្ចោះរបស់កម្ពុជា ព្រមទាំងលើកកម្ពស់ការយល់ដឹង អំពីសារសំខាន់នៃការអភិរក្សបរិស្ថានធម្មជាតិផងដែរ។ KampumEra ត្រូវបានផ្តួចផ្តើមឡើង ដើម្បីបង្ហាញថា យុវជនកម្ពុជាជំនាន់ថ្មី មានសេចក្តីស្រឡាញ់ដិតដាមចំពោះដើមកំណើត ប្រពៃណី និងទឹកដីរបស់ខ្លួន។ បណ្ដុំគំនិតច្នៃប្រឌិតថ្មីមួយនេះជម្នះនឹងគំនិតដែលលើកឡើងថា យុវជនជំនាន់ក្រោយមិនមានការខ្វាយខ្វល់ អភិរក្សកេរ្តិ៍ដំណែលរបស់ខ្លួន។ ផ្ទុយទៅវិញ យុវជនជំនាន់ថ្មីមានការជំរុញទឹកចិត្តយ៉ាងខ្លាំងក្នុងការអភិរក្សនិងបន្តមរតករបស់កម្ពុជាតាមបែបផែនរបស់ពួកគេ។ ក្នុងបណ្ដុំគំនិតច្នៃប្រឌិតថ្មីមួយនេះ KampumEra បានណែនាំសិល្បករវ័យក្មេង អ្នកដឹកនាំប្រកបដោយគំនិតច្នៃប្រឌិតដើម្បីឱ្យសាធារណជនចាប់ផ្ដើមស្គាល់ពីស្នាដៃសិល្បៈរបស់ពួកគេ។ ហើយក្នុងពេលថ្មីៗនេះ KampumEraបានចាប់ដៃគូជាមួយសិល្បករគូរគំនូរលើជញ្ជាំង៤រូប សម្រាប់យុទ្ធនាការ «ភាពជោគជ័យកើតចេញពីខ្លួនយើង» ដែលនឹងប្រព្រឹត្តឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុក រយៈពេលពេញមួយខែសីហា។ ជាមួយនឹងជំនឿថា៖ «អតីតកាលរបស់យើង មិនអាចកំណត់អនាគតរបស់យើងនោះទេ។ យើងជាអ្នកកំណត់ជោគវាសនា ក្នុងជីវិតរបស់យើង។» យុទ្ធនាការនេះ នឹងផ្ដល់ឱកាសឱ្យសាធារណជន ចូលរួមបានតាមរយៈការចែករំលែកក្តីស្រមៃ គោលដៅ និងការផ្លាស់ប្ដូរដែលពួកគេមាននិងចង់ឃើញសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ មតិឆ្លើយតបរបស់សាធារណជននឹងក្លាយជាគ្រឿងបណ្ដាលចិត្តសម្រាប់សិល្បករទាំង៤ រូប ដោយប្រែក្លាយក្តីស្រមៃ និងគោលដៅរបស់ប្រជាជនកម្ពុជាទៅបង្កើតគំនូរលើជញ្ជាំងហៅថា៖ «ជញ្ជាំងនៃក្តីសង្ឃឹម»។ ដោយត្រូវបានស្គាល់ក្នុងរង្វង់សិល្បៈក្រោមឈ្មោះថា FONKI សិល្បករគូរគំនូរលើជញ្ជាំងជាជនជាតិខ្មែរកាត់បារាំង វ័យ៣១ឆ្នាំរូបនេះ ធ្លាប់បានតាំងពិព័រណ៍ស្នាដៃសិល្បៈដែលមានឈ្មោះថា«ការរស់ឡើងវិញនៃមរតកវប្បធម៌ខ្មែរ» កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ គោលបំណងនៃការតាំងពិព័រណ៍នោះគឺ គឺដើម្បីក្រឡេកមើលប្រជាជនកម្ពុជា តាមជំនាន់ផ្សេងៗ […]
View DetailsCategory: wallofhope
Auto Added by WPeMatico