ឮល្ហៀងៗថា Justice League: Snyder’s Cut ត្រៀមបញ្ចេញលើ HBO Max
Snyder’s cut! ហ្វេនរបស់ DC មួយចំនួនធំសុទ្ធតែបានដឹងហើយថា Justice League ដែលដឹកនាំដោយ Zack Snyder កំពុងតែអាចមានសង្ឃឹមលេចចេញជារូបរាងហើយ ទោះបីជាខាងផលិតកម្ម WB ( Warner Bros ) ចេះតែបដិសេដថាមិនចង់បង្ហាញក្រោយមានរឿងរកាំរកុះជាច្រើនក៏ដោយ ។ តែប្រសិនបើអ្នកកុននិយមមួយចំនួនអត់ដឹងថា Snyder Cut នឹងជាអ្វីនោះទេ នោះអ្នកកុននិយមនិងនិយាយរា៉យរ៉ាប់ប្រាប់ខ្លះៗ។ Justice League: Snyder’s Cut គឺជារឿង Justice League ដែលបានកាត់ឈុតឆាកមួយចំនួនធំ និង ផលិតដោយលោក Zack Snyder តែម្តង ក្នុងនោះគឺរួមមានតួអង្គក្នុង Comic ប្រហែល 10 តួអង្គបន្ថែមទៀត បូកបញ្ចូលទាំង Iris West ផងដែរ ។ ដោយឡែកកាលពីព្រឹកថ្ងៃទី 19 នេះព័ត៌មានជាច្រើនបានចុះថា Warner Bros. នឹងរៀបចំបង្ហាញ Snyder Cut អោយហ្វេនបានឃើញជាសាធារណៈ […]
View Details