Loading...

ម្ទេសឯណាដែលថាមិនចេះហឹរ តែមែនទែនទៅនៅ «គ្រឿងសមុទ្រក្រឡុកម្ទេស» ម្ទេសគេអត់ហឹរមែនតាស៎

សុខទុក្ខយ៉ាងណាហើយប្រិយមិត្តរឿងញ៉ាំរឿងធំទាំងងស់គ្នា ។ ពិសេសអ្នកតាមដានកម្មវិធីប៉ុស្តិ៍ញ៉ាំ សប្ដាហ៍នេះយើងបានធ្វើដំណើរមកដល់សប្ដាហ៍ទី7ហើយណា៎ ។ អ្នកបានទស្សនាតាម Facebook Page របស់រឿងញ៉ាំរឿងធំ ប្រហែលដឹងថាសប្ដាហ៍នេះទៅដល់ហាងមួយណាហើយ អ៊ីចឹងមកអានលេងដឹងបន្ថែមពីហាងក៏បាន ។ ក្រហមស្កេកស្កះច្បាស់ណាស់ថាមួយម៉ាត់ហោះហើរដល់លើមេឃ ។ តែកុំឆាប់ភ័យពេក ការពិតមិនដូចអ្វីដែលគ្នាយើងឃើញទេគឺនៅ “គ្រឿងសមុទ្រក្រឡុកម្ទេស” គេមានរូបមន្ដពិេសសដែល ធ្វើឱ្យយើងមើលទៅហឹរ តែមិនហឹរ តែហឹរ ហាហា ។ ឈ្មោះ គ្រឿងសមុទ្រក្រឡុកម្ទេសនេះគ្រាន់ដាក់ឱ្យអតិថិជនរបស់ហាងគាត់ស្រួលចំណាំប៉ុណ្ណោះ គឺគាត់ដាក់តាំងពីប្រភេទគ្រឿងសមុទ្រក្រឡុកទើបមានវត្តមានដំបូងៗនៅទីក្រុមភ្នំពេញយើងនេះ ។  និយាយពីម្ហូបរបស់ហាងវិញ ដែលជាគោលសំខាន់ប្រចាំហាងនោះគឺ គ្រឿងសមុទ្រក្រឡុកម្ទេសនេះឯង ។ ក្រហមពិតមែនប៉ុន្តែមិនហឹរទេ ព្រោះគ្រឿងផ្សំគឺម្ទេសប្លោកខ្មែរយើងហ្នឹងឯង បូកផ្សំជាមួយគ្រឿងផ្សំរូបមន្ដពិសេសរបស់ហាងទៀតកាន់តែត្រូវម៉ាច់ត្រូវម៉ក់ជូរអែមផ្អែមប្រៃនិយាយទៅជាតិណាស់។ សំខាន់គ្រឿងសមុទ្រស្រស់ៗគ្រប់មុខ មានតាំងពីខ្យងឫស្សី បង្គា មឹក ក្ដាមសាច់ណែនៗ ។  មិនទាន់អស់ទេនៅមានម្ហូបពិសេសៗប៉ុន្មានមុខទៀត ដូចជាស្លាបមាន់ Hot Wing Chicken Wing ញ៉ាំលិតដៃលិតមាត់ ។ បងប្អូនភ្លោះគឺ Spaghetti Ham និង Spaghetti Seafood ឆ្ងាញ់ណាស់ទឹក […]

View Details

បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង

ហាងកាហ្វេជាច្រើននៅក្នុងទីក្រុងភ្នំពេញសព្វថ្ងៃ ក្នុងនោះប្រហែលជាមានអ្នកខ្លះចូលចិត្តទៅហាងបែបស៊ីវីល័យ មានមនុស្សច្រើនអ៊ូអរ ខ្លះទៀតក៏រកកន្លែងមានធម្មជាតិច្រើនខ្យល់បក់វ៉ូៗបែបស្រស់ស្រាយ ចំណែកខ្លះទៀតវិញក៏ចូលចិត្តកន្លែងមានភាពស្ងប់ស្ងាត់មានស្ដាប់តន្រ្តីបែបលន្លង់លន្លោចបទពីដើមបទបុរាណអីចឹង ។ បើអ្នកជាមនុស្សចូលចិត្តបរិបទមានផាសុខភាព បែបផែនបុរាណ និង តន្ត្រីជំនាន់ទសវត្សរ៍60អី ហាងកាហ្វេថ្ងៃនេះគឺសម្រាប់អ្នកទាំងអស់គ្នា ។  ថ្ងៃនេះរឿងញ៉ាំរឿងធំសូមណែនាំ ហាងកាហ្វេមួយដែលមានការតុបតែស៊ីវីល័យ ប៉ុន្តែអមមកជាមួយសិល្ប:បុរាណផ្សាភ្ជាប់មកជាមួយគ្នា ។ បរិយាកាលវិញ គឺបែបអ្នកធ្វើការគេទៅអង្គុយបំពេញការងារពិភាក្សាគ្នាញ៉ាំកាហ្វេអីចឹង អ្នកខ្លះក៏ទៅរៀនអនឡាញ ព្រោះតន្ត្រីមិនលឺពេក រងំតិចៗបែបកំដរបរិយាកាស ។ ពិសេសត្រង់ថាមានចម្រៀងទសវត្សរ៍60 បទពីដើមៗពិរោះៗ ដែលអាចនិយាយថាជាហាងកាហ្វេបែបពីដើមតែការរចនាមានភាពស៊ីវីល័យតាមសម័យកាលថ្មីនេះ ។  ហាងកាហ្វេ “ណ” សាខាបឹងកេងកង ជាហាងមានការគាំទ្រនិងពេញនិយមខ្លាំងសម្រាប់អ្នករស់នៅប្លុកកតំបន់បឹងកេងកងនេះ ដោយហេតុមិនត្រឹមតែដូចការរៀបរាប់ខាងលើ ប៉ុន្តែក៏គួបផ្សំជាមួយនឹង ភេសជ្ជ:ពិសេសៗដ៏មានរសជាតិ ។ ប្រាប់ខ្លះចុះ មាន Ice Coconut Latte ជាកាហ្វេមានផ្សំជាមួយ ស្ករត្នោត ខ្នុរ មៀន និងខ្ទិះដូង ត្រជាក់ដល់បេះដូងនឹកឃើញអានុស្សាវរីយ៍ ព្រោះសុទ្ធជាគ្រឿងផ្សំរបស់ខ្មែរយើង ។ មួយទៀត Ice NOIR Latte ពិសេសត្រង់មានក្លិនឈ្ងុយ ហើយវាយនភាពមើលទៅទន់ម៉ដ្ឋល្អយ៉ាងទំនង ។ មិនត្រឹមតែប៉ុណ្ណោះនៅ […]

View Details

បើចង់ញ៉ាំមូលគ្រប់មុខ ហើយមូលទាំងពោះទៀតនោះ កុំភ្លេចមកញ៉ាំនៅ MOOL គ្រប់សាខាណា៎

ប្រហែលមានប្រិយមិត្តច្រើនហើយបានស្គាល់ហាង MOOL ។ ហើយការបង្កើតមូលផងដែរ គឺម្ចាស់ហាងចង់ប្រមូលផ្ដុំប្រភេទម្ហូបតាមផ្លូវដែលប្រជាជនខ្មែរយើង​ពេញនិយមខ្លាំង យកមកច្នៃរសជាតិនិងការរៀបចំ ឲ្យមានរសជាតិឆ្ងាញ់ប្លែកនិងមានសោភ័ណ្ឌភាពឱ្យកាន់តែមានភាពទាក់ទាញ ។ ដូចនេះហើយទើបសប្ដាហ៍នេះ ទូរទស្សន៍ញ៉ាំ Ep05  បាននាំអារម្មណ៍គ្រប់គ្នាទៅស្គាល់ម្ហូបពិសេសៗនៅ MOOL សាខាបាក់ទូក ។  កញ្ញា ឡេងឡេង និងប្រុសស្អាត ស្ទីវិន ញ៉ាំៗញ៉ាំមិនឈប់តែម្ដង បានភ្លក់នៅ MOOL សប្ដាហ៍នេះ។ មូលម៉ងម្ហូបនៅ MOOL ស្អីក៏មានដែរ ពិសេសការរៀបចំនិងរសជាតិប្លែកកប់សារី ។ ក្នុងនោះគេចែកជាគោលៗសំខាន់ៗ ៥ប្រភេទ ។ ហើយក្នុង ៥ ប្រភេទនោះមានម្ហូបជាច្រើនទៀត។ តោះមើលរូបភាពលេងៗទៅ ក្រែងបានឃ្លានមែនទែន ។  ទី១ គឺប្រហិតចៀនពិសេសជាមួយនំប៉័ង ដែលមានការរៀបចំទំនងខ្លាំងៗ ជាមួយទឹកជ្រក់២ប្រភេទ បើអ្នកចេះញ៉ាំហឹរអាចញ៉ាំអាហឹរបាន បើអត់ចេះទេគេមានទឹកជ្រលក់អាអត់ហឹរដូចគ្នា ។ ទី២ ម្ហូបប្រភេទពុះក្ដៅៗភ្លាមៗ ដែលមានដូចជា ពងទាកូនពុះ ខ្យងពុះ លាសពុះ ងាវពុះក្ដៅៗភ្លាមៗអីអ៊ីចឹងទៅ ។ ទី៣ លើប្រភេទពងទាកូន មានពងទាកូនដុតទឹកត្រីអំពិលទុំ […]

View Details

ហាងតែគុជ ទាំងឆ្ងាញ់ ទាំងគុណភាពហើយ ពង្រីកសាខាជាច្រើនទៅកាន់ទូទាំងពិភពលោកក្នុងរយៈពេលត្រឹម 1 ឆ្នាំ

ដូចជាខានបានណែនាំហាងភេសជ្ជៈទំនងៗនិងមានភេសជ្ជៈឆ្ងាញ់ៗយូរ ឥឡូវសុំរៀបរាប់ឱ្យគ្រប់គ្នាបានស្គាល់ពីហាងភេសជ្ជៈថ្មីមួយ ដែលធានាថាត្រូវចិត្តគ្រប់គ្នាតែម្តង ដោយមានរសជាតិពិសេស ឆ្ងាញ់ ប្លែកគ្រប់មុខរួមជាមួយភាពស៊ីវីល័យ និង សេវាកម្មដ៏ល្អ រួសរាយកក់ក្តៅនៃហាងម៉ាឈីម៉ាឈី! ម៉ាឈីម៉ាឈីជាហាងសាខាដែលមានប្រភពមកពីប្រទេសតៃវ៉ាន់ ។ Machi Machi ( ម៉ាឈីម៉ាឈី ) បកជាភាសាខ្មែរគឺ មិត្តភក្តិ។ ចំពោះហាងម៉ាឈីបើកសាខាដំបូងគេគឺនៅលើប្រទេសតៃវ៉ាន់ ហើយក៏ព្រោះតែភាពល្បីល្បាញនៃរសជាតិដ៏ពិេសសរបស់ភេសជ្ជៈម៉ាឈី ធ្វើអោយជនបរទេសនៅបណ្តាប្រទេសជាច្រើនមានការចាប់អារម្មណ៍និងជាប់ចិត្តជាមួយម៉ាឈីម៉ាឈី។ ដូច្នេះទើបម៉ាឈីពង្រើកសក្តានុពលរបស់ខ្លួនទៅកាន់ 18 ប្រទេសជុំវិញពិភពលោកជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ 2019 និងកំពុងតែបន្តពង្រីកបន្ថែមទៅកាន់ប្រទេសជាច្រើនទៀតនៅឆ្នាំ 2022។ ម៉ោះ! ឥឡូវមកស្គាល់ហាងម៉ាឈីម៉ាឈីនៅកម្ពុជាម្តង ដែលសាខាទី1 មានទីតាំងនៅផ្លូវកម្ពុជាក្រោម ដែលហាងម៉ាឈីបានរចនាឡើងតាមបែបទំនើបទាន់សម័យ ទីកន្លែងក្នុងហាងធំទូលាយ តុកៅអីមានផាសុខភាព ចំនុចគួរអោយចាប់អារម្មណ៍គំនូរនៅក្នុងហាងសុទ្ធតែជាស្នាដៃរបស់វិចិត្រករ និង ផ្ទាំងដំណក់ទឹកភ្លៀងកៅអី3របស់ម៉ាឈី ! គោលដៅនៃការរៀបចំហាងគឺផ្តល់នូវភាពសប្បាយរីករាយ កក់ក្តៅ អារម្មណ៍ស្និតស្នាលដល់អតិថិជនគ្រប់ពេលវេលា។ រាល់ភេសជ្ជៈនីមួយមានដូចជា Strawberry Latte with Panna Cotta, Brown Sugar Latte with Tapioca, Cream Cheese Foam […]

View Details

ផ្អែម ឆ្ងាញ់ ស្រស់ៗ ហឹរជាតិឥតខ្ចោះរបស់គេមែនហ្មងហា៎អយស្ទ័រនៅ Oyster House

អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រត្រូវចិត្តហើយសប្ដាហ៍នេះ ។ ស្រីស្អាត ឡេងឡេង និងកំលោះ ស្ទីវិន របស់យើងបាននាំអ្នកទាំងអស់គ្នាទៅស្គាល់ហាងអាហារគ្រឿងសមុទ្រស្រស់ៗ ទំនងៗមួយកន្លែងនៅឯទីក្រុងរណបជ្រោយចង្វារ ។ បើអ្នកបានទស្សនាវីដេអូ «ប៉ុស្តិ៍ញ៉ាំ» សប្ដាហ៍នេះប្រហែលជាបានដឹងហើយ នៅឡើយតែអ្នកមិនទាន់បានទស្សនាទេ ។ អ៊ីចឹងអាចទស្សនានៅខាងក្រោមនេះក៏បាន ឬចូលទៅកាន់ Page Facebook របស់រឿងញ៉ាំរឿងធំបាន ។ Oyster House សាខាជ្រោយចង្វារជាហាងគ្រឿងសមុទ្រស្រស់ៗ ដែលគេមានតាំងពី មឹក បង្គារ និងពិសេសដូចឈ្មោះហាងគេអ៊ីចឹង អយស្ទ័រ ស្រស់ៗផ្អែមឆ្ងាញ់ជក់មាត់ខ្ទាប់ជាមួយខ្ទឹមលីងនិងក្ទុម្ពទេស ជ្រលក់ជាមួយទឹកជ្រលក់ហឹរៗ ។ និយាយទៅគ្រឿងសមុទ្រជាច្រើនផ្សេងទៀតរៀបរាប់មិនអស់ទេ ។ ហើយនិយាយពីថាអ្នកអើយមិនដឹងប្រាប់យ៉ាងណាទេ ដឹងតែ ផ្អែម ឆ្ងាញ់ ស្រស់ល្អ មានជាតិ ជក់មាត់ជីបៗ ។ មិនជឿអូសមើលរូបបាន តែតិចថាមើលហើយឃ្លានញ៉ាំចង់សួរទីតាំងនៅណាអី ទាល់តែយូរបានប្រាប់ថា link location ដាក់នៅខាងក្រោម ហាហា ។ សំខាន់ភ្លេចមិនបានទេ Anchor White ជួយបង្កើនរសជាតិអាហារគ្រប់ប្រភេទ ទទួលទានអមជាមួយអ្វីក៏ជាតិដែរ ។ […]

View Details

Local4Local និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential សម្រេចបាននូវកម្មវិធីប្រកួតប្រជែងសិល្បៈគំនូរ «ស៊ីក្លូនាពេលអនាគត» យ៉ាងអស្ចារ្យ

“វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពន្ធនរាយជាតិថ្កើងថ្កាង” បានថ្លាថ្លែងជាក់ច្បាស់អំពីតម្លៃនិងសារសំខាន់នៃវប្បធម៌ អរិយធម៌របស់ជាតិ ។ តួរយ៉ាងដូចជាសិល្បៈ មិនថាការច្រៀង រាំ របាំ គំនូរ ចំលាក់ ឆ្លាក់ចារផ្សេងៗសុទ្ធសឹងតែសំខាន់ និងមានតម្លៃកាត់ថ្លៃពុំបាន តំណាងនិងជាអត្តសញ្ញាណជាតិសាសន៍ដែលមិនអាចឲ្យបរទេសណាបន្លំក្លែងបានឡើយ ។  យុវជន ពិសេសសិល្បៈករ សិល្បៈការិនីសម័យថ្មីនេះកំពុងមានចក្ខុវិស័យមួយស្រដៀងគ្នា ក្នុងការអភិរក្សថែរក្សាវប្បធម៌ដែលមានពីមុនពីបុរាណមក ហើយក៏អភិវឌ្ឍន៍ឲ្យមានអ្វីមួយថ្មីសម្រាប់ពេលបច្ចុប្បន្ននិងថ្ងៃអនាគត ។ ចំណុចរួមនេះហើយដែលបានដឹកដៃ Local4Local និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential ឲ្យបានរួមសហការគ្នាក្នុងការរៀបចំនូវកម្មវិធីដ៏អស្ចារ្យក្នុងពេលថ្មីៗនេះ ។  «ស៊ីក្លូនាពេលអនាគត» ជាកម្មវិធីប្រកួតប្រជែងគំនូរឌីជីថលមួយដែលបានរៀបចំឡើងនៅ FT Gallery ក្នុង Factory Phnom Penh ។ កម្មវិធីនេះបានដំណើរការក្រោមប្រធានបទ «ស៊ីក្លូនាពេលអនាគត» ក្នុងគោលបំណងលើកស្ទួយស៊ីក្លូកម្ពុជា ដោយសង្ឃឹមថាស៊ីក្លូនឹងមានគាំទ្រឡើងវិញ ស៊ីក្លូនឹងមានការយកចិត្តទុក្ខដាក់ពីប្រជាជនកម្ពុជា និងមានការការពារកុំឲ្យបាត់បង់ ។ ពិសេសកម្មវិធីចង់ដឹងថាក្នុងថ្ងៃអនាគតស៊ីក្លូអាចនឹងផ្លាស់ប្ដូរទៅជារូបរាងបែបណា ដែលសមស្របតាមសម័យកាលនិងតម្រូវការរបស់អ្នកដំណើរក្នុងពេលបច្ចុប្បន្ននិងអនាគត ។  សិល្បៈករ សិល្បៈការិនីជាច្រើនបានចូលរួមនិងបានបង្ហាញស្នាដៃរបស់ពួកគេដោយបង្ហាញពីរូបរាងនិងការវិវឌ្ឍន៍នៃស៊ីក្លូនាពេលអនាគតកាល ។ ក្នុងនោះកម្មវិធីបានរកឃើញស្នាដៃគំនូរឌីជីថលល្អបំផុតចំនួន ០៣ រូបភាព និងជ័យលាភីកិត្តិយសជាច្រើនផ្សេងទៀត ដែលបានបង្ហាញពីស្នាដៃគំនូររបស់ពួកគេបានយ៉ាងល្អ សាកសម […]

View Details