Loading...

កញ្ញា ឡេងឡេង និងកំលោះ ស្ទីវិន ស្រក់ទឹកភ្នែកម៉ាត់ៗ សឺតសត សឺតសត តែម្ដងប៉ះម្ហូបនៅគីនមីសប្ដាហ៍នេះ

ទស្សនាវីដេអូ “ប៉ុស្តិ៍ញ៉ាំ” Ep04 ហើយជក់ចិត្តដែរទេគ្នាយើង ? មើលកញ្ញា ឡេងឡេង និងអ្នកកំលោះ ស្ទីវិន ញ៉ាំផងនិយាយហូរហែតាប៉ែលតផង ។ អ៊ីចឹងមកទម្លាក់រូបភាពខ្លះទៀតពីម្ហូបនៅហាង Kinme ។ សង្ឃឹមថាអាចធ្វើឱ្យគ្នាយើង ឃ្លានបណ្ដើរៗពេលអូសមើលរូបភាព និងទស្សនាវីដេអូ ។  សប្ដាហ៍នេះនាំអារម្មណ៍គ្រប់គ្នាទៅហាងបែប Street Food ដែលមានមុខម្ហូបពិសេសៗសែនជក់ចិត្តគឺហាង “Kinme” ។ ទ្រួសៗទី1មាន ងាវស្រុសទឹកដូង ដែលជាងាវសាច់លេខ១ពីខាងស្រែអំបិល ស្រុសជាមួយទឹកដួងនិងស្លឹកតើយ ដែលអាចលក់បានពី ២៥kg ទៅ ៣០kg ក្នុងមួយថ្ងៃ ។  ទី2នោះគឺស៊ុបចិនប៉ុន្តែច្នៃពិសេសតាមតម្រូវការរសជាតិប្រជាជនខ្មែរយើង គឺស៊ុបស៊ីឆ័ន ហើយលេងសើចមិនបានទេ ពេញនិយមខ្លាំងណាស់ លក់បានពី ១០០ ទៅ ២០០ ចានឯណោះក្នុងមួយថ្ងៃៗ ។ ចំណែកទី3 សាច់អាំងចិនពិសេស ដែលប្រឡាក់ជាមួយគ្រឿងចិនហឹរតិចៗ អាំងភ្លាមៗ ក្ដៅៗ ឈ្ងុយឆ្ងាញ់បែបញាំជក់មាត់ ។ មិនទាន់អស់ទេ នៅ Kinme គឺមានរូបមន្តទឹកជ្រលក់ពិសេសរបស់ហាងទាំង […]

View Details

ស្រីស្អាត ឡេងឡេង និងបុរសសង្ហា ស្ទីវិន គេថា “ទៅញ៉ាំបាយនៅ «សង្ក្រាន្ត» ម្ដង តែងខ្លួនបែបខ្មែរឲ្យផ្អើលហាងម្ដងមើល”

កុំឲ្យស្ងាត់ ចង់ប្រាប់ថាទោះបានឬមិនទាន់បានទស្សនា Ep3 របស់ប៉ុស្តិ៍ញ៉ាំ ក៏អាចមកអូសមើលលេងៗដែរណា៎ ហើយខាងក្រោមបំផុតមានវីដេអូដូចគ្នា ។ រូបភាពកាល កញ្ញា ឡេងឡេង និងកំលោះ ស្ទីវិន វ៉ៃក្បិនអាវប៉ាក់ទៅញ៉ាំអី ឡើងផ្អើលហាងគេ ។ និយាយពីថាសុំខ្លាចដៃ2នាក់ហ្នឹងម៉ង លេងខ្លាំងៗណាស់ ដាក់ឈុតធំម៉ាផ្អើលគេពេញភូមិរហូត ។  និយាយពីហាងវិញ នៅ សង្ក្រាន្ត គឺថាម្ហូបពិសេសៗ រសជាតិញាក់ណាស់  ស៊ុបពេលល្ងោចញ៉ាំឡើងសឹងលើកទាំងឆ្នាំងហុតទឹកតែម្ដង ។ ក្នុងនោះបែងចែកជា ៣ ពេល ដែលពេលព្រឹកគេផ្តោតលើគុយទាវ ហើយពេញនិយមជាងគេនោះមាន៖ គុយទាវប្រហិតត្រីឆ្លាត គុយទាវបាក់សៀក និង គុយទាវខគោ ។ ពេលថ្ងៃត្រង់វិញ មានសម្លរត្រពាំងខ្យង  ជ្រក់ក្រៅឆ្នាំងពិសេស សម្លរកកូរ សម្លរប្រហើបែបថៃ សម្លបម្ជូរក្តាតពងត្រី និង ម្ជូក្តាមស្រែ ។ ដល់ពេលល្ងាចគេមានលក្ខណៈស៊ុប ដែលមានស៊ុបមូកាថាក់ ស៊ុបកន្ធាយ និង ស៊ុបខួជ្រូក ។  សំខាន់គឺថាឆ្ងាញ់ជក់មាត់លិតដៃ ឡើងប្រុសស្អាតស្រីស្អាតយើងដណ្ដើមគ្នាញ៉ាំ តែក្រុមការងារថតដណ្ដើមបានមុនហាហា ។ […]

View Details

ញ៉ាំសាច់អាំងនៅខ្មែរ តែអារម្មណ៍ដូចបានជិះរថភ្លើងញ៉ាំនៅកូរ៉េ មានតែនៅ GOGI Train មួយនោះទេ

ទស្សនាកម្មវិធីថ្មីរបស់ រឿងញ៉ាំរឿងធំ នៅ ?  ប៉ុន្មានថ្ងៃមុន ទូរទស្សប៉ុស្តិ៍ញ៉ាំ បាននាំអារម្មណ៍គ្រប់គ្មាទៅស្គាល់ហាងសាច់អាំងបែបកូរ៉េនៅលើរថភ្លើង GOGI Train ។ មានអ្នកខ្លះច្រឡំថា កញ្ញា ឡេងឡេង និងកំលោះ Steven ទៅដល់កូរ៉េព្រោះនៅហាងស្អាតប្លែកដូចនៅកូរ៉េមែនទែន ។ តែការពិតមិនមែនទេ គឺនៅទួលគោកយើងនេះឯង មានទៅណាឆ្ងាយ ។ «ទូរទស្សន៍ប៉ុស្តិ៍ញ៉ាំ» នាំអារម្មណ័គ្រប់គ្នា ទៅដល់ហាងសាច់អាំងកូរ៉េយ៉ាងពិសេសដែលមានឈ្មោះថា GOGI Train ។ ចង់ដឹងណាស់ហើយមើលទៅថាម្ហូបនៅ GOGI Train ទំនងខ្លាំងប៉ុណ្ណានិងដាក់ជាមួយ Anchor White ទៀតទៅ កាន់តែពិសេសបែបណា ។ បើចង់ដឹងមើលរូបភាពលេងៗសិនទៅ វីដេអូក៏មាន នៅក្រោមអាចទស្សនាបាន ។  គ្រឿងសមុទ្រស្រស់ៗ ស្រូបទឹកជ្រលក់ពិសេសហឹរៗក្រហមឆ្អិនឆ្អៅ ។ សាច់គោមានជាតិអាំងឈ្ងុយៗ​ ពីសេសគ្រឿងឆៅ ងាវ បង្គា ក្ដាមសមុទ្រ មានមួយចង់ ។ បើម្ហូបបែបកូរ៉េវិញមាន ពងទាចំហុយ ភ្លៅមាន់ចៀនមានតាមជម្រើសរសជាតិ ពិសេសគីមឈីក៏មានដែរ ។ រសជាតិវិញមិនដឹងប្រាប់ថាម៉េច […]

View Details

ញ៉ាំអីគេពុយពុយហ្នឹង?ការពិត «ទូរទស្សន៍ប៉ុស្តិ៍ញ៉ាំ» ទៅដល់ផ្ទះបាយពុយពុយហ្នឹងណា៎

ដើម្បីឆ្លើយតបនឹងប្រិយមិត្តគ្រប់គ្នាដែលតែងតែគាំទ្រនិងតាមដាន “រឿងញ៉ាំរឿងធំ” តាំងពីដើមមក ។ សូមណែនាំនូវកម្មវិធីថ្មីរបស់រឿងញ៉ាំរឿងធំ ជាប៉ុស្តិ៍ថ្មីនាំអ្នកគ្រប់គ្នាទៅស្គាល់កន្លែងញ៉ាំថ្មីៗ ប្លែកៗ ។ ហើយឃ្លានណាស់មែនអត់ ឃ្លានរហូត តែមិនដឹងញ៉ាំអ្វីទេ ? មិនដឹងញ៉ាំនៅណាទៀត ហាងរាល់ដង ញ៉ាំធុញបាត់ហើយហ្នឹង ។  ទូរទស្សន៍ «ប៉ុស្តិ៍ញ៉ាំ» ជាកម្មវិធីថ្មីដែលនឹងនាំមកជូននូវហាងអាហារថ្មីៗ ប្លែកៗ ដែលមានរបស់ឆ្ងាញ់ជាច្រើនឱ្យគ្រប់គ្នាស្គាល់ រៀងរាល់ថ្ងៃសុក្រជារៀងរាល់សប្តាហ៍ ។ អ៊ីចឹងបានថាអស់បារម្ភទៀតហើយរឿងរកន្លែងញ៉ាំថ្មីៗ ជាមួយ កញ្ញាដ៏ស្រស់ស្អាត ឡេងឡេង និងកំលោះសង្ហា Steven Cheam របស់យើង ។  ហើយសប្ដាហ៍នេះផងដែរ 2នាក់ហ្នឹងគេដឹកដៃគ្នាទៅភ្លក់របស់ឆ្ងាញ់នៅផ្ទះបាយពុយពុយឡើងទំនងណាស់ ។  និយាយពីហាង “ផ្ទះបាយពុយពុយ” វិញត្រីសាលមុនក៏មាន ត្រីសមុទ្រញ៉ាំឆៅ ដូចជាត្រីអង្រែអីក៏មាន ។ ដែលជាលក្ខណ:ម្ហូបពេញនិយមរបស់បងប្អូននៅតំបន់ឯនាយសមុទ្រ ប៉ុន្តែផ្ទះបាយពុយពុយបាននាំមករៀបចំលក់ជូននៅបងប្អូនយើងអ្នកនៅភ្នំពេញឱ្យបានសាកនិងស្គាល់រសជាតិដ៏ឆ្ងាញ់ផ្អែមស្រស់របស់ត្រីសមុទ្រ ។ ដូចបានប្រាប់ពីមុនអ៊ីចឹង អ្នកទៅញ៉ាំ​ហើយគ្មានបាត់ទេ ដឹងតែមកទៀត ជាប់ចិត្តជាមួយរសជាតិចឹងម៉ង ។  កុំឱ្យខាតពេលយូរ ទៅអូសមើលរូបភាពទាំងអស់គ្នាតោះ! មើលឱ្យពេញៗភ្នែក ឱ្យស្រក់ទឹកមាត់តិចទៅ ព្រោះទំនងៗខ្លាំងដែលពិសេសមានរសជាតិស្រាលស្រទន់របស់ Anchor […]

View Details

ស្រួយ ឈ្ងុយ ខ្ញោកៗ ឆ្ងាញ់មានជាតិ មានឯណាទៀតក្រៅពី «បាញ់ត្រាងអាំង» ក្រោយសាលាបឋមសិក្សាបាក់ទូកយើងហ្នឹង

សន្មតថាមិនដឹងញ៉ាំអ្វីទេត្រូវអត់ ? គិតឡើងហត់ពេលគេសួរថាចង់ញ៉ាំអី ។ មានអ្នកទិញឲ្យញ៉ាំហើយក៏នៅពិបាកទៀត ពិសេសតែហ៊ានឆ្លើយថាញ៉ាំអីក៏បានដឹងតែគេស្ដីតែម្ដង ។ តោះអ៊ីចឹងរឿងញ៉ាំរឿងធំមកណែនាំរបស់ឆ្ងាញ់មួយមុខទៀតហើយឲ្យគ្រប់ស្គាល់ ហើយក៏នឹកឃើញពេលមិនដឹងញ៉ាំអ្វី ។  ជាប្រភេទអាហារសម្រន់ ចំណីយើងញ៉ាំលេង ប្លែកមាត់ប្លែករសជាតិនោះគឺ បាញ់ត្រាងអាំង ។ គ្នាយើងខ្លះលឺហើយបែបនឹកឃើញហើយក៏ស្រក់ទឹកមាត់បណ្ដើរៗដែរហើយមើលទៅ ។ មានតែអ្នកមិនដែលញ៉ាំទេ ទើបមិនយល់អារម្មណ៍នេះព្រោះបាញ់ត្រាងអាំងនេះរសជាតិមិនធម្មតាទេ ។ ក្នុងនោះការប្រើប្រាស់គ្រឿងផ្សំកឺសាមញ្ញបំផុតមាន៖ ពងមាន់,បង្គារក្រៀម , សាច់មាន់ក្រៀម , ហតដក , ប្រហិតសាច់ក្តាម , ពោត , សាច់ជ្រូក , ស្លឹកខ្ទឹម និងឈីស ជាដើម ។ មួយបន្ទះត្រឹមតែ ៤០០០៛ មែន ប៉ុន្តែរសជាតិកប់សារី ជាមួយក្លិនឈ្ងុយ បន្ទាប់ពីអាំងក្ដៅៗដាក់ចូលមាត់ភ្លាមៗនិយាយពីជាតិណាស់ ស្រួយខ្ញោកៗ ដូចផេនដាទំពារដើមឬស្សីអ៊ីចឹង ។  មួយបន្ទះត្រឹមតែ ៤០០០៛ តែឡើងធំល្មមញ៉ាំបានមនុស្ស២នាក់ឯណោះ ។ បើនិយាយរឿងលក់វិញ ថ្ងៃខ្លះពូម្ចាស់តូបថាគាត់លក់បានដល់ ៥០ ៦០ បន្ទះក៏មានដែរ […]

View Details

តើ «ប្រេត» ជាអ្វី? ហើយពពួកប្រេតកើតមកពីណា? តោះស្វែងយល់ខ្លះៗពីប្រវត្តិ និងប្រភេទនៃ “អម្បូរប្រេតទាំង១២” ក្នុងជំនឿនៃជនជាតិខ្មែរ ។​​​​

តើ «ប្រេត» ជាអ្វី? ហើយពពួកប្រេតកើតមកពីណា?​ តោះស្វែងយល់ខ្លះៗពីប្រវត្តិ និងប្រភេទ នៃ “អម្បូរប្រេតទាំង១២” ក្នុងជំនឿនៃជនជាតិខ្មែរ ។​​​​ អម្បូរ​ទី១ «វន្តា​សប្រេត»​ ​វន្តា​សប្រេត គឺ​ប្រេត​ស៊ី​របស់​ដែល​គេ​ខ្ជាក់​ចេញ​ហើយ ។ ប្រេត​នេះ​មាន​ភ្នែក​ក្រ​លួង មាន​មុខក្រញូវ ដុះ​រោម​ច្រើន​ស​ម្រ៉ូ​វ មាត់​រៀចកំ​ប៉ូវ ខ្នង​កោង​កំពួរ សក់រួញ​ក្រញង់ ដោះ​ប៉ោង ខ្លួន​ធំក្លិន​ខ្មួរ ដៃជើង​ក្រញង់ ធ្មេញ​ដុះ​ខុស​ជួរ មាន​រូបរាង​ខ្ពស់​ជង្គ្រោង ស្គម​ដូច​កុក​គ្រោង ដំបៅ​ពេញ​កាយ រាប់រយ​លាន​ឆ្នាំ​មិនដែល​ស្គាល់​បាយ ស៊ី​តែ​កំហាក ដែល​ស្តោះ ចេញពី​មាត់​គេ ។ ចំពោះ​ប្រេត​ទាំងនេះ មកពី​មិនបាន​ធ្វើបុណ្យ​ដោយ​ចិត្ត​ជ្រះថ្លា ស្តោះដាក់​អាហារ​ឱ្យ​អ្នកមាន​សីល​ខ្ពស់។​ អម្បូរទី ២ «កុណ​បាស​ប្រេត» ​កុណ​បាស​ប្រេត (​ឬ​កុណ​បា​) ប្រេត​ដែល​ស៊ី​សាកសព ។ ប្រេត​នេះ​មាន​ពោះ​ធ្លាក់​ត្រ​យោ​ក មុខ​ខ្លី​កំប៉ុក ភ្នែក​ប៉ុន​ត្រ​ឡោក ចង្កា​យា​ស្ពោ​ក ធ្មេញ​ធំ​ប៉ុន​ដប សក់វែង​អូស​ដី ចម្រុះ​ខើច​ខ្លី ក​ស្តួច​ដូច​ដប ក្បាល​ធំ​ជាង​ខ្លួន​មិន​សមប្រកប​។ ធុំក្លិន​ស្អុយ​អសោច ស៊ី​តែ​សព​ខ្មោច​។ ប្រេត​នេះ​អត់បាយ​រាប់​កោដិ​ឆ្នាំ […]

View Details