Loading...

ចាំកាលទៀត «វ៉ាគុវ៉ាគុ» ត្រឡប់មកវិញហើយ ជាមួយស៊ុបហ៊ុយៗ ក្ដៅៗ ញ៉ាំពេលមេឃភ្លៀង បែកញើសស្រួលណាស់

សាច់រហូតពេក ក៏មិនល្អសម្រាប់សុខភាពដែរ បែបត្រូវគិតរកទៅញ៉ាំអ្វីផ្សេងវិញហើយ ។ អ៊ីចឹងថ្ងៃនេះ រឿងញ៉ាំរឿងធំ ចង់ណែនាំគ្រប់គ្នាទៅស្គាល់ហាងស៊ុបមួយកន្លែងដែលគេបានបើកទទួលភ្ញៀវឲ្យចូលញ៉ាំវិញជាធម្មតាហើយ ។ រឿងញ៉ាំរឿងធំ ណែនាំហើយច្បាស់ជារសជាតិមិនធម្មតាទេ ធានាជូនថាគ្នាយើងទៅសាកម្ដង ច្បាស់ជាចង់ទៅញ៉ាំម្ដងហើយម្ដងទៀត ជាក់ជាមិនខាន ។  Waku Waku Shabu Shabu មានទីតាំងស្ថិតនៅលើផ្លូវ 51 កែង 310 សង្កាត់បឹងកេងកង ១ ។ អ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍ផាសុខភាព ជាមួយនឹង Vibe ហាងបែបលក្ខណ:គ្រួសារ ដែលមានការតុបតែងដែលមានភាពទាន់សម័យ ពិសេសប្លែកភ្នែកដោយគ្រប់គ្នានឹងឃើញពណ៌លឿងនៅគ្រប់ទីកន្លែងនៃហាងតែម្ដង ។ សេវាកម្មក៏ល្អ ផ្ដល់ឲ្យអ្នកទាំងអស់គ្នានូវភាពកក់ក្ដៅ និងរីករាយទទួលទានស៊ុបក្ដៅៗ ។   និយាយពីប្រភេទស៊ុបវិញ Waku Waku បាននាំមកជូនអ្នកទាំងអស់គ្នានូវស៊ុប 4 ប្រភេទដែលជាជម្រើសរសជាតិពិសេសៗបំផុត និងទឹកជ្រលក់ពិសេសប្រចាំហាង (signature sauce) ចំនួនពីររសជាតិ ។ គ្រប់គ្នាអាចរើសបានតាមចំណូលចិត្តរបស់ខ្លួន ។ ក្នុងនោះប្រភេទស៊ុបដែលលក់ដាច់ជាងគេប្រចាំហាងគឺ  តុងយ៉ាំ និង ស៊ុបទឹកដោះគោ ជាមួយសាច់គោសំឡី សាច់គោជាមួយឈីស និងប្រហិតបង្គាស្រស់ […]

View Details

ប្រែកាយពីឃ្លាំងអំបិលចំណាស់មកជាហាង «កាហ្វេឃ្លាំងអំបិល» នាខេត្តកំពត ដែលអាចញ៉ាំកាហ្វេមើលថ្ងៃបាក់រសៀល ជាមួយទេសភាពវាយស្រែអំបិលយ៉ាងស្រស់ស្អាត

ការកកើតឡើងរបស់ កាហ្វេឃ្លាំងអំបិល &  អាហារដ្ឋានផ្ទះអំបិល ជាឃ្លាំងអំបិលចំណាស់ពុកធ្លុះធ្លាយដំបូល រួចក៏បានប្រែខ្លួនជាអាហារដ្ឋានផ្ទះអំបិលតែប៉ុណ្ណោះ ។ ក្រោយមកក៏បានបង្កើតជាហាងកាហ្វេដោយដាក់ឈ្មាះថា កាហ្វេឃ្លាំងអំបិល តែម្តង ។ កាហ្វេឃ្លាំងអំបិល មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូរ ខេត្តកំពត ដែលហ៊ុមពទ្ធ័ទៅដោយស្រែអំបិល ។ គោលបំណងនៃការបង្កើតហាងកាហ្វេដ៏ស្រស់ស្អាតនេះក៏ព្រោះចង់ជួយលើកស្ទួយដល់វិស័យទេសចរណ៏ក្នុងខេត្ត ក៏ដូចជាចង់បង្ហាញពីការផលិតអំបិលតាមបែបធម្មជាតិផងដែរ ។ ហាងបានរៀបចំឲ្យមានជម្រើសភេសជ្ជ:ប្រមាណជាង 40 មុខ ដែលក្នុងនោះ Italian Soda Smoothie, Iced Latte, Iced Lemon & មានជាប្រភេទ Milk Tea ដែលល្បីខ្លាំងប្រចាំហាង ហើយមានការគាំទ្រយ៉ាងខ្លាំងផងដែរពីសំណាក់បងប្អូនអតិថិជននោះគឺគុជប្រចាំហាងផ្ទាល់ ។ រស់ជាតិភេសជ្ជៈទាំងអស់គឺបង្កើតឡើងថ្មីដោយម្ចាស់ហាង ជាមួយនឹងតម្លៃយ៉ាងសមរម្យ ។  និយាយពីទេសភាពវិញ ទាំងអស់គ្នាសាកស្រមៃមើលទិដ្ឋភាព អង្គុយញុំាកាហ្វេ មើលថ្ងៃបាក់រសៀល ពិសេសបើអ្នកមានសំណាងមកចំថ្ងៃណាដែលមានមេឃពណ៌មាសទៀត (Golden hour) គឺនៅស្រែអំបិលស្អាតខ្លាំង ទិដ្ឋភាពដែលអាចនិយាយបានថាច្លែកភ្នែកតែម្ដង ។ គ្រប់គ្នាក៏អាចដើរមើលបងៗ លោកពូ អ្នកមីង គាត់រែកអំបិល […]

View Details

«Numsandwich» លើសពីសាន់វិចធម្មតា ញ៉ាំជាមួយផ្លែឈើ តាមស្ទាយប្រជាជនជប៉ុន

បើនិយាយពីនំសាន់វិចគ្រប់គ្នាច្បាស់ជាគិតថាជាអាហាររបស់ប្រជាជននៅតំបន់ប៉ែកខាងអ៊ឺរ៉ុប ប៉ុន្តែមាននំ​សាន់​វិចមួយប្រភេទដែល​មាន​ដេីម​កំណេីត​នៅ​ប្រទេស​ជប៉ុន​ និង​ទទួល​បានការ​គាំ​ទ្រ​យ៉ាង​ខ្លាំងពី​ប្រជាជន​ជប៉ុន​ ក៏ដូចជា​​បណ្តា​ប្រទេស​ជិតខាង​ដូចជា​ កូរ៉េ​ តៃវ៉ាន់​ ហុងកុង​ និង​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ហ្នឹង​ប្រទេស​ជប៉ុន​ដូចជា​ ថៃ​ ឥណ្ឌូណេស៊ី​ ជាដេីម ​។ គំនិតច្នៃប្រឌិតជាចលករជំរុញឲ្យមានការបង្កើតថ្មីនេះ ។ តួរយ៉ាងដូចជានំសាន់វិចផ្លែឈើរបស់ជប៉ុនមួយប្រភេទនេះ ដែលមានវត្តមាននៅប្រទេសកម្ពុជា​យើង ដែលត្រូវបាននាំមកជូនដោយហាង “នំសាន់វិច” (Numsandwich) ។  ហាង “នំសាន់វិច” (Numsandwich) បានចាប់​បើក​ដំណើរ​ការតាំង​ពី​ខែ​១១ ឆ្នាំ​២០២០ រហូត​មកទល់​បច្ចុប្បន្ន​មាន​រយៈពេល​ 7ខែមក​ហេីយ​ ។ ទីតាំង​បច្ចុប្បន្ន​ ផ្ទះលេខ ២១ ជាន់​ទី​១​ ផ្លូវ ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អាហារពិសេសប្រចាំហាងគឺ “នំសាន់វិចផ្លែឈើ”​ នេះឯង ។ មូលហេតុ​ដែលដាក់​ឈ្មោះហាងថា​ “នំ​សាន់​វិច”​ ព្រោះហាងបាននាំមកជូនបង្អែម​របស់​ជប៉ុន​មួយ​ប្រភេទ​នេះដែល​អោយ​ឈ្មោះ​ថា​ នំ​សាន់​វិច​ផ្លែ​ឈេី ​។ ប្រជាជនយើងភាគច្រើនគិត​ថា​នំ​សាន់​វិច​ គឺ​មាន​សាច់​ មានបន្លែ​ សម្រាប់​ជា​អាហារ​សម្រន់​ពេល​ព្រឹក​ឬពេល​ថ្ងៃ​ ​។ ប៉ុន្តែនេះជានំ​សាន់​វិច​ដែល​ដាក់​ផ្លែឈើ​និង​គ្រីម​ជំនួសទៅ​វិញ បើបានអានដល់ត្រឹមនេះបែបភ្ញាក់​ផ្អេីល​ និង​ចំឡែក​អារម្មណ៍​បន្តិចហើយ […]

View Details

បង្វែររសជាតិមកធ្វើ និងភ្លក្ស «ម៉ូស៊ូប៊ី Musubi» ដែលជាអាហារបែបអាស៊ីវិញម្ដង

ដូចជារាងស្ងាត់ អ៊ីចឹងសូមណែនាំអាហារមួយមុខទៀតចុះ ដើម្បីអ្នកគេងផ្ទះបានមើលកំដរអារម្មណ៍តទៅទៀត ។ “Spam Hawaiian Musubi” ជាអាហាររបស់ប្រទេសកូរ៉េ  អ្នកគាំទ្រកូរ៉េប្រហែលជាបានស្គាល់រួចមកហើយ នៅឡើយមនុស្សទូទៅ ។ ញ៉ាំលេង ជក់មាត់តែម្ដង ព្រោះមានគ្រប់រសជាតិ មានទាំងសាច់ មានទាំងស៊ុត មានសារាយ ហើយមានទាំងបាយទៀត ។ ងាយធ្វើទេ គ្រាន់ថាវារាងកញ្ចេបកញ្ចុប ធ្វើនេះតិច នោះតិច តែរសជាតិធានាហ្មងគឺប្លែករបៀបម្ហូបកូរ៉េៗ ។ កុំគិតថាម្ហូបកូរ៉េអ៊ីចឹង ទាល់តែទៅរកទិញគ្រឿងផ្សំនៅកូរ៉េណា៎ គឺថានៅខ្មែរក៏មានដែរ ។ ទាំងអស់គ្នាអាចរកទិញបានតាម shop ក្នុង foodpanda ដោយពិសេសនោះសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5) ។  ទស្សនាវីដេអូចម្អិន Musubi ទាំងអស់គ្នា៖ សម្រាប់គ្រឿងផ្សំមានដូចជា៖ស៊ុត ៤គ្រាប់ – អំបិល – សាច់ប៉ាតេ – បាយស – ល្ង – […]

View Details

មិនត្រឹមតែជាចំណីបែបញ៉ាំលេងកំដរអផ្សុក ប៉ុន្តែ «Corn Dog» ក៏អាចញ៉ាំឲ្យឆ្អែតជំនួសបាយផងដែរ

មកដល់ហើយៗ ! ថ្ងៃនេះរឿងញ៉ាំរឿងធំមកបង្រៀនអ្នកនៅផ្ទះរាល់គ្នាឲ្យចេះធ្វើនំដែលយើងអាចញ៉ាំលេងក៏បាន ញ៉ាំយកឆ្អែតជំនួសបាយតែម្ដងក៏បាន ។ វាជាប្រភេទអាហារបរទេសដែលជនជាតិគេ ពិសេសប៉ែកខាងអ៊ឺរ៉ុបគេច្រើនញ៉ាំជាអាហារប្រចាំថ្ងៃតែម្ដង ។ អាហារលើកនេះធានាជាតិសាហាវ ហើយស្រួយៗមានក្លិនឈ្ងុយទៀត សំខាន់ពេលខាំទាល់តែរកអ្វីមកចាំទ្រ ព្រោះថាស្អិតល្អឡើងវែងអន្លាយតែម្ដង​ ។ “Corn Dog” ងាយស្រួលធ្វើ រសជាតិឈ្ងុយឆ្ងាញ់ ខាំទាញស្អិតវែងអន្លាយ ។ និយាយពីគ្រឿងផ្សំវិញគឺថាងាយស្រួលរកណាស់ បើមិនចង់ចេញក្រៅទេ គ្រប់គ្នាអាចកម្ម៉ង់ទិញតាម shop នៅក្នុង foodpanda បាន ។ ពិសេសសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5) គ្រឿងផ្សំគឺត្រូវការ ៖ Hotdog ដុំឈីស ម្សៅនំបុ័ង ២០០ក្រាម ម្សៅyeast ៣ក្រាម ស្ករស ២០ក្រាម អំបិល ២.៥ក្រាម ស៊ុត ១គ្រាប់ ទឹកធម្មតា ១៤០មល ប្រេងឆា កំទេចនំបុ័ង ១កូនចាន ទឹកជ្រលក់ ទឹកប៉េងប៉ោះ […]

View Details

មានស៊ុត មានទឹកត្រី បើចេះច្នៃ ធ្វើ «ស៊ុតជ្រក់ទឹកត្រី» បានឆ្ងាញ់មាត់ជាមួយបាយកក បាយក្ដាំងហើយ

គេដឹងចិត្តណាស់ ដឹងដល់បេះដូងហ្មង ដឹងថាគ្រប់គ្នាកំពុងទន្ទឹងចាំមើលផ្លូវ ថាពេលណាបានរឿងញ៉ាំរឿងធំមានម្ហូបថ្មីប្លែកៗមកបង្ហាញទៀត ។ អ៊ីចឹង ឥឡូវសូមណែនាំម្ហូបថ្មីមួយគឺ “ស៊ុតជ្រក់ទឹកត្រី” ។ ស្ដាប់ទៅសាមញ្ញបន្តិច ប៉ុន្តែសំខាន់នោះគឺវា​ងាយធ្វើ ធ្វើហើយរក្សាទុកបានយូរ ពិសេសសម័យកូវីតបែបនេះ បើមាន ស៊ុតជ្រក់ទឹកត្រី នេះគឺដឹងតែជីវិតមានន័យណាស់ ព្រោះថាញ៉ាំជាមួយតែបាយកកបាយក្ដាំងហ្នឹងក៏មានជាតិ ជាប់មាត់ជាប់ចិត្តខ្លាំងដែរ ។ ពិសេសទឹកត្រីបន្ទាប់ពីជ្រក់ហើយហ្នឹងតែម្ដង ស្រូបបាយកកព្រឹកឬល្ងាចញ៉ាំ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ជាតិនោះជាតិខ្លាំងណាស់ ។  តោះមកដឹងគ្រឿងផ្សំមានដូចជា ៖ ទឹក ២០០មល ទឹកត្រី ១០០មល ស្ករត្នោត ១ស្លាបព្រាបាយធំ ពងមាន់ឬពងទា ខ្ទឹមស ហាន់បន្ទះស្ដើងៗ ម្ទេស ហាន់កង់ៗតូចៗ ឥឡូវមកដឹងវិធីធ្វើវិញម្ដង ៖ ដាក់ទឹក ២០០មល, ទឹកត្រី ១០០មល, ស្ករត្នោត ១ស្លាបព្រាបាយធំ រំងាស់ហើយកូរឲ្យរលាយសព្វអស់ ទុកដល់ក្ដៅហុយផ្សែងល្មមបិទភ្លើង កុំឲ្យដល់ពុះខ្លាំង បំបែកពងច្រោះយកតែពងក្រហមកុំឲ្យបែក ចាក់ទឹកត្រីរំងាស់មុននេះចូល ដាក់ខ្ទឹមស ម្ទេស ចូល បិទផ្អាប់ទុកឲ្យជិត ដាក់ក្នុងទូរទឹកកកមួយយប់ជាការស្រេច  […]

View Details