Loading...

«លម្ពិនីចតុមុខ» ផឹកកាហ្វេក្នុងសួន លំហែកាយជាមួយធម្មជាតិ

ហាងកាហ្វេមាននៅគ្រប់ទីកន្លែងតែម្ដង នៅភ្នំពេញយើងនេះ ។ ដល់ច្រើនពេកអ៊ីចឹងក៏ពិបាក មិនដឹងថាគួរទៅហាងមួយណា ! ប៉ុន្តែឮសូរគេថាមានហាងកាហ្វេមួយទើបតែបើកដំណើរការថ្មីថ្មោងនេះ ដូចជាទើបតែបើកមកបាន៣ខែថ្មីៗនេះឯង ប៉ុន្តែទទួលបានការចាប់អារម្មណ៍និងការគាំទ្រយ៉ាងខ្លាំង ។ ពិសេសឮថាប្រវត្តិនៃការបង្កើតហាងនេះពិតជាអស្ចារ្យនិងបង្កប់ទៅដោយអត្ថន័យទាក់ទងនឹងសាសនាទៀតផង ។  ហាងកាហ្វេ លុម្ពិនី បានបើកដំណើរការកាលពី ថ្ងៃទី ១ ខែមិនា ឆ្នាំ២០២១នេះ ។ លុម្ពិនី មានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវ ១៨៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលស្ថិតនៅក្រោយព្រះបរមរាជវាំងតែម្ដង ។ មុននឹងចូលដល់ប្រវត្តិនៃការបង្កើតហាង និងអាថ៌កំបាំងពីក្រោយឈ្មោះហាងកាហ្វេ លុម្ពិនី នេះក៏ចង់ណែនាំឲ្យគ្នាយើងស្គាល់ភេសជ្ចៈប្រចាំហាងសិន ទុកគ្រាន់ជាការណែនាំឲ្យស្គាល់របស់ឆ្ងាញ់ បានញ៉ាំបណ្ដើរអានអត្ថបទដ៏គួរឲ្យទាក់ទាញនេះបណ្ដើរ ។ ភេសជ្ជៈប្រចាំហាងនៅទីនោះមានដូចជា៖ លុម្ពិនីឡាតេ Lumpini latte, ផាស់សិនសូដា និងគុលស្លិកគ្រៃសូដា ធានាឆ្ងាញ់ប្លែកជាប់មាត់ជាប់ចិត្ត ។  សិស្សនិស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ច្បាស់ជាស្គាល់សាស្ត្រាចារ្យ លោកគ្រូ ព្រាប ចាន់ម៉ារ៉ា ។ លោកគ្រូជាអ្នកដាក់ឈ្មោះ ហាងកាហ្វេ លម្ពិនី នេះ ដែល លម្ពិនី ត្រូវបានគេដឹងនិងតំណាលមកថា […]

View Details

«Taro Q» Topping ថ្មីពី KOI Thé ជាត្រាវញ៉ាំមិនរមាស់មាត់ តែរមាស់ដៃ រមាស់ចង់ Order 2 3 ញ៉ាំថែម

ថ្មីៗនេះ KOI The Cambodia បាននិងកំពុងបញ្ចេញ Topping ថ្មីរបស់ខ្លួនមួយប្រភេទ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យដែលជាអ្នកគាំទ្ររបស់ KOI The Cambodia ។ អ៊ីចឹងសូមណែនាំតែម្ដង គឺ Taro Q ថ្មីជាប្រភេទ Topping បន្ថែមលើភេសជ្ជ:របស់ KOI The ។ អ្វីជា Taro Q ? Taro Q ជាប្រភេទ Topping ដែលផ្ដល់ឲ្យអ្នកទទួលទានទទួលបាននូវភាពស្រស់នៃគ្រឿងផ្សំជារុក្ខជាតិនៅក្នុងតំបន់របស់យើង ។ អ្នកទទួលបានភាពប្លែកភ្នែកជាមួយរូបរាងដ៏គួរឲ្យទាក់ទាញដែលមើលទៅទំនងគួរឲ្យចង់ទទួលទាន និងប្លែកទាំងរសជាតិទៀតផង ព្រោះថា​ Taro Q ត្រូវបានធ្វើឡើងក្នុងរូបរាងតូចៗនិងមានភាពទន់ៗដូចចាហ៊ួយ ប៉ុន្តៃចំណុចពិសេសនៅត្រង់សាច់ត្រាវដែលនៅក្នុងនោះ និងក្លិនឆ្ងុយៗរបស់ត្រាវនៅពេលដែលអ្នកកំពុងទំពារវា ។ សាច់ទន់ៗរួមជាមួយភាពស្អិតល្មួតនៃសាច់ត្រាវនៅខាងក្នុង ពិតជាធ្វើឲ្យរសជាតិភេសជ្ជ:កើនឡើងមួយកម្រិតថែមទៀត ។​ សំខាន់ត្រាវផ្សេងៗញ៉ាំហើយ​ប្រហែលជាយើងអាចនឹងរមាស់មាត់ រមាស់ស្បែកខ្លួនតាមកន្លែងផ្សេងៗ តែត្រាវ Taro Q Topping របស់ KOI ខុសគ្នាដោយញ៉ាំហើយអាចនឹងរមាស់ដែរ ប៉ុន្តែរមាស់តែដៃទេ គឺរមាស់ចង់ Order […]

View Details

«ពងក្ដាមរមូល» ងាយៗជាប់មាត់ ជាប់ចិត្ត ធ្វើញ៉ាំខ្លួនឯងនៅផ្ទះបាន

សព្វថ្ងៃទំលាប់ដើរហើរច្រើនរបស់គ្នាយើងចង់ឬមិនចង់ក៏ត្រូវប្តូរមកសំងំនៅតែក្នុងផ្ទះដែរ ដើម្បីសុវត្ថិភាពខ្លួនឯងនិងមនុស្សជុំវិញខ្លួន ។ ហើយនៅតែមួយកន្លែងអ្នកណាដែលថាមិនអផ្សុកនោះ បើរឿងញ៉ាំវិញញ៉ាំតែម្ហូបដដែលៗឡើងគ្រាន់តែឃើញម្ហូបក៏ខ្លាចទៅហើយ ។ ដូចនេះដើម្បីផ្លាស់ប្តូររសជាតិនិងជំរុញឲ្យគ្នាយើងបានរៀនពីវិជ្ជាមេផ្ទះផងនោះ រឿងញ៉ាំរឿងធំបាននាំយកនូវមុខម្ហូបមួយ ដែលងាយចម្អិន ងាយរកគ្រឿងផ្សំដែលគ្នាយើងអាចរកទិញ Online តាមរយ: shop ក្នុង foodpanda app ក៏មាននោះគឺ ពងក្ដាមរមូល ។ ទស្សនាវីដេអូ ៖ អ៊ីចឹងដើម្បីចម្អិន ពងក្ដាមរមូល យើងត្រូវការគ្រឿងផ្សំដូចជា​ ៖ – ស្លឹកខ្ទឹម ១ឬ២ គល់ – ការ៉ុត ១មើម – សាច់ជ្រូកបន្ទះ – សាច់ក្ដាម – ឈីសដុំតូចៗ – ស៊ុត ៤គ្រាប់ – ប្រេងឆា  – អំបិល – ទឹកជ្រលក់ ទឹកម្ទេស ទឹកប៉េងប៉ោះ ចំណែកឯវិធីចម្អិនងាយៗមានដូចជា ៖  – ហានស្លឹកខ្ទឹមតូចៗ ។ – […]

View Details

អបអរទិវាកុមារអន្តរជាតិ ១ មិថុនា ជាមួយទំនៀមជាតិខ្មែរ «ពិធីកោរជុក»

បច្ចុប្បន្នក្នុងចំណោមពិធីឆ្លងវ័យ យើងតែងសង្កេតឃើញគេធ្វើសម្រាប់កុមារតូចៗ​ ឬវ័យជំទង់ ។​ ចំណេរកាលបន្តក្រោយមក ក៏គេមានប្រារព្ធធ្វើពិធីនេះ សម្រាប់មនុស្សធំពេញវ័យដែរ ។ ហើយពិធីនោះគឺជា ពិធីខួបកំណើតតាមប្រពៃណីបរទេស មាននំខួបកំណើត ដែលអមជាមួយការច្រៀងចម្រៀងខួបកំណើតអបអរជាមួយគ្នាផង ។ ប៉ុន្តែទាំងអស់គ្នាមានដឹងទេថា ខ្មែរយើងក៏មានពិធីបែបប្រពៃណីទំនៀមទម្លាប់ខ្មែរយើង ជាពិធីឆ្លងវ័យសម្រាប់មនុស្សគ្រប់វ័យដែរ ។ ពោលគឺពិធីដែលបញ្ជាក់អំពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗ​ ។ ហើយមានពិធីមួយដែលធ្វើឡើងសម្រាប់ក្មេងតូចឬជំទង់ ដែលមិនទាន់ពេញវ័យពិតប្រាកដនោះគឺ ពិធីកោរជុក ។  គេបានប៉ាន់ស្មានថាពិធីនេះអាចមានកំណើតតាំងពីជំនាន់ខ្មែរកាន់សាសនាព្រាហ្មណ៍មកម្ល៉េះ ។ ប៉ុន្តែសព្វថ្ងៃ ពិធីនេះ​ស្ទើរតែលែងឃើញមានវត្តមានទៅហើយ ពោលនៅតែតាមតំបន់មួយចំនួនតូចនៅតាមតំបន់អង្គរតែប៉ុណ្ណោះ ។ គេអាចប្រារព្ធពិធីកោរជុក សម្រាប់ក្មេងតែម្នាក់ក៏បាន មិនចាំបាច់ដល់មានកុមារច្រើននោះទេ ហើយប្រុសនិងស្រីអាចធ្វើលាយឡំចូលគ្នាបានមិនប្រកាន់នោះឡើយ ។ ដោយសារតែពិធីនេះត្រូវប្រារព្ធឡើងឲ្យធំ អធិកអធម និងចំណាយធនធានច្រើន ដូចនេះវាក៏ជាមូលហេតុដែលគេនិយមធ្វើចូលគ្នាផងដែរ ។  នៅដើមសតវត្សទី២០ បុណ្យកោរជុកនៃព្រះអង្គម្ចាស់ នរោត្តម ចន្ទលេខា (ជាព្រះរាជបុត្រនៃព្រះបាទ នរោត្តម) បានប្រារព្ធឲ្យមានភាពអធិកអធមយ៉ាងខ្លាំង ដោយប្រារព្ធធ្វើដល់ទៅ៧ថ្ងៃឯណោះ ។ ហើយក៏មានមន្ត្រីបារាំងជាអ្នកស្រាវជ្រាវ បានកត់ត្រានិងថតរូបទុកយ៉ាងល្អិតល្អន់ផងដែរ ។ សូម្បីតែរូបគំនូរនៅព្រះវិហារវត្តបូណ៌ដែលគេឃើញថានៅក្នុងគំនូររឿងរាមកេរ្តិ៍នោះ ក៏ឃើញមានពាលីពរអង្គទៅឲ្យតាបសឫសីកោរជុកនៅក្នុងពិធីមួយដែរ ។ បើប្រៀបមកសព្វថ្ងៃឃើញថាព្រះសង្ឃឧបកិច្ចជាកោរ […]

View Details

“ រំចេក៥ ” ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង ។

មានប្រិយមិត្តជាច្រើនដែលចូលចិត្តដើរលេងកម្សាន្ត ទទួលយកបទពិសោធន៍ជាមួយកន្លែងថ្មីៗ ពិសេសហាងកាហ្វេជាទីកន្លែងមួយដែលគ្រប់គ្នាពេញនិយមទៅលំហែកាយចិត្ត ទទួលយកអារម្មណ៍ផាសុកភាព ភាពស្រស់ស្អាតនៃការតុបតែង និងឱជារសនៃកាហ្វេ ។  ហាងកាហ្វេរំចេក៥ ជាទីតាំងមួយដែលប្រិយមិត្តគួរទទួលយកបទពិសោធន៍ បើបានទៅដល់ទឹកដីខេត្តបាត់ដំបង ។ បន្ថែមពីលើវិចិត្រសាលគំនូរសិល្បះ ដែលបង្កើតតាំងពីឆ្នាំ2015 ហាងកាហ្វេរំចេក៥បានចាប់បើកដំណើរការនាខែតុលា ឆ្នាំ២០១៩ ។ មានទីតាំងនៅក្នុង ភូមិរំចេក៥ សង្កាត់រតនះ ក្រុងបាត់ដំបង ហាងកាហ្វេនេះពិតជាមានការពេញនិយម និងទទួលបានការសរសើរពីភ្ញៀវទៅញ៉ាំកាហ្វេនៅទីនោះពីភាពច្នៃប្រឌិត មិនថាលើម្ហូបអាហារនិងភេសជ្ជៈរបស់ហាងកាហ្វេរំចេក៥ គឺមានសោភ័ណភាពយ៉ាងគួរឲ្យទាក់ទាញ ។ ភ្ញៀវដែលចេញចូលជាប្រចាំតែងពេញចិត្តខ្លាំងនិងធ្វើការកម្ម៉ង់សឹងគ្រប់ពេលទៅហាងកាហ្វេរំចេក៥នូវភេសជ្ជះប្រចាំហាងមានដូចជា៖ ភេសជ្ជៈ Iced Lemon Tea (rainbow color) ភេសជ្ជៈ Taro Matcha Latte និង Khmer Iced White ដែលជាកាហ្វេទឹកដោះគោបែបខ្មែរ ។  លើសពីនេះទៅទៀត កត្តារួមផ្សំមួយទៀតដែលធ្វើឲ្យភ្ញៀវដែលទៅទីនោះមានការពេញចិត្តនោះគឺ ទេសភាពក្នុងក្រុងបាត់ដំបងដែលមើលតាមរយៈដំបូលអគារដែលជាទីតាំងហាងផ្ទាល់ និងការរៀបចំតុបតែងដ៏ស្រស់ស្អាតជាមួយសិល្បៈ និងធម្មជាតិ ដែលបានធ្វើឲ្យហាងកាហ្វេរំចេក៥ក្លាយជាទីគួរឲ្យចាប់អារម្មណ៍ខ្លាំងក្នុងទឹកដីនៃជង្រុកស្រូវនៃប្រទេសកម្ពុជាមួយនេះ ។ សរុបជារួម ហាងកាហ្វេរំចេក៥ ជាហាងកាហ្វេមានលក្ខណៈ បែបលំហែរ ស្រស់ស្រាយ ជាមួយធម្មជាតិ […]

View Details

ប្រាសាទព្រះធាតុបារាយណ៍ សិល្បៈអង្គរ ឰដ៏ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ប្រាសាទព្រះធាតុបារាយណ៍​ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ។ ប្រាសាទព្រះធាតុបារាយណ៍មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​បារាយណ៍ ស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម ។ ដើម្បីធ្វើ​ដំណើរ​ទៅប្រាសាទ​នេះ (ដោយ​ចេញ​ពី​ក្រុង​ភ្នំពេញ) គេត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦A ហើយ​ឆ្លង​ស្ពាន​ព្រែក​តា​មាក់​ទៅ​ត្រើយ​ខាង​កើត បន្ទាប់​មក​បត់​ឆ្វេង​ស្រប​តាម​បណ្ដោយ​មាត់​ទន្លេ ។ ត្រូវ​ធ្វើ​ដំណើរ​រហូតដល់​ទីរួម​ស្រុក​ស្រីសន្ធរគឺទីប្រជុំជន​ព្រែកពោធិ៍ ។ រួចបន្ត​ដំណើរ​ទៅ​ទៀត​ប្រមាណ​ជា​ ៨គីឡូម៉ែត្រ​​ទៅ​ដល់​ផ្សារ​ព្រែក​ដំបូក ។ បន្ទាប់​មក​ត្រូវ​បត់​ស្ដាំដៃតាម​ផ្លូវ​ដី​នៅ​មុខ​វត្ត​ប្រាសាទ​វដ្ដី ហើយធ្វើ​ដំណើរ​ប្រមាណ​ ៧គីឡូម៉ែត្រ​ទៀត​មុននឹង​ទៅ​ដល់​ឃុំ​បារាយណ៍ ។ ឯប្រាសាទ​ព្រះ​ធាតុ​បារាយណ៍​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១គីឡូម៉ែត្រ​ខាង​ត្បូង​ឃុំ​នេះ ។ ប្រាសាទនេះ​សព្វ​ថ្ងៃនៅ​សល់​ប្រាង្គ​មួយ​ធ្វើ​ពី​ថ្មភក់និង​ថ្មបាយក្រៀម ។ ប្រាង្គ​នេះ​មា​នទ្វារចូលពីខាង​កើតនិងខាង​លិច (គេសន្ធប់​ទ្វារ​ខាង​លិច​នឹង​ឥដ្ឋ) ឯទ្វារ​ខាង​ជើងនិងត្បូង​ជា​ទ្វារ​បញ្ឆោត ។ គេសង្ស័យ​ថា​ប្រាសាទ​នេះ​មាន​ប្រាង្គ​បី​ពីព្រោះគេ​ឃើញ​មាន​សំណល់​ចម្លាក់​ផ្ដែរនិងហោជាង​ជា​ច្រើន​ដែល​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​ថ្មី ។ តាម​រយៈក្បាច់​ចម្លាក់ គេគិត​ថា​ប្រាសាទ​នេះ​កសាង​ឡើង​នៅ​សតវត្ស​ទី១១ ក្នុង​រចនាបថ​បាពួន ។ ក្រោយ​មក​ប្រហែល​អាច​នៅ​សតវត្ស​ទី១៤ឬ​១៥ គេបាន​កែប្រែ​ប្រាសាទ​នេះ​ដោយ​​លើក​ដី​ធ្វើ​លាន​មួយ​ទ្រវែង​នៅ​ខាង​មុខ​ប្រាសាទ ហើយ​យក​ផ្ដែ​និង​ហោជាង​មក​តម្រៀប​ជុំ​វិញ ធ្វើ​ជា​ឃឿន​ព្រះ​វិហារ​តែ​ម្ដង ។ នៅក្បែរទីទួលនោះផ្នែកខាងជើងមានទួលឧកញ៉ាតន ។ នៅមិនឆ្ងាយពីទីនោះប៉ុន្មានមានទួលឧកញ៉ាភក្តី នៅផ្នែកខាងក្រោយទួលព្រះធាតុចម្ងាយ ប្រហែល ៥០០ម៉ែត្រ មានទួលបុរាណមួយគេហៅថាទួលបាសាន ។ នៅខាងមុខទួលព្រះធាតុនេះមានស្លាកស្នាមទន្លេអុំ ដែលមានឈ្មោះថា ទន្លេអុំ​បុរស និងទន្លេអុំស្ត្រី ហើយនៅចំកណ្តាលមានវាលមួយ ជាវេទិកាសម្រាប់ស្តេចគង់ទត […]

View Details