Loading...

ចំណីអារម្មណ៍ថ្មី ចំណីមាត់ថ្មី! តោះទៅញ៉ាំអីនៅរោងចក្រ!

ញ៉ាំក្នុងហាង ញ៉ាំតាមផ្លូវ នរណាមិនធ្លាប់ ចុះបើញ៉ាំនៅរោងចក្រវិញ ចាប់អារម្មណ៍ដែរឬអត់? អាចនិយាយបានថា Factory Phnom Penh ជាកន្លែងមួយដែលមានអ្វីជាច្រើនលើសពីការគិតរបស់អ្នកទាំងអស់គ្នា។  ក្នុងនោះយើងឃើញមានពោរពេញទៅដោយសិល្ប:ដូចជាស្នាដៃសិល្ប:របស់វិចិត្រករ ជារូបគំនូរតាមជញ្ជាំង ដែលពិតជាចំណីភ្នែកមួយដ៏ប្លែក។ អ្នកខ្លះក៏ថា Factory Phnom Penh ជាកន្លែងបណ្តុំនៃការិយាល័យធ្វើការ ដែលមានជាអាទិ៍ WS1 និង WS2 ជាដើម។ ហើយខ្លះទៀតថា Factory Phnom Penh ជាកន្លែងលេងបាល់បោះព្រោះមានតារាងបាល់បោះដ៏ធំមួយ នៅចំទីធ្លារកណ្ដាលនៃ Factory Phnom Penh​ តែម្ដងសម្រាប់ពួកគេទៅលេងបាល់បោះរាល់ថ្ងៃដោយឥតគិតថ្លៃ។​ ទាំងនោះជាជ្រុងមួយតូចប៉ុននោះ ព្រោះថា Factory Phnom Penh ក៏ជាកន្លែងសម្បូរពោរពេញទៅដោយរបស់ញ៉ាំនៅឯ Retail Street ផងដែរ។ Retail Street ជាផ្នែកមួយក្នុង Factory Phnom Penh ដែលជាទីតាំងសំខាន់សម្រាប់អ្នកដែលគិតរឿងញ៉ាំជារឿងធំ។ អ៊ីចឹងតោះ មកស្គាល់ ហាងអាហារផ្សេងៗដែលទាំងអស់គ្នាអាចរកបាននៅ Retail Street របស់ Factory […]

View Details

រសជាតិថ្មីប្លែកមាត់ ជូរអែម ហឹរៗ Slaw Menu ពី Pong គ្រប់សាខា

ពងមាន់ ពងទា ញ៉ាំតាំងពីតូចមក ឡើងស៊ាំហើយ ចុះធ្លាប់សាក ពងអត់ពង ហើយឬនៅ? ពងអត់ពងហ្នឹងគឺ Slaw Menu ដែលជារសជាតិថ្មី សម្រាប់ខែថ្មីដែលមានលក់នៅ Pong ទាំងពីរសាខាគឺ Pong បឹងកេងកង និង Pong អូឡាំពិក (សាខាថ្មីនៅសន្ធរម៉ុកបើកថ្ងៃទី២១ ខែមករានេះហើយ)។ សម្រាប់ខែនេះ រសជាតិថ្មី Slaw Menu នេះមាន 4ជម្រើសគឺ Spicy Pork Slaw និង Spicy Chicken Slaw ដែលមានរសជាតិហឹរ ព្រមជាមួយ Pork Slaw និង Chicken Slaw ដែលមិនមានជាតិហឹរ។ រសជាតិថ្មីនេះគឺ ជារូបមន្តពិសេសប្រចាំហាង Pong ដោយលាយឡំជាមួយរសជាតិ ជូរ ផ្អែម (និងហឹរ) ពិតជាធ្វើឲ្យអ្នកញ៉ាំទទួលបាននូវអារម្មណ៍ប្លែកមាត់។ ហើយអី្វដែលពិសេសទៀតនោះទៀតគឺ ពេលដែលអតិថិជនទិញ Sandger មុខណាមួយពី Slaw […]

View Details

ធ្លាក់ខ្យល់អ៊ីចឹងអី រក្សាកម្តៅក្នុងខ្លួនជាមួយ Manuka Honey Ginger Black Tea និង Smoked Butterscotch Latte ហ្អី!

ឃើញថាតាំងតែពីចុងឆ្នាំចាស់ ដល់ដើមឆ្នាំថ្មីនេះ អាកាសធាតុហាក់ដូចជាប្លែក ជាមួយជំនោរ ខ្យល់ធ្លាក់រំភើយ ដែលតម្រូវឲ្យយើងចេះមើលថែសុខភាពផ្ទាល់ខ្លួនយើងអោយបានល្អ។ ទន្ទឹមនឹងបំរែបំរួលអាកាសធាតុនេះ Starbucks ដែលជាហាងកាហ្វេដ៏ពេញនិយម ក៏បានបញ្ចេញនូវភេសជ្ជៈថ្មីរបស់ខ្លួនផងដែរ សម្រាប់អ្នកទាំងអស់គ្នាដែលនិយមភេសជ្ជៈសុខភាព នោះគឺ Manuka Honey Ginger Black Tea និង Smoked Butterscotch Latte។ Manuka Honey Ginger Black Tea ជាភេសជ្ជៈដែលខុសប្លែកពីភេសជ្ជៈដទៃ ដោយមានធាតុផ្សំពិសេសគឺទឹកឃ្មុំ មកពី New Zealand ដែលឃ្មុំនៅទីនោះក្រេបតែលំអងផ្កា Manuka ហើយផ្កាប្រភេទនេះ មានតែនៅ New Zealand តែប៉ុណ្ណោះ ដែលជាទឹកឃ្មុំកម្រដែលមានកំហាប់ខាប់ជាងទឹកឃ្មុំដទៃទៀត ព្រមជាមួយនឹងខ្ញីដែលមានប្រភពមកពីកោះតៃវ៉ាន់ ដោយយកមកដាក់ចូលគ្នា ក្នុងតែ English Breakfast ដែលជាប្រភេទតែខ្មៅ បង្កើតឲ្យមានរសជាតិ ហឹរបែបខ្ញី និងផ្អែម ដែលមាន 2 ជម្រើសគឺ ក្ដៅ និងត្រជាក់ (Iced)។ ចំណែកឯ […]

View Details

ទំពារទឹកកកឈូស រំឭកអនុស្សាកាលពីក្មេងៗ នៅ Moto Café

ធ្លាប់ដែលរំលឹករឿងកាលពីក្មេង អង្អុយញ៉ាំទឹកកកឈូសជាមិត្តភក្ដិនិយាយគ្នាលេងឬអត់? ពិតជាអនុស្សាវរីយ៍ ដ៏មានន័យមួយសម្រាប់យើង តែឥឡូវ​សម័យកាលកាន់តែទំនើបទៅៗ មិនបាច់អង្គុយនៅតូប ឬក៏ទឹកកកឈូសតាមម៉ូតូ អីទៀតទេ ចាំរឿងញ៉ាំរឿងធំ ណែននាំឲ្យស្គាល់ហាងមួយកន្លែងដែលអាចធ្វើអោយអ្នកនឹកឃើញពេលវេលា និងអារម្មណ៍ពេលញ៉ាំទឹកកកឈូសកាលនៅក្មេងៗ នោះគឺហាង Moto Café។ ហាង Moto Café ជាហាងមួយដែលមើលទៅមានសភាពដូចជាហាងមួយរាង vintage បន្តិច ហើយហុំព័ទ្ធទៅដោយធម្មជាតិ ជុំទិស។ លើសពីនោះអ្នកដែលចូលចិត្តម៉ូតូ café អី ដឹងតែត្រូវចិត្តហើយព្រោះថាគេមានតាំងលម្អរ សុទ្ធតែគ្រឿង motor café ដែលធ្វើអោយយើងមានអារម្មណ៍ល្អតែម្ដង។​ ហើយកាហេ្វដែលជា Item ប្រចាំហាងគឺ Moka Pot ដែលកាហ្វេដែលអាចឲ្យយើងជ្រើសរើសរសជាតិកម្រិតជាតិផ្អែម ដោយខ្លួនឯងបាន។ មិនតែប៉ុណ្ណោះអ្វីដែលធ្វើឲ្យ Moto Café ខុសពីគេនោះគឺទឹកកកឈូសដែលមានដល់ទៅ 6 រសជាតិ ដូចជា Durian Shaved Ice / Stawberry Shaved Ice / Avocado Shaved Ice […]

View Details

មកភ្លក្សជម្រើសសំបកឈីសថ្មី ខាំទាញៗនៅ Domino’s Pizza

អ្នកដែលចូលចិត្តអាហារបែបអឺរ៉ុប នរណាដែលមិនស្គាល់ ភីហ្សា ហើយបើនិយាយដល់ភីហ្សាអ៊ីចឹង អារម្មណ៍ក៏នឹកឃ្លាន Domino’s Pizza មួយរំពេចតែម្តង។ ឥឡូវ Domina’s Pizza ក៏បានចេញលក់នូវសំបកភីហ្សាថ្មីដោយមាន 2រសជាតិ គឺ សំបកភីហ្សា ឆេដាឈីស ( Cheddar Cheese ) និង សំបកភីហ្សា ម៉ូហ្សារ៉េឡាឈីស ( Mozzarella Cheese ) ហើយក៏មាននូវអាហារសម្រន់ 3 ផ្សេងទៀតផងដែរគឺ៖ Cheesey Mozzarella Stix, Cheesy Cheddar Stix និង Stuffed Cheddar Bite។ និយាយរួមគឺ រសជាតិថ្មីបែប Cheese Festival ហ្មង!!! រសជាតិប្លែក ហើយមានជម្រើសទៀត ។ សំបកភីហ្សាថ្មីទាំងពីរនេះ មាននៅគ្រប់សាខាទាំងអស់របស់ Domino’s Pizza ទាំងភ្នំពេញ និងសៀមរាប។ លើសពីនេះ […]

View Details

ប្លែកភ្នែក ប្លែកមាត់ មកភ្លក្សសាច់អាំងកូរ៉េ & Soju Boom លើទូរថភ្លើង

សម័យនេះហាងសាច់អាំងប្លែកៗនិងទំនើបៗមានច្រើនណាស់។ ដោយឡែក កាលពីពេលថ្មីៗនេះនៅម្តុំ ទួលគោកយើងនឹង យើងឃើញមានវត្តមានហាងសាច់អាំងបែបកូរ៉េថ្មីមួយដែលមានឈ្មោះថា Gogi Train Korean BBQ ហើយនេះជាសាខាថ្មីស្រឡាងតែម្ដងរបស់ Gogi ។  ហាងសាច់អាំង Gogi Train Korean BBQ សាខាថ្មីមួយនេះ នឹងធ្វើឲ្យលោកអ្នកពេញចិត្តពេញបេះដូងជាមួយបរិយាកាសប្លែកភ្នែក គួរឲ្យចាប់អារម្មណ៍ ក៏ដូចជាការទទួលយកនូវរសជាតិសាច់អាំងបែបកូរ៉េពិតៗដ៏ឈ្ងុយឆ្ងាញ់ និងមានឱជារស។ អ្វីដែលទាក់ទាញខ្លាំងនៅទីនោះគឺ ការតុបតែងលម្អរហាងបែបជាស្ថានីយ៍រថភ្លើងមួយនៅប្រទេសកូរ៉េ ជាមួយទូរថភ្លើង និងសូម្បីផ្លាកសញ្ញានាំផ្លូវគឺដូចនៅស្លាកសញ្ញានៅតាមស្ថានីយ៍រថភ្លើងដែរ  ដែលធ្វើឲ្យអ្នកទៅទទួលទានសាច់អាំងនៅទីនោះមានអារម្មណ៍ថាខ្លួនឯងដូចជាកំពុងអង្គុយញ៉ាំសាច់អាំងនៅប្រទេសកូរ៉េពិតៗអ៊ីចឹង។ មួយវិញទៀតអតិថិជន មិនចាំបាច់ភ័យ ខ្លាចកន្លែងតូចចង្អៀតទេ នៅ Gogi Korean BBQ សាខាទួលគោកមានពីរជាន់ដែលជាន់ក្រោមសម្រាប់អតិថិជនបែបគ្រួសារ និងជាន់លើគឺសម្រាប់មិត្តៗយុវវ័យដែលចង់ទៅញ៉ាំសាច់អាំងបែបកូរ៉េៗនិង Chill លេងសប្បាយៗជាមួយការជួបជុំមិត្តភក្តិ។ នៅ Gogi Train Korean BBQ ក្រៅពីសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ ហាងនេះក៏រក្សានូវរបៀបរបបនៃការញ៉ាំសាច់អាំងរបស់កូរ៉េ ដែលតែងអមមកជាមយយជាមួយនិង ស្រា Soju ដែលធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ថែមមួយកម្រិត។ នៅ Gogi Train Korean BBQ ក៏មានការកុម្មង់អាហារលក្ខណៈជាឈុត​ […]

View Details