Loading...

សែស្រឡាយថ្មីពីគំនូរជីវចល STAR WARS “The Bad Batch”ត្រៀមចេញក្នុង Disney+

ក្រោយពីសែរស្រឡាយគំនូរជីវចល (Animation) ដ៏ល្បីល្បាញក្នុងចក្រវាឡ STAR WARS ហៅថា The Clone Wars បានបញ្ចប់យ៉ាងជោគជ័យនៅក្នុងរយៈចំនួន 7 រដូវកាលហើយ ឥឡូវនេះក្រុមហ៊ុនយក្ស Disney បានប្រកាសពីរឿងភាគ (Series) ថ្មីមួយទៀតហើយហៅថា “The Bad Batch” ដែលជារឿងភាគ Spin-off ចេញពីសែរស្រឡាយ The Clone Wars។ រឿងភាគនេះនឹងនិយាយផ្តោតទៅលើក្រុមទាហាន នៃកងកម្លាំង Clone Force 99 រឺក៏ The Bad Batch នេះឯង ដោយសារតែក្រុមនេះបានទាក់យកចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង ក្រោយពីបានណែនាំនៅក្នុងភាគដំបូងនៃ Clone Wars រដូវកាលទី 7 ដែលកងកម្លាំងមួយក្រុមនេះជាក្រុមពិសេស ចូលចិត្តធ្វើសង្រ្គាម បាញ់ប្រហារគ្នាមុន ទើបនិយាយគ្នាតាមក្រោយ ព្រមទាំងមានជំនាញផ្សេងៗរៀងៗខ្លួន និងសមត្ថភាពលើសពី Clone ដ៏ទៃផងដែរ។ ព្រឹត្តការណ៍នៃរឿងភាគនេះ គឺស្ងិតនៅចន្លោះព្រឹត្តិការណ៍ The Clones Wars […]

View Details

តារាសម្តែង Don Lee ទម្លាយរូបភាពគម្រូដំបូង The Eternals ?

ភាពយន្ត The Eternals គឺជាភាពយន្តថ្មីរបស់ចក្រវាឡ Marvel ពី Phase 4 ដែលគ្រោងនឹងបញ្ចាំងនៅ ថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2021 ដើមឆ្នាំតែម្តង ។ តែទន្ទឹមនឹងនោះ ក៏មិនទាន់មានព័ត៌មានលម្អិតផ្លូវការណាមួយពីថ្ងៃបញ្ចេញឈុតគម្រូដំបូង ឬរូបភាពគម្រូដំបូងណាមួយនៅឡើយទេ ។ ដោយឡែក ថ្មីៗនេះលោក Ma Dong-Seok (Don lee) ដែលជាតារាសម្តែងកូរ៉េខាងត្បូងទីមួយដែលទទួលបានតំណែងជាតួអង្គធំដំបូងគេនៅក្នុង MCU ដែលគាត់បានចែករំលែករូបភាព 3 សន្លឹកក្នុងបណ្ដាញសង្គម Instagram ដែលបានថតកាលពីឆ្នាំមុននៅក្នុងទីក្រុង London ហើយក្នុងរូបនេះរួមមាន សំបុត្រស្វាគមន៍ពី Marvel Studios នៅពេលដែលគាត់ចូលសម្ដែងក្នុងរឿង The Eternals ជាមួយនិងកៅអីដែលមានប៉ាក់ឈ្មោះតួអង្គ (Gilgamesh) ដែលគាត់សម្ដែងផងដែរ ។ View this post on Instagram 마블 이터널스가 내년 2월 개봉합니다. 사진은 작년 […]

View Details

សត្វចម្លែកក្នុងចក្រវាឡ MONSTERVERSE ក៏មានវត្តមាននៅប្រទេសកម្ពុជាដែរ?

កាលពីថ្មីៗនេះ មានការបង្ហាញរូបភាពផ្លូវការ មួយរបស់ខ្សែភាពយន្ត GODZILLA VS KONG ហើយធ្វើឲ្យប្រិយមិត្តអ្នកកុននិយមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយរូបភាពមួយសន្លឹកនោះ។ ដោយឡែក យើងងាកទៅមើលកាលពីឆ្នាំ២០១៩នៅក្នុងរឿង Godzilla : King of the Monsters ឃើញថាមានឈុតមួយដែលបានបង្ហាញពីផែនទីរួមជាមួយពពួកសត្វយក្ស ដែលគេហៅពួកវាថា Titans នៅលើ អេក្រង់កុំព្យូទ័រ ដែលក្នុងនោះយើងក៏បានឃើញប្រទេសកម្ពុជាអមជាមួយនឹង Titan មួយប្រភេទផងដែរ។ Titan មួយប្រភេទនោះ ត្រូវបានគេហៅឈ្មោះថា Titanus Typhon។ វាលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ត្រង់ទីតាំងប្រាសាទអង្គរវត្ត។ វាគឺជាប្រភេទសត្វយក្សមួយក្បាលដែលមានឥទ្ធិពលខ្លាំងនៅក្នុងទេវកថាក្រិច ហើយមានតែអាទិទេព Zeus ប៉ុណ្ណោះ ដែលអាចបង្ក្រាបវាបានដោយប្រើប្រាស់ Thunderbolts។ យ៉ាងណាក៏ដោយ យើងនៅមិនទាន់បានឃើញរូបរាងពេញលេញរបស់ Titanus Typhon នៅឡើយទេ។ តើ Titanus Typhon អាចមានវត្តមាននៅក្នុងខ្សែភាពយន្ត GODZILLA VS KONG ដែរឬទេ? ដូច្នេះមានតែនាំគ្នារង់ចាំតាមដានទស្សនាឆាប់ៗខាងមុខនេះទាំងអស់គ្នា៕

View Details

ចូលរួមរំលែកទុក្ខ ព្រឹទ្ធាចារ្យ នាដ​កោសល្យ​វដ្តី «ព្រីង សាឃន» ដែលបានទទួលអនិច្ចកម្មហើយ

តារាសម្តែងដែលដើរតួជា តាជូជក ក្នុង​រឿង​ព្រះ​វេស្សន្ដរអំឡុងឆ្នាំ១៩៩៣ លោកព្រឹទ្ធាចារ្យ នាដ​កោសល្យ​វដ្តី ព្រីង សាឃន បានទទួលមរណភាពនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ ៨៣ឆ្នាំ។ លោកតាមានស្រុកកំណើតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោកកើតនៅក្នុងឆ្នាំ ១៩៣៧ ។ នៅ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ លោកបានទទួលងារជា «នាដ​កោសល្យ​វដ្តី» យោង​តាម ព្រះរាជ​ក្រឹត្យ ស្ដី​ពី​ប្រព័ន្ធ​មរតក​មនុស្ស​រស់ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បីតបស្នង ការលះបង់ជាច្រើន និង​ការ​ពុះ​ពារ​ឥត​ខ្លាច​នឿយ​ហត់ ក្នុង​ការ​​ធ្វើ​ពលិកម្ម​ជា​ច្រើន​បម្រើ​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ និង​ដោយ​ផ្អែក​លើ​តម្លៃ​គុណ​សម្បត្តិ ដូច​ជា ចំណេះ​ដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស ស្នាដៃ​ឯក​ ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី ។ លោកក៏មានវត្តមានក្នុងយីកេរឿង «ទុំទាវ» លោកតែងតែដើរតួសម្តែងជាតួមនុស្សចាស់ក្នុងល្ខោនបាសាក់ យីកេ និង ភាពយន្តយ៉ាងច្រើន ។ ជាមួយគ្នានេះដែលគាត់ទទួលបាន មេដាយ​មាស​ការងារ​ ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ផង​ដែរ ។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដែលបានបាត់បង់ […]

View Details

ម្នាក់ទៀតហើយ Haruma Miura​​ តារាសម្តែងក្នុងរឿង Attack on Titan ធ្វើអត្តឃាតដោយសារជម្ងឺបាក់ទឹកចិត្ត

កាលពីប៉ុន្មានម៉ោងមុននេះបានបង្កភាពភ្ញាក់ផ្អើលទៅដល់អ្នកគាំទ្ររបស់លោក លោក Haruma Miura ដែលជាតារាសម្តែងជនជាតិជប៉ុនទើបតែទទួលដំណឹងថា លោកបានទទួលអនិច្ចកម្មដោយអំពើអត្តឃាតខ្លួនឯង ដែលឆ្នាំនេះលោកបានឈានចូលអាយុ 30ឆ្នាំ (1990-2020)។ បើនិយាយអំពីវិស័យសិល្បៈលោកបានឈានជើងចូលប្រឡូក តាំងតែពីអាយុ 7ឆ្នាំ ក្នុងកំឡុងឆ្នាំ 1997 ដែលលោកទទួលបានឱកាសសម្តែងក្នុងរឿង Agri ដែលជារឿងដំបូងបង្អស់នៃការដំណើរចូលក្នុងវិស័យភាពយន្ត ។ នៅវេលាម៉ោង 1 រសៀល ម៉ោងនៅប្រទេសជប៉ុន ស្រាប់តែមានគេប្រទះឃើញរូបលោកបានធ្វើអត្តិឃាតខ្លួនឯង ហើយក៏មានព័ត៌មានអំពីការបញ្ជូនរូបលោកទៅកាន់មន្ទីរពេទ្យក្រោយអំពើអត្តិឃាត តែជាអកុសល លោកបានផុតដង្ហើមបាត់ទៅហើយ ។ ប្រហែលអាចនឹងមានអ្នកកុននិយមមួយចំនួន ស្គាល់រូបលោករួចមកហើយតាមរយៈ ភាពយន្តដែលគាត់បានចូលរួមសម្តែងមានដូចជា៖ Attack on Titan Grintama 2 Little Nights, Little Love Five Minutes To Tomorrow Crows Zero 2 លោកក៏ធ្លាប់សម្តែងជាខ្សែភាពយន្តតភាគជាច្រើនផងដែរ។ លោកក៏ធ្លាប់ទទួលបានពានរង្វាន់ចំនួនពីរនៅក្នុងកម្មវិធី Rookie of the Year ពានរង្វាន់ទាំងពីរមានដូចជា៖ ពានរង្វាន់ Elan […]

View Details

ក្រុម Avengers ផ្ញើសារគាំទ្រកុមារា Bridger ក្រោយពេលធ្វើជាវីរបុរសជួយប្អូនស្រីពីការវាយប្រហាររបស់សត្វឆ្កែ

កាលពីមួយសប្តាហ៍មុនឈ្មោះ​ Nikki Walker បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម​ Instagram ដែលបានបង្ហាញចង់ឲ្យក្រុម Avengers ដឹងពីភាពក្លាហានរបស់ក្មួយប្រុសគាត់ ។ ក្រោយមក Chris Evans បានបញ្ចូនកាដូមួយទៅកាន់ក្មេងប្រុសម្នាក់ដែលកំពុងតែទទួលបានការកើតសរសើរនៅលើអុិនធើណេត គឺកុមារា Bridger Walker ដោយសារតែជួយសង្គ្រោះប្អូនស្រីដែលមានអាយុ 4 ឆ្នាំរបស់គាត់ពីការវាយប្រហាររបស់សត្វឆ្កែ ។ ក្មេងប្រុសអាយុ 6 ឆ្នាំនេះបានរងរបួសមុខផ្នែកខាងឆ្វេងជាទម្ងន់ ចំណាយវះកាត់អស់រយះពេលជាង 2 ម៉ោងនិងមានស្នាមដេររហូតដល់ទៅ 90 ថ្នេរឯណោះ ។ View this post on Instagram Hey, all. Please, share my nephew’s story so that it gets as much exposure as it can. We know that our […]

View Details