Loading...

Taika Waititi ក្លាយជាអ្នកដឹកនាំរឿង​ Star Wars វគ្គថ្មី

មិត្តអ្នកកុននិយមយើងច្បាស់ជាស្គាល់អ្នកដឹកនាំរឿង THOR: RAGNAROK និង JOJO RABBIT ហើយ ដែលបានធ្វើអោយរឿងទាំងពីរមានភាពល្បីល្បាញខ្លាំង ព្រមទាំង JOJO RABBIT ទទួលបានពាន Academy Award for Best Writing Adapted Screenplay ម្នាក់នោះគឺ Taika Waititi ។ កាលពីថ្មីនេះមានដំណឹងមួយបានអោយដឹងថាខាង STAR WARS ពួកគេបានសម្រាប់ជ្រើសរើសយក Taika Waititi មកដឹកនាំនិង Co-Write ក្នុងរឿង STAR WARS វគ្គថ្មី ហើយក៏មានការចូលរួមសរេសរសាច់រឿងដោយ Krysty Wilson-Cairns ដែលបានឈ្នះពាន Academy Award for Best Original Screenplay ហើយក៏ជាអ្នកសរេសរសាច់រឿង 1917 ផងដែរ ។ Taika Waititi Krysty Wilson-Cairns ដោយឡែករឿងភាគ STAR […]

View Details

២៦ឆ្នាំក្រោយ សមាគមសិល្បៈ «សុវណ្ណភូមិ» ឈានដល់បន្ទាត់ក្រហម ប្រកាសបិទទ្វារ (មានវីដេអូ)

ឈានមកដល់ថ្ងៃនេះ សមាគមសិល្បៈ «សុវណ្ណភូមិ» មានអាយុកាល២៦ឆ្នាំមកហើយ រាប់ចាប់តាំងតែឆ្នាំ ១៩៩២ ដែលជាសមាគមសិល្បៈមួយដែលបានលើកស្ទួយ សិល្បៈបុរាណដែលផ្តោតខ្លាំងលើ ល្ខោនស្រមោលស្បែកធំ ដែលជាទម្រង់សិល្បៈបុរាណដ៏ចំណាស់ជាងគេមួយរបស់កម្ពុជា។ ទម្រង់សិល្បៈនេះត្រូវបានទទួលស្គាល់នឹង ចាត់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិ អរូបិយ របស់អង្គការ យូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ជីវិតរសាត់អណ្តែត សមាគមសិល្បៈសុវណ្ណភូមិ ក្នុងគោលដៅលើកស្ទួយទម្រង់សិល្បៈដែលជាកេរដំណែលដូនតាខ្មែរ ហាក់ដូចជាលេចផុសៗ ទៅតាមកាលៈទេសៈ ត្បិតអីកាលគាំទ្រ ទម្រង់សិល្បៈបុរាណ ហាក់នៅមានកម្រិត ព្រមជាមួយនឹងការទ្រទ្រង់ គាំពារ ក៏ពុំសូវជាមានធំដុំ។ ម្តងម្តាលក្រៅពីការសម្តែងនៅរោងល្ខោន ២ថ្ងៃក្នុងមួយសប្តាហ៍ (ថ្ងៃសុក្រ និងថ្ងៃសៅរ៍) មានក្រុមហ៊ុនមួយចំនួនអញ្ជើញ សមាគមទៅសម្តែង តែភាគច្រើនលុះត្រាតែមានកម្មវិធីណាមួយ ឬក៏បុណ្យទានធំៗ។ រៀបរាប់តាមរយៈវីដេអូរបស់ប្រធានសមាគមទាំងទឹកភ្នែក លោក ម៉ាន់ កុសល ពិតជាសោកស្តាយ ដោយតម្រូវឲ្យលោកសម្រេចចិត្ត ប្រកាសបិទ រោងល្ខោន ដោយក្តីអាឡោះអាល័យ។ កត្តាមួយចំនួនដែលជះឥទ្ធិពលលើការសម្រេចចិត្តនេះ មានជាអាទិ៍៖ កត្តាគាំទ្រ ដែលល្ខោនស្រមោលហាក់មិនសូវមានប្រជាប្រិយភាព បើប្រៀបហ្នឹងសិល្បៈសម័យ ឬក៏សិល្បៈបុរាណដទៃទៀត។ កត្តាហរិញ្ញវត្ថុ ដែលសិល្បៈទម្រង់នេះតម្រូវឲ្យមានការចាយវាយច្រើន លើការផលិតស្បែក […]

View Details

Transformers ប្រាប់ថ្ងៃបញ្ចាំងវគ្គថ្មីនឹងគម្រោងផលិតជាតុក្កតា

បើអ្នកជាហ្វេនរបស់រឿងបែបមនុស្សយន្ត អ្នកកុននិយមទាំងអស់គ្នាច្បាស់ជាស្គាល់រឿង TRANSFORMERS ហើយ ដែលសែស្រឡាយរឿងមួយនេះបានចេញកាលពីឆ្នាំ2007 រហូតដល់ឆ្នាំ 2017 រឿង TRANSFORMERS: THE LAST KNIGHT ។ ដំណឹងដែលធ្វើហ្វេនរបស់ TRANSFORMERS ក៏ដូចអេដមីនសប្បាយចិត្តដែលនោះគឺ Paramount Pictures បានអោយដឹងនូវថ្ងៃបញ្ចាំង TRANSFORMERS ថ្មីហើយ គឺនៅថ្ងៃទី22 ខែមិថុនា ឆ្នាំ2022 ដោយអីដែលរំភើបនោះព្រោះខាង Paramount បានបញ្ជាក់ថារឿង TRANSFORMERS: THE LAST KNIGHT នេះជាចុងក្រោយនៃសែស្រឡាយមួយនេះ។ ក្រៅពីនេះ ក៏មានការលេចលឺថា Transformers កំពុងមានគម្រោងផលិតជា Animated Series ផងដែរ ដោយបានលោក Josh Cooley ដែលជាអ្នកដឹកនាំរឿង TOY STORY 4 ហើយបានធ្វើអោយរឿងនេះទទួលបានពាន Oscar ជារឿង Animated ល្អជាងគេប្រចាំឆ្នាំនោះ ក៏នឹងមកដឹកនាំរឿង Animated Transformers ផងដែរ […]

View Details

Keanu Reeves ប្រហែលបង្ហាញខ្លួននៅក្នុង Doctor Strange 2 ជា Ghost Rider

នៅពេលឥឡូវនេះ ពួកយើងដឹងហើយថាភាពយន្ដ Blockbuster ធំៗត្រូវពន្យារពេលចាក់បញ្ចាំង និងមានរឿងខ្លះៗដែលកំពុងតែថតនោះ ក៏ត្រូវបិទ Production ទាំងស្រុងផងដែរ ។ ភាពយន្តនៃ Phase 4 របស់ Marvel ត្រូវបានពន្យាពេលអស់ហើយ តែនៅឡើយតែពាក្យចចាមអារាមចេញមកថ្មីៗមិនឈប់មិនឈរសោះ ។ ដោយឡែកភាពយន្តរបស់ MCU មួយក៏មានពាក្យចចាមអារាមពីនេះពីនោះផងដែរ ។ Doctor Strange in the Multiverse of Madness ជាភាពយន្តនៃ Phase 4 របស់ Marvel ដែលត្រៀមបញ្ចេញនៅក្នុងថ្ងៃទី 25 ខែមីនាឆ្នាំ 2022 ហើយឥឡូវនេះក៏មានពាក្យចចាមអារាមថា ប្រហែលជាអាចឃើញមុខ Keanu Reeves មកបង្ហាញខ្លួនលើកដំបូងក្នុងនាមជា Ghost Rider នៅ Marvel Studios ។ តែទោះបីជាយ៉ាងណា ក៍គេមិនទាន់បានបញ្ជាក់ច្បាស់ថា Keanu Reeves នឹងសម្ដែងជាតួ Ghost Rider […]

View Details

Chadwick Boseman អាចប្រឈមនឹងការរបូតតំណែង Black Panther

ឃើញរូបហើយស្លុតចិត្តទេ? មិនខុសទេ! អ្នកដែលអ្នកកំពុងឃើញនេះគឺ Chadwick Boseman ឬត្រូវបានស្គាល់ច្បាស់ក្នុងនាម ព្រះអង្គម្ចាស់ T’challa ប្រចាំ Wakanda និងមានរហ័សនាមវីរបុរសថា Black Panther នោះឯង។ ថ្មីៗនេះលឺដំណឹងថា តារាសម្តែងរូបនេះហាក់ដូចមិនពេញចិត្តនឹងតម្លៃខ្លួនដែល Marvel Studios បានឲ្យមកគេក្នុងការសម្តែងជា Black Panther ដែលបានចេញមុខ ៤ដងមកហើយ គឺ CAPTAIN AMERICA: CIVIL WAR, BLACK PANTHER, INFINITY WAR និង ENDGAME។ ការដែល Boseman ហាក់កិកកុករឿងតម្លៃខ្លួននេះ ត្រូវបានបណ្តាអ្នកតាមដានវិភាគថា ដោយសារគាត់គិតថាខ្លួនកំពុងត្រូវបានមហាជនចាប់ភ្នែកមើលយ៉ាងខ្លាំង ក្រោយពី BLACK PANTHER ផ្ទុះខ្លាំង និងទទួលបានអូស្ការ ដែលជាហេតុធ្វើឲ្យគាត់តម្លើងតម្លៃខ្លួន ដូចតារារៀមច្បងគឺ RDJ ដែលតម្លៃខ្លួន ១ទេ្វជា១០។ ប៉ុន្តែបើយើងក្រឡេកមើលបទពិសោធន៍តារាមុន ដែលត្រូវបាន​ Marvel Studios ប្តូរតួនោះ ក៏មានមិនតិចដែរ […]

View Details

ធ្លាប់តែមើល Love, Simon ឥឡូវ Love, Victor ជា Spin-off បញ្ចេញឈុតគំរូដំបូងហើយ (មានវីដេអូ)

មនុស្សម្នាក់ៗតែងតែមានចំណូលចិត្តក្នុងការទស្សនាភាពយន្តផ្សេងៗគ្នា មានអ្នកខ្លះចូលចិត្តភាពយន្តបែបមនោសញ្ចេតនាស្នេហាអូនបង អ្នកខ្លះទៀតចូលចិត្តបែបកំប្លុកកំប្លែង,បាញ់បោះ ឬ ភ័យរន្ធត់ ហើយក៏មានមនុស្សមួយចំនួនទៀតចូលចិត្តភាពយន្តបែបមនោសញ្ចេតនាស្នេហាស្រឡាញ់ភេទដូចគ្នាថែមទៀតផង ។ បើនិយាយដល់ភាពយន្តបែបមនោសញ្ចេតនាស្នេហាស្រឡាញ់ភេទដូចគ្នាគឺនឹកឃើញដល់រឿង Love, Simon ដែលបានចាក់បញ្ចាំងកាលពីថ្ងៃទី 16 ខែមីនាឆ្នាំ 2018 តែម្តង។ វាគឺជាភាពយន្តបែប លាយឡំជាមួយនិងមនោសញ្ចេតនាបែបយុវវ័យរបស់អាមេរិកដែលស្រឡាញ់ភេទដូចគ្នា ។ ដោយឡែកកាលពីថ្មីៗនេះក្រុមហ៊ុន Hulu Premium ដែលជាក្រុមហ៊ុនលក់សិទ្ធិក្នុងការចាក់ផ្សាយភាពយន្តតាមបណ្ដាញអ៊ីនធឺណិត ក៏បានប្រកាសចេញផ្សាយភាពយន្តភាគបែបមនោសញ្ចេតនាស្នេហាស្រឡាញ់ភេទដូចគ្នាមួយដែលមានចំណងជើងថា Love, Victor ដែលត្រៀមដាក់ឲ្យទស្សនាបាននៅក្នុងថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2020 នាពេលខាងមុខនេះ ហើយកាលពីថ្ងៃទី 27 ខែ មេសា ឆ្នាំ 2020 មុននេះ ភាពយន្តភាគ Love, Victor មួយនេះក៏បានបញ្ចេញឈុតគំរូដំបូងរបស់ខ្លួនផងដែរ ។ លើសពីនេះទៅទៀតភាពយន្តភាគ Love, Victor វាក៏នៅក្នុងសែស្រឡាយភាពយន្ត Love, Simon ផងដែរ ហើយ Love, Victor ដំបូងឡើយមានគម្រោងថានឹងត្រូវបានចេញផ្សាយនៅក្នុង Disney+ […]

View Details