Loading...

ទំពាំងចាប់ផ្តើមដុះ ក្រោមរសនិយមនៃការអានសៀវភៅ ស្របពេលពិព័រណ៍សៀវភៅធំជាងលើពិភពលោក Big Bad Wolf Books មកដល់ភ្នំពេញ!

សៀវភៅជាដៃគូដ៏សំខាន់ក្នុងការបើកនូវបញ្ញាស្មារតី និងទស្សនវិស័យនៃមនុស្សគ្រប់គ្នា តាំងពីចាប់ផ្តើមចូលសាលារៀនលើកដំបូងនៃជិវិត។ បើទោះជានៅពេលដឹងក្តី មនុស្សត្រូវយកពេលវេលាទៅផ្តោតលើការងារ និងទំនួលខុសត្រូវផ្សេងៗ តែក៏មិនអាចបដិសេដបានថា គ្រប់ពេលវេលាដែលយើងចំនាយមកទាញសៀវភៅអានម្តង គឹទទួលបានចំនេះមួយ(ឬច្រើន) បើសិនណាយើងចេះជ្រើសរើសនូវប្រភេទសៀវភៅដែលត្រូវនឹងចំណងចំណូលចិត្ត មិនថា ទស្សនាវដ្ដី ប្រឡោមលោក សៀវភៅបណ្តុះគំនិត ឬសៀវភៅមគ្គុទេសក៍ផ្សេងៗ គឺសុទ្ធតែធ្វើឲ្យយើងប្រើប្រាស់ខួរក្បាលបានល្អ តាមរយៈការបង្កើតការស្រមើស្រមៃច្នៃប្រឌិត នៅអំឡុងការអានអត្ថន័យក្នុងសៀវភៅទាំងនោះ។ តើអ្នកដឹងទេថា ការអានសៀវភៅ សាងប្រយោជន៍ដល់ទៅ១០យ៉ាង១. មានដំណើរទំនងចូលចិត្តហាត់ប្រាណ២. មានចិត្តទូលាយ៣. ចេះរៀបចំទុកដាក់ជីវភាពត្រឹមត្រូវ៤. មានការចងចាំល្អ និងឆ្លាត៥. បើកទូលាយផ្នែកវប្បធម៌ ទំនៀមខុសប្លែកផ្សេងៗ៦. មានគោលដៅជីវិតច្បាស់លាស់៧. កាត់បន្ថយអាការៈបាក់ទឹកចិត្ត៨. ការពាររោគខួរក្បាលចុះខ្សោយ និងការបាត់បង់ការចងចាំ៩. ជួយឲ្យកាន់តែគេងលក់ស្រួល១០. មើលទៅកាន់តែមានមន្តស្នេហ៍ ឱកាសមាស ដែលធ្វើឲ្យយើងស្រឡាញ់ការអានកាន់តែខ្លាំងឡើង ជាមួយពិព័រណ៌សៀវភៅដ៏ធំមិនធ្លាប់មានពីមុនមកនៅកម្ពុជា BIG BAD WOLF ដែលមកព្រមជាមួយសៀវភៅដល់ទៅ១លានក្បាល ច្រើនប្រភេទសម្រាប់គ្រប់វ័យ ដោយមានការបញ្ចុះតម្លៃពិសេស ពី ៥០% ដល់ ៩០% ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ២០ មករា ២០២០។ សៀវភៅ ជាក្តីស្រម៉ៃដែលអ្នកបង្កើតឡើងក្នុងដៃខ្លួនឯង!! ប្រញ៉ាប់ទៅរើសសៀវភៅដែលសរបង្ហាញពីខ្លួនរបស់អ្នកមកគ្រងក្នុងដៃឲ្យហើយទៅ […]

View Details

គួរឲ្យចាប់អារម្មណ៍ជាមួយសំណង់ស្ថាបត្យកម្មចំណាស់ៗ នៅសេសសល់កណ្តាលក្រុងកំពង់ចាម

ធ្លាប់តែឮថាបាត់ដំបងក្រុងបេតិកភណ្ឌ សំបូរទៅដោយសំណង់អគារចាស់ៗដែលរក្សាទុកបានយកមកដល់សព្វថ្ងៃ តែដល់វេលាមានឱកាសមានមកដល់ក្រុងកំពង់ចាមទើបដឹងថាក្រុងនេះ ក៏ពិសេសមិនចាញ់បាត់ដំបងឯនាយនោះទេ ដែលមិនដែលនឹកស្មានមិនដល់ទាល់តែសោះ។ ជាមួយនឹងសំណង់អគារចំណាស់ៗដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយម និងសម័យអាណានិគមនិយមបារាំង នៅពាសពេញប្លុកកណ្តាលក្រុងកំពង់ចាម ជាពិសេសម្តុំផ្សារធំ គឺពិតជាធ្វើឲ្យអារម្មណ៍ស្រម៉ៃទៅកាន់ជំនាន់នោះថាតើកាលពីសំណង់អគារទាំងនេះនៅថ្មីស្រឡាង តើវាប្លែកភ្នែក និងមានសោភ័ណភាពយ៉ាងណាទៅ? បើនិយាយពីអ្នកកំពង់ចាមវិញពេលសួរនាំគាត់អំពីអគារសំណង់ចាស់ៗទាំងនោះគឺពួកគាត់ហាក់ដូចជាពោរពេញទៅដោយចិត្តស្រឡាញ់និងចង់អភិរក្សរក្សារទុក ដោយមានមីងអ្នកលក់បង្អែមម្នាក់នៅមុខផ្សារធំ គាត់និយាយថា “ផ្ទះមីងក៏សល់តាំងពីសង្គម ហើយរស់នៅស្រណុកសុខស្រួលណាស់”ប្រសិនបើអ្នកឆ្លងស្ពានគីហ្សូណា ទៅត្រើយម្ខាងនៅខាងឆ្វេងដៃអ្នកនឹងឃើញច្បាស់ជាប៉មមួយពណ៌ក្រហមក្រម៉ៅដូចជាអគារចំណាស់ល្បីៗនៅក្រុងភ្នំពេញអញ្ចឹង ដែលសេសសល់តាំងពីជំនាន់អាណានិគមនិយមបារាំង ហើយអ្នកដែលបានទៅដល់អាចឡើងបាន តែហាក់ដូចជាខ្ពស់និងចោតបន្តិច ដែលពេលទៅដល់ខាងលើអាចឲ្យអ្នកឃើញទិដ្ឋភាពដ៏ស្រឡះភ្នែកនៃក្រុងកំពង់ចាម ភ្ជាប់ដោយស្ពានគីហ្សូណា។ ប្រសិនបើអ្នកមានពេល​ ឬចង់លំហែរអារម្មណ៍ជាមួយនឹងកន្លែងថ្មីៗ អ្នកគួរតែសម្លឹងមើលខេត្តកំពង់ចាមទៅព្រោះថាក្រៅពីសំណង់អគារទាំងនេះ ខេត្តនេះក៏មានតំបន់ទេសចរណ៍ដទៃទៀតដូចជា ព្រះវិហារបុរាណ ប្រាសាទបុរាណ កោះធម្មជាតិ និងតំបន់ទេសចរណ៍បែបសហគមន៍ផងដែរ។ #ដើរលើសពីលេង ពី DERtination

View Details

ដំណែល និងដំណាល “រាជបូណ៌” អារាមហ្លួង សៀមរាប រជ្ជកាល ព្រះបាទនរោត្តម

ខេត្តសៀមរាប ជាជម្រុកនៃសំបុកសម្បត្តិវប្បធម៌របស់ខ្មែរ តាំងតែពីសម័យបុរេអង្គរមកម្ល៉េះ តំណាលមកសម័យកាលក្រោយៗ តំបន់នេះក៏នៅតែរក្សានូវអត្តសញ្ញាណជាតិ អត្តសញ្ញាណតំបន់របស់ខ្លួន ល្បីសុះសាយទៅកាន់ពិភពលោក តាមរយៈបណ្តុំប្រាង្គប្រាសាទខ្មែររាប់រយប្រាសាទ សិល្បៈ សិប្បកម្ម ចំណីអាហារ របៀបរបបប្រាស្រ័យទាក់ទងគ្នាដែលនរណាៗក៏ល្បីថាអ្នកស្រុកសៀមរាប រួសរាយរាក់ទាក់ ញញឹមស្រស់ស្រាយណាស់។ តែផ្នែកមួយដែលអ្នកផងមិនសូវ ចាប់អារម្មណ៍គឺមរតកសាសនា ដែលបន្សល់តឹងតាងជាច្រើននៅលើដែនដីប្រសិដ្ឋមួយនេះ។ វត្តអារាមរាប់ស្ទើរតែមិនអស់ ដែលខ្លះមានប្រវត្តិ និងអាយុកាលរាប់រយឆ្នាំ មានដូចជាអាទិ៍ វត្តទេពប្រណម្យ វត្តដំណាក់ វត្តព្រះព្រហ្មរតរ៍ វត្តរាជបូណ៌ជាដើម ហើយក៏មានវត្តខ្លះក៏មានវត្តមាននៅក្នុងបរិវេណប្រាសាទបុរាណផងដែរ។ គ្រានេះសូម Kampucheers និង DERtination សូមបន្តមាតិកា អារាមហ្លួងខ្មែរ អំពី អារាម រាជបូណ៌ ស្ថិតនៅក្នុងក្រុងតាមដងស្ទឹងសៀមរាប ពោលគឺស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ វត្តរាជបូណ៌ ឬវត្តបូណ៌ (ប្រជាជនហៅកាត់) ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយ ក្នុងរជ្ជកាល សម្តេច ព្រះបាទនរោត្តម។ អ្វីដែលជាទីគួរឲ្យចង់គយគន់ និងផ្តិតយករូបភាព សម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិគឺ តួព្រះវិហារបុរាណ គ្រឹះ […]

View Details

ថ្មីៗនេះ នៅ St. 308 Block Parties មានប្រារព្ធពិធីបុណ្យណូអែល យ៉ាងធំមួយនៅទីក្រុងភ្នំពេញ កាលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩

បានស្គាល់រសជាតិ Christmas Party នារដូវកាលណូអែល និងត្រៀមឆ្លងឆ្នាំសកលឬអត់កាលពីថ្ងៃសុក្រមុន? បើមិនទាន់បាន អាចថានឹងស្តាយក្រោយព្រោះថា St. 308 Christmas Block Party កាលពីថ្មីៗនេះ នាំមកជូនដោយ U Beer បានបង្កើតនូវភាពសប្បាយរីករាយជាមួយនឹងបរិយាកាស ដ៏អ៊ូអរជាមួយមនុស្សអ្នកចូលរួមយ៉ាងច្រើនកុះករ លោតរាំ លោតច្រៀង មួយទំហឹង ដោយមានការចូលរួមជាពិសេសពី DJ ល្បីៗ ដូចជា៖ DJ Niko Yu / DJ Marie និង DJ Em។ លើសពីនេះក៏មានការចូលរួមពីតារាចម្រៀងល្បីៗដូចជា Laura Mam / Polarix / Vannda និង Oun មកពីផលិតកម្ម Baramey ។ ចំណែកឯខាងផលិតកម្ម Klapyahandz ក៏មានវត្តមាន Vuthea / Siva / Vin Vitou […]

View Details

“ទទឹងថ្ងៃ” ស្លាកស្នាមនៃរាជធានី ហរិហរាល័យ ហុំព័ទ្ធដោយព្រៃឬស្សី

ប្រាសាទសិលាកំបាំងកណ្តាលព្រៃ គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ…ធ្លាប់តែឮមួយឃ្លានេះពីបទនគររាជ ប៉ុន្តែឥឡូវបានស្គាល់ហើយប្រាង្គប្រាសាទសម័យមហានគរខ្មែរ កណ្តាលព្រៃតែមិនមែនព្រៃឈើធំៗដូចនៅតំបន់អង្គរទេ តែស្ថិតនៅក្នុងព្រៃឬស្សី ក្នុងតំបន់រលួស ដែលក្លាយពីឈ្មោះរាជធានីខ្មែរនាដើមសម័យអង្គរ ហរិហរាល័យ ដែលមាន ប្រាសាទបាគង ជាប្រាសាទស្នូល។ ហាក់ដូចជានៅដាច់ស្រយោល ឆ្ងាយពីក្រុមប្រាសាទដទៃ ប្រាសាទទទឹងថ្ងៃ នេះហាក់មិនសូវមានទេសចរទៅដល់ទេ ព្រោះត្រូវធ្វើដំណើរកាត់ផ្លូវភូមិ ហើយឆ្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងសៀមរាប តែផ្លូវធ្វើដំណើរក៏ពុំមានអ្វីជាឧបសគ្គធំដុំដែរ។ មកដល់ប្រាសាទនេះអ្នកនឹងប្លែកអារម្មណ៍ ច្បាស់ណាស់ដែលប្រាសាទបុរាណសតវត្សរ៍ទី១០ មួយនេះត្រូវបានបាក់បែកស្ទើរទាំងស្រុង ប៉ុន្តែស្លាកស្នាមដែលនៅសេសសល់បានបង្កើតចេញជាទិដ្ឋភាពមួយដែលធ្វើឲ្យទេសចរចង់ទស្សនា និងផ្តិតយករូបភាព ជាមួយនឹងស៊ុមទ្វារជាច្រើនដែលនៅបញ្ឍរពាសពេញផ្ទៃប្រាសាទ បើទោះបីជាតួប្រាសាទត្រូវបានរលំរប៉ាត់រប៉ាយក្តី។ អ្វីដែលពិសេសជាងនេះទៀត ប្រសិនបើបានជាទៅដល់នាពេលរសៀលវិញ ពន្លឺព្រះសូរិយាដែលជះចូលបរិវេណប្រាសាទ កាត់ព្រៃឬស្សីដែលដុះស្តុកនៅជុំវិញប្រាសាទ បង្កើតបានជាទេសភាពមួយគួរជាទីគយគន់ អន្លង់អន្លោច ស្រណោះស្រណោក អមជាមួយនឹងសំឡេងបក្សីយំអើងកងពេញព្រៃ ពិតជាប្លែកខុសពីអារម្មណ៍ដែលនៅប្រាង្គប្រាសាទក្នុងតំបន់អង្គរ។ គួរបញ្ជាក់ថា ប្រាសាទទទឹងថ្ងៃ នេះជាប្រាង្គប្រាសាទបុរាណខ្មែរសម័យដើមអង្គរ សាងសង់នាសតវត្សរ៍ទី១០ (គេពុំបានដឹងថាស្ថិតនៅក្នុងរជ្ជកាលមហាក្សត្រអង្គណាទេ) ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​ ទីឋាននៃប្រាសាទនេះមានស្រះមួយនៅពីមុខ កសិណទឹកព័ទ្ធជុំវិញ ជាមួយនឹងព្រៃឬស្សី ហើយជាប្រាសាទដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា ដោយនៅក្នុងបរិវេណប្រាសាទ គេឃើញមានសេសសល់ជើងទម្រ២ ដែលទម្រមួយមានក្បាច់ជាត្របកឈូក រូបរាងជាយោនីនាងឧមា […]

View Details

ចូលរួមកម្មវិធី street 308 Christmas Block Party រាត្រីថ្ងៃសុក្រ 20 ធ្នូនេះ

ឆ្នាំថ្មីជិតឈានចូលមកដល់ អារម្មណ៍ប្រហែលជានៅមិនសុខទេ ព្រោះដំណើរកំសាន្តទៅទីជិតទីឆ្ងាយ គឺត្រូវតែគិតគូរ ព្រោះថាអស់រយៈពេលមួយឆ្នាំ ដែលខិតខំសិក្សា ធ្វើការ ប្រកបអាជីវកម្ម លើសពីនេះ ពិធីជប់លៀងចុងឆ្នាំនៅក្នុងទីក្រុងភ្នំពេញទៀតសោត មិនខ្វះទេ គឺសំបូរបែបតែម្តង។ ចុះមានដឹងដែរឬអត់ថាថ្ងៃចុងសប្តាហ៍ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ នេះនឹងមានពិធីជប់លៀងមួយគឺ St 308 Christmas Block Party ដែលជាពិធីជប់លៀងមួយដែលខុសពីពិធីជប់លៀងនានា ដែលនាំអារម្មណ៍នៃបុណ្យណូអែល មកកាន់តំបន់ត្រូពិចនាទីក្រុងភ្នំពេញ ដែលនឹងធ្វើឡើងនៅបណ្តោយផ្លូវ 308។ View this post on Instagram A post shared by Marie Thach (@mariethach) on Aug 8, 2019 at 10:29pm PDT View this post on Instagram A post shared by HYPELAB […]

View Details