Loading...

មួយទសវត្សរ៍នៃ វីតាល់ ក្នុងការលើកស្ទួយផលិតផលជាតិ និងសង្គម

តើអ្នកធ្លាប់បានចាប់អារម្មណ៍ដែរទេ​ថា អ្នកបានស្គាល់ទឹកពិសាវីតាល់ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថាជាខួប១០ឆ្នាំនៃការកកើតឡើងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងទីផ្សារប្រទេសកម្ពុជា។ ដើម្បីអបអរសាទរទៅនឹងនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈ​ពេល១០ឆ្នាំនេះ ក្រុមហ៊ុនទឹកពិសាវីតាល់គ្រោងនឹងរៀបចំនូវកម្មវីធីជាច្រើនក្រោមប្រធានបទ “វីតាល់១០ឆ្នាំ អច្ឆរិយភាពផលិតផលជាតិ” ក្នុងចេតនាថ្លែងអំណរគុណ​ដល់​ក្រុម​ការងារ​​គ្រួសារ​វីតាល់​ ដៃគូ និងអតិថិជនរបស់វីតាល់ ដែលនឹងប្រព្រឹត្តិឡើង​ក្នុង​ឆ្នាំ​២០២០នេះ។ ក្រុមហ៊ុនទឹកពិសាវីតាល់បានឲ្យដឹងថា និរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ មិន​មែន​ជា​ភាព​ចៃដន្យនោះទេ តែវាជាការខិត​ខំ​ប្រឹង​​ប្រែង យកចិត្តទុកដាក់ និងតាំងចិត្តខ្ពស់បំផុតដើម្បីឲ្យរាល់ដំណើរការទាំងអស់នៃប្រតិបត្តិការប្រព្រឹត្តិទៅដោយគុណភាព និងជោគជ័យ។ វីតាល់ជាក្រុមហ៊ុនតែង​យក​​ចិត្ត​ទុក​ដាក់​លើ​គុណភាព ​សោភ័ណភាព សេវាកម្ម និងចូលរួមចំណែកក្នុងកិច្ចការសង្គម ដែលបានធ្វើឲ្យក្រុមហ៊ុនទទួលបាននូវ​ភាព​ជោគជ័យដ៏​ត្រចះ​ត្រចង់​​ដោយបានក្លាយខ្លួនទៅជាទឹកពិសាឈានមុខគេនៅក្នុងប្រទេសកម្ពុជា។​ ក្រុមហ៊ុនទឹកពិសាវីតាល់ បានបង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១០​ដោយ​អ្នក​វិនិយោគ​​ទុន​​​ជនជាតិខ្មែរ ក្នុងគោលបំណង​លើក​ស្ទួយ​​សេដ្ឋកិច្ចជាតិ ផលិតផលក្នុងស្រុក និងទីផ្សារការងារ​ក្នុង​ប្រទេស។ នាពេល​បច្ចុប្បន្ន ទឹក​ពិសាវីតាល់​ទទួល​បាន​ប្រជា​ប្រិយភាព និងការគាំទ្រ​ខ្លាំង​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​សឹង​តែ​គ្រប់ដណ្តប់ទូទាំង​ប្រទេស​កម្ពុជា។

View Details

ទាន់ហន់តែម្តង!!! Lydia​​ ឆ្លង​ COVID-19​ ពីស្វាមីចំណែកឯកូនទាំង 2…

•••​​ កាលពីថ្ងៃទី ១៣ មីនា ២០២០ តារាសម្តែង-ពិធីករ-តារាចម្រៀង Matthew Deane បានចេញមកប្រកាសក្នុង Instagram របស់ខ្លួនថា ខ្លួនកំពុងឆ្លងនូវមេរោគខូវីដ១៩ (Covid-19/Coronavirus) ដែលបានសាងភាពពុះកញ្ជ្រោលយ៉ាងខ្លាំងដល់បណ្តាមហាជន និងសង្គមសិល្បៈថៃ​ ជាពិសេសគ្រប់គ្នាមានការបារម្ភជាខ្លាំងដល់អ្នកសិល្បៈផ្សេងៗដែលបានជួប និងនៅក្បែរតារារូបនេះ ក្នុងអំឡុង៣ ៤ថ្ងៃក្រោយមកនេះ។ អ្នកដែលគួរឲ្យបារម្ភជាងគេគឺ Lydia ដែលជាភរិយា រួមទាំងកូនៗទាំង២របស់ Matthew តែម្តង។ ក្រោយពីរង់ចាំលទ្ធផលត្រួតពិនិត្យ២ ៣ថ្ងៃមកនេះ មុននេះ៣ម៉ោង តារាចម្រៀងនិងសម្តែង Lydia បានចេញមកផុសលើ Instagram & Facebook របស់ខ្លួនថា លទ្ធផលចេញមកគឺ វិជ្ជមាន។ យ៉ាងណាមិញ សម្រាប់កូនៗទាំង២ នៅមានអាការៈកម្លាំងកំហែងប្រក្រតី ពោលគឺគ្មានសញ្ញាអ្វីទាក់ទងនឹងការផ្តាសាយឡើយ ដែលអាចសន្មត់ថាមិនឆ្លងពីប៉ាម៉ាក់របស់ខ្លួន។ សម្រាប់សារដែល Lydia សរសេរផុសគឺមានដូចតទៅ៖“អ្វីដែលសំខាន់គឺត្រូវតាំងស្មារតីឲ្យល្អបំផុតក្នុងពេលវេលានៃវិបត្តិបែបនេះ ត្រូវតទល់និងស៊ូបន្តទៀត អ្វីដែលពិបាកបំផុតគឺត្រូវបែកចេញពីគ្រួសារនិងកូនៗ​ ត្រូវឲ្យកូនទាំង២នៅដោយគ្មានទាំងប៉ាទាំងម៉ាក់មិនដឹងយូរប៉ុណ្ណា តែយ៉ាងហោចក៏នៅមានលោកយាយលោកតាដែលនៅជាមួយពួកគេ […] ហាមយំ ព្រោះទឹកភ្នែកអាចនឹងមានវីរុស” សម្រាប់ករណីតារាប្តីប្រពន្ធទាំង២នាក់ គឺមិនទាន់ដឹងច្បាស់ថា Matt ឆ្លងពីណាឡើយ […]

View Details

នំបញ្ចុកទឹកអម្ពិលប្រហុក រសជាតិបែបអ្នកស្រុកអង្គរ

នំប៉ែនចុក ក្រោយមកត្រូវបានកម្លាយហៅថាជា នំបញ្ចុក ត្រូវបានស្គាល់ថាជានំមួយប្រភេទដែលពេញនិយមរបស់ជនជាតិខ្មែរ។ ដោយនំមួយនេះ ត្រូវបានទទួលទានជាមួយទឹកសម្លរ ទើបនៅតាមភូមិស្រុកខ្លះបានច្នៃទឹកសម្លរ ទៅតាមរសជាតិដែលខ្លួនចង់ និងចូលចិត្ត។ ទឹកសម្លរទាំងនោះ ខ្លះមានជាសម្លរប្រហើរ ខ្លះក៏ជាការី ឯខ្លះក៏ជាទឹកស៊ុប តែមកដល់សៀមរាបវិញ មកដល់ត្រឹមកសិណទឹកអង្គរ ចន្លោះផ្លូវពី ប្រាសាទអង្គរវត្ត ទៅអង្គរធំ គេប្រទះឃើញ តូបនំបញ្ចុកមួយកន្លែង ដែលទេសចរភាគច្រើនធ្វើដំណើរឆ្លងកាត់ តែងតែឈាងចូលមក។ នោះជាតូប #នំបញ្ចុកទឹកអម្ពិលប្រហុក ដែលប្លែកពីគេ នំបញ្ចុកនោះ គេទទួលទានជ្រលក់ជាមួយទឹកអម្អិលប្រហុក ហើយអន្ទក់វិញគឺជាបន្លែស្រុះឆ្អិន តែ​៣​មុខ​ប៉ុណ្ណោះ​មាន​ស្ពៃក្ដោប ត្រកួន និង​សណ្ដែកកួរ។ អានអត្ថបទប្រវត្តិនំប៉ែនចុក (នំបញ្ចុក) ចុចត្រង់នេះ អ្នកទិញតម្រង់ជួរគ្នាចាំទិញយ៉ាងត្រៀបត្រា ព្រោះមិនងាយទេដែលបានទទួល នំបញ្ចុក ដែលមានរសជាតិប្លែកពីគេ ហើយនំទៀតសោតគឺ ធ្វើភ្លាមៗនៅនឹងមុខ ក្ដៅៗ​ ​ស្រង់​ចេញពី​ឆ្នាំង ​​ចាប់​ដាក់​កញ្ច្រែង​តូចៗ ទ្រាប់​នឹង​ស្លឹក​ឈូក ដែលអ្នកលក់និយាយប្រាប់ថា ក្នុងមួយថ្ងៃគាត់លក់អស់នំបញ្ចុកប្រហែលជា ២០០គីឡូ ឯណោះ។ ចំណែកឯទឹកជ្រលក់វិញ មានជម្រើសសម្រាប់អ្នកទទួលទានទៀត គឺមាន រសជាតិហិរ និងរសជាតិធម្មតា តែសម្រាប់អ្នកចូលចិត្តហិរវិញដឹងតែត្រូវមាត់ហើយ គឺថាទទួលទានបណ្តើរបែកញើសបណ្តើរ។ […]

View Details

COVID-19 ធ្វើឲ្យភាពយន្តទាំង ៨​​ នេះពន្យាពេលបញ្ចាំង

••• ពិតជាសាហាវមែន!!! Coronavirus អាចធ្វើឲ្យភាពយន្តធំៗលំដាប់ពិភពលោកធ្វើការផ្លាស់ប្តូរថ្ងៃបរិច្ឆេទចាក់បញ្ចាំងបាន ។ ភាពយន្តដែលពន្យាពេលចាក់បញ្ចាំងមានដូចជា: Mulan ពន្យាពេលមិនទាន់ប្រាប់ថ្ងៃបរិច្ឆេទ No Time To Die ប្តូរពីថ្ងៃទី 2 ខែមេសា ឆ្នាំ 2020 ទៅថ្ងៃទី 25 ខែវិច្ឆកា ឆ្នាំ 2020 វិញ Fast And Furious 9 ប្តូរពីថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020 ទៅ ខែមេសា ឆ្នាំ 2021 វិញ A Quiet Place 2 ពន្យាពេលមិនទាន់ប្រាប់ថ្ងៃបរិច្ឆេទ Lovebirds ពន្យាពេលមិនទាន់ប្រាប់ថ្ងៃបរិច្ឆេទ Peter Rabbit 2 ប្តូរពីថ្ងៃទី 3 ខែមេសា ឆ្នាំ 2020 ទៅថ្ងៃទី 7 ខែសីហា […]

View Details

កេងចំណេញជាមួយផលវិជ្ជមាន 7យ៉ាង កំឡុងពេលវីរ៉ុសកំណាចវាយលុយពិភពលោក

ពិតណាស់វីរ៉ុសមួយនេះពិតជាធ្វើឲ្យមនុស្សទូទាំងពិភពលោកខ្លាចរអារ ដោយសារការឆ្លងដ៏ងាយនិងឆាប់រហ័ស ដែលគិតត្រឹមថ្ងៃនេះ មានរហូតដល់ទៅ 157174 ករណី ដែលបានឆ្លងទៅកាន់ 153 ប្រទេសរួចមកហើយ។ អាចថានេះជាការព្រមាន ឬទណ្ឌកម្ម ពីព្រះជាម្ចាស់ ឬទេវតា ឬពីធម្មជាតិ ក៏អាចថាបាន ព្រោះយើងដឹងហើយថាមនុស្សបានបំពានធម្មជាតិ និងក្រឹត្យក្រមរស់នៅ យូរយារណាស់មកហើយ ដែលក្នុងករណីវីរ៉ុសកូរ៉ូណានេះជាក់ស្តែងគឺ ប្រភពឆ្លងមកពី ការបរិភោគសាច់សត្វព្រៃ។ វាពិតជាគួរឲ្យខ្លាច និងប្រុងប្រយ័ត្នជាទីបំផុត ដែលបានប៉ះពាល់ដល់មនុស្ស ជារួមមាន​ដូចជា៖ ការងារ ការប្រាស្រ័យទាក់ទង ហិរញ្ញវត្ថុ ការធ្វើដំណើរ សុខភាព ។ល។ ទោះបីជាចង់ ឬមិនចង់ ក៏មនុស្សភាគច្រើន ត្រូវបង្ខំចិត្តកាត់បន្ថយការចេញដើរនៅខាងក្រៅ ហើយនៅក្នុងផ្ទះវិញ ដើម្បីប្តូរនិងសុវត្ថិភាពផ្ទាល់ខ្លួន។ អញ្ចឹងប្រសិនបើនៅផ្ទះមែន ផលប៉ះពាល់ដែលបានរ៉ាយរ៉ាប់ខាងលើ អាចថាចៀសមិនរួចទៅហើយ តែយើងគួរសួរខ្លួនឯងថា តើអាចទេដែលយើងគិតពីចំណុចវិជ្ជមានខ្លះ ដែលជាផលបានមកពីការកេងចំណេញ ក្នុងកាលៈទេសៈដែលគួរឲ្យស្អប់មួយនេះ? ចម្លើយគឺ ប្រាកដជាអាច ដែលចំណុចខាងក្រោមនេះអាចជាឧទាហរណ៍ងាយៗដែលអ្នកអាចធ្វើបាននៅផ្ទះ ដែលជះឥទ្ធិពលល្អសម្រាប់ជីវិតអ្នក៖ 1. ពេលវេលាអានសៀវភៅ៖ អ្នកអាចចំណាយពេលវេលារបស់អ្នកដែលអផ្សុកពេលនៅផ្ទះ ដោយទាញយកសៀវភៅ ឬ E-book ដែលមានប្រយោជន៍ […]

View Details

ទិដ្ឋភាពផ្ទាល់ពីទីតាំងថតភាពយន្ត អ្នកស្នងអគារ/Tenement

••• ពិតជារំភើបខ្លាំងណាស់នៅពេលដែលបានទៅទស្សនាការថតភាពយន្ត អ្នកស្នងអគារ/Tenement ដោយផ្ទាល់បែបនេះ ។ កាលថ្ងៃមុនអ្នកកុននិយមពួកយើងបានទៅទស្សនាការថតភាពយន្ត អ្នកស្នងអគារ/Tenement ដោយផ្ទាល់ហើយក៏មានការណែនាំពីកន្លែងប្លង់ថតនិងទីតាំងសំខាន់ៗមួយចំនួនធំពីសំណាក់ផលិតករ តែ ឡូយ ផ្ទាល់តែម្តង ។ លើសពីនេះទៅទៀតអ្នកកុននិយមពួកយើងក៏បានសំណេះសំណាលជាមួយនឹងអ្នកនិពន្ធ និងអ្នកដឹកនាំរឿង នេត ឥន្ទនរាសុទ្ទីដ្ឋេព និង ផលិតករ តែ ឡូយ ថែមទៀតផង ហើយគាត់ក៏បានរៀបរាប់សាច់រឿងឲ្យពួកយើងបានដឹងមួយចំនួនផងដែរ ក្រោយពេលបានស្ដាប់ពួកគាត់រៀបរាប់សាច់រឿងឲ្យខាងអ្នកកុននិយមពួកយើងបានដឹងរួចហើយធ្វើយើងមានអារម្មណ៍ថាភាយន្តមួយនេះមានភាពល្អខ្លាំងណាស់បូករួមទាំងទីតាំងដែលមើលទៅគួឲ្យព្រឺសម្បុលហើយនេះសំឡេង ( Surround Sound 7.1 Dolby Atmos )ថែមទៀត វាកាន់តែឲ្យអ្នកទស្សនាព្រឺសម្បុលនិងជក់ចិត្តដិតអារម្មណ៍ចំពោះភាពយន្តមួយនេះថែមទៀតផង ។ យ៉ាងណាមិញអេដមីពិតជាសរសើរដល់ពួកគាត់ខ្លាំងមែនទែនចំពោះការរើសទីតាំងថតរឿងមួយនេះ ព្រោះកន្លែងទីតាំងដែលថតនោះគឺពិតជាគួឲ្យព្រឺឆ្អឹងខ្នងមែនទែន ហើយវាសាកសំនឹងថតរឿងបែបភ័យរន្ធតខ្លាំងណាស់ ។ កុំភ្លេចរងចាំទស្សនាភាពយន្ត អ្នកស្នងអគារ/Tenement នេះនៅចុងឆ្នាំ 2020 ទាំងអស់គ្នាណា

View Details