Loading...

ទម្លាក់ស្រ្តេសចោល ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយធម្មជាតិ ៣កន្លែង នៅខេត្តសៀមរាប

អ្នកប្រហែលជាបានដឹងហើយថាសៀមរាបចុងឆ្នាំនេះនឹងមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលអត្ថបទមុន Manulife និង Kampucheers បានណែនាំមកហើយអំពីកន្លែងញ៊ាំឆ្ងាញ់ៗបីកន្លែង សម្រាប់អ្នកដើម្បីត្រៀមមុនសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ។ ឥឡូវយើងមកស្គាល់ ៣កន្លែង នៅខេត្តសៀមរាបដែលល្អសម្រាប់អារម្មណ៍ និងសុខភាពអ្នកជាមួយ ធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ៖ កន្លែងទី១៖ ចំការឈូក មិនឆ្ងាយពីក្រុងសៀមរាបប៉ុន្មានទេ ប្រមាណជា១៥នាទី ដែលអ្នកអាចជិះម៉ូតូ ឡាន ឬក៏ជិះរ៉ឺម៉ក តុតុ មកក៏បានតាមបណ្តាយស្ទឹងសៀមរាបឆ្ពោះទៅភ្នំក្រោម នៅតាមសងខាងផ្លូវអ្នកនឹងឃើញទិដ្ឋភាពដ៏ប្លែកភ្នែកគឺ ផ្លែ ស្ទឹក និងផ្កាឈូក ដែលរីករហង់ពេញចំការ ទាំងឆ្វេងដៃ និងស្តាំដៃ។ អ្នកស្រុកក្នុងតំបន់នេះ មានគំនិតច្នៃប្រឌិត ដែលបន្ថែមសម្រស់ចំការរបស់ខ្លួនជាមួយ ស្ពានឈើ សួនផ្ការ រហាត់ទឹក និងកញ្ចុះ ដែលអាចទទួលភ្ញៀវទេសចរមកស្រូបខ្យល់អាកាសបរិសុទ្ធ ថតរូបលេង ទទួលទានអាហារ ក៏ដូចជាមើលថ្ងៃរៀបលិចបាន។ អារម្មណ៍អ្នកនឹងបានស្រស់ស្រាយ ប្រសិនជាអ្នកបានមកដល់ទីនេះ ញ៊ាំអាហារថ្ងៃត្រង់ សម្រាកលើអង្រឹងក្នុងកញ្ចុះ កណ្តាលចំការឈូក ខ្យល់បក់ត្រសៀកៗ ពិតជាស្រស់ស្រាយណាស់។ កន្លែងទី២៖ ភ្នំក្រោម […]

View Details

“កន្លែងឆ្ងាញ់ រសជាតិប្លែក” ទាំង៣កន្លែងនៅក្រុងសៀមរាប

បើនិយាយពីសៀមរាប គឺច្បាស់ណាស់គេនឹងនិយាយអំពីប្រាសាទបុរាណ សិល្បៈ និងការកំសាន្ត សប្បាយនៅ Pub Street ពេលរាត្រី តែសៀមរាបគឺមានលើសពីនេះ ដែលកន្លែងញ៊ាំឆ្ងាញ់ៗនៅសៀមរាបក៏សំបូរបែបមិនចាញ់ខេត្ត ក្រុង ផ្សេងៗទៀតដែរ។ ហើយបើនិយាយពីសៀមរាបចុងឆ្នាំនេះគឺមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលចន្លោះពីឥឡូវទៅដល់ថ្ងៃនោះ យើងអាចមានពេលមកស្គាល់កន្លែងញ៊ាំប្លែកៗក្នុងក្រុងសៀមរាបបាន។ ពីក្រុមការងារ Manulife ជាមួយនឹង Kampucheers ដែលនឹងចូលរួមព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង សូមណែនាំ កន្លែងឆ្ងាញ់ប្លែកមាត់ចំនួន៣ នៅក្នុងក្រុងសៀមរាប៖ កន្លែងទី១៖ ស្រះស្រង់ធម្មជាតិ ស្ថិតនៅក្នុងតំបន់ប្រាង្គប្រាសាទអង្គរ លើផ្លូវលំមួយទល់មុខនឹង ប្រាសាទបន្ទាយក្តី ប្របជាមួយនឹង ស្រះស្រង់ “ធម្មជាតិស្រះស្រង់” គឺជាអាហារដ្ឋានមួយដែលបម្រើជូននូវអាហារបែបលក្ខណៈជាគ្រួសារខ្មែរ ដែលប្រើគ្រែ ក្រាលកន្ទេល ជាកន្លែងទទួលទានអាហារ អមជាមួយបរិយាកាសជុំវិញពោរពេញដោយធម្មជាតិគួរជាទីគយគន់ មានអង្រឹងសម្រាប់ភ្ញៀវទេសចរ ដែលមកទទួលទាន សម្រាក ព្រមជាមួយខ្យល់អាកាសល្ហើយត្រសៀកៗ។ បើនិយាយអំពីមុខម្ហូបប្រចាំហាងវិញគឺ មាន់ដុត ជាមួយនឹងបាយអង្ករសម្រូប (អង្គរក្រហម) ខ្ចប់ជាមួយស្ទឹកឈូក ទាំងរសជាតិ ទាំងការតុបតែងលម្អរ គឺពិតជាធ្វើឲ្យអ្នកចាប់មាត់ […]

View Details

ស្លាកស្នាម រាជធានីទួលបាសាន នៅឯវត្តស៊ីធរ

កាលបើបានធ្វើដំណើរឆ្លងស្ពានកាត់ព្រែកតាមាក់លើគន្លង ផ្លូវជាតិលេខ៨ ប្រមាណជាជាងមួយម៉ោងចេញពីរាជធានីភ្នំពេញ ចោលភ្នែកមើលខាងស្តាំដៃអ្នកនឹងឃើញស្លាកមួយដាក់ថា ឃុំស៊ីធរ នោះជាសញ្ញាប្រាប់ថាអ្នកបានមកដល់ទីឋានដ៏ខ្ពង់ខ្ពស់មួយនាបុរាណកាលរបស់ព្រះនគរកម្ពុជាគឺ ទួលបាសាន ដែលទី ព្រះបាទពញាយ៉ាត បម្លាស់រាជធានីពីក្រុងអង្គរមក។ #វត្តស៊ីធរ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (កាលដើមឡើយវត្តនេះស្ថិតនៅក្នុងខេត្តកំពង់ចាម) “ព្រះរាជពង្សាវតារខ្មែរ” ផ្អែកតាមសៀវភៅ “ឯកសារមហាបុរសខ្មែរ” បានឲ្យដឹងថា នៅ គ. ស. ១៣៨៧ ៖ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមយ៉ាត រាជាធិរាជ (#ព្រះបាទពញាយ៉ាត) ព្រះអង្គបានសម្រេចព្រះទ័យចាកចោល ព្រះមហានគរស្រីយសោធរ ទៅតាំងទីឯកោះបាសាន ហើយឲ្យខ្ញុំព្រះរាជការតាំងកសាងព្រះរាជនិវេសន៍ (ព្រះរាជដំណាក់) ព្រះរាជរោង ព្រះរាជមន្ទីរ រោងព្រះរាជរថ ។ល។ ព្រះបរមរាជវាំងថ្មីនេះបែរមុខទៅខាងកើត យកទន្លេធំជាមុខព្រះបរមរាជវាំង ទុកជាកំពង់មួយ ហើយទ្រង់បានតាំងព្រះនាមហៅថា “ព្រះបរមរាជវាំងថ្ម” ឯព្រះនាមរបស់ព្រះនគរ (សព្ទបុរាណ លោកសំដៅចម្បងដល់ព្រះរាជធានី) ទ្រង់បានរក្សាដដែលថា “ព្រះនគរស្រីយសោធរ” ដែលក្លាយក្រោយមកក៏ក្លាយសល់ត្រឹមតែ “ស៊ីធរ” រហូតមកទល់នឹងសព្វថ្ងៃ។ ដោយហេតុថា គ្រាដែលទ្រង់គង់នៅឯព្រះរាជវាំងនេះ ទឹកជំនន់លិចជ្រៅក្រៃលែង នឹងសាងជាព្រះនគរពុំបាន ក៏ព្រះបរមបពិត្រ ព្រះអង្គនាំរាជសេវកាមាត្យមកសាងព្រះបរមវាំងមួយទៀត […]

View Details

គន្លឹះទាំង១០ ដែលជួយអ្នកចាប់ផ្តើមរត់ដើម្បីសុខភាពពីថ្ងៃនេះ

ក្នុងជីវភាពរស់នៅមនុស្សក្នុងពេលបច្ចុប្បន្នគឺ ពោរពេញទៅដោយភាពមមាញឹក ជាមួយនឹងការងារនៅកន្លែងធ្វើការ ក៏ដូចជាក្រុមគ្រួសារនៅឯផ្ទះ ដែលពេលខ្លះ ភាពមមាញឹកទាំងនោះបង្កើតឲ្យអ្នកមានអារម្មណ៍ធុញថប់ តានតឹង និងស្រ្តេស រហូតមានបុគ្គលមួយចំនួនភ្លេចភ្លាំងអំពីសុខភាពផ្ទាល់ខ្លួនទៀតក៏មាន។ ទោះស្ថិតក្នុងស្ថានភាពរវល់យ៉ាងណាក៏ដោយ ក៏អ្នកគួរបានឈ្លាតពេលខ្លះដើម្បី គិតគូរពីសុខភាពរបស់អ្នកដែរ ដែលងាយបំផុតនោះគឺ ការរត់ ដែលជាលំហាត់ប្រាណដ៏ល្អ និងជាវិធីដ៏អស្ចារ្យក្នុងការកាត់បន្ថយភាពតឹងតែង ហើយក៏ជាកីឡាដែលត្រូវបានអនុវត្តន៍នៅគ្រប់ពេល និងគ្រប់ទីកន្លែងផងដែរ។ លើសពីនេះទៅទៀត អ្នកនឹងមិនយឺតពេលក្នុងការហាត់ប្រាណ ឬមានបញ្ហាក្នុងការស្វែងរកចំណតយានយន្តនៅមជ្ឈមណ្ឌលហាត់ប្រាណនោះទេ។ អ្វីដែលអ្នក ត្រូវ ធ្វើនោះ គឺពាក់ស្បែកជើងកីឡា និងចេញទៅក្រៅជាការស្រេច។ ដូច្នេះ តើអ្នកចាប់ផ្ដើមដោយរបៀបណា? ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត តើអ្នកបន្តការរត់ក្នុងរយៈពេលដ៏យូរបានដោយរបៀបណា? យើងបានប្រមូលគន្លឹះមួយចំនួនពីក្រុមអ្នករត់មេនូឡាយហ្វ៍ដែលបានចូលរួមនៅក្នុង កម្មវិធីនានាចាប់ពីការរត់ចម្ងាយ ៥ គីឡូម៉ែត្ររហូតដល់ អត្តពលិកប្រចាំរដូវកាលដែលបាន រត់ម៉ារ៉ាតុង។ 1. ចាប់ផ្តើមរត់តិចៗ៖ បង្កើតទម្លាប់នៃការដើរ និងការរត់របស់អ្នកក្នុងរយៈពេល ២០ ទៅ ៣០នាទី ដោយចាប់ផ្ដើមជាមួយនឹងការរត់រយៈពេលពីរនាទី ដើរមួយនាទី និងរត់រយៈពេលពីរនាទីទៀត។ល។ នៅពេលអ្នកស៊ាំជាមួយនឹងវាហើយ អ្នកអាចប្ដូរទៅបីនាទី និងបន្ទាប់មកបួននាទី។ 2. ត្រូវទិញស្បែកជើងដែលមានគុណភាពល្អ៖ ការរត់ដោយប្រើស្បែកជើងកីឡាចាស់ៗ ឬស្បែកជើងដែលប្រើសម្រាប់កីឡាផ្សេងអាចបណ្ដាលឱ្យមានគ្រោះថ្នាក់។ ព្យាយាមទិញនៅហាងដែលអ្នកលក់មានចំណេះដឹងអំពីការរត់ និងអាចប៉ាន់ស្មានស្បែកជើងដែលសមនឹងជើងអ្នក។ 3. ផ្ដោតលើទម្រង់៖ នៅពេលអ្នកកំពុងរត់ សូមមើលទៅខាងមុខ មិនត្រូវមើលទៅជើងរបស់អ្នកទេ។ កុំចំកោងខ្នង ហើយដាក់ស្មារបស់អ្នកឱ្យបានត្រឹមត្រូវ និងស្មើគ្នា។ ការរត់ដងខ្លួនត្រង់ធ្វើឱ្យដងខ្លួនរបស់អ្នកត្រង់ស្មើ ដែលជួយបង្កើនសមត្ថភាពសួត និងជំហានរបស់អ្នកបានជាអតិបរមា។ 4. ចេញទៅខាងក្រៅ៖ ការរត់នៅខាងក្រៅអាចឱ្យអ្នកស្រូបយកខ្យល់បរិសុទ្ធ […]

View Details

កាហ្វេក៏ឆ្ងាញ់ បរិយាកាសក៏ប្លែក ជាមួយ Dialogue ឯក្រុងសៀមរាប

មកដល់សៀមរាប ពេលណាក៏ដូចពេលណា មនុស្សម្នារតែងតែសង្វាត ទៅទស្សនាតំបន់ទេសចរណ៍ផ្សេងៗមិនថាជិតឬឆ្ងាយ ហើយពេលត្រឡប់ចូលក្រុងវិញតែងតែមានអារម្មណ៍នឿយហត់ ហើយមានអារម្មណ៍ក្តៅ ស្រេកទឹក ដែលមិនបាច់គិតអ្វីច្រើនទេ ម្នាក់ៗប្រាកដជាតម្រង់ទៅរកហាងកាហ្វេ ដើម្បីទទួលទានភេសជ្ជៈ ដ៏ដូចជាចំណីអាហារខ្លះៗ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយឡើងវិញបន្ទាប់ពីដើរលេងពេញមួយថ្ងៃរួច។ ពេលនេះ Eatery ពី Kampucheers សូមណែនាំហាងកាហ្វេមួយ ដែលទើបនឹងបើកសម្ពោធថ្មីៗនេះ នៅមិនឆ្ងាយពីស្ទឹងសៀមរាបប៉ុន្មានទេ គឺចំទីប្រជុំជនតែម្តង លើបណ្តោយ ផ្លូវលេខ២៧ ចាក់ទៅស្ទឹងសៀមរាប អ្នកនឹងឃើញហាងកាហ្វេមួយដែលលើកស្លាកថា “Siem Reap – Dialogue by the Coffee Mouy” ដែលជាផ្ទះល្វែងមួយ មានបង្ហួចបើកដើម្បីទទួលបានពន្លឺជះចូល មានទីធ្លាខាងមុខដែលជាមួយតុឈើសម្រាប់អតិថិជនអង្គុយទទួលទានកាហ្វេ និងអាហារ។ ពេលចូលមកដល់ខាងក្នុង អ្នកនឹងមានអារម្មណ៍ថាប្លែកភ្នែកជាមួយឥិដ្ឋការ៉ូពីជំនាន់ដើម គំនូរលើជញ្ជាំង និងតុដែលធ្វើអំពីម៉ាស៊ីនដេរ ហើយបើហួសទៅដល់ក្រោយ អារម្មណ៍ប្លែកផ្សេងមួយទៀត ជាកន្លែងមួយដែលគ្មានដំបូល មានពន្លឺភ្លឺ ច្រឡះមុខមាត់ ជាមួយនឹងគំនូរពណ៌ស្រស់ៗនៅលើជញ្ជាំង នឹងអមដោយរុក្ខជាតិបៃតងដែលគេដាំលម្អរពេសពេញទីតាំងនោះ។ សម្រាប់អ្នកដែលនិយមថតរូប គឺពិតជារកអុសប្រទះឈើងាប់ហើយ គ្រប់ជ្រុង គឺ Instagramable តែម្តង។ និយាយពីកាហ្វេវិញគឺរឹតតែពិសេស ព្រោះបុគ្គលិកនៅហាងកាហ្វេនេះផ្ចិតផ្ចង់ណាស់អំពីរសជាតិ ហើយគាត់ក៏ជាជើងឯកឆុងកាហ្វេ Champion of Cambodia Barista កាលពីឆ្នាំ២០១៨ផងដែរ។ លើសពីនេះ Dialogue ក៏មានរសជាតិកាហ្វេប្រចាំហាង គឺលេងសុទ្ធតែ Cambodiano / Lime Latte / Bloody Matcha / Avocado Espresso ទាំងឈ្មោះ ទាំងរសជាតិ គឺគួរឲ្យចាប់ចិត្តតែម្តង។ ទន្ទឹមនឹងនេះ Dialogue ក៏មានមុខម្ហូបចម្រុះផងដែរ ទាំងអឺរ៉ុប ទាំងអាស៊ី ជាមួយហ្នឹងចុងភៅចំណានៗ ដែលរសជាតិមុខម្ហូបទាំងនោះគឺប្លែកមាត់ណាស់។ Dialogue បើកជាហាងកាហ្វេពីម៉ោង ៧ព្រឹក ដល់៤រសៀល (ម៉ោង៧ ដល់ ម៉ោង៨ព្រឹក បញ្ចុះតម្លៃ ៥០%) និងបើកជា Pub នៅម៉ោង ៥ល្ងាច ដល់ ម៉ោង១២យប់ (ម៉ោង៥ល្ងាច ដល់ ម៉ោង៧យប់ ជា Happy Hour បញ្ចុះតម្លៃ ៥០% សម្រាប់ cocktails និង […]

View Details

ព្រះមណ្ឌប និងព្រះវិហារបុរាណ នៃអារាមព្រះធាតុបាស្រី

កាលពីគ្រាមុនបានលើកយកប្រធានបទ អារាមហ្លួង មកបង្ហាញឃើញថាមានការចាប់អារម្មណ៍ជាខ្លាំងពីប្រិយមិត្ត DERtination និង Kampucheers ស្របជាមួយឱកាសភ្ជុំបិណ្ឌដែលកាន់តែជិតមកដល់អញ្ចឹង ក៏សូមលើកយក អារាមហ្ហួង (វត្តដែលត្រូវបានកសាង ឬទំនុកបម្រុងដោយព្រះមហាក្សត្រ ឬញាតិវង្សានុវង្សក្សត្រ) មួយផ្សេងទៀតមកបង្ហាញ។ ស្ថិតនៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មិនឆ្ងាយប៉ុន្មានពីកោះសូទិន (ខេត្តកំពង់ចាម) ប្របជាមួយបារាយណ៍ទឹកមួយ នោះគឺ “វត្តព្រះធាតុបាស្រី” ។ សាងសង់ឡើងដោយយកលំនាំតាមប្រាសាទបុរាណខ្មែរ ដែលមានវិហារនៅពីមុខ ជាប់ជាមួយនឹងព្រះមណ្ឌបនៅពីក្រោយ ដែលទីកន្លែងទាំងពីរនេះសុទ្ធតែមានតម្កល់ព្រះពុទ្ធរូប។ វិហារត្រូវបានកសាងជាទម្រង់ព្រះវិហារបុរាណខ្មែរក្នុងកំឡុង ឆ្នាំ១៩៣០ ចំណែកឯព្រះមណ្ឌបត្រូវបានកសាងតាមលំនាំព្រះប្រាង្គរបស់ប្រាសាទបុរាណខ្មែរនា ឆ្នាំ១៩៥៣ បើយោងតាមសិលាចារឹកនៅខាងក្នុងព្រះមណ្ឌបនោះ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺមាន ចម្លាក់ព្រះភ័ក្រ្តទេវរូប នៅលើលម្អកំពូល ដែលបង្ហាញពីវិចិត្រភាព និងក្បាច់ក្បូររចនានៃសំណង់ដ៏ពិសិដ្ឋនេះ។ ក្រៅពីសម្លាក់ព្រះភ័ក្រ្ត គេក៏បានដឹងផងដែរថាអារាមនេះជាព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ ដោយហេតុថាមានចម្លាក់ត្រាព្រះចៅផែនដី ឬព្រះចៅក្រុងកម្ពុជា នៅលើហោជាងនៃព្រះវិហារ និងក្លោងទ្វារចូល ដែលមានលម្អរផងដែរនូវចម្លាក់សត្វពស់មួយគូ ដែលអ្នកស្រុកតំណាលតៗគ្នាអំពីជំនឿដែលគេជឿថាមានវត្ថុបុរាណ ដែលត្រូវបានគេយកទៅកប់នៅខាងក្រោមព្រះមណ្ឌប ដោយមានបារមីចាំមើលថែរក្សា។ នៅក្នុងបវិវេណវត្តក៏ឃើញថាមានកុដិបុរាណជាមួយនឹងស្ថាបត្យកម្មប្លែក រូបរាងដូចជាសំណង់ផ្ទះពីរភ្ជាប់បញ្ចូលគ្នាដែលមានជណ្តើរឡើងរួមគ្នាមួយ ដែលខាងក្នុងឃើញមានលម្អរដោយរូបហង្សបែរមុខរកគ្នានៅតាមសសរធ្នឹម ដែលហាក់ដូចជាមិនធ្លាប់ប្រទះឃើញនៅកន្លែងណាផ្សេងឡើយ។ គួរឲ្យចាប់អារម្មណ៍ផងដែរ ដែលព្រះមណ្ឌបដ៏ប្រណីតមួយនេះ ត្រូវបានគេសង់នៅលើទីតាំងប្រាសាទបុរាណមួយ ដែលត្រូវបានបាត់បង់ទៅហើយ ដែលសេសសល់នូវស្លាកស្នាមមួយចំនួនដែលគេរក្សារទុកក្នុងវត្ត។ ចំណែកនៅខាងក្រៅបរិវេណវត្ត ក៏មានគ្រឹះប្រាសាទបុរាណចំនួនពីរផ្សេងទៀត ដែលស្ថិតនៅចំពីមុខវត្តតែម្តង ដែលខាងស្តាំជា ប្រាសាទវិហារគុក និងខាងឆ្វេងជា ប្រាសាទវិហារព្រះនិពាន្វ។ គួរឲ្យស្តាយដែលប្រាសាទទាំងនោះបានខូតខាតស្ទើរបាត់បង់រូបរាងទាំងស្រុងទៅហើយ។ […]

View Details