Loading...

ត្រឹមកំពតម្នាក់ឯង #ALONEBUTNOTALONE

វា​ចាប់​ផ្តើម​ពេល​ដែល​អា​រម្មណ៍​ធុញ​ថប់​និង​ពេល​វេលា​ប្រចាំ​ថ្ងៃ​ដែល​ជួប​ប្រទះ​នូវ​រឿង​ដដែលៗ​ ដែល​ជំរុញ​ឲ្យ​គំនិត​ដែល​ចង់​ទៅ​កន្លែង​មួយ​ម្នាក់​ឯង​ដែល​មិន​ជួប​មនុស្ស​ម្នា​ដែល​ស្គាល់​គ្នា​ ក៏ជិះកាត់ស្ថានីយ៍រថភ្លើងភ្នំពេញ​ក៏​ចុះ​ទៅ​សួរ​នាំ​អំពី​សំ​បុត្រ​ ចៃ​ដន្យ​សំបុត្រ​នៅ​សល់​តម្លៃ​ក៏​សមរម្យ ៧ដុល្លារដល់កំពត ចេញម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១១៖៣០ព្រឹក តែ៤ម៉ោងកន្លះ ក៏សម្រេចចិត្តទិញសំបុត្រ ​ដោយ​គិត​ថា​លើក​នេះ​នឹង​ធ្វើ​ដំ​ណើរ​កំ​សាន្ត​នឹង​មិន​ចាំ​បាច់​មាន​ផែន​ការ​ច្បាស់​លាស់​ទេ ​នឹក​ឃើញ​ចង់​ទៅ​ណា​ក៏​ទៅ​ភ្លាម​ហ្មង​ទៅ ដល់ថ្ងៃចេញដំណើរម៉ោងប្រមាណ ៦៖៤០ព្រឹក មកដល់ស្ថានីយ៍ឃើញមនុស្សម្នាចាច្រើនភាគច្រើនលក្ខណៈក្រុមគ្រួសារខ្មែរ មិត្តភក្តិជាក្រុម មានបរទេសច្រើនគួរសមដែរ ចម្លែកតែឯងម្នាក់ឯងម៉ក់ៗ តែដឹងខ្លួនច្បាស់ថាក្រែងមកចង់ស្គាល់បទពិសោធន៍ថ្មីៗអ្ហី ដូចរាល់ដងក៏ទៅនិយាយរកគេមុន ជួបជនបរទេសមួយក្រុមមកពីអាល្លឺម៉ង់មានស្រីមានប្រុសតែមកពីទីក្រុងខុសៗគ្នា (មាន Frankfurt Berlin និង Bonn) និយាយទៅនិយាយមក មានម្នាក់គាត់ធ្វើការងារស្ម័គ្រចិត្តនៅខេត្តសៀមរាប ប្រូកប្រាជ្ញបណ្តើរមើលទេសភាពបណ្តើរមានវាលស្រែ មានភ្នំ ផ្ទះប្រជាជនតាមជនបទ កាត់ភ្នំកំពង់ត្រាច រោងចក្រស៊ីម៉ង់ ប្រមាណជា២ម៉ោងក្រោយដល់កំពតបាត់ តែមួយក្រុមនោះគាត់ទៅក្រុងព្រះសីហនុ ក៏បែកផ្លូវគ្នាត្រឹមនោះទៅ។ មកដល់កំពតឡើងតុតុមកដល់ Mad Monkey ក៏ទម្លាក់អីវ៉ាន់ចុះ Check-in ហើយអារម្មណ៍ក៏ខ្ជិលលេចចេញមកដូចគិតមែន ហើយមេឃរលឹមប្រ៊ុយៗផង ក៏អង្គុយចុចកុំព្យូទ័រទៅ។ ល្ងាចបន្តិចទៅអង្គុយនៅមាត់អាងទឹក ហៅអីញ៉ាំ និង Cocktail គេក៏ថាថ្ងៃនេះគេ Free Beer ណ្ហើយគេ Free ហើយក៏យកទៅតែទិញភីហ្សាមួយដែរទុកញ៉ាំ ហើយក៏បានជួបមិត្តភក្តិថ្មីម្នាក់ទៀត Josh គាត់មកម្នាក់ឯងដែរ។ ជឿទៅថាមនុស្សមិនឯការដើរលេងម្នាក់ឯងយ៉ាងណាក៏នៅជួបមិត្តភក្តិថ្មីដែលចុងក្រោយដើរលេងជាមួយគ្នាទាល់តែបាន។ ស្អែកឡើងបបួលគ្នាជួលម៉ូតូជិះដើរលេង Josh ថាគាត់ចង់ទៅលេងឆ្នេរកែប ហើយក៏នាំគ្នាជិះម៉ូតូទៅ ពីរនាក់មិនបានសម្រេចមានមិត្តភក្តិគាត់ដែលបានជួបលើឡានក្រុងម្នាក់ទៀតឈ្មោះ Andrew (Andy) ដើរលេងម្នាក់ឯងដែរ និយាយទៅនិស្ស័យរបស់អ្នកដើរលេងម្នាក់ឯង ចេះរកគ្នាឃើញ។ ទៅដល់កែបចូលផ្សារក្តាមទិញគ្រឿងសមុទ្រ ផ្លែឈើហើយក៏ជិះឡើងទៅដល់ឆ្នេរកែប ក៏អង្គុយញ៉ាំអីនៅឯនោះទៅ។ និយាយពីតាមផ្លូវត្រឡប់មកវិញ ទាញ Google Map មើលភ្នំកំពង់ត្រាចតែ ៣០នាទីពីកែប ទាញម៉ូតូប្រ៊ុយ។ តែមិនមែនថា Google Map នាំទៅដល់ភ្លាមទេ គឺវង្វេងអស់ពីរដងទើបទៅដល់។ ដល់ភ្លាមសប្បាយចិត្តភ្លាមព្រោះធ្លាប់តែឃើញល្អាងដែលទឹកពណ៌ខៀវស្រងាត់តាមអ៊ីនធើណិត ឥឡូវបានមកឃើញផ្ទាល់។ ថតៗៗៗ ក្រឡេកមើលពីរនាក់នោះ លោតទឹកប្រូងៗអស់ គេឡើងសប្បាយព្រោះទឹកឡើងត្រជាក់ អារម្មណ៍ស្រស់ស្រាយហ្មង។ បន្តឡើងដល់ល្អាងខាងលើភ្នំ ក៏បានជួបអ៊ុំស្រីម្នាក់ដែលគាត់ជាអ្នកមើលថែរក្សាអបីជំនឿនៅភ្នំកំពង់ត្រាចនោះនិទានរឿងរាងដែលទាក់ទងនឹងភ្នំនោះទាំងរឿងរ៉ាវជាក់ស្តែង និងបែបអរូបិយ (មើលវីដេអូនាទីទី៨៖២០) គាត់ដំណាលពីល្អាងព្រះអាទិត្យ និងល្អាងព្រះចន្ទ និងភ្នំដែលនៅក្នុងតំបន់កំពង់ត្រាច។ គិតថាដល់ពេលត្រឡប់មកវិញក៏ចេញដំណើរបកទៅកំពតវិញតែកាត់តាមកែបដដែល តាមផ្លូវក៏ជួបរឿងស៊យមួយគឺដួលម៉ូតូ ដែលរលាត់សាច់ទាំងខ្ញុំទាំង Josh ប៉ុន្តែមិនសូវជាធំដុំទេ តែឈឺខ្លួនដែរនឹង។ សុំផ្អាកនិទានរឿងរ៉ាវនៃដំណើរទេសចរណ៍ម្នាក់ឯងតែមិនឯការត្រឹមនេះចុះ គ្រាន់តែចង់បង្ហាញថាពេលខ្លះដើរទៅណាមកណាម្នាក់ឯងៗ អាចឲ្យយើងមានពេលវេលាច្រើនជាងមុនសម្រាប់ខ្លួនឯង​ ហើយក៏អាចជួបមិត្តភក្តិថ្មី និង បទពិសោធន៍ប្លែកៗ។ អញ្ចឹងគួរសាកល្បងម្តងទៅ ថាទៅរួចទេពេលដើរលេងម្នាក់ឯងនោះ!

View Details

ប្រាង្គព្រះវិហារនៃព្រះ​សិខារេស្វរៈ “PREAH VIHEAR TEMPLE”

ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានបុព្វបុរសខ្មែរនិយមសង់ប្រាសាទធំៗនៅលើភ្នំធម្មជាតិ?តើប្រាង្គដ៏មហិមាលើដងភ្នំដូចនេះ បង្ហាញពីវិសាលភាព និងអំណាចរបស់មហាក្សត្រដែលបានកសាងឬយ៉ាងណា? ប្រាសាទព្រះវិហារ ដែលមានឈ្មោះដើមថាប្រាសាទ​ព្រះ​សិខារេស្វរៈ ស្ថិតនៅកំពូលភ្នំព្រះវិហារ ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ យោងតាមឯកសារ​ស្ថាបត្យកម្ម​ប្រាសាទ​បុរាណ​ខ្មែរ ប្រាសាទ​ព្រះ​វិហារ​របស់​បណ្ឌិត​សាស្ត្រាចារ្យ មីសែល ត្រាណេ បោះពុម្ព​ឆ្នាំ​២០០៨ បាន​កត់ត្រា​ថា ការ​សាង​សង់​នៃ​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ត្រូវ​បាន​ផ្ដើម​ឡើង​ដោយ​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​មួយ​ព្រះ​អង្គ គឺ​ព្រះបាទ យសោវរ្ម័ន​ទី​១ និងត្រូវ​បាន​ស្ថាបនា​បង្ហើយក្នុងរាជ្យព្រះបាទ សូរ្យវរ្ម័ន​ទី​១ រីឯ​ព្រះបាទ សូរ្យវរ្ម័ន​ទី​២ ព្រះអង្គ​ក៏​បាន​សាង​សង់​បន្ថែម​លើ​ទម្រ​ចាស់​ដែរ។

View Details

ទីក្រុងបុរាណ ហួយអាន – HỘI AN, THE CITY OF LANTERN

ប្រសិនបើនិយាយពីប្រទេសវៀតណាម គឺប្រាកដណាស់នឹងនឹកឃើញដល់ក្រុងសៃហ្គនឯខាងត្បូង ឬក៏ក្រុងហាណូយឯខាងជើង តៀមកាហ្វេតូចៗ និងម្ហូបតាមតំបន់នៅតាមផ្លូវ ។ ប៉ុន្តែប្រសិនបើមើលឲ្យបានច្បាស់សម្រាប់វៀតណាមកណ្តាលវិញ បើបានទៅដល់នឹងអាចជាភ្ញាក់ថាជាតំបន់ដែលសំបូរទៅដោយធម្មជាតិ និងវប្បធម៌បុរាណ។ Talking about Vietnam, of course Saigon at the south or Ha Noi at the north or Vietnamese local coffee or street food would be mentioned. But if we take a look at the central Vietnam you would surprise that the region is rich of nature and […]

View Details