Loading...

តើស្ត្រីមានប្រវត្តិតស៊ូមតិយ៉ាងណាខ្លះ ទើបទិវានារីអន្តរជាតិកើតមានឡើង?

នៅ​ចុង​សតវត្ស​ទី ១៩ បច្ចេកវិជ្ជា​បាន​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​នៅលើ​សកលលោក ជាពិសេស​នៅ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ដែលមាន​ខឿន​ឧស្សាហកម្ម​រីកចម្រើន​។ នារី និង​កុមារ​ក្រីក្រ​រាប់លាន​នាក់ ត្រូវបាន​ទាក់ទាញ​ឱ្យចូល​ធ្វើការ​នៅក្នុង​រោងចក្រ​សហគ្រាស​ឯកជន​នានា​ទាំងឡាយ​។ ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​មួយចំនួន​មានគំនិត​លោភលន់ កេងប្រវ័ញ្ច​មិន​ស្កប់ស្កល់​លើ​កម្លាំង​របស់​នារី កុមារ និង​កម្មករ​បាន​បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​ជា​ទម្ងន់​ក្នុង​មួយថ្ងៃ​ពី ១២​ម៉ោង ទៅ​១៦​ម៉ោង ហើយ​ផ្ដល់​ប្រាក់បៀវត្ស​យ៉ាង​តិចតួច​បំផុត ដោយ​មិន​គិតពី​សុខភាព​របស់​កម្មករ​ឡើយ ជាហេតុ​ធ្វើឱ្យ​នារី និង​កុមារ​ទាំងនោះ​ត្រូវ​រស់នៅក្នុង​ជីវភាព​ដុនដាប​លំបាក​វេទនា​។​ ដោយ​ការឈឺចាប់​យ៉ាង​ពុះពារ​ជាប់​ជានិច្ច​ចំពោះ​អំពើ​កៀបសង្កត់​កេងប្រវ័ញ្ច​ហួសប្រមាណ​នោះ នៅ​ថ្ងៃទី ៨ មីនា ឆ្នាំ ១៨៩៩ កម្មការិនី​ផ្នែក​តម្បាញ និង​កាត់ដេរ​នៅ​ទីក្រុង​ស៊ីកា​ហ្គោ និង​ញ៉ី​វ​យ៉​ក សហរដ្ឋអាមេរិក បាន​សាមគ្គី​ឯកភាពគ្នា​ក្រោកឈរឡើង​តស៊ូ​យ៉ាង​ប្ដូរផ្ដាច់​ទាមទារ​ឱ្យ បន្ថយ​ម៉ោង​ធ្វើការ និង​ដំឡើង​ប្រាក់បៀវត្ស​។ ប៉ុន្តែ​ជា​លទ្ធផល កម្មការិនី​ទាំងនោះ​ត្រូវ​បានទទួល​ការកៀបសង្កត់​យ៉ាង​ពេញទំហឹង ត្រូវគេ​ចាប់ចង​ធ្វើ​ទារុណកម្ម និង​ត្រូវ​បណ្ដេញ​ចេញពី​រោងចក្រ​។ ទោះបី​ត្រូវ​ទទួល​ការឈឺចាប់ និង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ កម្មការិនី​នៅតែ​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ តស៊ូ​ស្វិតស្វាញ ងើបឈរ​ឡើង​តវ៉ា​ប្រឆាំង​ជា​សាធារណៈ​ម្ដង​ហើយ​ម្ដងទៀត បង្ខំ​ឱ្យ​ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​ត្រូវ​តែ​ទទួល​យល់​ស្របតាម​។ ដំណើរ​តស៊ូ​នៃ​កម្មការិនី​ទាំងនោះ​បាន​លើកទឹកចិត្ត​យ៉ាងខ្លាំង​ក្លា ចំពោះ​ចលនា​នារី​ពលករ​លើ​សកលលោក​ទាំ​ង​មូល​។​ ចលនា​ដ៏​ស្វិតស្វាញ​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​នារី​ពលករ​នៅ​ប្រទេស​អាឡឺម៉ង់​ដែលជា ប្រទេស​ឧស្សាហកម្ម​ធំ​មួយនា​សម័យ​នោះ​។ នៅ​ប្រទេស​អាឡឺម៉ង់​ក្នុងពេល​នោះបាន​លេចឡើង​នូវ​យុវនារី ៣​រូប​ដ៏​ល្បីល្បាញ​គឺ អ្នកស្រី ក្លា​រ៉ា​ស្ជេ​គ​គិ​ន ជនជាតិ​អាឡឺម៉ង់ និង រ៉ូ​ស្កា​លុម​ស្ព័​រ​បួរ ជនជាតិ​ប៉ូឡូញ ដែល​បាន​ចូលរួម​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកស្រី […]

View Details

បទពិសោធន៍នៃការមើលកុន អេក្រង់ 270° បច្ចេកវិទ្យា Screen X ដំបូងគេនៅ Legend Cinemas

ការទស្សនាខ្សែភាពយន្តនៅតាមរោងភាពយន្តស្តង់ដារអន្តរជាតិ បានក្លាយជាបែបបទរស់នៅប្រចាំថ្ងៃដ៏ពេញនិយមរបស់ប្រជាជនខ្មែរជំនាន់ថ្មី ដែលកំពុងនឹងរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជាជនកម្ពុជាបាននឹងកំពុងបោះបង់ចោលទម្លាប់ នៃមើលភាពយន្តតាមរយៈការចាក់កាសែត និងឌីវីឌី ឬក៏ការទាញយកភាពយន្តពីប្រព័ន្ធអីនធើណិតខុសច្បាប់ (Pirating) ដោយបែរមកទទួលយកនូវបទពិសោធន៍នៃការទស្សនាភាពយន្ត ប្រកបដោយគុណភាព ទាំងសម្លេង និងរូបភាព នៅតាមរោងកុនទំនើបវិញ រាប់ចាប់ពីប្រភេទធម្មតា 2D ប្រភេទរឿងតម្រូវឲ្យពាក់វែនតា 3D រហូតដល់ប្រភេទរឿងដែលប្រើបច្ចេកវិទ្្យាទំនើប 4DX និង IMAX ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ពិតៗហាក់ដូចជាខ្លួន កំពុងស្ថិតនៅក្នុងឈុតឆាកនៃខ្សែភាពយន្ត។ តែទោះជាយ៉ាងណា វាហាក់ដូចជាមិនទាន់គ្រប់គ្រាន់ទីផ្សារកម្ពុជា ដែលកំពុងបត់ទៅរកជីវភាបរស់នៅជាបច្ចេកវិទ្យាទំនើប។ ហេតុផលនេះបានទាមទារឲ្យមាននូវបចេ្ចកវិទ្យាសម្រាប់រោងកុនថ្មីៗបន្ថែមទៀត ដើម្បីបំពេញចិត្ត និងធ្វើឲ្យបទពិសោធន៍ នៃការទស្សនាភាពយន្តរបស់ទស្សនិកជន កាន់តែអស្ចារ្យ។ ថ្មីៗនេះរោងភាពយន្ត Legend Cinema ដែលជារោងភាពយន្តឈានមុខគេមួយនៅកម្ពុជា បាននាំចូលនូវ ScreenX ដែលបច្ចេកវិទ្យាភាពយន្តទំនើបថ្មីដែលផ្តល់នូវសាលភាពយន្តនូវលក្ខណៈពិសេសខុសពីសាលធម្មតា ដែលអេក្រង់បញ្ចាំងភាពយន្តមានមុំរហូតដល់ទៅ 270° ដែលបង្ហាញនូវប្លង់មួយចំនួនដែលមិនមានបង្ហាញនៅលើអេក្រង់ក្នុងសាលភាពយន្តធម្មតា ធ្វើឲ្យអ្នកចូលទស្សនាមានអារម្មណ៍ថាដូចជាកំពុងស្ថិតនៅខ្សែភាពយន្តផ្ទាល់។ អ្នកអាចកក់សំបុត្រទស្សនាភាពយន្តប្រភេទ Screen​ X ហើយនៅរោងភាពយន្តលេជេនតែមួយគត់៕

View Details

ទាំងស្រៀវ ទាំងរំភើប ៣៦០ដឺក្រ ៨៥ម៉ែត្រពីដី ជាមួយទេសភាពកម្រនៃក្រុងសៀមរាប លើកន្រ្តកយក្ស Angkor Eye

ប្រសិនបើនិយាយពីទឹកដីនៃក្រុងបុរាណខេត្តសៀមរាប ច្បាស់ជាមានមនុស្សជាច្រើននឹកឃើញដល់ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានាជាច្រើនទៀតដែលបានលាក់ខ្លួនកំពុងរង់ចាំភ្ញៀវទេសចរណ៍មកពីជិតឆ្ងាយទៅទស្សនា។ តែបើទៅសៀមរាបញយដងបន្តិច ទេសចរប្រាកដណាស់ថានឹងសួរថា ក្រៅពីប្រាសាទ សៀមរាប មានអ្វីផ្សេងទៀតដែលគួរឲ្យទាក់ទាញ និងគួរឲ្យចង់ទស្សនា។ ដោយឡែក​ថ្មីៗនេះ ទីក្រុងសៀមរាបក៏បានដាក់ដំណើរការកន្ត្រកវិលយក្សដែលគេហៅថា Angkor Eye ដែលជាបទពិសោធន៍កម្សាន្តថ្មីមួយបែប ទាំងស្រៀវ ទាំងរំភើបប្រសិនបានជិះលេងកម្សាន្ត។ កន្ត្រកយក្ស Angkor Eye មានកម្ពស់រហូតដល់ទៅ ៨៥ម៉ែត្រ ដែលអាចឲ្យភ្ញៀវទេសចរដែលមកជិះកម្សាន្តអាចទស្សនាទេសភាពបាន ៣៦០ដឺក្រេជុំវិញក្រុងទាំងមូលតែម្ដង ហើយសរុបមាន ៤៨ កាប៊ីន បំពាក់ដោយមាស៊ីនត្រជាក់ ។ សម្រាប់តម្លៃក្នុងការជិះមួយលើក សម្រាប់មនុស្សធំចាប់ពី១២ឆ្នាំ (adult) ជនជាតិខ្មែរ មានតម្លៃ ៦$ សម្រាប់ជនបរទេស តម្លៃ ១២$ ចំណែក ក្មេងអាយុក្រោម១២ឆ្នាំ ជនជាតិខ្មែរ តម្លៃ ២.៥$ បរទេស តម្លៃ ៥$ និងក្មេងទូទៅក្រោម៣ឆ្នាំអាចចូលលេងដោយឥតគិតថ្លៃ ដែលក្នុងការជិះមួយជុំគឺមានរយៈពេល ១៨នាទី ។ សម្រាប់កន្ត្រកយក្ស Angkor Eye មានទីតាំងនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ដែលនៅជាប់និងភូមិវប្បធម៌។ប្រសិនបើចង់ទស្សនាឲ្យកាន់តែស្អាតទៀតនោះ […]

View Details

គ្រោងការផលិតភាពយន្ត red wall បានចាប់ផ្ដើមហើយ (មានវីដអូ)

••• ត្រៀមខ្លួនហើយរឺនៅជាមួយនឹងផ្ទាំងទស្សនីភាពថ្មីរបស់ចក្រវាឡ The Clock នៃផលិតកម្ម LD Pictures គឺរឿង The Clock: Red Wall ដែលសហកាផលិតជាមួយនិងប្រទេស មីយ៉ាន់ម៉ា ផ្ទាល់តែម្ដង ។ ក្រោយពេលដែលធ្វេីការជ្រេីសរេីសតួឯកស្រីនិងតួឯកប្រុសអស់រយះពេលជិត3ខែមក ភាពយន្ត The Clock: Red Wall ក៏បានបង្ហាញតួឯកស្រីនិងតួឯកប្រុសរបស់ខ្លួនជាផ្លូវការផងដែរដោយបង្ហោះចេញពេលគណនី Facebook របស់អ្នកដឹកនាំរឿង Leak Lida (លៀក លីដា) ផ្ទាល់តែម្តង ដែលតួឯកស្រីមានឈ្មោះថា Sothida Pokimtheng ជាជនជាតិ ខ្មែរ និង តួឯកប្រុសឈ្មោះ Paing Takhon ជាជនជាតិ មីយ៉ាន់ម៉ា  ។ លើសពីនេះទៅទៀភាពយន្តមួយនេះកំពុងតែសម្លឹងមើលនិងសិក្សាពីទីតាំងមួយចំនួនទាំងនៅប្រទេសខ្មែរនិងប្រទេសមីយ៉ាន់ម៉ាដើម្បីថតរឿងមួយនេះឡើងមកទៀតផង ហើយអមជាមួយនឹងការដែលកំពុងតែសម្លឹងមើលនិងសិក្សាពីទីតាំងមួយចំនួន LD Picture ក៏បានសាងសង់ Studio មួយសម្រាប់ភាពយន្ត The Clock : Red Wall នេះតែម្ដង […]

View Details

រាប់រយឆ្នាំនៃវិចិត្រភាព គំនូរបុរាណលើជញ្ជាំងព្រះវិហារ វត្តកំពង់ត្រឡាចលើ

បោះពួយពីភ្នំពេញ ឆ្ពោះទៅទឹកដីកំពង់ឆ្នាំងប្រមាណជាង ៤០គីឡូម៉ែត អ្នកនឹងឆ្លងកាត់ទីតាំងប្រវត្តិសាស្ត្រខ្មែរសំខាន់ៗដូចជា ឧដុង្គ និងលង្វែក។ ហួសលង្វែកតែបន្តិច នឹងមកដល់ស្រុកកំពង់ត្រឡាចដែលល្បីល្បាញថាមានទីអារាមបុរាណមួយ ដែលមានប្រវត្តិយូរលង់មកហើយ ជាមួយនឹងសិល្បៈគំនូរលើជញ្ជាំងព្រះវិហារដ៏ល្អឯក។ វត្ត​កំពង់ត្រឡាច​លើ (វត្ត​ពោធិ​រុក្ខា​រាម​) ជា​វត្តដែលមានអាយុកាល​ចំណាស់ជាងគេក្នុងដែនដីខេត្តកំពង់ឆ្នាំង ​ប្រមាណជាង ៣០០​ឆ្នាំ​មកហើយដែលដូនតាខ្មែរបានចាប់ផ្តើមកសាងនា គ.ស ១៦៧២ ហើយដែលព្រះវិហារដែលនៅសេសសល់ដល់បច្ចុប្បន្នត្រូវបានកសាងតាំងតែពី គ.ស ១៨៤៧ ដំណាលគ្នានិង សាលធម្មសភា នៅខាងមុខព្រះវិហារ។ ព្រះវិហារបុរាណនេះមានទំហំ ១២ម៉ែត្រ x ២០ម៉ែត្រ ជាមួយហ្នឹងសសរចំនួន ៦២ដើម ហើយត្រូវបានសាងសង់នៅលើខឿនថ្មបាយក្រៀម ប្រៀបបានទៅហ្នឹងទីខឿនប្រាសាទបុរាណដែលជាទីស្ថានសក្ការៈខ្ពង់ខ្ពស់នៃជំនឿជនជាតិខ្មែរ។ ព្រះវិហារមានគូទឹកព័ទ្ធជុំវិញ ហើយនៅក្រោយព្រះវិហារមានស្រះទឹកតាំងពីបុរាណកាលធំៗចំនួន២។ រីឯសាលា​ធម្មសភា​ចាស់​មាន​ទំហំ​ ១៤​ម៉ែត្រ​x ​១៦​ម៉ែត្រ ដោយ​ជញ្ជាំង​សាលា​ធម្មសភា​នេះ​ធ្វើ​អំពី​ស៊ីម៉ង់​មាន ឆ្អឹង​ជា​រនាបប្ញ​ស្សី ដែលបច្ចុប្បន្នស្ថិតក្នុងស្ថានភាព​ទ្រុឌទ្រោមជា​ខ្លាំង។ អ្វីដែលជាភាពវិចិត្រនៃវត្តកំពង់ត្រឡាចលើនេះគឺ សិល្បៈគំនូរបុរាណលើជញ្ជាំង ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលយោងតាម ព្រះចៅអធិការព្រះនាម តុ​ដ្ឋ​ធ​ម្មោ ម៉ែន តុ​ដ្ឋ បានមានសង្ឃដីកាថា នា គ.ស ​១៨៥០ មាន​ជាងគំនូរ​២​នាក់​ ម្នាក់​ឈ្មោះ​ប៉ាល់ និង​ ម្នាក់ទៀតឈ្មោះ […]

View Details

រឿងពិត១០យ៉ាងនៃ Margot Robbie តារាសម្តែងតួអង្គ Harley Quinn ដែលអ្នកអាចមិននឹងមិនធ្លាប់ដឹង

••• Margot Robbie ដែលយើងឃើញពេលនេះ គឺរាប់ថាជាម្នាក់ក្នុងចំណោមតារាហូលីវូដ ដែលត្រូវបានក្រុមហ៊ុនផលិតកុន ត្រូវការរួមការងារជាមួយបំផុត ហើយនាងក៏ធ្លាប់ជាបុគ្គលដ៏មានឥទ្ធិពលបំផុតក្នុងចំណោម១០០នាក់ នៃទស្សនាវដ្ដី TIME និងធ្លាប់បានគេចាត់ឲ្យស្ថិតក្នុងលំដាប់ទី៨ នៃតារាស្រីរកចំណូលបានខ្ពស់បំផុតផងដែរ។ យ៉ាងណាមិនញ ទម្រាំមានថ្ងៃនេះ នាងធ្លាប់ឆ្លងកាត់ឧបសគ្គជាច្រើនក្នុងជិវិត ដូចនេះ ពេលនេះយើងនឹងនាំមិត្តភក្តិអ្នកកុននិយម ទាំងអស់ មកស្គាល់ពី Margot Robbie ឲ្យកាន់តែច្បាស់ជាងមុន មុននឹងបានទៅទស្សនា BIRDS OF PREY ដែលជាភាពយន្តថ្មីបំផុតរបស់នាង ក្នុងតួអង្គ Harley Quinn ឈ្មោះពេញរបស់នាងគឺ Margot Elise Robbieដោយពាក្យថា Margot គឺអានថា “ម៉ាហ្កូ” មិនមែន “ម៉ាហ្កត” នោះទេកើតថ្ងៃទី០២ កក្កដា ១៩៩០ បច្ចុប្បន្នមានអាយុ ២៩ ឆ្នាំនាងជានារី អូស្ត្រាលី តាំងពីកំណើត ដោយឪពុកម្តាយនាង គឺជាអ្នកចម្ការ ទើបធ្វើឲ្យ Margot ធំធាត់ឡើងក្នុងបរិយាកាសនៃសួនចម្ការផ្លែឈើ។ ក្នុងវ័យសិក្សា នាងបានសិក្សាផ្នែកការសម្តែង និងរៀនចប់នៅ Somerset […]

View Details