ទិវានៃក្តីស្រឡាញ់នេះ ណែនាំភាពយន្តស្នេហាបែបកំប្លែង ១៤ រឿង
••• រីករាយទិវានៃក្តីស្រឡាញ់!! មានគម្រោងមនុស្សជាទីស្រឡាញ់ទៅណាខ្លះថ្ងៃនេះ? តែបើគ្មាន ឬខ្ជឹលចេញក្រៅ ចង់នៅរ៉ូមេនទិចក្នុងផ្ទះ ញ៉ាំអាហារនិងមើលកុនកំប្លែងៗសប្បាយៗ ជាមួយអ្នកផ្ទះ គូស្នេហ៍ ឬក៏នៅតែឯងក៏ដោយ ក៏អាចទស្សនាភាពយន្តដល់ទៅ ១៤រឿងដែលអេដមីនណែនាំជូនពេលនេះ!! តោះ ទៅមើលថាមានរឿងណាគួរឲ្យចាប់អារម្មណ៍ខ្លះ តែសម្រាប់អេដមីនចូលចិត្តទាំងអស់ ហាហា *ចុចលើរូបនិមួយៗដើម្បីអានលម្អិត THE PROPOSAL (2009)សម្តែងដោយ: Ryan Reynolds & Sandra Bullock Margaret ចៅហ្វាយស្រីដែលកំពុងជោគជ័យលើការងារមុខតំណែងរបស់ខ្លួន កំពុងប្រឈមមុខនឹងការផុតVisaស្នាក់នៅសហរដ្ឋអាមេរិក ព្រោះខ្លួនជាជនជាតិកាណាដា។ ដោយមិនអាចលះបង់មុខតំណែងបានដាច់ខាត នាងក៏ចាំបាច់បង្ខំ Andrew ដែលជាលេខាប្រុសរបស់ខ្លួនឲ្យរៀបការជាមួយនាងភ្លាមៗដើម្បីបានសិទ្ធិជាពលរដ្ឋស្របច្បាប់ក្នុងការរក្សាតំណែងតួនាទីធំដំនៅអាមេរិក។ ដោយការរៀបការទាន់ហន់ បានធ្វើឲ្យខាងទូតមិនជឿជាក់ ដូចនេះការសម្តែងល្ខោនស្នេហាមេស្រីនិងលេខាប្រុសក៏បានចាប់ផ្តើមឡើង… JUST MY LUCK (2006)សម្តែងដោយ: Chris Pine & Lindsay Lohan តើអ្នកធ្លាប់ជួបមនុស្សមានសំណាងទេ? ប្រាកដជាធ្លាប់! តែបើសួរថាធ្លាប់ជួបមនុស្សដែលហេងៗៗៗៗៗគ្រប់ទេ? នោះមិនអាចទៅរួចទេ តែវាអាចទៅរួចហើយ សម្រាប់ Ashley នារីដ៏មហាហេងបំផុត មិនថាធ្វើអ្វីគឺជោគជ័យគ្រប់រឿង ទាំងស្នេហា […]
View Details