Loading...

PRE-ANGKORIAN TREASURES

តំបន់​ប្រវត្តិសាស្ត្រ ប្រាសាទ​សំបូរព្រៃគុក គឺជាក្រុមប្រាសាទដែលស្ថិតនៅ​ជាអតីត​រាជធានី​របស់​ខ្មែរ <<ឦសានបុរៈ>> នាសម័យ​ចេនឡាសតវត្សទី៧ ដែល​បន្សល់​ទុក​សំណង់​ជា​ច្រើន​លាក់​ខ្លួន​ក្នុង​ព្រៃ ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ​ ស្រុក​ប្រាសាទ​សំបូរ ​ខេត្ត​កំពង់​ធំ។ អតីតរាជធានី​ចំណាស់​នេះ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ ២៥​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​បាត់​ដាន​ខ្លះ សល់​តែ​ប្រាសាទ​ចំណាស់​មួយ​ចំនួន ដែល​បង្ហាញ​ពី​ស្ថាបត្យកម្ម​មុន​សម័យ​អង្គរ។ ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ព្រះបាទឦសានវរ្មន័ទី១នៅក្នុង សតវត្សទី៧ (គ.ស. ៦១៦-៦៣៥) ហើយចែកជា៤ក្រុម៖១ <<ក្រុមប្រាសាទខាងជើង>> ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗគ្នា។២ <<ប្រាសាទកណ្តាល>> ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសចាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត។នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា ។នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត។៣ <<ក្រុមប្រាសាទខាងត្បូង>> ហៅថា ប្រាសាទយាយពន្ធ័ ដែលស្ថិតនៅចំកណ្តាលហ៊ុំពន្ធ័ដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន តោបុរៈ ចូលទាំងបួនទិស។ក្រុមប្រាសាទទាំងនេះជា អតិតរាជធានី។៤ <<ក្រុមប្រាសាទក្រោលមាស>> មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើ អំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។ ក្រុមប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងបញ្ចីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧

View Details

មីក្រហម MI KRAHOM

មីក្រហមសំរាប់ទាំងអស់គ្នា!« មីឆ្ងាញ់ មីសុខភាព មីសមរម្យ»

View Details

VIBE

GOOD VIBES. ALL DAY. EVERY DAY. VIBE is a 100% plant-based vegan cafe in Siem Reap and Phnom Penh, Cambodia.

View Details

101 MEMORIES WITH TAIWAN

A kind of new experience from the unexpected moments តៃវ៉ាន់គឺជាទឹកដីដែលគេទំនាក់ទំនងគ្នាផ្លូវការជាភាសាចិនទី២ដែលខ្ញុំ និង មិត្តភក្តិរបស់ខ្ញុំបានទៅដល់។ វាជារឿងចៃដន្យសម្រាប់មិត្តខ្ញុំដែលគាត់គិតថា គាត់នឹងមកលេងកោះមួយនេះ តែវាមិនសូវជាចម្លែកទេសម្រាប់ខ្ញុំដែលចូលចិត្តទៅកន្លែងណាដែលមិនសូវមានគេនិយមទៅ ហើយវាក៏ជាការរំឮកអនុស្សាវរីយ៍មួយរបស់ពួកយើងទាំងពីរនាក់កាលពី៣ឆ្នាំមុនទៅដល់ប្រទេសចិន ដែលមិនចេះភាសាគេ ប្រើភាសាកាយវិការ និង ម៉ាស៊ីនគិតលេខជាប់ខ្លួន។ Taiwan, officially the Republic of China, is a state that I visited with my friend.It was the unexpected trip of ours as she would never think she visited there but it’s normal for me as […]

View Details

ធម្មជាតិប្រទេសឡាវ – OFFLINE IN LAOS

ដែលធ្លាប់ផ្តាច់ខ្លួនអ្នកពីពិភពអីនធើណិតក្នុងរយៈពេលណាមួយបបានសម្រេចដែរទេ? មួយជីវិតយ៉ាងហោចណាស់ក៏អ្នកគួរតែដើរត្រាច់ចរទៅតំបន់ណាមួយដែលនៅឆ្ងាយដាច់ពីគេ និងផ្តាច់ខ្លួនរបស់អ្នកពីពិភពអីនធើណិត ដើម្បីឲ្យអ្នកទទួលយកនូវបទពិសោធន៍មួយដែលអ្នកអាចស្តាប់នូវសម្លេងធម្មជាតិ និងស្គាល់នូវវប្បធម៌នៃភាពស្ងប់ស្ងាត់។ Have you ever get offline with an adventure trip? Once in a life time you should pack your bag and wandering away from your place and stay off the internet; letting yourself hear the sound of nature and understand more about peacefulness. វាជាបទពិសោធន៍ទីមួយនៃជីវិតរបស់ខ្ញុំ ដែលខ្ញុំសម្រេចចិត្តថាចង់ផ្សងព្រេងនៅកន្លែងមួយដោយដៅចៃដន្យលើ Google Map នោះគឺតំបន់ Bolaven Plateau ដែលជាខ្ពង់រាបមួយនៃខេត្តចំប៉ាសក្តិប្រទេសឡាវ ដែលសំបូរទៅដោយជ្រលងភ្នំ ទឹកជ្រោះ (Tad Loh, Tad Champee, Tad Phasuam, Tad Gneuang, Tad […]

View Details

ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”

“ស្រះដំរីនៃមហេន្រ្ទបព៌ត” ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហេន្រ្ទបព៌ត គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។ ផ្លូវលំបាកដ៏មហា លាយឡំនឹងផ្ទាំងសិលានៃវាលព្រះក្រាលកណ្ដាលព្រឹក្សា សឹងថាបើកទៅពុំដល់ ថ្កល់ប៉ះម្ដងៗសឹងបុកពោះ យើងមិនដែលគិតសោះថា ឡានហាយលែនឌ័រអាចនាំយើងមកដល់ទីនេះឡើយ ព្រោះថាផ្លូវដែលយើងបរជាផ្លូវថ្មើរជើងឡើងភ្នំសុទ្ធសាធ ហើយដោយត្រង់ទៅ ចង់ចុះជិះម៉ូតូបន្តផ្លូវម្ដងៗ ។ ឡានបាននាំយើងទៅដល់ត្រឹមតែពើងប្រជៀវទេ ។ ហេតុនេះ យើងត្រូវស្រូតរូតម្នីម្នាបន្តឡើងភ្នំជាង ៨០០ ម. ទៀត ទើបយើងបានទៅដល់ស្ថានស្រះដំរីនេះ ។ ទីនេះស្រស់ស្អាតហួសពីការស្មាន ។ មានរូបសំណាកស្ដេចដំរីដែលមានអក្សរបុរាណចារឹកថា “ឥន្រ្ទតបតិសិហ” មានស្ដេចកង្កែប ស្ដេចតោ ២ និង ព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏នៅមានស្រះទឹកមួយទៀត ។ ស្រះនេះហើយដែលគេហៅថាជា “ស្រះដំរី” ។ ទាក់ទងនឹងរូបស្ដេចកង្កែបនេះ ធ្វើយើងនឹកដល់រឿងនិទានមួយដំណាលថា៖ កាលពីព្រេងនោះ កើតគ្រោះរាំងស្ងួតហួតហែងពេញព្រះនគរ លើកលែងតែព្រៃមួយដែលមានស្រះទឹក […]

View Details