Loading...

Chadwick Boseman ដែលសម្តែងជាតួ Black Panther បានទទួលមរណភាព

កាលពីមួយរយៈមុនយើងបានឃើញលោក ច ក្នុងសភាពរូបរាងស្គមស្គាំងខ្លាំង ប៉ុន្តែយើងមិនដឹងថាដោយសារអ្វីឡើយ ហើយអ្នកគាំទ្រមានការព្រួយបារម្ភថាគាត់អាចនឹងបាត់បង់ដំណែងជា Black Panther ។ យ៉ាងណាមិញឥឡូវនេះយើងលេងបានឃើញគាត់នៅក្នុងដំណែងជា Black Panther តទៅទៀតហើយ ដោយសារតែគាត់បានទទួលមរណភាពថ្ងៃសៅរ៍ ទី29 ខែសីហា ឆ្នាំ2020នេះ ក្នុងអាយុ 43ឆ្នាំ ដោយជំងឺមហារីកពោះវៀនធំ ដោយគាត់បានកើតជំងឺនេះអស់រយៈពេល 4ឆ្នាំមកហើយ។ HOLLYWOOD, CA – APRIL 09: Actor Chadwick Boseman attends the premiere of Warner Bros. Pictures’ And Legendary Pictures’ ’42’ at TCL Chinese Theatre on April 9, 2013 in Hollywood, California. (Photo by Imeh Akpanudosen/Getty […]

View Details

«ព្រះធាតុទឹកឆា» កេរអង្គរកំបាំងក្នុងព្រឹក្សាខេត្តកំពង់ចាម

«កំពង់ចាម» នៅតែជាទីឋានពិសិដ្ឋមួយ បើនិយាយទៅដល់ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រជាតិខ្មែរ ដែលហូរហៀរទៅដោយវត្តអារាម និងបុរាណស្ថានជាច្រើនគួរឲ្យកត់សម្គាល់ ដែលខ្លះបានកប់កំបាំងក្នុងព្រៃ នឹងខូចខាត បាក់បែក ដោយអន្លើ។ តែទោះជាយ៉ាងណា ស្លាកស្នាមទាំងនោះហាក់នៅរក្សាអត្តសញ្ញាណ និងតម្លៃវប្បធម៌ខ្លួន កំពុងរង់ចាំស្វាគមន៍ មនុស្សជំនាន់ក្រោយមកស្វែង សិក្សា និងផ្សព្វផ្សាយបន្ថែម។ ដើរលើសពីលេងលើកនេះបន្ត បេសកកម្មរបស់ខ្លួននៅក្នុងខេត្តកំពង់ចាម ដោយលើកយក បូជនីយដ្ឋាន «ព្រះធាតុទឹកឆា» មកបង្ហាញ។ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ដល់ផ្លូវបំបែកស្គន់ គេត្រូវបន្តដំណើរទៅ តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាម នៅពេលទៅដល់ផ្សារព្រៃទទឹង ត្រូវផ្លូវបំបែកបត់ខាងឆ្វេង ដៃនោះ គេត្រូវបន្តដំណើរតាមផ្លូវក្រាលកៅស៊ូរហូតដល់ស្ពានតាស្នឹងក្នុងចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ រួចបត់ស្តាំដៃតាមបណ្តោយ ប្រឡាយទឹកមួយដែលមានប្រភពពីទឹកឆាក្នុងចម្ងាយផ្លូវ ៥ គីឡូម៉ែត្រទៀត នោះអ្នកនឹងទៅដល់ «ប្រាសាទព្រះធាតុទឹកឆា» ។ បច្ចុប្បន្នប្រាសាទព្រះធាតុទឹកឆាមាននៅសល់សំណង់ប្រាសាទបុរាណធំៗពីរគឺទី១ គេហៅថា គុកតូច (ឬបុសព្រះនន់ ឬប្រាសាទស្រី) និងទី២ គុកធំ (ឬប្រាសាទប្រុស) ។ ប្រាសាទគុកធំនៅខាង ត្បូង រីឯប្រាសាទគុកតូចនៅខាងជើង ដោយមានចម្ងាយឃ្លាតពីគ្នាប្រមាណ ៤០០ម៉ែត្រ […]

View Details

សមាជិក Avengers ថ្មីនឹងបង្ហាញខ្លួនក្នុងរឿង Captain Marvel 2

ឆ្នាំ 2020 ប្រៀបបានជាឆ្នាំមួយដែលភាពយន្តធំៗជាច្រើនពន្យាពេលថត និងបញ្ចាំង មិនចេះចប់ មិនចេះហើយ ។ បើនិយាយពីរឿងរបស់ Marvel ឆ្នាំនេះវិញ រឿងសូម្បីតែមួយក៏មិនទាន់បានបញ្ចាំងដែរ ប៉ុន្តែទន្ទឹមនឹងនោះ ព័ត៌មានជាច្រើនដែលទាក់ទងនឹងភាពយន្តក៏នៅតែមានជារឿយៗបន្តបន្ទាប់ ។ ខណៈពេលនេះដែរ មានការលេចឮថា Ms. Marvel / Kamala Khan នឹងមានវត្តមាននៅក្នុងរឿង Captain Marvel 2 ដែលហាក់ដូចជាពញ៉ាក់អារម្មណ៍ទស្សនិកជន ថាអាចមានសមាជិក Avengers ថ្មីខ្លះទៀតបង្ហាញខ្លួនផងដែរ។ អាចនិយាយបានថា Captain Marvel 2 ទំនងបែបផែនជា “mini Avengers film” ដូចតែរឿង Captain America: Cilvil War អ៊ីចឹងដែរ ។ រឿង Captain America: Civil War ធ្លាប់ជារឿងដែលបង្ហាញពី Superhero ថ្មីដូចជា៖ Spider-Man និង Black […]

View Details

Chris Evans និង Ryan Gosling រួមគ្នាសម្តែងក្នុងភាពយន្តដើមទុន 200 លានដុល្លារ របស់ Netflix ដឹកនាំដោយ Russo Brothers

ដោយសារតែការរាតត្បាតនៃជម្ងឺកូវីត-19 មួយរយៈក្រោយនេះ ក្រុមហ៊ុន Netflix ទទួលបានអ្នកប្រើគម្រោងរបស់ខ្លួន រហូតដល់ជាង ជិត 20 លាន នាក់។ បន្ថែមទៀតក្នុងពេលនេះដែរ គេកំពុងមានគម្រោងលើខ្សែភាពយន្តបែបបាញ់បោះ Action មួយមានចំណងជើងថា “The Gray Man” ដែលនឹងមាន Ryan Gosling និង Chris Evans ជាតួសម្ដែងហើយ Russo Brothers ជាអ្នកដឹកនាំរឿងទាំងមូល ព្រមទាំងចូលរួមសរសេរស្រ្គីបដោយ Christopher Markus Stephen McFeely ដែលគាត់ទាំង 2 នាក់ក៏ជាអ្នកសរសេរស្រ្គីបក្នុងរឿង Avengers: Infinity war Avengers: Endgame និង Captain America ទាំង 2 វគ្គចុងក្រោយ ។ ក៏លេចឮមកថារឿងនេះគេនឹងប្រើទុនក្នុងការផលិតលើសពី 200 លានដុល្លារអាមេរិក ហើយនឹងក្លាយជាភាពយន្ត Netflix ដំបូងដែលចំណាយទុនច្រើនជាងគេ ដែលគេបានរំពឹងថារឿងនេះអាចនឹងឈានដល់កម្រិត James […]

View Details

ពាក្យដែលគេនិយាយតៗគ្នាពីការសម្លាប់មួយគ្រួសារនៃភាពយន្ត JU-ON: THE GRUDGE

ភាពយន្ត THE GRUDGE ដែលបានចេញកាលពីថ្ងៃទី1 ខែមករា ឆ្នាំ2020 ដោយទស្សនិកជនបានទស្សនានៅក្នុងរោងកុនមុន COVID 19 លុកលុយនោះគឺជា Version របស់អាមេរិក ហើយយើងនឹងនាំទាំងអស់គ្នាមកឲ្យស្គាល់រឿង JU-ON: The Grudge ដែលជា Version ដើមរបស់ជប៉ុនវិញម្ដង ដែលបានចាក់បញ្ចាំងកាលពី ថ្ងៃទី18 ខែតុលា ឆ្នាំ2002 ដឹកនាំដោយលោក Takashi Shimizu ហើយរកចំណូលបាន $3,657,876 ។ ហេតុការណ៍ដ៏គួរឲ្យខ្លាចមួយគឺជាពាក្យដែលគេនិយាយតៗគ្នា (Urban Legend) បានកើតនៅប្រទេសជប៉ុន ដោយមានគ្រួសារមួយ មានប្តីឈ្មោះ Takeo Seaki ប្រពន្ធឈ្មោះ Kayako និងកូនប្រុសម្នាក់ឈ្មោះ Toshio។ ស្ត្រីជាប្រពន្ធបានទៅលង់ស្រលាញ់ជាមួយបុរសម្នាក់ទៀត ដែលធ្វើឲ្យបុរសជាប្តីខឹងនឹងប្រពន្ធយ៉ាងខ្លាំង ហើយបានសម្លាប់ប្រពន្ធ កូន និងឆ្មាររបស់គាត់យ៉ាងសាហាវឃោរឃៅបំផុត។ បន្ទាប់មកព្រលឹងប្រពន្ធ និងកូនរបស់គាត់ក្លាយជាវិញាណតៃហោង ហើយ Takeo Seaki ដែលជាប្តីក៏បានសម្លាប់ខ្លួនឯងផង ដោយកាប់ជើង និងអារកខ្លួនឯងតាមក្រោយ។ តំណរក្រោយមកទៀត […]

View Details

រំឮករឿង Lara Croft: Tomb Raider ដែលហូលីវូដមកផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទឹកដីអង្គរ កម្ពុជានាឆ្នាំ​ 2001 (មានវីដេអូ)

អ្នកខ្លះប្រហែលជានៅចាំបានថា កាលពីឆ្នាំ 2001 ផលិតកម្មហូលីវូដយក្ស Paramount បានមកថតភាពយន្តមួយនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាយើង ដែលមានចំណងជើងថា Lara Croft: Tomb Raider ។ វាជាភាពយន្តមួយដែលទស្សនិកជន លាន់មាត់សសើរមិនដាច់ពីមាត់គ្រប់ៗគ្នា។ ភាពយន្ត Lara Croft: Tomb Raider មួយនេះគឺជាភាពយន្តបែប ផ្សងព្រេង បាញ់បោះ លាយឡំជាមួយនឹងការស្វែងរកវត្ថុបុរាណ រាងត្រីកោណម្យ៉ាង ដែលធ្វើឲ្យសាច់រឿងពិតជាឡូយមែនទែន។ ភាពយន្តមួយនេះគឺជា ស្នាដៃដឹកនាំសម្ដែងរបស់លោក Simon West ហើយបានចំណាយលុយផលិតអស់រហូតទៅដល់ 115 លានដុល្លាឯណោះ ហើយវាក៏មានការចូលរួមសម្តែងពីកំពូលតារាសម្តែងស្រី Angelina Jolie និងលោក Daniel Craig ដែលទស្សនិកជនស្គាល់គាត់ថាជាតួអង្គ 007 James Bond។ លើសពីនេះទៅទៀត Lara Croft: Tomb Raider ក៏បានមកផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៅលើទឹកដីសៀមរាបអង្គរ នៃប្រទេសកម្ពុជា ដែលបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យថែមមួយកម្រិតទៀត។ ដំណើររឿងគឺនិយាយអំពី ការទៅរកវត្ថុបុរាណត្រីកោណម្យ៉ាងដែលបានបែកចេញជាពីរចំណែក ដោយសារការប្រើប្រាស់មិនបានត្រឹមត្រូវរបស់ក្រុម Illuminati។ […]

View Details