Loading...

Transformers ប្រាប់ថ្ងៃបញ្ចាំងវគ្គថ្មីនឹងគម្រោងផលិតជាតុក្កតា

បើអ្នកជាហ្វេនរបស់រឿងបែបមនុស្សយន្ត អ្នកកុននិយមទាំងអស់គ្នាច្បាស់ជាស្គាល់រឿង TRANSFORMERS ហើយ ដែលសែស្រឡាយរឿងមួយនេះបានចេញកាលពីឆ្នាំ2007 រហូតដល់ឆ្នាំ 2017 រឿង TRANSFORMERS: THE LAST KNIGHT ។ ដំណឹងដែលធ្វើហ្វេនរបស់ TRANSFORMERS ក៏ដូចអេដមីនសប្បាយចិត្តដែលនោះគឺ Paramount Pictures បានអោយដឹងនូវថ្ងៃបញ្ចាំង TRANSFORMERS ថ្មីហើយ គឺនៅថ្ងៃទី22 ខែមិថុនា ឆ្នាំ2022 ដោយអីដែលរំភើបនោះព្រោះខាង Paramount បានបញ្ជាក់ថារឿង TRANSFORMERS: THE LAST KNIGHT នេះជាចុងក្រោយនៃសែស្រឡាយមួយនេះ។ ក្រៅពីនេះ ក៏មានការលេចលឺថា Transformers កំពុងមានគម្រោងផលិតជា Animated Series ផងដែរ ដោយបានលោក Josh Cooley ដែលជាអ្នកដឹកនាំរឿង TOY STORY 4 ហើយបានធ្វើអោយរឿងនេះទទួលបានពាន Oscar ជារឿង Animated ល្អជាងគេប្រចាំឆ្នាំនោះ ក៏នឹងមកដឹកនាំរឿង Animated Transformers ផងដែរ […]

View Details

Keanu Reeves ប្រហែលបង្ហាញខ្លួននៅក្នុង Doctor Strange 2 ជា Ghost Rider

នៅពេលឥឡូវនេះ ពួកយើងដឹងហើយថាភាពយន្ដ Blockbuster ធំៗត្រូវពន្យារពេលចាក់បញ្ចាំង និងមានរឿងខ្លះៗដែលកំពុងតែថតនោះ ក៏ត្រូវបិទ Production ទាំងស្រុងផងដែរ ។ ភាពយន្តនៃ Phase 4 របស់ Marvel ត្រូវបានពន្យាពេលអស់ហើយ តែនៅឡើយតែពាក្យចចាមអារាមចេញមកថ្មីៗមិនឈប់មិនឈរសោះ ។ ដោយឡែកភាពយន្តរបស់ MCU មួយក៏មានពាក្យចចាមអារាមពីនេះពីនោះផងដែរ ។ Doctor Strange in the Multiverse of Madness ជាភាពយន្តនៃ Phase 4 របស់ Marvel ដែលត្រៀមបញ្ចេញនៅក្នុងថ្ងៃទី 25 ខែមីនាឆ្នាំ 2022 ហើយឥឡូវនេះក៏មានពាក្យចចាមអារាមថា ប្រហែលជាអាចឃើញមុខ Keanu Reeves មកបង្ហាញខ្លួនលើកដំបូងក្នុងនាមជា Ghost Rider នៅ Marvel Studios ។ តែទោះបីជាយ៉ាងណា ក៍គេមិនទាន់បានបញ្ជាក់ច្បាស់ថា Keanu Reeves នឹងសម្ដែងជាតួ Ghost Rider […]

View Details

Chadwick Boseman អាចប្រឈមនឹងការរបូតតំណែង Black Panther

ឃើញរូបហើយស្លុតចិត្តទេ? មិនខុសទេ! អ្នកដែលអ្នកកំពុងឃើញនេះគឺ Chadwick Boseman ឬត្រូវបានស្គាល់ច្បាស់ក្នុងនាម ព្រះអង្គម្ចាស់ T’challa ប្រចាំ Wakanda និងមានរហ័សនាមវីរបុរសថា Black Panther នោះឯង។ ថ្មីៗនេះលឺដំណឹងថា តារាសម្តែងរូបនេះហាក់ដូចមិនពេញចិត្តនឹងតម្លៃខ្លួនដែល Marvel Studios បានឲ្យមកគេក្នុងការសម្តែងជា Black Panther ដែលបានចេញមុខ ៤ដងមកហើយ គឺ CAPTAIN AMERICA: CIVIL WAR, BLACK PANTHER, INFINITY WAR និង ENDGAME។ ការដែល Boseman ហាក់កិកកុករឿងតម្លៃខ្លួននេះ ត្រូវបានបណ្តាអ្នកតាមដានវិភាគថា ដោយសារគាត់គិតថាខ្លួនកំពុងត្រូវបានមហាជនចាប់ភ្នែកមើលយ៉ាងខ្លាំង ក្រោយពី BLACK PANTHER ផ្ទុះខ្លាំង និងទទួលបានអូស្ការ ដែលជាហេតុធ្វើឲ្យគាត់តម្លើងតម្លៃខ្លួន ដូចតារារៀមច្បងគឺ RDJ ដែលតម្លៃខ្លួន ១ទេ្វជា១០។ ប៉ុន្តែបើយើងក្រឡេកមើលបទពិសោធន៍តារាមុន ដែលត្រូវបាន​ Marvel Studios ប្តូរតួនោះ ក៏មានមិនតិចដែរ […]

View Details

ធ្លាប់តែមើល Love, Simon ឥឡូវ Love, Victor ជា Spin-off បញ្ចេញឈុតគំរូដំបូងហើយ (មានវីដេអូ)

មនុស្សម្នាក់ៗតែងតែមានចំណូលចិត្តក្នុងការទស្សនាភាពយន្តផ្សេងៗគ្នា មានអ្នកខ្លះចូលចិត្តភាពយន្តបែបមនោសញ្ចេតនាស្នេហាអូនបង អ្នកខ្លះទៀតចូលចិត្តបែបកំប្លុកកំប្លែង,បាញ់បោះ ឬ ភ័យរន្ធត់ ហើយក៏មានមនុស្សមួយចំនួនទៀតចូលចិត្តភាពយន្តបែបមនោសញ្ចេតនាស្នេហាស្រឡាញ់ភេទដូចគ្នាថែមទៀតផង ។ បើនិយាយដល់ភាពយន្តបែបមនោសញ្ចេតនាស្នេហាស្រឡាញ់ភេទដូចគ្នាគឺនឹកឃើញដល់រឿង Love, Simon ដែលបានចាក់បញ្ចាំងកាលពីថ្ងៃទី 16 ខែមីនាឆ្នាំ 2018 តែម្តង។ វាគឺជាភាពយន្តបែប លាយឡំជាមួយនិងមនោសញ្ចេតនាបែបយុវវ័យរបស់អាមេរិកដែលស្រឡាញ់ភេទដូចគ្នា ។ ដោយឡែកកាលពីថ្មីៗនេះក្រុមហ៊ុន Hulu Premium ដែលជាក្រុមហ៊ុនលក់សិទ្ធិក្នុងការចាក់ផ្សាយភាពយន្តតាមបណ្ដាញអ៊ីនធឺណិត ក៏បានប្រកាសចេញផ្សាយភាពយន្តភាគបែបមនោសញ្ចេតនាស្នេហាស្រឡាញ់ភេទដូចគ្នាមួយដែលមានចំណងជើងថា Love, Victor ដែលត្រៀមដាក់ឲ្យទស្សនាបាននៅក្នុងថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2020 នាពេលខាងមុខនេះ ហើយកាលពីថ្ងៃទី 27 ខែ មេសា ឆ្នាំ 2020 មុននេះ ភាពយន្តភាគ Love, Victor មួយនេះក៏បានបញ្ចេញឈុតគំរូដំបូងរបស់ខ្លួនផងដែរ ។ លើសពីនេះទៅទៀតភាពយន្តភាគ Love, Victor វាក៏នៅក្នុងសែស្រឡាយភាពយន្ត Love, Simon ផងដែរ ហើយ Love, Victor ដំបូងឡើយមានគម្រោងថានឹងត្រូវបានចេញផ្សាយនៅក្នុង Disney+ […]

View Details

Spider-man 3 គ្មានវត្តមាន Daredevil សម្តែងដោយ Charlie Cox

មួយរយៈនេះមានពាក្យចចាមអារ៉ាមជាច្រើនដែលទាក់ទងនឹងភាពយន្តប្រចាំ Phase 4 របស់ Marvel ក៏ដូចជាភាពយន្តផ្សេងៗទៀតផងដែរ ។ ដោយឡែកភាពយន្ត Marvel Sony មួយក៏មានពាក្យចចាមអារ៉ាមពីនេះពីនេះផងដែរគឺរឿង Spider-Man 3 ។ ថ្មីៗនេះ​ មានពាក្យចចាមអារ៉ាមថាភាពយន្ត Spider-Man 3 នឹងអាចលេចមុខ Daredevil ដោយហេតុផលសមស្របជាច្រើន លើសពីនេះទៅទៀតលោក Charlie Cox ដែលជាអ្នកសម្ដែងតួ Daredevil នៅក្នុងរឿងភាគ DAREDEVIL (ចក្រវាឡ Marvel-Netflix) ក៏បាន Share ពាក្យចចាមអារ៉ាមមួយនោះផងដែរ ដែលធ្វើឲ្យទស្សនិកជនមានការជឿជាក់ថា Daredevil ដែលសម្តែងដោយលោក Charlie Cox នឹងអាចលេចមុខក្នុងភាពយន្ត Spider-Man 3 ពិតមែន ។ ប៉ុន្តែក្រោយមក តារាសម្តែងរូបនេះបានច្រានចោលពាក្យចចាមអារ៉ាមទាំងស្រុងទៅវិញ ។ លោក Charlie Cox បានប្រាប់ទៅ Comicbook.com ថា “ ខ្ញុំមិនមែនមិនធ្លាប់ឮពាក្យចចាមអារ៉ាមនេះទេ ប៉ុន្តែបើសិនរឿងនេះជាការពិតមែន ក៏គ្មានអ្វីពាក់ព័ន្ធនឹង​ Daredevil […]

View Details

អ្នកសរសេរសាច់រឿងបញ្ចាក់ “រញ្ជួយផែនដីក្រោមមហាសមុទ្រ” គឺសំដៅលើ NAMOR

នៅចាំពាក្យរបស់ Okoye នៅពេលប្រជុំគ្នាជាមួយ Natasha តាមរយៈហូឡូក្រាមបានទេ? ដែលគាត់បាននិយាយថា “ខាង Wakanda ក៏ដូចជាប៉ែកខាងអាហ្វ្រិក កំពុងប្រឈមនឹងការរញ្ជួយផែនដីពីក្រោមសមុទ្រ” នោះអី!! ក្រោយពីម្សិលមិញ បានមានការធ្វើកម្មវិធីទស្សនាជុំគ្នា Endgame watch party ដែលរៀបចំដោយអ្នកដឹកនាំរឿង បានធ្វើឲ្យអ្នកខាងព័ត៌មានក៏ដូចជាហ្វេនជាច្រើន ចាប់ផ្តើមសួរសំនួរផ្សេងៗពីការផលិត ដែលក្នុងនោះគឺបានលើកយក ពាក្យសម្តីខាងលើរបស់ Okoye មកសួរផងដែរថា ពាក្យមួយឃ្លានោះសំដៅលើអ្វីឲ្យប្រាកដ? អាចទេដែលសំដៅដល់ ការបង្កភាពវឹកវរពីសំណាក់ NAMOR ឬអ្នកដែលនៅនគរ Atlantis? សម្រាប់សំណួរនេះ ខាងអ្នកសរសេរសាច់រឿងបានធ្វើការតបដោយប្រយោលៗថា “យើងបានដាក់គ្រាប់ពូជចូលទៅក្នុងដីហើយ រង់ចាំមើលថាវានឹងដុះចេញមកឬក៏អត់” ពាក្យថា “គ្រាប់ពូជ” គឺហាក់ដូចជាចម្លើយមួយថា “ត្រូវហើយ! បទសន្ទនាដែល Okoye និយាយនោះ គឺសំដៅដល់ Namor នោះឯង ស្ថិតនៅត្រង់ថាខាងស្ទូឌីយ៉ូនឹងនាំមកប្រើវាបន្តឬក៏អត់” បើសិនជាតួអង្គនេះ ត្រូវបាន Marvel Studios យកមកប្រើមែន នោះក៏បានន័យថា ការបង្ហាញមុខនៃក្រុមមនុស្សបំលែងពូជ (Mutants) ពោលគឺក្រុម X-MEN ក៏អាចនឹងមានសង្ឃឹមឆាប់ៗដែរ […]

View Details