Loading...

មាន សូនីតា អំពាវនាវទៅប្រជាជនកម្ពុជា ដើម្បីបរិច្ចាគទៅកាន់ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងន័យសប្បុរសធម៌

ជាការពិតណាស់ យើងម្នាក់ៗប្រហែលជាធ្លាប់មានប្រវត្តិជាមួយនឹង មន្ទីរពេទ្យ គន្ធបុប្ផា មិនថាយើងផ្ទាល់កាលពីកុមារភាព ឬក៏កូន ចៅយើង។ មន្ទីរពេទ្យនេះជារៀងរាល់ថ្ងៃទទួលពិគ្រោះ ពិនិត្យ និងព្យាបាល កុមារប្រមាណ ៤ពាន់ នាក់ក្នុងមួយថ្ងៃៗ។ កញ្ញា មាន សូនីតា ដែលជាតារាសម្តែងបានចុះទៅកាន់មន្ទីរពេទ្យនេះផ្ទាល់ បានឃើញនូវទិដ្ឋភាពកុមារកម្ពុជា ដែលកំពុងមានជម្ងឺ និងទទួលព្យាបាល ព្រមជាមួយនឹងឪពុកម្តាយដែលស្ថិតទៅក្នុងទឹកមុខក្រៀមក្រំបារម្ភពីកូនចៅ ពិតជាធ្វើឲ្យកញ្ញាមានអារម្មណ៍អាណិតអាសូរជាខ្លាំង។  ស្ថិតក្នុងស្ថានភាពដូចដែលបានឃើញ មន្ទីរពេទ្យគន្ធបុប្ផា បច្ចុប្បន្នកំពុងត្រូវការចំណាប់អារម្មណ៍ ការទ្រទ្រង់ គាំទ្រ និងទំនុកបម្រុង ពីមហាជន ដើម្បីបន្តបេសកកម្ម ជួយកុមារកម្ពុជាក្នុងវិស័យសុខាភិបាល ដោយរក្សារនូវការយកចិត្តទុកដាក់ និងគុណភាពបែបស្តង់ដារ។ ឆ្លៀតក្នុងឱកាសនេះ មាន សូនីតា និងមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវ ដើម្បីបំផុសនូវស្មារតីខ្មែរជួយខ្មែរ ដើម្បីរៃអង្គាសមូលនិធិ ដើម្បីទ្រទ្រង់មន្ទីរពេទ្យ គន្ធបុប្ផា ទាំង៥សាខា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នាមញញឹមកុមារកម្ពុជា ដែលសាធារណជនទាំងអស់ អាចចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយដូចខាងក្រោមដោយ មិនមានការបង់ថ្លៃសេវា៖ * ធនាគារកាណាឌីយ៉ា៖ 001-0004517348 (គណនីប្រាក់រៀល ), 001-0004517337 (គណនីប្រាក់ដុល្លារ)* ធនាគារឯកទេស និងភ្នាក់ងារ Wing៖ 5559 (គណនីប្រាក់រៀល ), 5558 (គណនីប្រាក់ដុល្លារ)* ធនាគារអេស៊ីលីដា៖ 0001-0341273813 (គណនីប្រាក់រៀល ), 0001-0341273824 (គណនីប្រាក់ដុល្លារ)* ធនាគារ ABA៖ 000791704 (គណនីប្រាក់រៀល ), 000791702 (គណនីប្រាក់ដុល្លារ) សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកលេខាធិការដា្ឋនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈទូរស័ព្ទលេខ៖០៦១ ៧០ ១១១១ និង ០៩៦ ៧០១ ១១១១៕

View Details

ក្តៅៗហុយៗ ស៊ុប​សាប៊ុសាប៊ុ និងស៊ុគិយ៉ាគិ នៅ Mo-Mo-Paradise

ពេលដែលជួបជុំបងប្អូនគ្រួសារ មិត្តភក្តិ និងក្រុមការងារ ពិតណាស់អ្នកទាំងអស់គ្នាតែងតែរកនឹកមុខម្ហូប ឬអាហារ ដ៏សមរម្យមួយសម្រាប់ការជួបជុំកាន់តែរីករាយនិងបំភ្លេចមិនបាន ដូច្នេះអាហារដែលសមស្របទៅនឹងការជួបជុំនិងជាជម្រើសទីមួយនោះគឺ “ស៊ុប”។ ហើយគ្រានេះ Eatery ពី Kampucheers សូមណែនាំនូវ ស៊ុបលំដាប់លេខ១​សាប៊ុសាប៊ុ និង ស៊ុគិយ៉ាគិ ម៉ូម៉ូផារ៉ាដាយ (Mo-Mo-Paradise Cambodia) គឺជាម៉ាកដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុន ជាពិសេសអ្នកចូលចិត្ត ឬចង់សាកល្បងស៊ុបមានរសជាតិដើមពីជប៉ុន។ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ផ្លូវប៉ាស្ទឺ ៥១ កែង ផ្លូវ២១៩ នៅពេលចូលនៅក្នុងហាងភ្លាមអ្នកនឹងទទួលបានអារម្មណ៍កក់ក្តៅពេញចិត្តបំផុតចំពោះភាពរស់រាយរាក់ទាក់របស់បុគ្គលិកតាំងពីមាត់ទ្វាររហូតដល់កន្លែងអង្គុយ ដែលគាត់ស្ថិតក្នុងសំលៀកបំពាក់បែបជប៉ុនបុរាណដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្ថិតនៅក្នុងប្រទេសជប៉ុន។ បុគ្គលិក ម៉ូម៉ូផារ៉ាដាយ នឹងណែនាំពី ស៊ុប របស់ម៉ូម៉ូផារ៉ាដាយ ដែលមានច្រើនជម្រើស ដូចជា សាប៊ុសាប៊ុ (Shabu-Shabu) សុគិយ៉ាគិ (Sukiyaki) ស៊ុបផ្សិត វ៉ាហ្វុម៉ាស់រូម (Wafu Mushroom) និង ស៊ុបវ៉ាហ្វុគីមឈី (Wafu Kimchi) ។ អ្វីដែល ម៉ូម៉ូផារ៉ាដាយ ពិសេសខុសពីគេ គឺ សាច់គោ នៅក្នុងហាងជប៉ុននេះ […]

View Details

“ប៊ីប៊ីឃ្យូ” របស់ឆ្ងាញ់ទើបចេញថ្មីនៅហាងតែហ៊ីកា

ជារឿយៗអតិថិជនហ៊ីកាតែងតែទទូចសួររកភេសជ្ជៈថ្មីនៅហាងតែហ៊ីកា។ ឥឡូវនេះមានចម្លើយពីហ៊ីកាហើយ កាលពីថ្មីៗនេះហ៊ីកាដែលជាហាងតែដែលកំពុងពេញនិយមនៅទីក្រុងភ្នំពេញបានចេញស្រឡាយភេសជ្ជៈថ្មីឈ្មោះ “ហ៊ីកាប៊ីប៊ីឃ្យូ”។ ឈ្មោះបែបនេះពិតជាធ្វើឲ្យអតិថិជនឆ្ងល់ហើយថា ភេសជ្ជៈប្រភេទជាតែ ហេតុអ្វីបានជាមានឈ្មោះជាប្រភេទអាហារបែបអាំងទៅវិញ? គឺឈ្មោះភេសជ្ជៈថ្មីនេះកើតចេញពីរសជាតិដែលបានបង្កើតឡើងដោយរូបមន្តអាថ៌កំបាំងពិសេសពីហ៊ីកា បែបផែនជា BBQ ប្លែកខុសពីភេសជ្ជៈដទៃ។ លើសពីរសជាតិប្លែក សម្រាប់ “ហ៊ីកាប៊ីប៊ីឃ្យូ” ក៏ត្រូវបានចេញជាមួយនឹងសំបកកំប៉ុងដែលរចនាថ្មី ប្លែក នឹងទាន់សម័យ ប្រភេទជាក្រដាស។ Heekcaa BBQ Series មាន 4 kamជម្រើសសម្រាប់អ្នកជ្រើសរើស៖1. BBQ Jasmine Milk Tea2. BBQ Black Milk Tea3. BBQ Fresh Milk4. BBQ Bold Milk Tea ជម្រើសទាំង៤នេះ នឹងមកជាមួយប្រភេទគុជថ្មី Sovann Pearl ហើយអតិថិជនអាចជ្រើសរើស Topping ២មុខបន្ថែមទៀតពីជម្រើស Green Tea Jelly / Black Tea Jelly / Miss Black (Grass Jelly)សម្រាប់ទំហំ M = $2.9 / L = $3.4។ អញ្ចឹងកុំភ្លេ​ចមកសាកទទួលយកឆ្ងាញ់ប្លែកជាមួយ Heekcaa […]

View Details

ទីក្រុង​គោម​ដែល​អូន​ប្រាថ្នា

សម្រាប់វៀតណាម ថ្មីៗនេះហាក់ដូចជាឡើងកូដស្រើតៗ ជាមួយសក្តានុពលទេសចរណ៍​ មិនថាតំបន់ទេសចរណ៍ដែលមានស្រាប់ ឬតំបន់ទេសចរបែបកែច្នៃ ដែលទេសចរជុំវិញពិភពលោកប្រាថ្នាចង់ទៅស្គាល់ ហើយមនុស្សម្នារទូទៅតែងនិយាយថាប្រទេសនេះហាក់ដូចជាងាយស្រួលសម្រាប់ការរៀបចំផែនការទេសចរណ៍របស់ពួកគេ ដោយហេតុថាចំណាយហាក់ដូចជាថោក បើប្រៀបទៅប្រទេសផ្សេងៗនៅក្នុងតំបន់ ហើយថែមទាំងសំបូរបែបរាប់ចាប់ពី ចំណីអាហារ ភាពស៊ីវីល័យ ធម្មជាតិ រហូតដល់ វប្បធម៌តាមតំបន់។ DERtination ពី Kampucheers សូមលើកយក ប្រធានបទទេសចរណ៍បែបវប្បធម៌មួយ នៃតំបន់វៀតណាមកណ្តាលមកបង្ហាញ បែបជាទីក្រុងបុរាណ ដែលមានប្រវត្តិសាស្ត្រយ៉ាងចំណាស់ ជាប់ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌបុរាណរបស់អង្គការយូណេស្កូ ដែលត្រូវបានទេសចរទាំងឡាយដាក់ងារជាទីក្រុងគោម នោះគឺទីក្រុង ហួយអាន (Hoi An ឬ Hội An) ដែលដើមឡើយទីក្រុងនេះមានឈ្មោះថា ហ្វៃហ្វូ (Fai-Fo ឬ Faifoo)។ ងារជាទីក្រុងគោមនេះ គឺត្រូវបានដាក់ដោយទេសចរនានាដែលបានមកទស្សនា ឃើញគ្រប់ទីកន្លែងទាំងអស់នៅទីនោះ មានការព្យួរគោមចម្រុះពណ៌មិនថា ហាងកាហ្វេ​ ហាងលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានឡើយ។ ទីក្រុងទាំងមូលគឺស្ថិតក្នុងការអភិរក្សបានយ៉ាងល្អដោយរដ្ឋាភិបាលវៀតណាម កំណត់ឲ្យរក្សារបុរាណភាព និងអត្តសញ្ញាណនៃក្រុងបុរាណមួយនេះ គ្មានអាគារខ្ពស់ៗ ឬក៏ ហាងដែលសង់បែបសម័យទំនើបៗទេ គឺភាគច្រើនគឺសំណង់អគារបុរាណ ពណ៌លឿង និងព្រះវិហារបែបចិន។ មធ្យោបាយធ្វើដំណើរដែលសាកសមបំផុតសម្រាប់ទេសចរដែលចូលចិត្តការលំហែបែបសាមញ្ញ គឺការជួលម៉ូតូជិះពីក្រុងដាណាង (ពីហូជីមិញទៅក្រុងដាណាងអ្នកអាចជិះរថយន្ត រថភ្លើង​ ឬលឿនបំផុតដោយការជិះយន្តហោះ) ដែលរវាងក្រុងទាំងពីរនេះចំណាយពេលប្រមាណតែ៣០នាទីប៉ុណ្ណោះ ហើយការធ្វើដំណើរគឺការជិះតាមមាត់សមុទ្រជាមួយខ្យល់អាកាសល្អ និងត្រជាក់រហឹម។ តែប្រសិនបើមិនចេះជិះម៉ូតូក៏មិនជាបញ្ហាដែរ ឡានក្រុងទៅមករវាងដាណាង និងហួយអាន មានទៅមកសឹងគ្រប់ម៉ោង។ មកដល់ក្រុងបុរាណនេះក្រៅពីប្លែកភ្នែកជាមួយនឹងគោមចម្រុះពណ៌ អគារបុរាណបែបចិន និងជប៉ុន តាមផ្លូវអ្នកនឹងសប្បាយនឹងការទទួលទានដោយព្រោះថាទីនោះសំបូរទៅដោយម្ហូបចំណីតាមផ្លូវដែលប្រជាជនក្នុងស្រុកនោះលក់មុខផ្ទះ​ ឬដាក់លក់តាមកង់ ម៉ូតូ ក្រៅពីនោះតាមផ្ទះភាគច្រើនគឺជាហាងកាត់ដេរ និងលក់សំលៀកបំពាក់ ព្រមជាមួយនឹងវត្ថុអនុស្សាវរីយ៍ដ៏គួរឲ្យទាក់ទាញ។ អ្វីដែលទេសចរដ៏ច្រើនសន្ធឹក មិនដែលខកខានគឺការដើរទស្សនាតាមប្លុកផ្ទះបុរាណ ជាមួយនឹងគោមទាំងអស់បំភ្លឺនាពេលរាត្រី ជាមួយនឹងអារម្មណ៍អន្លង់អន្លោច រូម៉េនទិច ពេលទទួលទានអាហារនៅភោជនីយដ្ឋានតាមមាត់ច្រាំងទន្លេ។

View Details

រាល់ថ្ងៃជិះអ្វី ថោកជាងគេ ហើយទទួលបានច្រើនជាងគេ?

រៀងរាល់ថ្ងៃ ពេលដែលអ្នកចង់ទៅណាមកណា វាហាក់ដូចជាពិបាកណាស់មែនអត់ព្រោះថា អកាសធាតុក្តៅ ថ្ងៃខ្លះភ្លៀង ផ្លូវក៏ស្ទះទៀត ហើយជិះតុតុមិនស្រួលត្រូវគេកោរទៀត។ ប្រាកដជាធ្លាប់ជួបហើយមែនទេ? តែឈប់រអ៊ូទៅព្រោះថា Grab បានទម្លាក់តម្លៃថោកជាងមុនដល់ទៅ១៥%ឯណោះ ដើម្បីឆ្លើយតបទៅហ្នឹងតម្រូវការរបស់អ្នកនិយម GrabTukTuk។ ហើយបន្ថែមពីលើតម្លៃដែលថោកជាងមុននេះ Grab នៅមានប្រម៉ូកូដពិសេសមួយទៀតគឺ ប្រម៉ូកូដ CHEAP ដែលបញ្ចុះតម្លៃរហូតដល់២០% ប្រើបានដោយគ្មានចំនួនកំណត់រហូតដល់បំណាច់ខែកក្កដា ជិះពីណាទៅណាក៏បាននៅក្នុងទីក្រុងភ្នំពេញ។ តែនៅមិនទាន់អស់ទេសម្រាប់ប្រម៉ូកូដ CHEAP នេះ ប្រសិនបើអ្នកប្រើចាប់ពី៥ដងឡើងអ្នកទាំងអស់គ្នានឹងទទួលបានឱកាសដោយស្វ័យ​ប្រវត្តិដើម្បីចូលរួមការចាប់រង្វាន់ពិសេស គឺសំបុត្រយន្តហោះ ភ្នំពេញ បាងកក ពី Cambodia Airways និង លេខពិសេស ព្រមជាមួយការប្រើប្រាស់អ៊ីនធឺណិតឥតដែនកំណត់ពី Cellcard ក៏ដូចជារង្វាន់អនុស្សាវរីយ៍ពិសេសៗជាច្រើនទៀតពី Grab។ Grab ក៏មានកម្មវិធីពិសេសមួយទៀត គឺសម្រាប់អ្នកទាំងអស់គ្នាដែលនិយមទៅផ្សារអ៊ីអនម៉ល ភ្នំពេញ (AEON Mall Phnom Penh) កុំភ្លេចចុងសប្តាហ៍នេះ Grab ក៏មាន Booth នៅទីនោះដែលអ្នកទាំងអស់គ្នាអាចចូលរួមលេងហ្គេម ក៏ដូចជាចូលរួមការចាប់ឆ្នោតផ្សងសំណាង ទទួលយកកាដូផ្សេងៗជាច្រើន។ជិះ Grab ថោកជាង ហើយបានច្រើនជាង ជាពិសេសកុំភ្លេចប្រើប្រម៉ូកូដ CHEAP ណ៎ា!

View Details

ប្រោនកាហ្វេ#២១ សាខាដំបូងនៅលើកោះបានបើកជាផ្លូវការហើយ

បើកលើកពាក្យកោះមកនិយាយ អ្នកប្រហែលជាស្រម៉ៃថាថាប្រោនបានបើកដល់ដែនដីកោះរុង ឬកោះរុងសន្លឹមនាខេត្តព្រះសីហនុហើយ តែសម្រាប់សាខាទី២១របស់ហាងកាហ្វេក្នុងស្រុកមួយឈានមុខគេមួយនេះ បានបើកទា្វរសម្ពោធជាផ្លូវការនៅក្នុងអគារ DTT (Diamond Twin Tower) ជាន់ផ្ទាល់ដី ក្នុងបរិវេណកោះពេជ្រ ជាប់នឹងស្ពានហង្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។ បើកទ្វារភ្លាមចាប់ពីម៉ោង ៦:៣០នាទី ដល់ម៉ោង ៩:០០ព្រឹកជាមួយនឹងការផ្តល់ជូនពិសេសនាឱកាសថ្ងៃបើកសម្ពោធនេះ មានអតិថិជនជាច្រើនបាន មកសាកល្បងរសជាតិ និងភេសជ្ជៈ ព្រមជាមួយនឹងអាហារតាំងតែពីព្រឹកព្រលឹម ដែលធ្វើឲ្យសភាពនៃការបើកហាងជាផ្លូវការថ្ងៃទីមួយនេះមានភាពអូរអរ។ ប្រោនកាហ្វេសាខាមួយនេះក៏មិនខុសពីសាខាដទៃទៀតដែរ មានបម្រើជូនជាភេសជ្ជៈ និងអាហារមួយចំនួនតែមិនទាំងស្រុងពីបញ្ជីមុខម្ហូបដូចហាងប្រោនក្លាសិកដទៃទេ ដោយផ្នែកលើសណ្ឋាននៃទីតាំងហាងដែលផ្តោតលើការខ្ជប់ និងភាពរហ័ស សម្រាប់បម្រើជូន ភាគច្រើនគឺបុគ្គលិកការិយាល័យធ្វើការក្នុងអគារនោះ។ បើនិយាយពីការរចនាម៉ូដហាង ប្រោនមិនដែលធ្វើឲ្យអតិថិជនស្រងាកចិត្តទេ គឺតែងតែរំលេចចេញជាម៉ូដប្លែកៗខុសពីគ្នាតែនៅតែរក្សាអត្តសញ្ញាណរបស់ហាងកាហ្វេខ្លួន។ លើកនេះប្រោនបានរំលេចម៉ូដជញ្ជាំងឈើដែលមានច្រើនស្រទាប់ ហើយក៏មានធ្នើសម្រាប់ដាក់ដឹងដបទឹក (Reusable) ម៉ាស៊ីនកិនកាហ្វេ និងគ្រាប់កាហ្វេកញ្ចប់ ភ្ជាប់ជាមួយ។ លើសពីនេះអ្វីដែលពិសេសសម្រាប់ហាងមួយនេះ ប្រសិនបើអ្នកមើលទៅខាងលើអ្នកនឹងឃើញបំពង់ដែក រាងដូចជាបំពង់ៗ សម្រុងចុះមកដូចជាវាំងនន តែធាតុពិតប្រសិនបើអ្នកមើល ឬថតពីក្រោមបាញ់ទៅលើអ្នកនឹងឃើញរូបរាងជាស្លឹកនៃដើមកាហ្វេពីរសន្លឹក មួយបែរទៅឆ្វេង មួយទៀតបែរទៅស្តាំយ៉ាងប្រណិត។ សម្រាប់សាខានេះក៏មានកន្លែងសម្រាប់អ្នកដែលចង់អង្គុយខាងក្រៅយកខ្យល់អាកាសផងដែរ។ ប្រោនសាខាទី២១ (Brown DTT) នេះបើកទ្វារបម្រើសេវាកម្មជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:៣០នាទីព្រឹក រហូតដល់ម៉ោង ៩:០០យប់។ សម្រាប់ទីតាំងសូមចូលទៅកាន់តំណនេះ៖ https://goo.gl/maps/VRXLRZTn7pzo8xti9

View Details