Loading...

កម្មវិធី ”Blogger Bootcamp” បង្កើតដោយ Blogger មួយក្រុមក្នុងគោលបំណងពង្រីកសហគមន៍ Travel Blogger នៅកម្ពុជា

ដំណឹងល្អ សម្រាប់អ្នកដែលជា Blogger ដែលនិយមចូលចិត្តសរសេរអត្ថបទទាក់ទងពីដំណើរកម្សាន្ត និងនិយមចូលចិត្តការថតរូប ដោយពេលនេះ Travel Bloggers ដែលមានការចូលរួមពី Unseentra សហការជាមួយ Something by Evan និង Avytravel រួបរួមគ្នាបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “Blogger Bootcamp”។ កម្មវិធីនេះគឺធ្វើឡើងសម្រាប់ចែករំលែកបទពិសោធន៍ ចំណេះដឹង និងលើកទឹកចិត្តទៅកាន់អ្នកដែលស្រលាញ់ និងមានចំណង់ចំណូលចិត្តធ្វើ Blog តែមិនទាន់ដឹងថាត្រូវចាប់ផ្តើមពីណាទៅណា ឬក៏គិតថាមិនមានគ្នា គ្មានកាមេរ៉ាល្អៗសម្រាប់ថត ឲ្យចេះរៀបចំគម្រោងផែនការក្នុងដំណើរកំសាន្ត គន្លឹះក្នុងការសរសេរអត្ថបទដែលគួរឲ្យចង់អាន ព្រមជាមួយនឹង ការបង្ហាញមូលដ្ឋានគ្រឹះខ្លះៗនៃការថត និងការកែសម្រួលរូបភាពឲ្យមានភាពទាក់ទាញ។ កម្មវិធី Blogger Bootcamp នឹងធ្វើឡើងនៅថ្ងៃទី១៨ ដល់ ២០ ឧសភា ឆ្នាំ២០១៩ នៅលើទឹកដីអច្ឆរិយៈនៃខេត្តសៀមរាប ដោយក្នុងនោះមានសកម្មភាពពិសេសជាច្រើនសម្រាប់អ្នកចូលរួមដូចជា៖ – ការស្នាក់នៅ ២ យប់ ៣ ថ្ងៃ នៅក្នុងបន្ទប់ Dorm Lub d Siem Reap – […]

View Details

កក់ចំ GrabTukTuk Avengers អ្នកនឹងមានសំណាងទទួលបានកាដូពិសេសពី Marvel ស្ទូឌីយោ និង Grab

តើអ្នកជាហ្វេនកំពូលខ្សែភាពយន្តប្រចាំឆ្នាំ Avengers: Endgame មែនទេ? អ្នកទាំងអស់គ្នាមុខជារង់ចាំយ៉ាងអន្ទះអន្ទែងជាយូរមកហើយសម្រាប់ខ្សែភាពយន្តដែលត្រៀមនឹងចាក់បញ្ចាំងមួយនេះ ព្រោះគ្រប់គ្នាសុទ្ធតែចង់ដឹងខ្លាំងពីសាច់រឿងបន្តនៃមហាសង្គ្រាម រវាងក្រុម Superhero Avengers ជាមួយនឹងកំពូល Super villain Thanos។ យ៉ាងណាមិញនេះជាដំណឹងល្អសម្រាប់ប្រិយមិត្តរបស់ Avengers ដោយ Grab ក្រុមហ៊ុនកក់ការធ្វើដំណើរតាមរយៈកម្មវិធីទូរស័ព្ទបានរួមសហការជាមួយក្រុមហ៊ុន Marvel ស្ទូឌីយោ ផ្តល់ជូននូវរង្វាន់ជាច្រើនសម្រាប់អ្នកដែលនិយមតាមដានគាំទ្រខ្សែភាពយន្តប្រចាំឆ្នាំមួយនេះ។ ប្រសិនបើអ្នកមានសំណាងធ្វើដំណើរប៉ះជាមួយនឹង GrabTukTuk ដែលមានបិតស្ទីកគ័រ Avengers: Endgame Marvel ស្ទូឌីយោ អ្នកនឹងអាចទទួលបានរង្វាន់ទាំងនោះបានយ៉ាងងាយស្រួល ដោយគ្រាន់តែអ​នុវត្តលក្ខខណ្ឌមួយចំនួនខាងក្រោម៖ ផុសរូបរបស់អ្នកជា Public​​ ព្រមទាំង Mention ផេក @GrabKH ជាមួយនឹង Hashtag #SuperGrab ក្នុង Caption របស់អ្នកជាការស្រេច – កក់ការធ្វើដំណើរជាមួយ GrabTukTuk – ថតរូប Selfie ប្រសិនបើអ្នកទទួលបាន GrabTukTuk ដែលមានបិតស្ទីកគ័រ Avengers: Endgame (គន្លឹះ៖ ថតរូបដែលអាចមើលឃើញតុកតុកទាំងមូល) […]

View Details

ស្គាល់រសជាតិ នៅបុណ្យភូមិឬនៅ?

បានស្គាល់រសជាតិឆឺតឆឺតនៅបុណ្យភូមិហើយឬនៅ? រាំក៏រាំ លេងល្បែងប្រជាប្រិយក៏មានយ៉ាងសំបូរបែប ម្ហូបចំណីក៏មិនខ្វះ មើលរបាំប្រជាប្រិយប្លែកៗពេលថ្ងៃ ហើយពេលយប់មើលអង្គុយលើកន្ទេលមើលល្ខោនទៀត ជឿឬអត់ថាអារម្មណ៍បែបហ្នឹងមួយឆ្នាំមានតែម្តងទេ តោះៗមកមើលវីដេអូស្តីអំពីទិដ្ឋភាពខ្លះៗពីបុណ្យភូមិឆ្នាំកុរនេះទាំងអស់គ្នា

View Details

ល្ខោនស្រមោលស្បែកធំ និងការប្រគុំស្គរជ័យ នាបុណ្យភូមិរាត្រីទី១

ដូចដែលបានដឹង បុណ្យភូមិគឺជាព្រឹត្តិការណ៍មួយដែលកើតឡើងជារៀលរាល់ឆ្នាំ នាដើមខែមេសា បង្កើតឡើងដោយកម្លាំងយុវជន ក្នុងគោលបំណងនៃការអបអរសាទរ និងគាស់រម្លើងយកមកវិញនូវទំនៀមទម្លាប់ប្រពៃណីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទន្ទឹមនឹងនេះក៏ជាកម្មវិធីមួយដែលលើកស្ទួយនូវទម្រង់សិល្បៈបុរាណ របស់ខ្មែរ ដោយបង្ហាញជូនជាសាធារណៈទំាងតូច ទាំងធំ ទាំងទម្រង់ប្រជាប្រិយ ទាំងទម្រង់អរូបិយ។ ជាក់ស្តែងនារាត្រីទីមួយនៃកម្មវិធីបុណ្យភូមិ កម្មវិធីបានពាំនាំយកមកនូវទម្រង់សិល្បៈអរូបីយរបស់កម្ពុជាមួយដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺល្ខោនស្រមោលស្បែកធំ ត្រង់ឈុត សរនាគកប្បាស ដែលសម្តែងជូនដោយ សមាគមសិល្បៈសុវណ្ណភូមិ អមជាមួយការបើកការសម្តែងជាមួយការប្រគុំស្គរជ័យយ៉ាង រំពង រួមជាមួយឧបករណ៍ភ្លេងខ្មែរមួយចំនួនទៀតពីរោះយ៉ាងគ្រលួច។ ការសម្តែងល្ខោននាលើកនេះគឺត្រូវបានយកទម្រង់ដើមសម្តែងដោយមានការដុតត្រឡោកដូង បង្កើតជាភ្លក់ភ្លើងស្រស់ ដើម្បីបំភ្លឺជះលើស្បែកបានជាសម្រោល។ សម្លេងហ៊ោ និងស្នូរទះដៃបាននាំឲ្យសិល្បករទាំងអស់មានទឹកចិត្តសប្បាយរីករាយ និងសម្តែងបានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យទិដ្ឋភាពនៃការសម្តែងទាំងមូល មានសភាពរស់រវើក និងពោរពេញទៅដោយក្តីស្រឡាញ់និងក្តីសង្ឃឹមចំពោះទម្រង់សិល្បៈបុរាណមួយនេះ។ តើអ្នកធ្លាប់បានទស្សនាល្ខោនស្រមោលស្បែកធំ ដែលសម្តែងជាមួយការប្រគុំស្គរជ័យ និងប្រើភ្លក់ភ្លើងស្រស់បែបនេះទេ?

View Details

ប្រោនកាហ្វេស្វាគមន៍អតិថិជនជាមួយ​#២០

ប្រោនកាហ្វេ គឺជាហាងកាហ្វេមួយដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនថាជាជនជាតិខ្មែរឬបរទេសនោះឡើយ ព្រោះតែការផ្តល់ជូនយ៉ាងសម្បូរបែបដែលរួមមានទាំងនំ ម្ហូបអាហារ កាហ្វេឈ្ងុយឆ្ងាញ់ និងការទទួលស្វាគមន៍ប្រកបដោយស្នាមញញឹមពីបុគ្គលិកបម្រើសេវាកម្ម។ អ្នកនឹងប្លែកភ្នែក និងអារម្មណ៍គ្រប់ពេលដែលបានឈានជើងដើរចូលក្នុងហាង ប្រោនកាហ្វេ ព្រោះតែការរចនាម៉ូដស្អាតៗប្លែកៗ ដែលបញ្ជាក់អត្តសញ្ញាណពីភាពខុសប្លែកពីហាងកាហ្វេដទៃ។ ដោយទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន ថ្ងៃនេះ ប្រោនសាខាទី២០ ដែលមានឈ្មោះថា Brown Midtown ដែលមាន ទីតាំងនៅក្នុង Midtown Mall លើកំណាត់ផ្លូវ ២០០៤ កែង 13B បានបើកទ្វារទទួលស្វាគមន៍អ្នកដែលនិយមទទួលទានកាហ្វេ និងភេសជ្ជៈ ព្រមជាមួយនឹងមឺនុយជាច្រើនមុខទៀតជាផ្លូវការហើយ។ ទន្ទឹមនឹងនេះយើងក៏សង្កេតឃើញថាមានការផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនចំនួន៥០នាក់ដំបូង ដោយទទួលបាន KeepCup ម្នាក់មួយ។ តែអ្វីដែលប្លែកខុសពីសព្វមួយដងនោះគឺ មានទាំងការសម្តែងតន្ត្រីប្រភេទ Acoustic នៅឯជាន់ខាងលើ ជាមួយអ្នកចម្រៀងក្មេងៗដែលមានសម្លេងពីរោះនៅក្នុងឱកាស បើកទ្វារទទួលស្វាគមន៍នៃ ប្រោន សាខាថ្មីមួយនេះផងដែរ។ បើនិយាយពីហាង Brown Midtown វិញគឺមានទំហំប្រហាក់ប្រហែលនឹង Brown TK Avenue ដែល តែការរចនាខុសប្លែកពីគ្នា ដោយហាងមួយនេះមាន Counter និងធ្នើដាក់សំភារៈ ដែលសង់ចេញពីឈើកុងផ្លាកេរហូតដល់ទៅ១២០០០ស្រទាប់ អមជាមួយការរចនាពិសេសប្លែក […]

View Details

WOMAN & FLOWER

The flower doesn’t dream of the bee, It blossoms and the bee comes 

View Details