ភាពយន្ត ១០ រឿងស្ដែងពីការរាតត្បាតនៃ ZOMBIE
••• ជំងឺអាសន្តរោគរាតត្បាតបានក្លាយជាបញ្ហាគួរឲ្យបារម្ភសម្រាប់ពិភពលោក ឯសម្រាប់ពិភពភាពយន្តរឹតតែមានជំងឺរាតត្បាតសាហាវៗជាងលោកនៃការពិតទៅទៀត ។ ថ្ងៃនេះយើងសុំណែនាំ ១០ រឿងពីការរាតត្បាតដ៏សាហាវៗដែលធ្វើឲ្យមនុស្សក្លាយជាបិសាចកំណាចស្រែខ្លានសាច់ស្រស់ឈាមស្រស់ ។ ការរាតត្បាតដោយពពួកខ្មោចឆៅ Zombie ដែលឆ្លងដោយមេរោគក៏មាន កើតចេញមកពីក្នុងដីក៏មាន មនុស្សអ្នកបង្កើតក៏មាន និយាយរួមទៅគឺមានគ្រប់សព្វតែម្តង ។ សម្រាប់រឿងដែលយកមកបង្ហាញនេះផងដែរគឺសុទ្ធតែចម្រាញ់យកតែរឿងល្អៗមើល ។ World war z សាច់រឿងនិយាយអំពីគ្រួសារដែលមាន ឪពុកម្ដាយនិងកូនពីរនាក់ កំពុងតែបើកឡាននៅតាមដងផ្លូវសុខៗក៏មានកាផ្អើលរត់ជាន់ជើងគ្នាដោយគេចពីការបំផ្លាញរបស់ Zombies នៅពាសពេញទីក្រុង ហើយត្រូវតម្រូវឲ្យប្រជាជនដែលមិនឆ្លងមេរោគជំលៀសខ្លួនទៅរកទីទួលសុវត្តិភាព ជាហេតុដែលធ្វើឲ្យមានការបែងចែក Zombies និង មនុស្ស ដែលខ័ណ្ឌដោយរបងដ៏ធំមហិមា ។ សម្រាប់រឿងនេះផងដែរអាចនិយាយបានថាជារឿង Zombies ដែលច្រើនជាងគេដែលមិនធ្លាប់មានពីមុនមកក៏ថាបាន ។ Train to Busanនៅក្នុងថ្ងៃកំណើតរបស់កូនស្រីឪពុកបាននាំកូនស្រីទៅលេងនៅប៊ូសានដើម្បីជួបម្តាយនាង ដោយធ្វើដំណើតាមរថភ្លើងដែលចេញពីសេអ៊ូលទៅ ហើយមិនដឹងសោះថាអ្នកធ្វើដំណើរនៅក្នុងរថភ្លើងនោះមានអ្នកឆ្លងមេរោគដែលក្លាយជា Zombies រួចដល់ពេលចេញដំណើក៏កើតមានការចលាចលទើបដឹងថាមាន Zombies នៅក្នុងរថភ្លើង ។ សែស្រឡាយភាពយន្តREC ការកម្ចាត់ Zombies តាំងពីវគ្គ 1 របស់រឿង REC ដែលចេញនៅក្នុងឆ្នាំ 2007, […]
View Details