WOMAN & FLOWER
The flower doesn’t dream of the bee, It blossoms and the bee comes
View Detailsតំបន់ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក គឺជាក្រុមប្រាសាទដែលស្ថិតនៅជាអតីតរាជធានីរបស់ខ្មែរ <<ឦសានបុរៈ>> នាសម័យចេនឡាសតវត្សទី៧ ដែលបន្សល់ទុកសំណង់ជាច្រើនលាក់ខ្លួនក្នុងព្រៃ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ អតីតរាជធានីចំណាស់នេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ២៥គីឡូម៉ែត្រការ៉េ ប៉ុន្តែបាត់ដានខ្លះ សល់តែប្រាសាទចំណាស់មួយចំនួន ដែលបង្ហាញពីស្ថាបត្យកម្មមុនសម័យអង្គរ។ ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ព្រះបាទឦសានវរ្មន័ទី១នៅក្នុង សតវត្សទី៧ (គ.ស. ៦១៦-៦៣៥) ហើយចែកជា៤ក្រុម៖១ <<ក្រុមប្រាសាទខាងជើង>> ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗគ្នា។២ <<ប្រាសាទកណ្តាល>> ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសចាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត។នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា ។នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត។៣ <<ក្រុមប្រាសាទខាងត្បូង>> ហៅថា ប្រាសាទយាយពន្ធ័ ដែលស្ថិតនៅចំកណ្តាលហ៊ុំពន្ធ័ដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន តោបុរៈ ចូលទាំងបួនទិស។ក្រុមប្រាសាទទាំងនេះជា អតិតរាជធានី។៤ <<ក្រុមប្រាសាទក្រោលមាស>> មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើ អំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។ ក្រុមប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងបញ្ចីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧
View DetailsGOOD VIBES. ALL DAY. EVERY DAY. VIBE is a 100% plant-based vegan cafe in Siem Reap and Phnom Penh, Cambodia.
View DetailsA kind of new experience from the unexpected moments តៃវ៉ាន់គឺជាទឹកដីដែលគេទំនាក់ទំនងគ្នាផ្លូវការជាភាសាចិនទី២ដែលខ្ញុំ និង មិត្តភក្តិរបស់ខ្ញុំបានទៅដល់។ វាជារឿងចៃដន្យសម្រាប់មិត្តខ្ញុំដែលគាត់គិតថា គាត់នឹងមកលេងកោះមួយនេះ តែវាមិនសូវជាចម្លែកទេសម្រាប់ខ្ញុំដែលចូលចិត្តទៅកន្លែងណាដែលមិនសូវមានគេនិយមទៅ ហើយវាក៏ជាការរំឮកអនុស្សាវរីយ៍មួយរបស់ពួកយើងទាំងពីរនាក់កាលពី៣ឆ្នាំមុនទៅដល់ប្រទេសចិន ដែលមិនចេះភាសាគេ ប្រើភាសាកាយវិការ និង ម៉ាស៊ីនគិតលេខជាប់ខ្លួន។ Taiwan, officially the Republic of China, is a state that I visited with my friend.It was the unexpected trip of ours as she would never think she visited there but it’s normal for me as […]
View Detailsដែលធ្លាប់ផ្តាច់ខ្លួនអ្នកពីពិភពអីនធើណិតក្នុងរយៈពេលណាមួយបបានសម្រេចដែរទេ? មួយជីវិតយ៉ាងហោចណាស់ក៏អ្នកគួរតែដើរត្រាច់ចរទៅតំបន់ណាមួយដែលនៅឆ្ងាយដាច់ពីគេ និងផ្តាច់ខ្លួនរបស់អ្នកពីពិភពអីនធើណិត ដើម្បីឲ្យអ្នកទទួលយកនូវបទពិសោធន៍មួយដែលអ្នកអាចស្តាប់នូវសម្លេងធម្មជាតិ និងស្គាល់នូវវប្បធម៌នៃភាពស្ងប់ស្ងាត់។ Have you ever get offline with an adventure trip? Once in a life time you should pack your bag and wandering away from your place and stay off the internet; letting yourself hear the sound of nature and understand more about peacefulness. វាជាបទពិសោធន៍ទីមួយនៃជីវិតរបស់ខ្ញុំ ដែលខ្ញុំសម្រេចចិត្តថាចង់ផ្សងព្រេងនៅកន្លែងមួយដោយដៅចៃដន្យលើ Google Map នោះគឺតំបន់ Bolaven Plateau ដែលជាខ្ពង់រាបមួយនៃខេត្តចំប៉ាសក្តិប្រទេសឡាវ ដែលសំបូរទៅដោយជ្រលងភ្នំ ទឹកជ្រោះ (Tad Loh, Tad Champee, Tad Phasuam, Tad Gneuang, Tad […]
View Details